ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០
​​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-២៣)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រ​ទី១ ជំពូក២១

លោកប៉ុលបាននាំគំនិតពួកអ្នកស្តាប់របស់លោកដែលថ្វាយបង្គំរូបព្រះ ទៅហួសពីព្រំដែននៃសាសនាក្លែងក្លាយរបស់ពួកគេ រហូតដល់ទស្សនៈពិតប្រាកដស្តីអំពីភាពជាព្រះ ដែលជា «ព្រះដែលពួកគេនៅតែមិនស្គាល់»។ ព្រះដែលលោកកំពុងតែប្រកាសប្រាប់ដល់ពួកគេនៅពេលឥឡូវនេះ គឺជាព្រះដែលមិនត្រូវការទីពឹងដល់មនុស្សទេ ដែលមិនត្រូវការអ្វីចេញពីដៃរបស់មនុស្ស ដើម្បីបន្ថែមទៅលើព្រះចេស្តានិងសិរីល្អរបស់ទ្រង់ឡើយ។

ពួកបណ្តាជនបាននាំយកទៅជាមួយនូវការសរសើរដល់ភាពស្មោះត្រង់ និងការបង្ហាញយ៉ាងត្រឹមត្រូវរបស់លោកប៉ុល អំពីលក្ខណៈរបស់ព្រះអំពីព្រះ ចេស្តានៃការបង្កើតលោក និងភាពឋិតថេរខាងទិព្វញ្ញាណនៃការគ្រប់គ្រង របស់ទ្រង់ ។ សាវ័កប៉ុលបានប្រកាសដោយស្មោះត្រង់ និងវោហារយ៉ាងប៉ិន ប្រសប់ថា «ដ្បិតព្រះដែលបង្កើតលោកិយ និងរបស់សព្វសារពើ ព្រះអង្គនោះ ទ្រង់ជាព្រះអម្ចាស់នៃឋានសួគ៌ និងផែនដី ទ្រង់មិនគង់នៅក្នុងវិហារដែលដៃមនុស្សបានធ្វើទេ ក៏មិនបាច់មានដៃមនុស្សបម្រើទ្រង់ដូចជាទ្រង់ត្រូវការអ្វី នោះផងដែរ ដ្បិតគឺទ្រង់ដែលផ្គត់ផ្គង់ដោយព្រះអង្គទ្រង់ឲ្យគ្រប់ទាំងអស់ មានជីវិត មានដង្ហើមគ្រប់ជំពូក ទ្រង់បានបង្កើតមនុស្សគ្រប់សាសន៍ពីឈាមតែមួយឲ្យបាននៅពេញលើផែនដី ព្រមទាំងសម្រេចកំណត់ពេលវេលា ដែលបានតាំងជាមុន និងព្រំទីលំនៅរបស់គេគ្រប់គ្នា»។ សូម្បីតែឋានសួរក៏មិនមានទំហំគ្រប់គ្រាន់អាចឲ្យទ្រង់គង់នៅបានផង ចុះទម្រាំព្រះវិហារដែលដៃមនុស្សធ្វើនោះរឹតតែតូចខ្លាំងណាស់ទៅទៀត!

នៅសម័យដែលមានការបែងចែកវណ្ណៈ កាលដែលសិទ្ធិមនុស្សត្រូវបាន គេមិនគោរព លោកប៉ុលបានមានប្រសាសន៍អំពីសេចក្តីពិតដ៏ធំនៃភាពជាបងប្អូន ដោយមានប្រសាសន៍ថា ព្រះ «ប្រទានឲ្យប្រជាជាតិនានា កើតចេញ មកពីមនុស្សតែម្នាក់ ហើយឲ្យគេរស់នៅពាសពេញលើផែនដីទាំងមូល»។ មនុស្សទាំងអស់មានភាពស្មើៗគ្នានៅចំពោះព្រះនេត្ររបស់ព្រះ ហើយមនុស្សទាំងអស់បានជំពាក់ភក្តីភាពយ៉ាងខ្ពង់ខ្ពស់ចំពោះព្រះអាទិករ ។ បន្ទាប់មក សាវ័កប៉ុលបានបង្ហាញពីរបៀបដែលគោលបំណងនៃព្រះគុណ និងសេចក្តីមេត្តាករុណារបស់ទ្រង់រត់ដូចជាខ្សែមាស ឆ្លងកាត់ដំណោះស្រាយទាំងអស់របស់ទ្រង់ ជាមួយនឹងមនុស្ស។ «ព្រះអង្គបានកំណត់រដូវកាល និងកំណត់ ព្រំដែនឲ្យមនុស្សរស់នៅ។ ព្រះជាម្ចាស់ធ្វើដូច្នេះ ដើម្បីឲ្យគេស្វែងរកព្រះអង្គ ហើយបើគេខ្នះខ្នែងរកព្រះអង្គមែននោះ ប្រហែលជាគេនឹងរកព្រះអង្គឃើញ។ តាមពិត ព្រះជាម្ចាស់មិនគង់នៅឆ្ងាយពីយើងម្នាក់ៗទេ»។

ដោយចង្អុលទៅកាន់គំរូដ៏ថ្លៃថ្នូរនៃឈាមរបស់លោក អំពីរូបលោកលោកបានបង្ហាញរូបភាពនៃព្រះដ៏គ្មានព្រំដែន ជាពាក្យកាព្យ ថាជា ព្រះវរបិតា ដែលពួកគេទាំងអស់គ្នាសុទ្ធតែជាកូនរបស់ទ្រង់។ លោកបានមានប្រសាសន៍ ថា «ដ្បិតយើងមានជីវិត មានចលនា និងមានភាវៈជាមនុស្ស ដោយសារ ព្រះអង្គ» ។ អ្នកកវីលើកកំណាព្យខ្លះរបស់អ្នករាល់គ្នាតែងពោលថា៖ «យើង ក៏ជាពូជរបស់ព្រះអង្គដែរ» ។ ហេតុនេះ ប្រសិនបើយើងពិតជាពូជរបស់ព្រះជាម្ចាស់មែន យើងមិនត្រូវគិតថា ព្រះអង្គមានសណ្ឋានដូចរូបសំណាក ធ្វើពីមាស ប្រាក់ ឬថ្មដែលជាក្បាច់រចនាកើតឡើង តាមការនឹកឃើញ របស់មនុស្សនោះឡើយ។

«ព្រះជាម្ចាស់មិនប្រកាន់ទោសមនុស្សលោក ក្នុងគ្រាដែលគេមិនទាន់ស្គាល់ព្រះអង្គនៅសម័យមុនៗនោះទេ តែឥឡូវនេះ ព្រះអង្គប្រទានដំណឹងដល់មនុស្សទាំងអស់ដែលរស់នៅគ្រប់ទីកន្លែង ឲ្យគេកែប្រែចិត្តគំនិត» ។ នៅក្នុងយុគសម័យដ៏ខ្មៅងងឹត ដែលបានកើតឡើងនៅមុនសម័យព្រះគ្រិស្ត ព្រះដែលជាអ្នកដឹកនាំ បានយាងកាត់ការថ្វាយបង្គំព្រះដោយពន្លឺ ប៉ុន្តែ ឥឡូវ នេះ តាមរយៈព្រះរាជបុត្រារបស់ទ្រង់ ព្រះអង្គបានប្រទានពន្លឺនៃសេចក្តីពិតមកដល់មនុស្សលោក ហើយព្រះអង្គបានរំពឹងចង់បានពីអ្នកដែលបានកែប្រែចិត្តមកឯសេចក្តីសង្រ្គោះមិនត្រឹមតែពួកអ្នកក្រីក្រនិងអ្នកទន់ទាបប៉ុណ្ណោះទេ ប៉ុន្តែ ពីក្នុងចំណោមពួកទស្សនវិទូដ៏អំនួត និងស្តេចនៃផែនដីនេះផងដែរ។ «ដ្បិតព្រះអង្គបានកំណត់ថ្ងៃមួយទុក ដើម្បីវិនិច្ឆ័យទោសមនុស្ស តាមសេចក្ដី សុចរិត ដោយសារបុរសម្នាក់ដែលព្រះអង្គបានតែងតាំង។ ព្រះអង្គបានប្រោស បុរសនោះឲ្យរស់ឡើងវិញ ទុកជាភស្ដុតាងសម្រាប់មនុស្សទាំងអស់»។ កាលលោកប៉ុលបានមានប្រសាសន៍អំពីការមានព្រះជន្មរស់ឡើងវិញ «ដូច្នេះ អ្នកខ្លះក៏ចំអកឲ្យ អ្នកខ្លះទៀតពោលថា៖ «ចាំលើកក្រោយ យើងនឹងស្ដាប់លោកមានប្រសាសន៍អំពីរឿងនេះទៀត»។

ដូច្នេះ នៅទីបញ្ចប់នៃកិច្ចការរបស់សាវ័កនៅទីក្រុងអាថែន ជាមជ្ឈមណ្ឌល នៃអ្នកចេះដឹង ពួកអ្នកក្រុងអាថែននៅតែប្រកាន់នូវការថ្វាយបង្គំ​រូបព្រះរបស់ ពួកគេ និងបានបែរចេញពីពន្លឺនៃសាសនាដ៏ពិតដដែល ។ កាលពួកបណ្តាជន មានការពេញចិត្តទៅនឹងការសម្រេចចិត្តរបស់ពួកគេទាំងស្រុង ពួកគេមានសេចក្តីត្រូវការនូវការរំពឹងចង់បានបន្ថែមទៀតតែបន្តិចបន្តួចប៉ុណ្ណោះ។ ទោះបីជាគេមានអំនួតនឹងចំណេះដឹងនិងភាពស្អាតស្អំរបស់ខ្លួនក៏ដោយ ក៏ពួកអ្នក ក្រុងអាថែនបានត្រឡប់ទៅជាពុករលួយ និងពេញចិត្តនឹងការថ្វាយបង្គំរូបព្រះដ៏អាថ៌កំបាំងយ៉ាងស្រពិចស្រពិល កាន់តែខ្លាំងឡើងៗដែរ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ប្រយោជន៍​នឹង​តាំង​ចិត្ត​អ្នក​រាល់​គ្នាឲ្យ​បរិសុទ្ធ ឥត​សៅហ្មងនៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះវរបិតា​របស់​យើង​រាល់​គ្នាក្នុង​កាល​ដែល​ព្រះយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើងទ្រង់​យាង​មកជា​មួយ​នឹង​អស់​ទាំង​អ្នក​បរិសុទ្ធ​របស់​ទ្រង់។ (ថែស្សាឡូនីចទី១ ៣:១៣)

Powered by CAM