ថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០

កិច្ចការនៃពួកសាវ័ក (ជំពូកទី-៣៨)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ ២១:១៧ ដល់ ២៣:៣៥។​

លោកប៉ុលជាជនជាប់គុក

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ នាងអេសធើរ ជំពួក​៦

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ចូរ​ផ្ចង់​ចិត្ត​ទៅ​ឯ​សេចក្តី​ទាំង​អស់​ដែល​នៅ​ខាង​លើ កុំ​ឲ្យ​ផ្ចង់​ទៅ​ឯ​សេចក្តី​ទាំង​ប៉ុន្មាន ដែល​នៅ​ផែនដី​ឡើយ។ កូឡូស ៣:២

ពេលយើងមកដល់ក្រុងយេរូសាឡិម ពួកបងប្អូនបានទទួលយើងយ៉ាងរាក់ទាក់។ ហើយនៅថ្ងៃបន្ទាប់ លោកប៉ុលបានទៅផ្ទះលោកយ៉ាកុបជាមួយយើងដែរ ។ ពួកចាស់ទុំទាំងអស់ក៏មានវត្តមាននៅទីនោះដែរ។

ក្នុងឱកាសនេះ លោកប៉ុលនិងគូកនរបស់លោកបានបង្ហាញជាផ្លូវការ ពីការរួមចំណែកផ្តល់វិភាគទានដោយពួកជំនុំសាសន៍ដទៃ ដើម្បីគាំទ្រដល់អ្នកក្រក្នុងចំណោមបងប្អូនសាសន៍យូដា និងដល់ពួកមេដឹកនាំនៃកិច្ចការនៅក្រុងយេរូសាឡិម ។ ការប្រមូលវិភាគទានទាំងនេះបានធ្វើឲ្យ​សាវ័កប៉ុលនិង​មិត្តរួមការងាររបស់លោកត្រូវចំណាយពេលវេលាជាច្រើនក្នុងការគិតគូរ និង​ធ្វើការយ៉ាងនឿយហត់ ។ ចំនួនដ៏ច្រើនលើសពីការរំពឹងទុករបស់ពួកចាស់ទុំនៅក្រុងយេរូសាឡិម តំណាងឲ្យការលះបង់ជាច្រើន ហើយរហូតដល់មានការខ្វះខាតយ៉ាងធ្ងន់ធ្ងរនៃពួកអ្នកជឿសាសន៍ដទៃ។

តង្វាយស្ម័គ្រពីចិត្តទាំងនេះបានបង្ហាញពីភក្ដីភាពរបស់ពួកសាសន៍ដទៃ ដែលបានកែប្រែចិត្ត ចំពោះកិច្ចការដែលបានរៀបចំរបស់ព្រះ នៅទូទាំង ពិភពលោក ហើយគួរតែទទួលយកតង្វាយទាំងនោះដោយអរព្រះគុណ ប៉ុន្តែ គឺជាលក្ខណៈរបស់សាវ័កប៉ុល និងដៃគូរបស់លោក ដែលសូម្បីតែក្នុងចំណោមអ្នកដែលពីមុនជាមនុស្សដែលពុំបានកោតសរសើរចំពោះស្មារតីនៃក្ដីស្រឡាញ់ជាបងប្អូន ក៏ឥឡូវនេះបានជំរុញឲ្យមានអំណោយទាំងនេះដែរ។

នៅដើមឆ្នាំដំបូងៗនៃការធ្វើការផ្សាយដំណឹងល្អ នៅក្នុងចំណោម​សាសន៍​​ដទៃ ពួកបងប្អូនដែលជាអ្នកដឹកនាំមួយចំនួន នៅក្រុងយេរូសាឡិម ជាអ្នកដែលប្រកាន់ខ្ជាប់នូវការប្រកាន់ពូជសាសន៍និងទម្លាប់នៃគំនិត ជាដើមនោះ មិនបានសហការជាមួយលោកប៉ុល និងសហការីរបស់លោកដោយ​ស្មោះ​ត្រង់ទេ។ នៅក្នុងការនឿយណាយនឹងការរក្សាទម្រង់នៃពិធីបុណ្យផ្សេងៗ​ដែលគ្មានន័យមួយចំនួន ពួកគេបានមើលលែងឃើញនូវព្រះពរ ដែលនឹងកើតឡើងដល់ពួកគេនិងពីមូលហេតុដែលពួកគេស្រឡាញ់ តាមរយៈការ​ខិតខំ​ដើម្បីរួបរួមគ្នាជាធ្លុងមួយ នៅក្នុងគ្រប់ផ្នែកទាំងអស់នៃការងាររបស់ព្រះជាម្ចាស់។ ទោះបីជាបំណងប្រាថ្នាចង់បានសុវត្ថិភាពដ៏ល្អបំផុតគឺជាចំណាប់អារម្មណ៍របស់ពួកជំនុំគ្រិស្តបរិស័ទក៏ដោយ ក៏ពួកគេបានបរាជ័យក្នុងការបោះជំហានជាមួយនឹងទិព្វញ្ញាណដ៏ជឿនលឿនរបស់ព្រះដែរ ហើយ​ដោយសារគំនិតរបស់មនុស្ស ពួកគេបានប៉ុនប៉ងដាក់កំណត់ច្បាប់ដែលមិនចាំបាច់ជាច្រើនទៅលើអ្នកធ្វើការ។ ដូច្នេះ មានមនុស្សមួយក្រុម​ដែលមិនធ្លាប់មានបទពិសោធន៍ជាមួយនឹងការផ្លាស់ប្តូរកាលៈទេសៈ និងតម្រូវការ​ចាំបាច់ ដោយផ្ទាល់ដែលពួកអ្នកបម្រើការងារនៅកន្លែងឆ្ងាយៗបានជួប ហើយជាអ្នកដែលទទូចថាពួកគេមានអំណាចដឹកនាំបងប្អូនរបស់ពួកគេ នៅតាមកន្លែងទាំងនេះ ដើម្បីធ្វើតាមវិធីសាស្ត្រនៃការធ្វើការជាក់លាក់មួយចំនួន។ ពួកគេបានដឹងថាកិច្ចការនៃការអធិប្បាយដំណឹងល្អ ត្រូវបាន​បោះ​ជំហានទៅមុខ ស្របជាមួយនឹងគំនិតរបស់ពួកគេ។

ជាច្រើនឆ្នាំបានកន្លងផុតទៅ ចាប់តាំងពីបងប្អូននៅក្រុងយេរូសាឡិម ជាមួយនឹងអ្នកតំណាងមកពីពួកជំនុំធំៗមួយចំនួន បានពិចារណាយ៉ាង​ប្រុង​ប្រយ័ត្នអំពីសំណួរដ៏ពិបាក ដែលបានកើតឡើង ទាក់ទងនឹង​វិធីសាស្ដ្រ​ផ្សេងៗ ដែលពួកអ្នកដែលកំពុងបម្រើដល់ពួកសាសន៍ដទៃបានអនុវត្តតាម។ ជាលទ្ធ​ផលនៃការប្រជុំនេះ បងប្អូនបានរួបរួមគ្នាក្នុងការផ្ដល់អនុសាសន៍ដ៏ជាក់លាក់ដល់ពួកជំនុំ ទាក់ទងនឹងពិធីនិងទំនៀមទម្លាប់មួយចំនួន រួមទាំង​ការ​កាត់ស្បែកផងដែរ ។ គឺនៅក្នុងក្រុមប្រឹក្សាទូទៅនេះហើយ ដែលបងប្អូន​បាន​រួបរួមគ្នា ក្នុងការស្នើដល់ពួកជំនុំគ្រិស្តបរិស័ទ ឲ្យលោកបាណាបាសនិងលោកប៉ុលក្លាយជាអ្នកបម្រើការ ដែលមានតម្លៃអាចទុកចិត្តបានយ៉ាងពេញទំហឹងពីសំណាក់អ្នកគ្រប់ៗគ្នា។

ក្នុងចំណោមពួកអ្នកដែលមានវត្តមាននៅក្នុងអង្គប្រជុំនេះ មានអ្នកខ្លះ​បានរិះគន់ខ្លាំងៗ អំពីវិធីសាស្រ្តនៃការធ្វើការងារ ដែលសាវ័កប៉ុលបានអនុវត្ត ទៅលើអ្នកដែលមានបន្ទុកសំខាន់ៗក្នុងការផ្សាយដំណឹងល្អទៅកាន់សាសន៍ដទៃ។ ប៉ុន្ដែ ក្នុងអំឡុងពេលនៃការប្រជុំនោះ ទស្សនៈរបស់ពួកគេអំពីគោលបំណងរបស់ព្រះបានរីកចម្រើនឡើង ហើយពួកគេបានផ្សាភ្ជាប់ជាមួយបងប្អូនរបស់គេ ដើម្បីធ្វើការសម្រេចចិត្ដប្រកបដោយប្រាជ្ញា ដែលនាំឲ្យមានការបង្រួបបង្រួមពួកអ្នកជឿទាំងអស់។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ហើយ​អស់​អ្នក​ដែល​តយុទ្ធ​គ្នា គេ​ខំ​អត់​សង្កត់​ចិត្ត​គ្រប់​ជំពូក គឺ​ធ្វើ​ដូច្នោះដើម្បី​ឲ្យ​បាន​តែ​ភួង​ជ័យ​ដែល​ត្រូវ​ពុករលួយ តែ​យើង​រាល់​គ្នា​វិញគឺ​ឲ្យ​បាន​មកុដ​១ដែល​មិន​ចេះ​ពុករលួយ​ឡើយ បាន​ជា​ខ្ញុំ​ខំ​រត់​យ៉ាង​ដូច្នោះ មិន​មែន​បែប​ដូច​ជា​មិន​ស្គាល់​ផ្លូវ​ទេ ខ្ញុំ​ក៏​ខំ​ប្រដាល់​យ៉ាង​ដូច្នោះ​ដែរ មិន​មែន​ដូច​ជា​ដាល់​ខ្យល់​ទេ។ ​(កូរិនថូសទី១ ៩:២៥-២៦)

Powered by CAM