ថ្ងៃច័ន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០

កិច្ចការនៃពួកសាវ័ក (ជំពូកទី២៨)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ ១៩:២១-៤១ និង ២០:១។

ថ្ងៃនៃការពិបាកវេទនា

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រ​ទី២ ជំពូក១៥

ខព្រះគម្ពីរប្រចាំថ្ងៃ៖ គឺ​ដែល​ខ្ញុំ​បាន​បំរើ​ព្រះអម្ចាស់ ដោយ​ចិត្ត​សុភាព​គ្រប់​ជំពូក ហើយ​ស្រក់​ទឹក​ភ្នែក​ជា​ច្រើន ទាំង​ត្រូវ​សេចក្តី​ល្បង ដោយ​កិច្ចកល​របស់​ពួក​សាសន៍​យូដា​បែប​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ ។​ កិច្ចការ ២០:១៩

ទីក្រុងអេភេសូរបានក្លាយជាមជ្ឈមណ្ឌលនៃកិច្ចការរបស់លោកប៉ុលអស់រយៈពេលបីឆ្នាំ ។ ពួកជំនុំដែលរីកលូតលាស់មួយត្រូវបានបង្កើតឡើងនៅទីនេះ ហើយដំណឹងល្អត្រូវបានរីករាលដាលចេញពីទីក្រុងនេះពាសពេញ អាណាខេត្តតំបន់អាស៊ី នៅក្នុងចំណោមសាសន៍យូដានិងសាសន៍ដទៃ។

ឥឡូវនេះ សាវ័កប៉ុលមានពេលខ្លះគិតគូរអំពីដំណើរបេសកកម្មទៅកាន់ កន្លែងដទៃផ្សេងទៀត លោក «គិតសម្រេចក្នុងចិត្តថា កាលណាបាន ដើរកាត់ ស្រុកម៉ាសេដូន និងស្រុក អាខៃហើយ នោះគាត់នឹងទៅឯក្រុងយេរូសាឡិម ក៏និយាយថា ក្រោយដែលខ្ញុំបានទៅឯណោះហើយ នោះត្រូវឲ្យខ្ញុំទៅមើលក្រុងរ៉ូមដែរ» ។ ដើម្បីឲ្យស្របទៅតាមផែនការនេះ «គាត់បានចាត់អ្នកជំនួយគាត់ពីរនាក់ គឺធីម៉ូថេនិងអេរ៉ាស្ទុស ឲ្យទៅស្រុកម៉ាសេដូន» ប៉ុន្តែ លោកដឹងថាកិច្ចការនៅអេភេសូរនៅតែត្រូវការវត្តមានរបស់លោកនៅឡើយ ដូច្នេះលោកបានសម្រេចចិត្តស្នាក់នៅក្នុងអេភេសូររហូតដល់ថ្ងៃបុណ្យទី ៥០ ។ ហើយទោះជាយ៉ាងនេះក៏ដោយ ព្រឹត្តិការណ៍មួយបានកើតឡើងយ៉ាងឆាប់រហ័ស ដែលបានធ្វើឲ្យការចេញដំណើររបស់លោករឹតតែបន្ទាន់។

ជារៀងរាល់ឆ្នាំ គេតែងបារព្ធពិធីបុណ្យពិសេសមួយ នៅក្រុងអេភេសូរ ដើម្បីគោរពដល់ព្រះឌីអាន។ ពិធីនេះបានទាក់ទាញមនុស្សជាច្រើនមកពីគ្រប់ផ្នែកទាំងអស់នៃខេត្តនេះ ។ ពិធីបុណ្យនេះត្រូវបានប្រារព្ធធ្វើឡើងដោយភាពប៉ិនប្រសប់និងអធិកអធមបំផុតតាំងពីដើមរហូតដល់ចប់។

ពិធីបុណ្យដ៏អឹកធឹកនេះគឺជាពេលវេលាដ៏លំបាកមួយ សម្រាប់អ្នកដែល ទើបតែមានជំនឿ ។ ក្រុមអ្នកជឿដែលបានជួបគ្នានៅក្នុងសាលាទីរ៉ានុស គឺជាកំណត់ត្រានៃការមិនចុះសម្រុងគ្នាមួយដ៏គួរឲ្យរំជើបរំជួល នៅក្នុងក្រុម អ្នកចម្រៀង ហើយមានការចំអក ការប្រមាថនិងការប្រទូសរាយបានកើត ឡើងដោយសេរី ។ ការងាររបស់លោកប៉ុលបានផ្តល់ឲ្យពួកអ្នកថ្វាយបង្គំនៃ សាសន៍ដទៃនូវការវាយប្រហារយ៉ាងខ្លាំងក្លា ដែលជាផលវិបាកនៃការបែកបាក់នៅក្នុងចំណោមពួកអ្នកចូលរួមក្នុងពិធីបុណ្យប្រចាំឆ្នាំ និងនៅក្នុងភាពរីករាយរបស់ពួកអ្នកថ្វាយបង្គំព្រះក្លែងក្លាយ ។ ឥទ្ធិពលនៃការបង្រៀនរបស់លោកបានពង្រីកឆ្ងាយហួសពីអ្នកមានជំនឿពិតប្រាកដ ។ មនុស្សជាច្រើនដែលមិនបានទទួលយកគោលលទ្ធិថ្មីដោយចំហ ត្រូវបានបំភ្លឺរហូតដល់បោះបង់ទំនុកចិត្តលើព្រះក្លែងក្លាយនៃសាសន៍ដទៃរបស់ពួកគេ ។

ក៏មានបុព្វហេតុមួយនៃការមិនពេញចិត្តមួយទៀតដែរ ។ ជំនួញដ៏ទូលំទូលាយនិងមានផលចំណេញរបស់ពួកគេបានរីកចម្រើន នៅទីក្រុងអេភេសូរ ពីការផលិតនិងការលក់រានសក្ការៈ និងរូបសំណាកដែលបានយកគំរូតាមព្រះវិហាររបស់ព្រះឌីអាន ។ ពួកអ្នកដែលបានផលកម្រៃពីមុខរបរទាំងនោះ បានរកឃើញថាចំណូលរបស់ពួកគេបានថយចុះ ហើយទាំងអស់គ្នាបានរួមដៃក្នុងការបង្ហាញការផ្លាស់ប្តូរកិច្ចការរបស់លោកប៉ុលដោយការមិនពេញចិត្ត។

លោកដេមេទ្រាសជាជាងប្រាក់ ដែលធ្វើអាស្រមព្រះឌីអានពីប្រាក់ ហើយពួកអ្នកដែលមានមុខរបរដូចគ្នាជាច្រើនបានមកជួបជុំគ្នា ដោយនិយាយថា «អ្នករាល់គ្នាអើយ អ្នកដឹងថា យើងបានផលចំណេញពីរបរនេះមក អ្នកក៏ ឃើញហើយឮថា ឈ្មោះប៉ុលនេះបានបញ្ចុះបញ្ចូល ព្រមទាំងបង្វែរមនុស្ស សន្ធឹកទៅហើយ មិនត្រឹមតែនៅអេភេសូរប៉ុណ្ណោះ គឺស្ទើរតែនឹងគ្រប់សព្វនៅស្រុកអាស៊ីផង ដោយពាក្យថាអស់ទាំងព្រះដែលដៃមនុស្សធ្វើ នោះមិនមែន ជាព្រះទេ ដូច្នេះ មានអន្តរាយកើតដល់យើង មិនត្រឹមតែសមាគមនេះ ដោយ គេលែងរាប់អានប៉ុណ្ណោះ គឺក្រែងគេលែងទាំងគោរពប្រតិបត្តិដល់ព្រះវិហាររបស់ព្រះឌីអានដ៏ធំថែមទៀតផង រួចសិរីល្អនៃព្រះរបស់យើងដែល គ្រប់ ស្រុកអាស៊ី និងលោកិយទាំងមូលក៏ថ្វាយបង្គំ នឹងត្រូវសាបសូន្យទៅ»។

របាយការណ៍នៃសម្តីនេះត្រូវបានផ្សព្វផ្សាយយ៉ាងឆាប់រហ័ស ។ «នោះ ក៏កើតមានវឹកវរពេញក្នុងក្រុង» ។ ពួកគេបានស្វែងរកលោកប៉ុល តែគេរក លោកមិនឃើញទេ ។ ពួកបងប្អូនរបស់លោកបានទទួលព័ត៌មានអំពីគ្រោះថ្នាក់នេះ ក៏បានជំរុញលោកឲ្យប្រញាប់ចាកចេញពីទីនោះទៅ ។ ព្រះបានចាត់ពួកទេវតាឲ្យការពារសាវ័ករបស់ទ្រង់ ព្រោះពេលវេលាដែលលោកត្រូវស្លាប់ដោយសារសេចក្តីជំនឿនោះមិនទាន់មកដល់នៅឡើយទេ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិត​ដំណឹង​ពី​ឈើ​ឆ្កាង នោះ​ជា​សេចក្តី​ចំកួតដល់​អស់​អ្នក​ដែល​កំពុង​តែ​វិនាស តែ​ជា​ព្រះចេស្តា​នៃ​ព្រះដល់​យើង​រាល់​គ្នា​ដែល​កំពុង​តែ​បាន​សង្គ្រោះ​វិញ។​(កូរិនថូសទី១ ១:១៨)

Powered by CAM