កិច្ចការនៃពួកសាវ័ក (ជំពូកទី-២៧)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រទី២ ជំពូក១៤
ខព្រះគម្ពីរប្រចាំថ្ងៃ៖ កាលលោកភូឈួយបានធ្វើបង្អន់ដល់ហ្វូងមនុស្ស នោះក៏និយាយថា នែពួកក្រុងអេភេសូរអើយ តើមានអ្នកឯណាដែលមិនដឹងថា ពួកអ្នកនៅក្រុងនេះ ជាអ្នកថែរក្សាព្រះវិហារនៃព្រះឌីអានដ៏ធំ ដែលធ្លាក់មកពីព្រះសេយូសនោះ។ កិច្ចការ ១៩:៣៥
លោកប៉ុលបានឃើញថា «មានទ្វារយ៉ាងធំ ហើយស្រួលបានបើកចំហ ឲ្យខ្ញុំ ហើយក៏មានពួកឃាត់ឃាំងជាច្រើនដែរ» (កូរិនថូសទី១ ១៦:៩) ។ ទីក្រុងអេភេសូរមិនមែនត្រឹមតែជាក្រុងដែលមានភាពខ្ពង់ខ្ពស់បំផុតប៉ុណ្ណោះទេ តែជាទីក្រុងពុករលួយបំផុត ក្នុងចំណោមក្រុងនានានៅអាស៊ី ថែមទៀត ផង។ អបិយជំនឿនិងការសប្បាយរីករាយត្រេកត្រអាលបានជះឥទ្ធិពលលើពលរដ្ឋជាច្រើន។ អំពើឧក្រិដ្ឋកម្មគ្រប់ថ្នាក់ បានរកឃើញជម្រក នៅក្រោម ស្រមោលនៃព្រះវិហារ ហើយអំពើអបាយមុខយ៉ាងថោកទាបបំផុតកំពុងរីកចម្រើន។
ដូច្នេះ នេះគឺជាភស្តុតាងយ៉ាងច្បាស់ដែលបញ្ជាក់ពីភាពពិសិដ្ឋនៃព្រះនាមនៃព្រះគ្រិស្ត និងគ្រោះថ្នាក់ដែលកើតឡើងដល់អ្នកដែលអំពាវនាវដល់ព្រះនាមនោះដោយគ្មានជំនឿទៅលើបេសកកម្មនៃព្រះអង្គសង្គ្រោះដ៏ស័ក្តិសិទ្ធិ។ «ក៏កើតមានចិត្តភ័យខ្លាចទាំងអស់គ្នា ហើយព្រះនាមព្រះអម្ចាស់យេស៊ូវក៏បានថ្កើងឡើង»។
ហេតុការណ៍ដែលត្រូវបានគេលាក់កំបាំងកាលពីមុន ឥឡូវនេះត្រូវបាននាំយកមកបង្ហាញនៅកណ្តាលពន្លឺឲ្យឃើញច្បាស់។ ក្នុងការទទួលយកគ្រិស្ត សាសនា អ្នកជឿមួយចំនួនមិនបានបោះបង់ចោលជំនឿខាងមន្តអាគមរបស់ពួកគេនៅឡើយទេ ។ នៅតាមកន្លែងខ្លះ ពួកគេនៅតែបន្តការអនុវត្តន៍មន្តអាគមនេះដដែល។ ឥឡូវនេះដោយដឹងពីកំហុសឆ្គងរបស់ខ្លួន «មាន មនុស្ស ជាច្រើនដែលបានជឿ គេមកលន់តួ ព្រមទាំងសម្តែងប្រាប់ពីការដែលខ្លួនបានប្រព្រឹត្តផង»។ កិច្ចការល្អនេះបានច្រៀតចូលរហូតដល់គ្រូមន្តអាគមផ្ទាល់ថែមទៀតផង ហើយ «ឯមនុស្សដែលប្រព្រឹត្តវិជ្ជាប្លែកៗ នោះក៏ មានច្រើននាក់ បានយកក្បួនតម្រារបស់ខ្លួន មកដុតចោលនៅចំពោះមុខមនុស្សទាំងអស់គ្នា គេបានគិតថ្លៃក្បួនទាំងនោះមើល ឃើញមានតម្លៃអស់៥ម៉ឺនរៀល គឺយ៉ាងដូច្នោះឯង ដែលព្រះបន្ទូលនៃព្រះអម្ចាស់បានចម្រើនកើនឡើង ហើយបានឈ្នះដោយអំណាច»។
ដោយការដុតសៀវភៅក្បួនមន្តអាគមរបស់ពួកគេចោល ពួកអ្នកផ្លាស់ប្រែជំនឿនៅទីក្រុងអេភេសូរបានបង្ហាញថាអ្វីដែលពួកគេធ្លាប់បានពេញចិត្តកាលពីមុន ឥឡូវនេះបានក្លាយជាការគួរឲ្យស្អប់ខ្ពើមទៅវិញ។ គឺដោយសារ និងតាមរយៈមន្តអាគមនេះហើយ ដែលបានធ្វើឲ្យពួកប្រឆាំងនឹងព្រះ និងធ្វើឲ្យព្រលឹងរបស់គេត្រូវវិនាសផង ហើយការប្រឆាំងនឹងមន្តអាគមនេះហើយ ដែលពួកគេបានបង្ហាញកំហឹងបែបនេះ ។ ដូច្នេះ ពួកគេបានផ្ដល់ភស្តុតាងនៃការប្រែចិត្ដដ៏ពិតប្រាកដ។
ការទាយគឺជាក្បួនទម្រង់នៃការប្រស្រ័យទាក់ទងជាមួយវិញ្ញាណអារក្ស។ ការទាំងអស់នោះគឺជាបញ្ញត្តិនៃការថ្វាយបង្គំសាតាំងជាទិសដៅដែលមាន ជំនួយ និងការទទួលព័ត៌មានពីសាតាំង ។ ដោយរក្សាសៀវភៅទាំងនេះទុក ពួកសិស្សនឹងបានទទួលរងនូវសេចក្ដីល្បួង ។ ដោយលក់សៀវភៅទាំងនេះ ពួកគេនឹងបានដាក់ការល្បួងនៅតាមផ្លូវរបស់អ្នកដទៃ។ ពួកគេបានលះ បង់នគរនៃភាពងងឹត និងមិនបានស្ទាក់ស្ទើរក្នុងការបំផ្លាញអំណាចរបស់ពួកវាឡើយ ដូច្នេះ សេចក្ដីពិតបានឈ្នះលើការប្រកាន់ពូជសាសន៍របស់មនុស្សនិងការស្រឡាញ់លុយរបស់ពួកគេ។
ដោយការបង្ហាញពីអំណាចនៃព្រះគ្រិស្តនេះ គ្រិស្តសាសនាទទួលបានជ័យជម្នះដោយសារជំនឿយ៉ាងខ្លាំងក្លា ទៅលើមន្តអាគម។ ឥទ្ធិពលនៃអ្វី ដែលបានកើតឡើងនោះ បានរីករាលដាលហួសពីការរំពឹងទុករបស់លោក ប៉ុល។ ចេញពីក្រុងអេភេសូរ ដំណឹងនេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ហើយកិច្ចការរបស់ព្រះគ្រិស្តមានសន្ទុះទៅមុខយ៉ាងខ្លាំងក្លា។ អស់ពេល ជាយូរ បន្ទាប់ពីសាវ័កប៉ុលបានបញ្ចប់កិច្ចការរបស់លោកមក ពួកបណ្តាជនបានចងចាំរឿងរ៉ាវទាំងនេះមិនភ្លេច ហើយរឿងនេះបានក្លាយជាមធ្យោបាយ មួយ ដើម្បីទាក់ទាញអ្នកដែលបានកែប្រែចិត្ដមកឯដំណឹងល្អ។
នេះគឺជាការសន្មតដ៏គួរឲ្យពេញចិត្ត ដែលជំនឿទៅលើមន្តអាគមរបស់សាសន៍ដទៃត្រូវបានរលាយបាត់បង់នៅចំពោះអារ្យធម៌នៃសតវត្សទីម្ភៃនេះ។ ប៉ុន្ដែ ព្រះបន្ទូលនៃព្រះនិងទីបន្ទាល់ដ៏រឹងមាំនៃការពិត ប្រកាសថាមនុស្សនៅសម័យនេះអនុវត្តជំនឿទៅលើមន្តអាគម ដូចជាអ្នកជឿទៅលើមន្តអាគម នៅសម័យបុរាណដែរ។ តាមពិត ប្រព័ន្ធមន្តអាគមនៅសម័យបុរាណ ដូចគ្នាទៅនឹងអ្វីដែលសព្វថ្ងៃនេះគេស្គាល់ថាជាវិញ្ញាណនិយមសម័យទំនើបដែរ។ សាតាំងកំពុងស្វែងរកផ្លូវចូលទៅកាន់គំនិតរបស់មនុស្សរាប់ពាន់នាក់ ដោយការបង្ហាញខ្លួនវានៅក្រោមការក្លែងធ្វើជាមិត្តភក្តិដែលបានស្លាប់ ។ បទគម្ពីរ បានសម្តែងថា «មនុស្សស្លាប់ឥតដឹងអ្វីឡើយ» (សាស្ដា ៩:៥)។ គំនិតរបស់ ពួកគេ សេចក្តីស្រឡាញ់ និងសម្អប់របស់ពួកគេបានរលាយបាត់សូន្យទៅ ហើយ។ មនុស្សស្លាប់មិនមានទំនាក់ទំនងជាមួយមនុស្សរស់ទេ។ ក៏ប៉ុន្ដែ ពិតប្រាកដណាស់សាតាំងប្រើកលល្បិចនេះដើម្បីគ្រប់គ្រងគំនិតរបស់មនុស្ស។
តាមរយៈវិញ្ញាណនិយមនេះ អ្នកជំងឺ អ្នកដែលមានទុក្ខសោកដោយមានមនុស្សស្លាប់ចោល និងអ្នកដែលចង់ដឹងចង់ឃើញ ជាច្រើននាក់ កំពុងទាក់ ទងជាមួយវិញ្ញាណអារក្ស។ អស់អ្នកដែលប្រថុយប្រថានធ្វើបែបនេះគឺកំពុងឋិតនៅក្នុងគ្រោះថ្នាក់ហើយ។ ព្រះបន្ទូលនៃសេចក្ដីពិតប្រកាសពីព្រះហឫទ័យរបស់ព្រះចំពោះពួកគេ ។ នៅជំនាន់ដើមព្រះអម្ចាស់មានព្រះបន្ទូលស្ដីអំពីស្ដេចមួយអង្គដែលបានចាត់អ្នកនាំសារ ឲ្យទៅសុំដំបូន្មានពីព្រះនៃសាសន៍ដទៃថា «តើដោយហេតុតែគ្មានព្រះនៅស្រុកអ៊ីស្រាអែលឬអី បានជាឯងរាល់គ្នាទៅសួរដល់ព្រះបាលសេប៊ូប ជាព្រះនៃពួកអេក្រុនវិញ ហេតុនោះ ឥឡូវនេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ឯងនឹងមិនចុះពីដំណេក ដែលឯងបានឡើងទៅនោះបានឡើយ គឺនឹងត្រូវស្លាប់ជាពិត» ( ពង្សាវតារ ក្សត្រទី២ ១:៣, ៤)។
គ្រូធ្មប់នៃសម័យបុរាណ មានឋានៈស្មើនឹងរូបអារក្សខាងវិញ្ញាណ គ្រូស្មឹងស្មាធ និងអ្នកទស្សន៍ទាយ នៅសម័យសព្វថ្ងៃនេះដែរ ។ សំឡេងអាថ៌កំបាំងដែលបាននិយាយនៅអាន់ដោរនិងអេភេសូរ នៅតែជាពាក្យកុហកដែលនាំឲ្យកូនចៅរបស់មនុស្សវង្វេងនៅពេលសព្វថ្ងៃនេះដដែល។ ប្រសិនបើវាំងននត្រូវបានលើកចេញពីភ្នែករបស់យើង យើងអាចមើលឃើញទេវតាអាក្រក់កំពុងប្រើសិល្បៈទាំងអស់របស់ពួកវា ដើម្បីបញ្ឆោតនិងបំផ្លាញមនុស្ស។ នៅកន្លែងណាដែលវាអាចបញ្ចូលឥទ្ធិពលរបស់វាដើម្បីធ្វើឲ្យមនុស្សភ្លេចព្រះ ទីនោះសាតាំងកំពុងប្រើអំណាចនៃមន្តអាគមរបស់វាហើយ។ នៅពេល ដែលមនុស្សទទួលឥទ្ធិពលរបស់វា ចាប់ពីពេលនោះមក ពួកគេដឹងថាគំនិតរបស់ពួកគេត្រូវបានបំភ័ន្ត ហើយចិត្តរបស់គេក៏ត្រូវបានបំពុលដែរ។ រាស្រ្ត របស់ព្រះនៅពេលសព្វថ្ងៃនេះ គួរតែយកចិត្តទុកដាក់ទៅនឹងការដាស់តឿនរបស់សាវ័កប៉ុល ទៅកាន់ពួកជំនុំនៅក្រុងអេភេសូរដែលមានសេចក្តីថា «កុំឲ្យប្រកបក្នុងការឥតផលប្រយោជន៍របស់សេចក្តីងងឹតឡើយ ស៊ូបន្ទោសវាវិញ» (អេភេសូរ ៥: ១១)។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិតដំណឹងពីឈើឆ្កាង នោះជាសេចក្តីចំកួតដល់អស់អ្នកដែលកំពុងតែវិនាស តែជាព្រះចេស្តានៃព្រះដល់យើងរាល់គ្នាដែលកំពុងតែបានសង្គ្រោះវិញ។(កូរិនថូសទី១ ១:១៨)