ថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-២៩)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ របាក្សត្រ​ទី២ ជំពូក១៩

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ឥឡូវ​នេះ បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​ថា ចូរ​និយាយ​សេចក្តី​ដដែល​ទាំង​អស់​គ្នា កុំ​ឲ្យ​មាន​សេចក្តី​បាក់​បែក​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ ត្រូវ​ឲ្យ​បាន​រួបរួម​គ្នា ដោយ​មាន​ចិត្ត​មាន​គំនិត​តែ​១​វិញ។​ កូរិនថូសទី១ ១:១០

ពួកជំនុំបានផ្ញើសំបុត្រទៅជូនលោកប៉ុល ដើម្បីសុំដំបូន្មានពីរឿងរ៉ាវផ្សេងៗ។ ទោះជាយ៉ាងនេះក៏ដោយ ព្រះវិញ្ញាណបរិសុទ្ធបានបង្ហាញដល់លោកប៉ុលថា ស្ថានភាពពិតប្រាកដនៃពួកជំនុំ ត្រូវបានលាក់បាំង ហើយថាសំបុត្រនេះគឺជាការប៉ុនប៉ងដកចេញពីលោកនូវសេចក្តីថ្លែងការណ៍របស់លោក ដែលអ្នកនិពន្ធអាចបកស្រាយដើម្បីបម្រើគោលបំណងផ្ទាល់ខ្លួនរបស់ពួកគេ។

នៅគ្រានោះមានបងប្អូនខ្លះក្នុងគ្រូសារនាងក្លូអេជាគ្រិស្តបរិស័ទដែល មានកេរ្តិ៍ឈ្មោះ នៅទីក្រុងកូរិនថូស បានធ្វើដំណើរមកកាន់ក្រុងអេភេសូរ ។ លោកប៉ុលបានសាកសួរពួកគេអំពីស្ថានភាពនៃកិច្ចការទាំងឡាយ ហើយពួកគេបានជម្រាបលោកថាពួកជំនុំត្រូវបានហែកហួរដោយការបែកបាក់គ្នា។ ការបែកបាក់ដែលបានរាលដាលនៅក្នុងអំឡុងពេលនៃទស្សនកិច្ចរបស់លោកអ័ប៉ុឡូសបានកើនឡើងយ៉ាងទូលំទូលាយ។ ពួកគ្រូក្លែងក្លាយកំពុងដឹកនាំសមាជិកឲ្យមើលងាយការបង្រៀនរបស់លោកប៉ុល ។ គោលលទ្ធិនិងបញ្ញត្តិនៃដំណឹងល្អត្រូវបានបំពាន អំនួត ការថ្វាយបង្គំរូបព្រះ និងការត្រេកត្រអាល នឹងកាមតណ្ហា បានរីករាលដាលជាលំដាប់ ក្នុងចំណោមពួកអ្នកដែលធ្លាប់មានចិត្ដឆេះឆួលក្នុងជីវិតជាគ្រិស្តបរិស័ទ។

នៅពេលរូបភាពនេះត្រូវបានបង្ហាញ នៅចំពោះមុខលោក លោកប៉ុលបានដឹងថាការភ័យខ្លាចដ៏អាក្រក់បំផុតរបស់លោកមិនមែនគ្រាន់តែជាការដឹងប៉ុណ្ណោះទេ ប៉ុន្តែ ដោយសារការនេះមិនបានធ្វើឲ្យលោកគិតថាកិច្ចការរបស់លោកត្រូវបរាជ័យនោះទេ។ ដោយ «មានចិត្តលំបាកនិងថប់ព្រួយ» ព្រមទាំង «ស្រក់ទឹកភ្នែកជាច្រើន» លោកបានស្វែងរកដំបូន្មានពីព្រះ ហើយលោកក៏បានទៅដល់ក្រុងកូរិនថូសដោយអំណរភ្លាម ហើយនេះគឺជាដំណោះស្រាយដ៏ឈ្លាសវៃបំផុត ។ ប៉ុន្ដែ លោកដឹងថាក្នុងស្ថានភាពបច្ចុប្បន្ននេះ អ្នកជឿមិនបានទទួលអត្ថប្រយោជន៍ពីការងាររបស់លោកទេ ដូច្នេះហើយលោកបានចាត់ទីតុសឲ្យរៀបចំផ្លូវទុកឲ្យលោកដោយផ្ទាល់ សម្រាប់ដំណើរសួរសុខទុក្ខរបស់លោកនៅពេលខាងមុខ ។ បន្ទាប់មក ការទុកអារម្មណ៍ទៅលើការ ដឹកនាំភាពច្របូកច្របល់ផ្ទាល់ខ្លួនដ៏ចម្លែកមួយអន្លើ ហើយរក្សាចិត្តរបស់លោកឲ្យនៅជាប់ជាមួយនឹងព្រះ។ សាវ័កប៉ុលបានសរសេរទៅកាន់​ពួក​ជំនុំ​នៅក្រុងកូរិនថូស នូវសំបុត្រដែលសំបូរដោយការណែនាំជាច្រើន និងមាន​អំណាចបំផុតក្នុងចំណោមសំបុត្រទាំងឡាយរបស់លោក។

ដោយមានភាពច្បាស់លាស់គួរឲ្យកត់សម្គាល់ លោកបានឆ្លើយតបទៅនឹងសំណួរជាច្រើនដែលពួកជំនុំបានលើកឡើង ហើយដាក់គោលការណ៍ទូទៅដែលនឹងនាំពួកគេឲ្យមានជីវិតខាងវិញ្ញាណខ្ពស់ ប្រសិនបើពួកគេយកចិត្តទុកដាក់ស្តាប់ ។ ពួកគេឋិតនៅក្នុងគ្រោះថ្នាក់ហើយលោកមិនអាចបង្ហាញគំនិតនៃបរាជ័យនៅគ្រាលំបាកនេះ ដើម្បីទាក់ទាញទឹកចិត្តពួកគេឡើយ ។ លោកបានព្រមានដល់ពួកគេយ៉ាងស្មោះត្រង់អំពីគ្រោះថ្នាក់របស់ពួកគេ ហើយបានបន្ទោសពួកគេដោយសារអំពើបាបរបស់គេ ។ លោកបានចង្អុលប្រាប់ពួកគេម្តងទៀតទៅឯព្រះគ្រិស្ត ហើយបានបំផុសចំណេះដឹងពីភក្ដីភាពរបស់ពួកគេ នៅគ្រាដំបូងជាថ្មីឡើងវិញ។

សេចក្ដីស្រឡាញ់ដ៏មហិមារបស់សាវ័កប៉ុល ចំពោះបងប្អូននៅទីក្រុងកូរិនថូសត្រូវបានបង្ហាញឲ្យឃើញនៅក្នុងការស្វាគមន៍យ៉ាងកក់ក្តៅរបស់លោកចំពោះពួកជំនុំ។ លោកបានសម្តែងអំពីបទពិសោធន៍របស់ពួកគេក្នុងការងាកចេញពីការថ្វាយបង្គំរូបចម្លាក់ មកថ្វាយបង្គំ និងបម្រើព្រះដ៏ពិតវិញ។ លោកបានរំឭកពួកគេពីអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធដែលពួកគេបានទទួល និងបានបង្ហាញថា ពួកគេមានឯកសិទ្ធិ ក្នុងការបន្តភាពជឿន លឿនទៅមុខ ក្នុងជីវិតគ្រិស្តបរិស័ទ រហូតដល់ពួកគេបានទទួលភាពសុចរិតនិងភាពបរិសុទ្ធនៃព្រះគ្រិស្ត ។ លោកបានសរសេរថា «ព្រោះអ្នករាល់គ្នាបានចម្រើនឡើងគ្រប់ជំពូក ដោយសារទ្រង់ គឺក្នុងគ្រប់ទាំងពាក្យសម្តី និង ចំណេះទាំងអស់ដែរ តាមដែលសេចក្តីបន្ទាល់ពីព្រះគ្រិស្ត បានបញ្ជាក់ក្នុង ពួកអ្នករាល់គ្នា ដល់ម៉្លេះបានជាអ្នករាល់គ្នាមិនចាញ់គេ ខាងអំណោយទាន ណាមួយឡើយ ទាំងចាំទម្រាំព្រះយេស៊ូវគ្រិស្ត ជាព្រះអម្ចាស់យើងរាល់គ្នា ទ្រង់លេចមកផង ដែលទ្រង់នឹងតាំងអ្នករាល់គ្នាឲ្យខ្ជាប់ខ្ជួនដរាបដល់ចុង បំផុត ឲ្យបានឥតកន្លែងបន្ទោសបាន ក្នុងថ្ងៃនៃព្រះយេស៊ូវគ្រិស្តជាព្រះ អម្ចាស់ នៃយើង»។

លោកប៉ុលបានមានប្រសាសន៍យ៉ាងច្បាស់អំពីការបែកបាក់ ដែលបានកើតឡើងនៅក្នុងពួកជំនុំកូរិនថូស ហើយលោកបានដាស់តឿនសមាជិកឲ្យឈប់ទាស់ទែងគ្នា ។ លោកបានសរសេរថា «ឥឡូវនេះ បងប្អូនអើយ ខ្ញុំទូន្មាន ដល់អ្នករាល់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រិស្ត ជាព្រះអម្ចាស់ នៃយើង ថា ចូរនិយាយសេចក្តីដដែលទាំងអស់គ្នា កុំឲ្យមានសេចក្តីបាក់បែកក្នុងពួកអ្នករាល់គ្នាឡើយ ត្រូវឲ្យបានរួបរួមគ្នា ដោយមានចិត្តមានគំនិតតែមួយវិញ»។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិត​ដំណឹង​ពី​ឈើ​ឆ្កាង នោះ​ជា​សេចក្តី​ចំកួតដល់​អស់​អ្នក​ដែល​កំពុង​តែ​វិនាស តែ​ជា​ព្រះចេស្តា​នៃ​ព្រះដល់​យើង​រាល់​គ្នា​ដែល​កំពុង​តែ​បាន​សង្គ្រោះ​វិញ។​(កូរិនថូសទី១ ១:១៨)

Powered by CAM