ថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៣២)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អែសរ៉ា ជំពួក៥

ការលះបង់ដែលមិនកំណាញ់ បានរុញច្រានពួកជំនុំដំបូង​ទម្លាក់ទៅក្នុងការដឹកនាំនៃក្ដីអំណរ ដ្បិតពួកអ្នកជឿបានដឹងថា ការខិតខំប្រឹងប្រែង​របស់​ពួកគេ កំពុងជួយបញ្ជូនសារនៃដំណឹងល្អទៅកាន់អ្នកដែលនៅក្នុងភាពងងឹត។ ក្ដីសប្បុរសរបស់ពួកគេបានបញ្ជាក់ថា ពួកគេមិនបានទទួលព្រះគុណរបស់​ព្រះដោយឥតប្រយោជន៍ទេ។ តើអ្វីទៅដែលអាចបង្កើតចិត្តសទ្ធា ជាការញែក​ជាបរិសុទ្ធនៃព្រះវិញ្ញាណវិញបែបនេះ? មានការអស្ចារ្យនៃព្រះគុណ នៅក្នុងភ្នែកនៃពួកអ្នកជឿនិងអ្នកមិនជឿ។

ភាពចម្រុងចម្រើនខាងវិញ្ញាណ ត្រូវបានចងភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ជាមួយនឹងចិត្តសទ្ធារបស់ពួកគ្រិស្តបរិស័ទ។ អ្នកដើរតាមព្រះគ្រិស្តគួរតែរីករាយដោយមានឯកសិទ្ធិក្នុងការបង្ហាញពីសេចក្តីសប្បុរសរបស់ព្រះដ៏ប្រោសលោះ នៅក្នុងជីវិតរបស់ពួកគេ ។ នៅពេលពួកគេថ្វាយដល់ព្រះជាម្ចាស់ ពួកគេមានការធានារ៉ាប់រងថាទ្រព្យសម្បត្តិរបស់ពួកគេនឹងនៅចំពោះមុខគេ នៅ​ឯ​នគរឋានសួគ៌ ។ តើមនុស្សអាចនឹងធ្វើឲ្យទ្រព្យសម្បត្តិពួកគេមានសុវត្ថិភាពបានដែរឬទេ? សូមឲ្យពួកគេដាក់ទ្រព្យសម្បត្តិនោះនៅក្នុងព្រះដែលមានសញ្ញាដំដែកគោលភ្ជាប់នឹងឈើឆ្កាងចុះ ។ តើពួកគេអាចនឹងរីករាយនឹងទ្រព្យសម្បត្តិរបស់ពួកគេដែរឬទេ? សូមឲ្យពួកគេប្រើទ្រព្យសម្បត្តិនោះដើម្បីឲ្យពរដល់អ្នកទ័លក្រនិងអ្នករងទុក្ខចុះ ។ តើពួកគេនឹងបង្កើនទ្រព្យសម្បត្ដិរបស់ពួកគេដែរឬទេ? សូមឲ្យពួកគេស្ដាប់តាមសេចក្តីបង្គាប់របស់ព្រះដែលមានសេចក្តីថា «ចូរថ្វាយកិត្តិនាម ដល់ព្រះយេហូវ៉ា ដោយទ្រព្យសម្បត្តិ ហើយ​និង​ផលដំបូង ពីសេចក្តីចម្រើនរបស់ឯងទាំងអម្បាលម៉ានចុះ យ៉ាងនោះ អស់ទាំងជង្រុកឯងនឹងបានពេញបរិបូរ ឯអស់ទាំងធុងឯង នឹងបានទឹក​ទំពាំង​បាយជូរហូរហៀរផង» (សុភាសិត ៣:៩, ១០) ។ ចូរឲ្យពួកគេខំរកទ្រព្យសម្បត្ដិរបស់គេសម្រាប់គោលបំណងអាត្មានិយម ហើយត្រូវបាត់បង់​ជារៀងរហូតចុះ ។ ប៉ុន្ដែ សូមឲ្យទ្រព្យសម្បត្ដិរបស់គេបានថ្វាយដល់ព្រះ ហើយទទួលយកអក្សរចារិករបស់ទ្រង់ ចាប់ពីពេលនោះមកចុះ ។ ទ្រព្យសម្បត្តិនោះត្រូវបានបោះត្រាដោយភាពមិនប្រែប្រួលរបស់ទ្រង់។

ព្រះមានបន្ទូលថា «មានពរហើយ អ្នករាល់គ្នាដែលសាបព្រោះក្បែរគ្រប់ទាំងផ្លូវទឹក» (អេសាយ ៣២:២០)។ ការបន្ដចែកចាយអំណោយ​ទានរបស់​ព្រះ ទោះបីជាសម្រាប់កិច្ចការរបស់ព្រះ ឬសម្រាប់សេចក្ដីត្រូវការរបស់មនុស្សលោក ដែលត្រូវការជំនួយរបស់យើងក៏ដោយ ក៏មិននាំយើងឲ្យមាន​ភាពក្រីក្រឡើយ ។ «មានមនុស្សដែលចែកផ្សាយទ្រព្យ តែចេះតែ​ចម្រើន​កើន​ឡើង ក៏មានមនុស្សដែលហួងហែងហួសខ្នាត តែគេចេះតែខ្វះខាតវិញ» (សុភាសិត ១១:២៤) ។ អ្នកព្រោះពូជទទួលបានចម្រូតនៃគ្រាប់ពូជរបស់ខ្លួនព្រោះនោះមកវិញ ដោយបោះគ្រាប់ពូជនោះចោល ។ ចំណែកពួកអ្នកដែលស្មោះត្រង់ក្នុងការចែកចាយអំណោយរបស់ព្រះ ក៏ដូចជាអ្នកព្រោះពូជដែរ ។ ដោយការចែកចាយ ពួកគេបង្កើនព្រះពររបស់ពួកគេ ។ ព្រះបានសន្យាថា «ចូរឲ្យទៅគេ នោះនឹងបានមកអ្នកដែរ គេនឹងវាល់ឲ្យអ្នកយ៉ាងល្អ ទាំងញាត់ ទាំងរលាក់ ហើយដាក់ឲ្យហៀរ នឹងយកមកដាក់បំពេញចិត្តអ្នកផង ដ្បិតគេ​នឹងវាល់ឲ្យអ្នក តាមរង្វាល់ណាដែលអ្នកវាល់ឲ្យគេ» (លូកា ៦:៣៨)។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ មាន​មនុស្ស​ដែល​ចែក​ផ្សាយ​ទ្រព្យតែ​ចេះ​តែ​ចំរើន​កើន​ឡើង ក៏​មាន​មនុស្ស​ដែល​ហួងហែង​ហួស​ខ្នាតតែ​គេ​ចេះ​តែ​ខ្វះ​ខាត​វិញ។ ​(សុភាសិត ១១:២៤)

Powered by CAM