ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០
កិច្ចការនៃពួកសាវ័ក (ជំពូកទី-២៥)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីររ៉ូម។
សេចក្តីសង្រ្គោះចំពោះសាសន៍យូដា
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ នេហេមា ជំពួក៧
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ហេតុនោះបានជាខ្ញុំអរសប្បាយក្នុងកាលដែលមានសេចក្តីកំសោយ ក្នុងកាលដែលគេត្មះតិះដៀល ក្នុងសេចក្តីលំបាក កាលគេធ្វើទុក្ខបៀតបៀន ហើយក្នុងសេចក្តីដែលខ្ញុំត្រូវចង្អៀតចង្អល់ ដោយយល់ដល់ព្រះគ្រីស្ទ ដ្បិតកាលណាខ្ញុំខ្សោយ នោះខ្ញុំមានកំឡាំងយ៉ាងចំណានវិញ។ កូរិនថូសទី២ ១២:១០
បន្ទាប់ពីការពន្យារពេលដែលមិនអាចចៀសរួចមក លោកប៉ុលបានទៅដល់ទីក្រុងកូរិនថូស ជាកន្លែងដែលលោកធ្លាប់បានធ្វើការយ៉ាងលំបាកកាលពីពេលកន្លងមក និងមានការប្រឆាំងយ៉ាងខ្លាំងក្លាមួយរយៈ ។ លោកបានរកឃើញថាពួកអ្នកជឿដំបូងជាច្រើននៅតែគោរពលោក ដោយក្ដីស្រឡាញ់ ដូចជាអ្នកដែលធ្លាប់មានពន្លឺពីដំណឹងល្អជាលើកដំបូងដែរ នៅពេលលោកបានស្វាគមន៍ពួកសិស្សទាំងនេះ ហើយបានឃើញភស្ដុតាងនៃភាពស្មោះត្រង់និងចិត្ដពុះកញ្រ្ជោលរបស់គេ លោកមានសេចក្តីត្រេកអរជាខ្លាំង ព្រោះកិច្ចការរបស់លោកនៅក្រុងកូរិនថូសមិនឥតប្រយោជន៍ដូច្នោះ។
ពួកអ្នកជឿនៅទីក្រុងកូរិនថូសដែលអ្លាប់តែឆាប់មើលលែងឃើញការត្រាស់ហៅដ៏ខ្ពស់របស់ពួកគេ ក្នុងព្រះគ្រិស្ត បែរជាបានបង្កើតកម្លាំងនៃអត្តចរិតនៃគ្រិស្តបរិស័ទឡើងវិញ ។ ពាក្យសម្ដីនិងទង្វើរបស់ពួកគេ បានបង្ហាញពីអំណាចកែប្រែនៃព្រះគុណរបស់ព្រះ ហើយឥឡូវនេះ ពួកគេគឺជាកម្លាំងដ៏ខ្លាំងក្លាមួយ សម្រាប់ភាពល្អនៅកណ្តាលពួកសាសន៍ដទៃនិងអ្នកប្រកាន់អបិយជំនឿ ។ សាវ័កប៉ុលមានជោគជ័យ ហើយវិញ្ញាណស្មុគស្មាញក៏បានធូរស្បើយ នៅក្នុងសង្គមនៃអ្នកជិតខាងជាទីស្រឡាញ់របស់លោក និងពួកអ្នកកែប្រែចិត្តដ៏ស្មោះត្រង់។
ក្នុងអំឡុងពេលស្នាក់នៅបណ្តោះអាសន្ននៅទីក្រុងកូរិនថូស លោកប៉ុលបានរកឃើញពេលវេលាខ្លះដើម្បីសម្លឹងឆ្ពោះទៅកាន់កន្លែងថ្មីទៀតសម្រាប់ផ្សាយដំណឹងល្អ ។ នៅក្នុងគំនិតរបស់លោក លោកបានសញ្ជឹងគិតជាពិសេសអំពីដំណើរឆ្ពោះទៅកាន់ទីក្រុងរ៉ូម ។ ដោយមើលឃើញជំនឿរបស់គ្រិស្តបរិស័ទនៅក្រុងកូរិនថូស បានស្ថាបនាឡើងយ៉ាងរឹងមាំនៅមជ្ឈមណ្ឌលដ៏ល្បីល្បាញនៅលើពិភពលោក គឺជាក្តីសង្ឃឹមជាទីពេញចិត្ត និងជាផែនការដ៏រីករាយ បំផុតរបស់លោក។ ពួកជំនុំមួយត្រូវបានបង្កើតឡើងរួចហើយនៅក្នុងទីក្រុងរ៉ូម ហើយសាវ័កប៉ុលចង់ឲ្យមានកិច្ចសហការរបស់អ្នកជឿនៅទីនោះ ក្នុងកិច្ចការដែលត្រូវបានសម្រេចនៅក្នុងប្រទេសអ៊ីតាលីនិងនៅប្រទេសដទៃទៀត ។ ដើម្បីរៀបចំផ្លូវសម្រាប់ការងាររបស់លោកនៅក្នុងចំណោមបងប្អូនទាំងនេះ ដែលពួកគេភាគច្រើនជាជនបរទេសចំពោះលោកនៅឡើយ លោកបានផ្ញើសំបុត្រមួយ ប្រកាសពីគោលបំណងរបស់លោក ក្នុងការធ្វើដំណើរទៅកាន់ទីក្រុងរ៉ូម និងពីក្តីសង្ឃឹមរបស់លោក ក្នុងការបង្កើតស្តង់ដានៃឈើឆ្កាងនៅក្នុងប្រទេសអេស្ប៉ាញ។
នៅក្នុងសំបុត្ររបស់លោកទៅកាន់ពួករ៉ូម លោកបានបង្ហាញពីគោលការណ៍ដ៏អស្ចារ្យនៃដំណឹងល្អ ។ លោកបានថ្លែងពីជំហររបស់លោកលើសំណួរដែលកំពុងធ្វើឲ្យពួកយូដានិងពួកសាសន៍ដទៃរំជើបរំជួល ហើយបានបង្ហាញថាសេចក្ដីសង្ឃឹមនិងសេចក្តីសន្យាដែលធ្លាប់តែជាកម្មសិទ្ធិពិសេសរបស់សាសន៍យូដា ឥឡូវនេះត្រូវបានផ្ដល់ទៅសាសន៍ដទៃផងដែរហើយ។
សាវ័កប៉ុលបានបង្ហាញពីគោលលទ្ធិនៃការញែកជាបរិសុទ្ធ ដោយសារសេចក្ដីជំនឿលើព្រះគ្រិស្ត ដោយភាពច្បាស់លាស់និងអំណាចដ៏អស្ចារ្យ ។ លោកសង្ឃឹមថាពួកជំនុំផ្សេងទៀតក៏អាចទទួលបានជំនួយពីការបង្រៀន ដែលបានផ្ញើទៅពួកគ្រិស្តបរិស័ទនៅទីក្រុងរ៉ូមនេះផងដែរ ប៉ុន្ដែ លោកអាចមើលឃើញជាមុនពីឥទ្ធិពលដ៏ធំនៃពាក្យរបស់លោកដែលបានឮសុះសាយសេចក្ដីពិតដ៏អស្ចារ្យនៃការញែកជាបរិសុទ្ធដោយសារសេចក្ដីជំនឿ បានឈរជាពន្លឺដ៏អស្ចារ្យដើម្បីនាំមនុស្សមានបាបដែលកែប្រែចិត្តចូលក្នុងផ្លូវជីវិត នៅគ្រប់ជំនាន់។ គឺជាពន្លឺនេះហើយដែលបានបំបាត់ភាពងងឹតដែលគ្របដណ្តប់លើចិត្តរបស់លោកលូធើរ និងបានបង្ហាញដល់លោកពីអំណាចនៃព្រះលោហិតរបស់ព្រះគ្រិស្ត ដើម្បីលាងសម្អាតអំពើបាប ។ ពន្លឺដដែលនេះបានដឹកនាំមនុស្សដែលមានបន្ទុកនៃអំពើបាបរាប់ពាន់នាក់ ទៅរកប្រភពពិតនៃការលើកលែងទោសនិងសេចក្តីសុខសាន្ត ។ សម្រាប់សំបុត្រផ្ញើទៅជូនពួកជំនុំនៅទីក្រុងរ៉ូម គ្រិស្តបរិស័ទគ្រប់គ្នាមានហេតុផលដើម្បីអរគុណដល់ព្រះ។
ក្នុងសំបុត្រនេះ លោកប៉ុលបានផ្តល់សេចក្តីបញ្ជាក់យ៉ាងទូលំទូលាយ ពីបន្ទុករបស់លោកជំនួសសាសន៍យូដា ។ ចាប់តាំងពីលោកបានកែប្រែចិត្ដមក លោកបានប្រាថ្នាចង់ជួយបងប្អូនជាសាសន៍យូដារបស់លោកឲ្យយល់ច្បាស់អំពីសារនៃដំណឹងល្អ ។ លោកបានប្រកាសថា «បងប្អូនអើយ បំណងចិត្តខ្ញុំ និងសេចក្តីដែលខ្ញុំអង្វរដល់ព្រះឲ្យសាសន៍អ៊ីស្រាអែល នោះគឺឲ្យគេបានសង្គ្រោះ»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ប៉ុន្តែ ពួកកូនចៅអ៊ីស្រាអែលនឹងមានចំនួនដូចជាខ្សាច់នៅសមុទ្រដែលនឹងវាល់ ឬរាប់មិនបានឡើយ រួចក្រោយមកនិងកើតមានដូច្នេះ គឺពាក្យដែលបានពោលទុកថា ឯងរាល់គ្នាមិនមែនជារាស្ត្រអញទេ នោះនឹងផ្លាស់ទៅជាថា ឯងរាល់គ្នាជាកូននៃព្រះដ៏មានព្រះជន្មរស់នៅវិញ។ (ហូសេ ១:១០)