ថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៣២)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អែសរ៉ា ជំពួក២

ខព្រះគម្ពីរប្រចាំថ្ងៃ៖ អ្នក​ណា​ដែល​ថា​ខ្លួន​នៅ​ក្នុង​ទ្រង់ នោះ​ត្រូវ​តែ​ប្រព្រឹត្ត​ដូច​ជា​ទ្រង់​ដែរ។ យ៉ូហានទី១ ២:៦

ស្មារតីនៃការលះបង់គឺជាវិញ្ញាណនៃឋានសួគ៌ ។ វិញ្ញាណនេះ ត្រូវបាន គេរកឃើញ ដោយការបង្ហាញដ៏ខ្ពស់បំផុត នៅក្នុងការលះបង់ព្រះជន្មរបស់ព្រះគ្រិស្តនៅលើឈើឆ្កាង ។ ព្រះវរបិតាបានប្រទានព្រះរាជបុត្រាតែមួយគត់របស់ទ្រង់ មកសុគតជំនួសយើងរាល់គ្នា ។ ហើយព្រះគ្រិស្តបានលះបង់អ្វីៗទាំងអស់ដែលទ្រង់មាន រួចបានប្រទានព្រះជន្មរបស់ទ្រង់ដើម្បីឲ្យមនុស្សបានទទួលសេចក្តីសង្រ្គោះ ។ ឈើឆ្កាងនៃកាល់វ៉ារីបានអំពាវនាវដល់អ្នកដើរតាមព្រះអង្គសង្គ្រោះ គ្រប់រូបឲ្យមានចិត្តប្រណីមេត្តា។ គោលការណ៍ ដែល បង្ហាញនៅទីនេះគឺឲ្យ ។ «អ្នកណាដែលថាខ្លួននៅក្នុងទ្រង់ នោះត្រូវតែប្រព្រឹត្តដូចជាទ្រង់ដែរ» (យ៉ូហានទី១ ២:៦)។

ផ្ទុយទៅវិញ វិញ្ញាណនៃការកំណាញ់ គឺជាវិញ្ញាណរបស់សាតាំង។ គោលការណ៍ដែលបានបង្ហាញនៅក្នុងជីវិតរបស់មនុស្សខាងលោកិយ គឺទទួល។ ដូច្នេះ ពួកគេសង្ឃឹមថានឹងទទួលបានសុភមង្គលនិងភាពសុខស្រួល ប៉ុន្តែ ផលផ្លែនៃការសាបព្រោះរបស់ពួកគេគឺជាទុក្ខវេទនានិងសេចក្ដីស្លាប់។

ដរាបណាព្រះនៅតែប្រទានព្រះពរដល់កូនៗរបស់ទ្រង់ ដរាបនោះពួកគេនៅតែឋិតនៅក្រោមច្បាប់នៃការបង្វិលតង្វាយថ្វាយដល់ទ្រង់វិញ នូវចំណែករបស់ទ្រង់ដែលទ្រង់បានតម្រូវ ជាដរាប។ គេមិនមែនគ្រាន់តែថ្វាយទៅទ្រង់នូវចំណែកដែលជារបស់ព្រះអង្គប៉ុណ្ណោះទេ តែពួកគេក៏ត្រូវតែថ្វាយដល់ព្រះអាទិករដោយចិត្តអំណរ នូវផលដំបូងនៃចិត្តសប្បុរសរបស់ពួកគេ ទ្រព្យសម្បត្ដិដ៏ល្អបំផុតរបស់ពួកគេ កិច្ចការដ៏ល្អបំផុតនិងបរិសុទ្ធបំផុតរបស់ពួកគេផងដែរ ដូច្នេះ ពួកគេនឹងទទួលបានព្រះពរជាច្រើន ។ ព្រះនឹងធ្វើឲ្យចិត្តរបស់គេបានដូចជាសួនច្បារដែលមានទឹកស្រោចស្រពមិនចេះរីងស្ងួត។ ហើយនៅគ្រាប្រមូលផលដ៏អស្ចារ្យចុងក្រោយបង្អស់ ពួកគេនឹងប្រមូលបាននូវកណ្តាប់ដែលពួកគេអាចនាំយកទៅថ្វាយដល់ព្រះដែលជាម្ចាស់ស្រែ ហើយនឹងបានជារង្វាន់នៃការប្រើប្រាស់ទេពកោសល្យនៃភាពមិនកំណាញ់របស់ពួកគេ ដែលព្រះបានប្រទានឲ្យ។

គេមិនត្រូវជំរុញឲ្យអ្នកនាំសាររបស់ព្រះដែលទ្រង់បានជ្រើសរើស ហើយបានចូលរួមក្នុងកិច្ចការដ៏សកម្ម ពាក់ព័ន្ធទៅនឹងបន្ទុកផ្ទាល់ខ្លួនរបស់ពួកគេ ដោយមិនបានទទួលការគាំទ្រពីការអាណិតអាសូរនិងចិត្តល្អពីសំណាក់បងប្អូនរបស់ពួកគេឡើយ ។ គឺជាផ្នែកមួយនៃសមាជិកពួកជំនុំ ក្នុងការជួយដោះស្រាយដល់អ្នកដែលបានលះបង់ការងាររបស់ខ្លួនចោល ដោយចិត្តជ្រះថ្លា ដើម្បីឲ្យពួកគេអាចប្រគល់ខ្លួនទៅបម្រើដល់កិច្ចការរបស់ព្រះ ។ នៅពេលដែលគ្រូគង្វាលរបស់ព្រះត្រូវបានលើកទឹកចិត្ត នោះកិច្ចការរបស់ទ្រង់នឹងបានរីកចម្រើនយ៉ាងខ្លាំង ។ ប៉ុន្តែ នៅពេលការគាំទ្រដ៏ត្រឹមត្រូវរបស់ពួកគេត្រូវបានដកហូត ដោយសារការគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនរបស់មនុស្ស ដៃរបស់ពួកគេត្រូវបានចុះខ្សោយ ហើយជាញឹកញាប់ផលប្រយោជន៍របស់ពួកគេក៏ត្រូវបានជាប់គាំង។

ការមិនសព្វព្រះហឫទ័យរបស់ព្រះនឹងឆួលឡើង ទាស់នឹងអ្នកដែល អះអាងថាជាអ្នកដើរតាមទ្រង់ ប៉ុន្តែ បណ្តោយទុកឲ្យអ្នកបម្រើការដែលបានលះបង់ខ្លួន មានការឈឺចាប់ដោយសារបញ្ហាចាំបាច់នៃជីវិត ខណៈដែលពួកគេបានចូលរួមក្នុងកិច្ចការដ៏សកម្មនោះ។ មនុស្សអាត្មានិយមទាំងនេះនឹងមិនគ្រាន់តែតម្រូវឲ្យសងត្រឡប់មកវិញ នូវលុយកាក់របស់ព្រះដែលពួកគេបានប្រើប្រាស់មិនត្រឹមត្រូវនោះទេ តែក៏ត្រូវសងត្រឡប់មកវិញនូវការក្រៀមក្រំនិងការឈឺចិត្ត ដែលខ្លួនបានប្រព្រឹត្ដទៅលើពួកអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះផងដែរ។ អ្នកដែលព្រះបានត្រាស់ហៅឲ្យបម្រើការងារផ្សាយដំណឹងល្អ ហើយបានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីបម្រើកិច្ចការដែលព្រះបានត្រាស់ហៅនោះ នឹងទទួលបានប្រាក់ឈ្នួលល្មមគ្រប់គ្រាន់ដើម្បីចិញ្ចឹមជីវិតខ្លួនឯងនិងក្រុមគ្រួសារ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ មាន​មនុស្ស​ដែល​ចែក​ផ្សាយ​ទ្រព្យតែ​ចេះ​តែ​ចំរើន​កើន​ឡើង ក៏​មាន​មនុស្ស​ដែល​ហួងហែង​ហួស​ខ្នាតតែ​គេ​ចេះ​តែ​ខ្វះ​ខាត​វិញ។ ​(សុភាសិត ១១:២៤)

Powered by CAM