ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-២៦)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រ​ទី២ ជំពូក៧

ខព្រះគម្ពីរប្រចាំថ្ងៃ៖ កុំ​ឲ្យ​ពន្លត់​ព្រះវិញ្ញាណ កុំ​ឲ្យ​មើលងាយ​ការ​អធិប្បាយ​ឡើយ ចូរ​ល​មើល​គ្រប់​ទាំង​អស់ ហើយ​កាន់​ខ្ជាប់​តាម​សេចក្តី​ដែល​ត្រឹម​ត្រូវ ចូរ​ចៀស​ចេញ​ពី​សេចក្តី​អាក្រក់​គ្រប់​យ៉ាង។​ ថែស្សាឡូនីចទី១ ៥:១៩-២២

ឥទ្ធិពលដ៏បរិសុទ្ធនៃព្រះគុណរបស់ព្រះ ផ្លាស់ប្តូរលក្ខណៈ នៃនិស្ស័យ របស់មនុស្ស។ ឋានសួគ៌មិនសព្វព្រះទ័យនឹងគំនិតរបស់មនុស្សទេ និស្ស័យ របស់ពួកគេ ចិត្តដែលមិនចេះស្កប់ស្កល់នឹងមិនបានទាក់ទាញឆ្ពោះទៅរកកន្លែងដ៏បរិសុទ្ធនោះឡើយ ហើយប្រសិនបើពួកគេអាចចូលទៅបាន ពួកគេនឹងមិនឃើញមានអ្វីគួរជាទីពេញចិត្តឡើយ។ និន្នាការដែលគ្រប់គ្រងលើចិត្តពីកំណើតត្រូវតែចុះចូលជាមួយនឹងព្រះគុណរបស់ព្រះគ្រិស្តជាមុនសិន មុននឹងមនុស្សម្នាក់ត្រូវបានលើកឲ្យចូលទៅក្នុងឋានសួគ៌ ហើយមានអំណររីករាយជាមួយនឹងពួកទេវតាដ៏បរិសុទ្ធនៅទីនោះ ។ នៅពេលមនុស្ស​ស្លាប់​ខាងឯអំពើបាប ហើយមានជីវិតថ្មីក្នុងព្រះគ្រិស្តយ៉ាងរហ័ស នោះសេចក្តី​ស្រឡាញ់របស់ព្រះនឹងបំពេញចិត្តរបស់ពួកគេ យោបល់របស់គេត្រូវបានសម្អាតឲ្យបរិសុទ្ធ អ្នកនោះនឹងទទួលទានទឹកនៃក្តីអំណរនិងចំណេះដឹង​ដែលហូរចេញពីរន្ធទឹកដែលមិនចេះរីងស្ងួត ហើយពន្លឺនៃថ្ងៃដ៏នៅអស់កល្បជានិច្ចចែងចាំងនៅលើផ្លូវរបស់អ្នកនោះ ដ្បិតព្រះដែលជាពន្លឺនៃជីវិតនឹង​គង់​នៅជាមួយនឹងអ្នកនោះជារៀងរហូត។

លោកប៉ុលបានខិតខំធ្វើឲ្យគំនិតរបស់បងប្អូនលោកនៅទីក្រុងកូរិនថូសមានចំណាប់អារម្មណ៍ទៅនឹងមូលហេតុដែលលោកនិងពួកអ្នកបម្រើព្រះដទៃ ទៀតប្រស្រ័យទាក់ទង ប៉ុន្តែព្រះបានបង្គាប់ឲ្យមនុស្សដទៃទៀតបង្រៀនពីសេចក្តីពិត ដែលពួកគេទាំងអស់គ្នាចូលរួមនៅក្នុងការងារដូចគ្នានេះ ហើយថាពួកគេត្រូវពឹងពាក់លើព្រះដើម្បីទទួលជោគជ័យក្នុងការងាររបស់ពួកគេនោះ។ ការពិភាក្សាដែលបានកើតឡើងនៅក្នុងព្រះវិហារ ទាក់ទងនឹងការ ប្រព្រឹត្តល្អរបស់បងប្អូនគ្រូគង្វាលផ្សេងៗដែលមិនមែននៅក្នុងរបៀបរៀបរយនៃព្រះ ប៉ុន្តែ ជាលទ្ធផលនៃការស្រឡាញ់គុណលក្ខណៈនៃចិត្តពីកំណើត ទៅវិញ។ «គឺកាលដែលម្នាក់ប្រកាន់ថា ខ្លួនជាសិស្សរបស់ប៉ុល ហើយម្នាក់ ទៀតថា ខ្លួនជារបស់អ័ប៉ុឡូស នោះតើមិនមែននៅខាងសាច់ឈាមទេឬអី ដូច្នេះ តើប៉ុលជាអ្វី ឬអ័ប៉ុឡូសជាអ្វី គឺគ្រាន់តែជាអ្នកបម្រើដែលនាំឲ្យអ្នករាល់គ្នាជឿ តាមដែលព្រះអម្ចាស់បានប្រទានមកគ្រប់គ្នាតែប៉ុណ្ណោះទេតើ។ ខ្ញុំបានសាបព្រោះ អ័ប៉ុឡូសជាអ្នកស្រោច តែដែលបានដុះឡើង នោះគឺព្រះ បានធ្វើវិញ ហេតុនោះបានជាអ្នកសាបព្រោះ និងអ្នកដែលស្រោច នោះមិន មែនជាអ្វីទេ ស្រេចហើយនឹងព្រះដែលធ្វើឲ្យដុះវិញទេតើ» (កូរិនថូសទី១ ៣: ៤-៧)។

គឺលោកប៉ុលនេះហើយដែលបានប្រកាសពីដំណឹងល្អនៅក្រុងកូរិនថូស ជាលើកដំបូងបង្អស់ និងជាអ្នកដែលបានរៀបចំពួកជំនុំនៅទីនោះ។ នេះគឺជាកិច្ចការដែលព្រះជាម្ចាស់បានប្រគល់ឲ្យលោក។ ក្រោយមកទៀត ដោយ សារការណែនាំរបស់ព្រះ អ្នកធ្វើកិច្ចការផ្សេងទៀតត្រូវបាននាំចូលមកឲ្យបំពេញកិច្ចការដែលលោកបានធ្វើ។ គ្រាប់ពូជដែលបានសាបព្រោះ ត្រូវបាន ស្រោចទឹក ហើយការស្រោចទឹកនេះ លោកអ័ប៉ុឡូសគឺជាអ្នកធ្វើ ។ គាត់បានដើរតាមលោកប៉ុលក្នុងកិច្ចការរបស់លោក ដើម្បីផ្ដល់ការណែនាំថែមទៀត និងដើម្បីជួយដល់គ្រាប់ពូជដែលលោកប៉ុលបានសាបព្រោះឲ្យបានដុះលូតលាស់ឡើង។ គាត់មានជ័យជម្នះ ដោយបានទាក់ទាញចិត្តរបស់មនុស្សមកឯផ្លូវរបស់គាត់ ប៉ុន្តែ ព្រះគឺជាអ្នកដែលបានប្រទានការលូតលាស់កាន់តែប្រសើរឡើងនេះ ។ មិនមែនជាមនុស្សទេ ដែលបំផ្លាស់បំប្រែអត្តចរិករបស់មនុស្សនោះ ប៉ុន្តែ គឺជាព្រះចេស្តារបស់ព្រះឯណោះទេ។ ទាំងអ្នកដាំនិងទាំង អ្នកស្រោចទឹកមិនអាចធ្វើឲ្យគ្រាប់ពូជដែលបានសាបព្រោះនោះដុះលូតលាស់បានទេ គឺពួកគេធ្វើការនៅក្រោមការដឹកនាំរបស់ព្រះ ជាភ្នាក់ងារដែល ព្រះអង្គបានតែងតាំងឲ្យសហការណ៍ជាមួយទ្រង់ នៅក្នុងកិច្ចការរបស់ព្រះអង្គតែប៉ុណ្ណោះ។ ព្រះដែលជាចៅហ្វាយដ៏ធំមានកិត្តិយស និងសិរីរុងរឿងដែលកើតមានឡើងជាមួយនឹងជោគជ័យ។

អ្នកបម្រើរបស់ព្រះមិនមែនសុទ្ធតែមានអំណោយទានដូចគ្នាទាំងអស់នោះទេ ប៉ុន្តែ ពួកគេ គឺជាអ្នកធ្វើការរបស់ទ្រង់គ្រប់គ្នា។ ពួកគេម្នាក់ៗត្រូវរៀនសូត្រពីព្រះដែលជាគ្រូដ៏ល្អឧត្តម ហើយបន្ទាប់មក ដើម្បីផ្សព្វផ្សាយបន្តនូវអ្វីដែលគេបានរៀន។ ព្រះបានប្រទានដល់អ្នកនាំសារម្នាក់ៗរបស់ទ្រង់នូវកិច្ចការរៀងៗខ្លួន។ មានអំណោយទានផ្សេងៗគ្នា ប៉ុន្តែ អ្នកធ្វើការទាំងអស់ត្រូវតែរួបរួមគ្នា ក្រោមការគ្រប់គ្រងដោយឥទ្ធិពលដ៏សុចរិតនៃព្រះវិញ្ញាណបរិសុទ្ធ។ នៅពេលពួកគេបានបង្ហាញដំណឹងល្អនៃសេចក្ដីសង្គ្រោះ នោះមនុស្សជាច្រើនបានដឹងកំហុសខ្លួនឯង ហើយបានកែប្រែចិត្ដដោយព្រះចេស្តារបស់ព្រះ។ មនុស្សដែលជាឧបករណ៍ត្រូវបានលាក់ខ្លួនជាមួយព្រះគ្រិស្តនៅក្នុងព្រះជាម្ចាស់ ហើយព្រះគ្រិស្តលេចឡើងជាមេដ៏ធំបំផុតក្នុងចំណោមមនុស្សមួយម៉ឺននាក់ ជាព្រះដែលគួរឲ្យស្រឡាញ់ពីសំណាក់មនុស្សគ្រប់គ្នា។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ប៉ុន្តែ នោះ​មិន​អំពល់​អ្វី​ដល់​ខ្ញុំ​ទេ ខ្ញុំ​ក៏​មិន​រាប់​ជីវិត​នេះទុក​ជា​របស់​វិសេស​ដល់​ខ្ញុំ​ដែរឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​ការ​រត់​ប្រណាំង​របស់​ខ្ញុំដោយ​អំណរ​ចុះ ព្រម​ទាំង​ការងារដែល​ខ្ញុំ​បាន​ទទួល​អំពី​ព្រះអម្ចាស់យេស៊ូវ គឺ​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់ពី​ដំណឹង​ល្អ​នៃ​ព្រះគុណ​ព្រះ​វិញ។ ​(កិច្ចការ ២០:២៤)

Powered by CAM