ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-២៧)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រ​ទី២ ជំពូក១៣

ព្រះវិញ្ញាណនៃព្រះបានធ្វើការជាមួយនឹងលោកប៉ុល នៅក្នុងការងាររបស់គាត់សម្រាប់ជនរួមជាតិរបស់គាត់។ ព្រះបានប្រទានភស្ដុតាងគ្រប់គ្រាន់ ដើម្បីបញ្ចុះបញ្ចូលមនុស្សទាំងអស់ដែលមានបំណងចង់ដឹងពីសេចក្តីពិត យ៉ាងស្មោះអស់ពីចិត្ត ។ ប៉ុន្តែ មនុស្សជាច្រើនបានបណ្តោយឲ្យការប្រកាន់ពូជសាសន៍និងការមិនជឿ គ្រប់គ្រង ហើយមិនព្រមទទួលភ័ស្តុតាង ជាក់ស្តែងបំផុតនោះឡើយ។ ដោយបារម្ភក្រែងជំនឿរបស់ពួកអ្នកជឿជួបនឹងគ្រោះថ្នាក់ ដោយការបន្ដប្រស្រ័យទាក់ទងជាមួយនឹងពួកអ្នកដែលប្រឆាំងទៅនឹងសេចក្ដីពិតនោះ លោកប៉ុលបានញែកពួកគេចេញពីពួកនោះ ហើយប្រមូលពួកសាវ័កឲ្យចូលក្នុងក្រុមជំនុំមួយផ្សេងទៀត ដោយបន្តការបង្រៀនរបស់លោកជាសាធារណៈនៅក្នុងសាលាទីរ៉ាណុស ដែលជាគ្រូបង្រៀនដែលគួរឲ្យកត់សម្គាល់។

លោកប៉ុលបានឃើញថា «មានទ្វារយ៉ាងធំ ហើយស្រួលបានបើកចំហ ឲ្យខ្ញុំ ហើយក៏មានពួកឃាត់ឃាំងជាច្រើនដែរ» (កូរិនថូសទី១ ១៦:៩) ។ ទីក្រុងអេភេសូរមិនមែនត្រឹមតែជាក្រុងដែលមានភាពខ្ពង់ខ្ពស់បំផុតប៉ុណ្ណោះទេ តែជាទីក្រុងពុករលួយបំផុត ក្នុងចំណោមក្រុងនានានៅអាស៊ី ថែមទៀត ផង។ អបិយជំនឿនិងការសប្បាយរីករាយត្រេកត្រអាលបានជះឥទ្ធិពលលើពលរដ្ឋជាច្រើន។ អំពើឧក្រិដ្ឋកម្មគ្រប់ថ្នាក់ បានរកឃើញជម្រក នៅក្រោម ស្រមោលនៃព្រះវិហារ ហើយអំពើអបាយមុខយ៉ាងថោកទាបបំផុតកំពុងរីកចម្រើន។

ទីក្រុងអេភេសូរជាមជ្ឈមណ្ឌលដ៏មានប្រជាប្រិយមួយសម្រាប់ការថ្វាយ បង្គំព្រះឌីអាន កេរ្តិ៍ឈ្មោះនៃព្រះវិហាររបស់ «ព្រះឌីអាននៅទីក្រុងអេភេសូរ» បានពង្រីកនៅទូទាំងអាស៊ីនិងលោកិយទាំងមូល ។ ភាពត្រចះត្រចង់ដ៏ លើសលប់នៃទីក្រុងនេះបានធ្វើឲ្យក្រុងនេះក្លាយជាអំនួត មិនមែនត្រឹមតែទីក្រុងនោះប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងទូទាំងប្រទេសជាតិទាំងមូលផងដែរ។ ប្រពៃណីរបស់គេបានអះអាងថារូបចម្លាក់នៅក្នុងព្រះវិហារគឺបានធ្លាក់មកពីលើមេឃ ។ នៅក្នុងចំណោមរូបចម្លាក់ទាំងនោះមានតួអក្សរនិមិត្តសញ្ញាសម្រាប់ពណ៌នា ដែលត្រូវបានគេជឿថាមានអំណាចដ៏អស្ចារ្យ ។ សៀវភៅដែលត្រូវបានសរសេរដោយអ្នកក្រុងអេភេសូរ ពន្យល់ពីអត្ថន័យនិងការប្រើនិមិត្តសញ្ញាទាំងនេះ។

នៅក្នុងចំណោមអ្នកដែលបានបង្រៀនសៀវភៅដ៏មានតម្លៃនេះយ៉ាងច្បាស់លាស់គឺជាពួកគ្រូធ្មប់ជាច្រើននាក់ ដែលមានឥទ្ធិពលដ៏ខ្លាំងក្លានៅក្នុង គំនិតរបស់អ្នកថ្វាយបង្គំតាមជំនឿអរូបិយនៃរូបចម្លាក់នៅក្នុងព្រះវិហារ។

ក្នុងការបំពេញកិច្ចការរបស់លោកនៅទីក្រុងអេភេសូរ សាវ័កប៉ុលបាន ទទួលអំណោយទានពិសេសពីព្រះ ។ ព្រះចេស្ដារបស់ព្រះបាននៅជាមួយនឹងការខិតខំរបស់លោកហើយលោកបានប្រោសមនុស្សជាច្រើនឲ្យជាពីជំងឺខាងរាងកាយ។ «ហើយព្រះទ្រង់ធ្វើការឫទ្ធិបារមីយ៉ាងប្លែកៗ ដោយសារដៃ ប៉ុល ដល់ម៉្លេះបានជាគេគ្រាន់តែយកកន្សែង ឬក្រមាពីខ្លួនគាត់ ទៅដាក់លើ មនុស្សមានជំងឺ នោះគេក៏បានជា ហើយមានអារក្សអសោចិ៍ចេញពីមនុស្សដែរ»។ ការសម្ដែងអំណាចដែលហួសពីអំណាចធម្មជាតិនេះ គឺមានឥទ្ធិពលដ៏ខ្លាំងក្លាជាងពេលណាៗទាំងអស់ ដែលគេមិនធ្លាប់បានជួបប្រទះនៅទីក្រុងអេភេសូរឡើយ ហើយលក្ខណៈបែបនេះពួកគ្រូមន្តអាគមមិនអាចធ្វើបានទេ។ នៅពេលដែលព្រះធ្វើការអស្ចារ្យនេះដោយនូវព្រះនាមរបស់ព្រះយេស៊ូវពីស្រុកណាសារ៉ែត ពួកបណ្តាជនមានឱកាសមើលឃើញថាព្រះនៃឋានសួគ៌មានអំណាចខ្លាំងជាងពួកគ្រូមន្តអាគមដែលថ្វាយបង្គំដល់ព្រះឌីអាន។ ដូច្នេះ ព្រះអម្ចាស់បានលើកតម្កើងអ្នកបម្រើរបស់ទ្រង់ នៅ​ចំពោះ​មុខពួកអ្នកថ្វាយបង្គំរូបព្រះដោយផ្ទាល់ ថាព្រះមានអានុភាពខ្លាំង ជាង​គ្រូ​មន្តអាគមដ៏ខ្លាំង និងជាទីពេញចិត្តបំផុត។

រីឯព្រះដែលគ្រប់គ្រងវិញ្ញាណអាក្រក់ និងជាព្រះដែលបានប្រទានអំណាចគ្រប់គ្រងលើវិញ្ញាណទាំងនោះ ដល់ពួកអ្នកបម្រើរបស់ទ្រង់ ព្រះអង្គបម្រុងនឹងនាំមកនូវការអៀនខ្មាសដ៏ធំនិងការបរាជ័យមកដល់ពួកអ្នកដែលប្រមាថមើលងាយ ដល់ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ។ ច្បាប់លោក ម៉ូសេបានហាមឃាត់ជំនឿលើគ្រូមន្តអាគមជាដាច់ខាត គឺតម្រូវឲ្យដាក់ទណ្ឌកម្មយ៉ាងឈឺចាប់និងរហូតដល់ស្លាប់ផង ប៉ុន្តែ នៅពេលខ្លះ ពួកសាសន៍យូដាដែលក្បត់ជំនឿក៏បានលួចអនុវត្តជំនឿទៅលើគ្រូមន្តអាគមនេះដោយសម្ងាត់ដែរ។ នៅពេលដែលលោកប៉ុលបានទៅសួរសុខទុក្ខនៅទីក្រុងអេភេសូរនៅក្នុង ទីក្រុង «មានពួកយូដាខ្លះជាគ្រូមន្តអាគម» បានឃើញការអស្ចារ្យដែលលោក បានធ្វើ នោះ «គេក៏បានចាប់ផ្តើមអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ ព្រះយេស៊ូវ ពីលើមនុស្សដែលមានអារក្សអាសោចិ៍ចូល» ។ ការប៉ុនប៉ងនេះ ត្រូវបានធ្វើឡើងដោយ «មនុស្សប្រាំពីរនាក់ជាកូននៃសាសន៍យូដាម្នាក់ ដែល ធ្វើជាសង្រ្គាជ ឈ្មោះស្កេវ៉ា» ដោយឃើញមនុស្សម្នាក់ដែលមានអារក្សចូល ពួកគេបានបង្គាប់ទៅវាថា «អញបង្គាប់ឯងដោយនូវព្រះយេស៊ូវដែលប៉ុលប្រកាសប្រាប់នោះ» ។ ប៉ុន្តែ «អារក្សអាសោចិ៍ឆ្លើយទៅគេថា យើងស្គាល់ ព្រះយេស៊ូវហើយ ក៏ស្គាល់ប៉ុលបន្តិចបន្តួចដែរ តែឯងរាល់គ្នា តើជាអ្នកណាវិញ? រួចមនុស្សដែលមានអារក្សអសោចិ៍ចូលក៏ស្ទុះទៅលើគេទាំងបង្គ្របហើយឈ្នះគេ ដល់ម៉្លេះបានជាគេរត់ចេញពីផ្ទះនោះទាំងអាក្រាត ហើយមានរបួសផង»។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ប៉ុន្តែ នោះ​មិន​អំពល់​អ្វី​ដល់​ខ្ញុំ​ទេ ខ្ញុំ​ក៏​មិន​រាប់​ជីវិត​នេះទុក​ជា​របស់​វិសេស​ដល់​ខ្ញុំ​ដែរឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​ការ​រត់​ប្រណាំង​របស់​ខ្ញុំដោយ​អំណរ​ចុះ ព្រម​ទាំង​ការងារដែល​ខ្ញុំ​បាន​ទទួល​អំពី​ព្រះអម្ចាស់យេស៊ូវ គឺ​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់ពី​ដំណឹង​ល្អ​នៃ​ព្រះគុណ​ព្រះ​វិញ។ ​(កិច្ចការ ២០:២៤)

Powered by CAM