ថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៣០)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រ​ទី២ ជំពូក២៨

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា«សេចក្តី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​នឹក​មិន​ដែល​ដល់ គឺ​សេចក្តី​នោះ​ឯង​ដែល​ព្រះ​បាន​រៀបចំ​ទុក សំរាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់» ។​ កូរិនថូសទី១ ២:៩

ទោះបីជាអ្នកណាមានជំនឿខ្ពស់ប៉ុនណាក៏ដោយ តែបើចិត្តមិនពេញទៅដោយសេចក្ដីស្រឡាញ់ចំពោះព្រះ និងចំពោះមនុស្សទេ អ្នកនោះមិនមែនជាសិស្សរបស់ព្រះគ្រិស្តពិតប្រាកដទេ ។ ទោះជាអ្នកនោះមានជំនឿដ៏ អស្ចារ្យ ហើយមានអំណាចអាចធ្វើការអស្ចារ្យក៏ដោយបើគ្មានសេចក្ដីស្រឡាញ់ ទេ ជំនឿរបស់អ្នកនោះនឹងគ្មានតម្លៃអ្វីឡើយ។ អ្នកនោះអាចបង្ហាញពីទេយ្យទានជាច្រើន ប៉ុន្តែ តើគេគួរតែផ្តល់ទ្រព្យសម្បត្តិរបស់គេទាំងអស់ដើម្បីចិញ្ចឹមដល់អ្នកក្រីក្រ ដោយមូលហេតុផ្សេងក្រៅពីសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ ទង្វើ នេះនឹងមិនបានលើកតម្កើងដល់អ្នកនោះឲ្យគាប់សព្វព្រះហឫទ័យរបស់ព្រះទេ។ នៅក្នុងចិត្តរបស់បុគ្គលនោះអាចនឹងជួបសេចក្តីស្លាប់ដោយសារសេចក្តីជំនឿ ប៉ុន្តែ មិនបានបង្ហាញពីសេចក្ដីស្រឡាញ់នោះ ព្រះនឹងចាត់ទុកអ្នកនោះ ថាជាអ្នកចូលចិត្តបោកបញ្ឆោត ឬជាមនុស្សលាក់ពុត។

«ឯសេចក្តីស្រឡាញ់តែងតែអត់ធ្មត់ ហើយក៏សប្បុរស សេចក្តីស្រឡាញ់ មិនចេះឈ្នានីស មិនចេះអួតខ្លួន ក៏មិនដែលមានចិត្តធំផង»។ សេចក្ដីអំណរ ដ៏បរិសុទ្ធបំផុត បានមកពីការបន្ទាបខ្លួនយ៉ាងជ្រាលជ្រៅបំផុត។ អត្តចរិត ដែលខ្លាំងនិងខ្ពស់បំផុត ត្រូវបានស្ថាបនាឡើងនៅលើមូលដ្ឋាននៃការអត់ធ្មត់ សេចក្ដីស្រឡាញ់ និងការចុះចូលតាមព្រះហឫទ័យរបស់ព្រះ។

សេចក្តីស្រឡាញ់ «មិនដែលប្រព្រឹត្តបែបមិនគួរសម មិនដែលរក ប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស មិនដែលអរសប្បាយចំពោះសេចក្តីទុច្ចរិតឡើយ» ។ សេចក្ដីស្រឡាញ់ដូចជាព្រះគ្រិស្ត ដាក់ការស្ថាបនាដែលជាទីពេញចិត្តបំផុតទៅលើគោលបំណងនិង ទង្វើរបស់អ្នក ដទៃ។ សេចក្តីស្រឡាញ់មិនចាំបាច់បង្ហាញពីកំហុសរបស់ពួកគេទេក៏មិនត្រូវស្តាប់របាយការណ៍ស្មោកគ្រោកដែលមិនគួរជាទីពេញចិត្តនោះដែរ ប៉ុន្តែ ត្រូវស្វែងរកការចងចាំពីគុណសម្បត្តិរបស់អ្នកដទៃវិញ។

«ឥឡូវនេះ នៅមានសេចក្តីជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់ ទាំងបីមុខនេះ តែសេចក្តីដែលវិសេសជាងគេ គឺជាសេចក្តីស្រឡាញ់»។ នៅក្នុងការបន្ទាបខ្នាតគំរូខាងសីលធម៌ក្នុងចំណោមពួកអ្នកជឿនៅទីក្រុងកូរិនថូស មានអ្នកដែលបានលះបង់លក្ខណៈគ្រឹះមួយចំនួននៃសេចក្ដី ជំនឿរបស់ពួកគេ។ អ្នកខ្លះបានលះបង់គោលលទ្ធិនៃការរស់ឡើងវិញ ។ លោកប៉ុលបានជួបការបង្រៀនខុសឆ្គងនេះ ដោយមានទីបន្ទាល់ច្បាស់ទាក់ទងនឹងភស្តុតាងច្បាស់លាស់នៃការមានព្រះជន្មឡើងវិញរបស់ព្រះគ្រិស្ត ។ លោកបានមានប្រសាសន៍ថា បន្ទាប់ពីការសុគតរបស់ព្រះគ្រិស្ត «រួចដល់ ថ្ងៃទីបី នោះទ្រង់មានព្រះជន្មរស់ឡើងវិញ តាមបទគម្ពីរ» បន្ទាប់មក «ទ្រង់ បានលេចមកឲ្យកេផាសឃើញ រួចដល់ពួក១២នាក់ដែរ ក្រោយទៀត ទ្រង់លេចមកឲ្យពួកបងប្អូនជាង៥០០នាក់ឃើញតែម្តង ជាពួកដែលមានគ្នាច្រើន រស់នៅ ដរាបដល់សព្វថ្ងៃនេះ តែមានខ្លះបានដេកលក់ទៅហើយ ក្រោយ ទៀត ទ្រង់លេចមកឲ្យយ៉ាកុបឃើញ ក៏ឲ្យពួកសាវ័កទាំងអស់គ្នាឃើញដែរ រួចទ្រង់បានលេចមកឲ្យខ្ញុំឃើញ ខាងក្រោយគេបង្អស់»។

សាវ័កប៉ុលបានបញ្ជាក់ពីសេចក្ដីពិតដ៏អស្ចារ្យនៃការរស់ឡើងវិញ ។ «បើសិនជាបានផ្សាយដំណឹងល្អពីព្រះគ្រិស្តថា ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយ នោះធ្វើដូចម្តេចឲ្យពួកអ្នករាល់គ្នាខ្លះនិយាយបានថា ពួក ស្លាប់មិនរស់ឡើងវិញទេ បើសិនជាពួកស្លាប់មិនរស់ឡើងវិញមែន នោះព្រះគ្រិស្តក៏មិនបានរស់ឡើងវិញដែរ ហើយបើព្រះគ្រិស្តមិនបានរស់ឡើងវិញ នោះដំណឹងដែលយើងខ្ញុំផ្សាយនេះ ជាការឥតប្រយោជន៍ទទេ ហើយសេចក្តី ជំនឿរបស់អ្នករាល់គ្នា ក៏ឥតអំពើដែរ ឈ្មោះថាយើងខ្ញុំជាស្មរបន្ទាល់ក្លែងក្លាយពីព្រះវិញ ដ្បិតយើងខ្ញុំបានធ្វើបន្ទាល់ពីព្រះថា ទ្រង់បានប្រោសឲ្យព្រះគ្រិស្តរស់ឡើងវិញហើយ តែបើពួកស្លាប់មិនរស់ឡើងវិញមែន នោះប្រាកដជាទ្រង់មិនបានប្រោសឲ្យព្រះគ្រិស្តរស់ឡើងវិញពិត ដ្បិតបើសិនជាពួកស្លាប់មិនរស់ឡើងទេ នោះព្រះគ្រិស្តក៏មិនបានរស់ឡើងដែរ ហើយបើព្រះគ្រិស្តមិនបានរស់ឡើងវិញមែន នោះសេចក្តីជំនឿរបស់អ្នករាល់គ្នាក៏ជាការឥតអំពើ អ្នករាល់គ្នានៅក្នុងអំពើបាបនៅឡើយ ហើយអស់អ្នកដែលបានដេកលក់ទៅក្នុងព្រះគ្រិស្ត គេបានត្រូវវិនាសហើយ បើសិនជាយើងមានទីសង្ឃឹមក្នុងព្រះគ្រិស្ត នៅតែក្នុងជីវិតនេះប៉ុណ្ណោះ នោះយើងវេទនា លើសជាងមនុស្សទាំង អស់ទៅទៀត។ តែឥឡូវនេះ ព្រះគ្រិស្តទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញជាពិត ជាផលដំបូងពីពួកអ្នកដែលបានដេកលក់ទៅហើយ»។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ថា​ខ្លួន​អ្នក​រាល់​គ្នា​ជា​ព្រះវិហារ​នៃ​ព្រះ ហើយ​ថាព្រះវិញ្ញាណ​នៃ​ព្រះ ទ្រង់​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា។ ​(កូរិនថូសទី១ ៣:១៦)

Powered by CAM