ថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៣៨)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ នាងអេសធើរ ជំពួក​៩

ខព្រះគម្ពីរប្រចាំថ្ងៃ៖ គឺ​ខ្ញុំ​វាយដំ​រូបកាយ​ខ្ញុំ ទាំង​បង្ខំ​ឲ្យ​ចុះ​ចូល ក្រែង​ក្រោយ​ដែល​ខ្ញុំ​បាន​ប្រដៅ​មនុស្ស​ឯ​ទៀត​ហើយ នោះ​ខ្លួន​ខ្ញុំ​ត្រូវ​ចោល​ចេញ​វិញ។ កូរិនថូសទី១ ៩:២៧

នៅពេលយើងគិតពីសេចក្តីប៉ងប្រាថ្នាដ៏ខ្លាំងរបស់លោកប៉ុល ក្នុងការសមស្របទៅតាមបងប្អូនរបស់លោក ភាពទន់ភ្លន់របស់លោក ចំពោះ​អ្នក​មានជំនឿទន់ខ្សោយ ការគោរពរបស់លោក ចំពោះពួកសាវ័កដែលបាននៅជាមួយនឹងព្រះគ្រិស្ត និងចំពោះលោកយ៉ាកុប ដែលជាបងប្អូនក្នុង​ព្រះអម្ចាស់ ហើយនិងគោលបំណងរបស់លោកដើម្បីក្លាយជាគ្រប់ការទាំងអស់ សម្រាប់​មនុស្សទាំងអស់ តាមដែលអាចធ្វើទៅបានកន្លងមក ដោយមិនលះបង់​គោលការណ៍ គឺនៅពេលយើងគិតពីការទាំងអស់នេះ យើងមិនគួរភ្ញាក់ផ្អើលពីការដែលលោកត្រូវបានរារាំងឲ្យងាកចេញពីភាពហ្មឹងម៉ាត់ ក្នុងកិច្ចការពិតប្រាកដដែលលោកបានអនុវត្តរហូតមកដល់ទីនេះនោះទេ ។ ប៉ុន្តែ ជំនួសឲ្យការសម្រេចបាននូវវត្ថុបំណងដែលលោកចង់បាននេះ កិច្ចខិតខំប្រឹងប្រែងរបស់គាត់សម្រាប់ការផ្សះផ្សាបាននាំឲ្យមានវិបត្ដិប៉ុណ្ណោះ គឺបានបង្ខំឲ្យមានការឈឺចាប់តាមការទស្សន៍ទាយ ហើយជាលទ្ធផល បានបណ្តាល​ឲ្យលោកត្រូវបែកចេញពីបងប្អូនរបស់លោក ដោយបង្ខូចសសរទ្រូងនៃពួកជំនុំ ហើយនាំមកនូវទុក្ខព្រួយដល់ចិត្តគ្រិស្តបរិស័ទនៅគ្រប់ទីកន្លែង។

នៅថ្ងៃបន្ទាប់ លោកប៉ុលបានចាប់ផ្ដើមអនុវត្តដំបូន្មានរបស់ពួកចាស់ទុំ ។ មនុស្សបួននាក់ដែលឋិតនៅក្រោមសម្បថរបស់ន៉ាសារីត (ជនគណនា ជំពូក ៦) ជាពាក្យដែលជិតផុតរលត់បាត់ទៅហើយ ត្រូវបានលោកប៉ុលយកមកដាក់ក្នុងព្រះវិហារវិញ «កាលបានញែកជាបរិសុទ្ធជាមួយនឹងគេហើយ ក៏​ចូលទៅក្នុងព្រះវិហារ ដើម្បីប្រាប់ពីកំណត់ដែលត្រូវបានបរិសុទ្ធ ចាំទម្រាំ​ដល់​​បានថ្វាយតង្វាយសម្រាប់គេគ្រប់គ្នា»។ ការថ្វាយតង្វាយដ៏មាន​តម្លៃនៅតែ​ត្រូវ​បាន​គេអនុវត្តនៅឡើយ។

អ្នកដែលបានណែនាំលោកប៉ុលឲ្យចាត់វិធានការនេះមិនបានពិចារណា​ឲ្យ​បានច្បាស់លាស់ អំពីគ្រោះថ្នាក់ដ៏ធំ ដែលលោកនឹងត្រូវប្រឈមឡើយ។ នៅពេលនេះ ក្រុងយេរូសាឡិមមានពេញទៅដោយមនុស្សដែលថ្វាយបង្គំព្រះពីប្រទេសនានាជាច្រើន។ ខណៈដែលលោកប៉ុលបានផ្សាយដំណឹង​ល្អ​ដល់សាសន៍ដទៃ តាមការត្រាស់បង្គាប់ដែលព្រះជាម្ចាស់បាន​ប្រទានដល់​គាត់លោកបានទៅសួរសុខទុក្ខទីក្រុងធំៗជាច្រើន នៅលើពិភពលោក ហើយ​​លោកបានដឹងយ៉ាងច្បាស់ថាមានមនុស្សរាប់ពាន់នាក់ពីប្រទេសក្រៅ បានមកក្រុងយេរូសាឡិមដើម្បីចូលរួមក្នុងពិធីបុណ្យ ។ នៅក្នុងចំណោមមនុស្ស​ទាំងនេះ មានមនុស្សដែលមានសម្អប់យ៉ាងជូរចត់ចំពោះលោកប៉ុល ហើយការចូលទៅក្នុងព្រះវិហារក្នុងឱកាសបុណ្យជាសាធារណៈបែបនេះ គឺជា​ការ​ប្រថុយជីវិតសម្រាប់លោក។ លោកបានដើរចុះឡើង ក្នុងចំណោមពួក​អ្នក​ថ្វាយបង្គំព្រះ អស់រយៈពេលជាច្រើនថ្ងៃ ធ្វើហាក់ដូចជាមិនបានដឹងអ្វីសោះ ។ ប៉ុន្ដែ មុនពេលបញ្ចប់ម៉ោងមួយនោះ កាលលោកកំពុងនិយាយជាមួយ​បូជាចារ្យអំពីតង្វាយយញ្ញបូជាដែលត្រូវថ្វាយ ពួកសាសន៍យូដាមួយចំនួនដែលមកពីតំបន់អាស៊ី គេក៏បានស្គាល់លោក។

ពួកគេបានរត់ទៅរកលោកដោយកំហឹងដូចបិសាច ទាំងស្រែកឡើងថា «អ្នករាល់គ្នា ជាសាសន៍អ៊ីស្រាអែលអើយ មកវ៉ឺយជួយគ្នា នេះហើយជាមនុស្សដែលបង្រៀនដល់មនុស្សទាំងអស់ នៅគ្រប់ទីតំបន់ឲ្យទាស់នឹង​សាសន៍​យើង និងក្រឹត្យវិន័យ ហើយទីនេះដែរ»។ ហើយនៅពេលដែលមនុស្សទាំងឡាយបានឆ្លើយតបនឹងការអំពាវនាវសុំឲ្យជួយនោះ មានការចោទប្រកាន់​មួយទៀតត្រូវបានបន្ថែម «ឥឡូវនេះ បាននាំទាំងសាសន៍ក្រិក​ចូលមកក្នុង​ព្រះវិហារ ធ្វើបង្អាប់ទីបរិសុទ្ធនេះថែមទៀតផង»។

តាមច្បាប់របស់សាសន៍យូដា អ្នកដែលមិនទាន់កាត់ស្បែកដែលចូលក្នុងទីលានបរិសុទ្ធនៃព្រះវិហារត្រូវមានទោសឧក្រិដ្ឋ។ ហ្វូងមនុស្សដែលបានឃើញលោកប៉ុលនៅក្នុងព្រះវិហារជាមួយលោកទ្រភីមជាអ្នកក្រុងអេភេសូរ ហើយគេបានគិតស្មានថា គាត់បាននាំលោកប៉ុលចូលទៅក្នុងព្រះវិហារ ។ គាត់មិនបានធ្វើដូច្នេះទេ រីឯខ្លួនលោក គឺជាសាសន៍យូដាទេ ការចូលទៅ​ក្នុង​ព្រះវិហាររបស់គាត់មិនបានបំពានទៅនឹងក្រឹត្យវិន័យទេ។ ប៉ុន្តែ ទោះបីជាការចោទប្រកាន់នេះជារឿងមិនពិតទាំងស្រុងក៏ដោយ ក៏បានបំផុសហ្វូងមនុស្សឲ្យមានការប្រកាន់ជាតិសាសន៍ដែរ ។ នៅពេលដែលសម្រែកនោះត្រូវបានបន្លឺឡើងទ្រហឹងពេញទាំងព្រះវិហារ ហ្វូងមនុស្សដែលប្រមូលផ្តុំគ្នានៅទីនោះបានរំជើបរំជួលឡើងយ៉ាងឃោរឃៅ។ ដំណឹងនេះបានរីករាលដាលសុះសាយយ៉ាងឆាប់រហ័សពាសពេញទាំងទីក្រុងយេរូសាឡិម «នោះ​ក្រុងទាំងមូលក៏កើតជ្រួលជ្រើម បណ្តាជនទាំងឡាយ គេរត់មកមូលគ្នា»។

នោះអ្នកក្បត់ជំនឿមកពីសាសន៍អ៊ីស្រាអែលបានសន្មតថា ជាការ​ប្រមាថ​ដល់ព្រះវិហារ នៅពេលដែលមនុស្សរាប់ពាន់នាក់បានមកទីនោះ ពីគ្រប់ទិសទីនៃពិភពលោក ដើម្បីថ្វាយបង្គំដែលជំរុញឲ្យហ្វូងមនុស្សមានភាពកាចសាហាវបំផុត ។ «កាលចាប់ប៉ុលបានហើយ នោះគេទាញកន្ត្រាក់គាត់ចេញទៅខាងក្រៅព្រះវិហារ រួចបិទទ្វារភ្លាម»។

«តែកំពុងដែលគេរកចន្លោះសម្លាប់គាត់ នោះដំណឹងក៏ឮផ្សាយ​ទៅ​ដល់​មេទ័ពធំថា មានកើតវឹកវរពេញក្នុងក្រុងយេរូសាឡិម»។ លោកក្លូឌាស លូស៊ា​បានដឹងច្បាស់អំពីសារធាតុនៃការជ្រួលច្របល់ដែលលោកត្រូវតែដោះស្រាយ ហើយ «លោកក៏យកទាហាន និងមេទ័ពរង នាំរត់ចុះទៅឯគេភ្លាម កាល​ឃើញ​លោកនិងទាហានមកដល់ គេក៏ឈប់លែងវាយប៉ុល» ។ ដោយមិនខ្វល់ពីមូលហេតុនៃការចលាចលនោះ ប៉ុន្តែ ដោយមើលឃើញថាកំហឹងរបស់ហ្វូងមនុស្សដែលប្រឆាំងនឹងលោកប៉ុលដោយផ្ទាល់ លោកមេបញ្ជាការកងទ័ពរ៉ូមរូបនេះបានសន្និដ្ឋានថា អ្នកនេះប្រាកដជាជនបះបោរសាសន៍អេស៊ីព្ទម្នាក់ ដែលលោកបានឮ ដែលបានរត់គេចពីការចាប់ខ្លួន នោះហើយ ។ ដូច្នេះ លោកក៏បាន «ចូលទៅចាប់គាត់ ហើយបង្គាប់ឲ្យដាក់ច្រវាក់ពីរខ្សែ រួចស៊ើប​សួរពីគាត់ជាអ្នកណា ហើយបានធ្វើអ្វីខ្លះ»។ រំពេចនោះមានសំឡេងជាច្រើនបានបន្លឺឡើង ជាការចោទប្រកាន់ដោយកំហឹងយ៉ាងខ្លាំង ។ «តែក្នុង​ហ្វូង​មនុស្ស ខ្លះស្រែកយ៉ាងនេះ ខ្លះស្រែកយ៉ាងនោះ ដូច្នេះ លោកពុំអាច​នឹង​ដឹង​អ្វីជាប្រាកដបាន ដោយព្រោះមានសូរស៊ានអឺងកងជាខ្លាំង បានជា​លោកបង្គាប់ឲ្យនាំគាត់ចូលទៅក្នុងបន្ទាយ លុះបានដល់ទៅជណ្តើរបន្ទាយហើយ នោះពួកទាហានត្រូវលើកសែងគាត់ឡើង ដោយព្រោះហ្វូងមនុស្សច្រឡោតឡើងជាខ្លាំង ដ្បិតមានបណ្តាជនសន្ធឹកណាស់ដែលដើរតាមមក ទាំង​ស្រែក​ថា ឲ្យសម្លាប់វាទៅ»។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ហើយ​អស់​អ្នក​ដែល​តយុទ្ធ​គ្នា គេ​ខំ​អត់​សង្កត់​ចិត្ត​គ្រប់​ជំពូក គឺ​ធ្វើ​ដូច្នោះដើម្បី​ឲ្យ​បាន​តែ​ភួង​ជ័យ​ដែល​ត្រូវ​ពុករលួយ តែ​យើង​រាល់​គ្នា​វិញគឺ​ឲ្យ​បាន​មកុដ​១ដែល​មិន​ចេះ​ពុករលួយ​ឡើយ បាន​ជា​ខ្ញុំ​ខំ​រត់​យ៉ាង​ដូច្នោះ មិន​មែន​បែប​ដូច​ជា​មិន​ស្គាល់​ផ្លូវ​ទេ ខ្ញុំ​ក៏​ខំ​ប្រដាល់​យ៉ាង​ដូច្នោះ​ដែរ មិន​មែន​ដូច​ជា​ដាល់​ខ្យល់​ទេ។ ​(កូរិនថូសទី១ ៩:២៥-២៦)

Powered by CAM