ថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០
កិច្ចការនៃពួកសាវ័ក (ជំពូកទី-៣៨)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូប ជំពួក៤
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ហេតុនោះបានជាយើងខ្ញុំសង្វាត ឲ្យបានគាប់ដល់ព្រះហឫទ័យទ្រង់ ទោះនៅក្នុងរូបកាយ ឬឃ្លាតពីរូបកាយក្តី។ កូរិនថូសទី២ ៥:៩
ព្រះគ្រិស្តបានប្រាប់សាសន៍យូដានៅក្រុងណាសារ៉ែត ពីសេចក្តីពិតដ៏គួរឲ្យភ័យខ្លាចនៅពេលទ្រង់បានប្រកាសពីរឿងនោះជាមួយនឹងសាសន៍អ៊ីស្រាអែលដែលបោះបង់ជំនឿថា នឹងគ្មានសុវត្ថិភាពសម្រាប់អ្នកនាំសារដ៏ស្មោះត្រង់របស់ព្រះទេ។ ពួកគេមិនដឹងពីតម្លៃរបស់អ្នកនាំសារនោះ និងមិនបានកោតសរសើរដល់ការងាររបស់លោកទេ។ ខណៈដែលពួកមេដឹកនាំសាសន៍យូដាបានប្រកាសថា ពួកគេមានចិត្តពុះកញ្រ្ចោលចង់ថ្វាយកិត្តិយសដល់ព្រះនិងភាពល្អរបស់សាសន៍អ៊ីស្រាអែល នោះពួកគេគឺជាសត្រូវនៃកិច្ចការទាំងពីរនេះទៅវិញ ។ តាមរយៈបទបញ្ញត្តិនិងគំរូដែលពួកគេបានដឹកនាំមនុស្ស ឲ្យបែរចេញពីការគោរពប្រតិបត្តិដល់ព្រះកាន់តែឆ្ងាយទៅៗ បានដឹកនាំពួកគេទៅកាន់កន្លែងដែលទ្រង់មិនអាចការពារពួកគេនៅថ្ងៃមានទុក្ខលំបាកបាន។
ព្រះបន្ទូលស្តីបន្ទោសរបស់ព្រះអង្គសង្គ្រោះចំពោះមនុស្សនៅស្រុកណាសារ៉ែត នៅក្នុងករណីរបស់លោកប៉ុល មិនមែនមានន័យចំពោះតែសាសន៍យូដាដែលមិនជំនឿប៉ុណ្ណោះទេ ប៉ុន្តែ សម្រាប់បងប្អូនរួមចំនឿរបស់លោកផងដែរ។ ប្រសិនបើពួកអ្នកដឹកនាំនៅក្នុងពួកជំនុំបានលះបង់ចោលទាំងស្រុងនូវគំនិតជូរចត់របស់ពួកគេ ទាស់នឹងសាវ័កប៉ុល ហើយបានទទួលយកលោកជាអ្នកដែលព្រះបានត្រាស់ហៅ ជាពិសេសដើម្បីប្រកាសដំណឹងល្អដល់សាសន៍ដទៃ នោះព្រះអម្ចាស់នឹងបានទុកលោកប៉ុលឲ្យនៅជាមួយពួកគេជាក់ជាមិនខាន ។ ព្រះមិនបានបង្គាប់ឲ្យការងាររបស់លោកប៉ុលត្រូវបញ្ចប់ភ្លាមៗនោះទេ ប៉ុន្តែ ទ្រង់មិនបានធ្វើការអស្ចារ្យដើម្បីទប់ទល់នឹងចរន្តនៃកាលៈទេសៈ ដែលមេដឹកនាំពួកជំនុំនៅក្រុងយេរូសាឡិមបានបង្កើតឡើងនោះទេ។
វិញ្ញាណដដែល នៅតែកំពុងដឹកនាំឲ្យមានលទ្ធផលដូចគ្នាដដែល ។ ការធ្វេសប្រហែសក្នុងការកោតសរសើរនិងបង្កើនទិព្វញ្ញាណនៃព្រះគុណរបស់ព្រះបានរារាំងព្រះពរជាច្រើនមិនឲ្យធ្លាក់មកលើពួកជំនុំ។ ព្រះអម្ចាស់តែងតែពន្យារកិច្ចការនៃអ្នកបម្រើដ៏ស្មោះត្រង់របស់ទ្រង់មួយចំនួន ប្រសិនបើកិច្ចការរបស់អ្នកនោះត្រូវបានគេកោតសរសើរ! ប៉ុន្តែ ប្រសិនបើពួកជំនុំអនុញ្ញាតឲ្យសត្រូវនៃមនុស្សបង្វែរការយល់ដឹង ដើម្បីឲ្យពួកគេបកស្រាយខុស និងធ្វើជាតំណាងនៃពាក្យសម្តីនិងការប្រព្រឹត្ដជាអ្នកបម្រើព្រះគ្រិស្ត មិនបានត្រឹមត្រូវ ប្រសិនបើពួកគេបណ្តោយខ្លួនឲ្យឈរនៅលើផ្លូវរបស់ខ្លួន ហើយបង្ខូចដល់គុណសម្បត្តិរបស់ខ្លួន នោះជួនកាលព្រះអម្ចាស់ដកយកព្រះពរដែលទ្រង់បានប្រទានឲ្យត្រឡប់ទៅវិញ ជាក់ជាមិនខាន។
អារក្សសាតាំងកំពុងធ្វើការជាបន្តបន្ទាប់ តាមរយៈភ្នាក់ងាររបស់វា ដើម្បីបំបាក់ទឹកចិត្តនិងបំផ្លាញដល់អ្នកដែលព្រះបានជ្រើសរើសឲ្យសម្រេចកិច្ចការដ៏ធំនិងដ៏ល្អ ។ ពួកគេអាចត្រៀមខ្លួនដើម្បីលះបង់អាយុជីវិត ដើម្បីធ្វើឲ្យកិច្ចការរបស់ព្រះគ្រិស្តជឿនលឿនទៅមុខ ក៏ប៉ុន្តែ មេបោកបញ្ឆោតដ៏ធំនឹងណែនាំដល់បងប្អូនរបស់ពួកគេ ឲ្យមានការសង្ស័យទៅលើពួកគេ ដែលនឹងធ្វើឲ្យបាត់បង់ទំនុកចិត្តលើភាពស្មោះត្រង់របស់ខ្លួន ទៅលើអត្តចរិតដ៏ស្មោះត្រង់ ហើយពួកគេធ្វើឲ្យបាត់បង់គុណសម្បត្តិរបស់ខ្លួនតែម្តង ។ ជាញឹកញាប់ណាស់ គេបានជោគជ័យក្នុងការនាំមកនូវចិត្តសោកសង្រេង ដែលព្រះបានប្រទានឲ្យដោយសប្បុរស ដើម្បីប្រទានការសម្រាកដល់អ្នកបម្រើរបស់ទ្រង់ ដែលមានការបៀតបៀន តាមរយៈបងប្អូនរបស់ខ្លួន ។ បន្ទាប់ពីដៃដែលគ្មានជីពចរបានដាក់នៅលើដើមទ្រូងមក នៅពេលសំឡេងនៃការព្រមាននិងការលើកទឹកចិត្តត្រូវស្ងៀមស្ងាត់ នោះអ្នកប្រឆាំងអាចត្រូវបានប្រោសឲ្យមើលឃើញនិងទទួលព្រះពរដែលពួកគេបានទម្លាក់ចេញពីខ្លួនគេ ។ ការស្លាប់របស់ពួកគេអាចសម្រេចបាននូវអ្វីដែលគេខកខានមិនបានធ្វើនៅក្នុងជីវិតរបស់ពួកគេ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ កុំឲ្យច្រឡំឡើយ និងបញ្ឆោតព្រះមិនបានទេ ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ។ (កាឡាទី ៦:៧)