កិច្ចការនៃពួកសាវ័ក (ជំពូកទី-០១)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី១ ជំពូក១២
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ទ្រង់ក៏មានព្រះបន្ទូលថា តើយើងនឹងធៀបនគរព្រះជាអ្វី ឬត្រូវយកពាក្យប្រៀបអ្វីមកប្រដូចនឹងនគរនោះ គឺដូចជាគ្រាប់ពូជ១ ដែលកាលណាគេព្រោះនៅដី ជាពូជយ៉ាងល្អិតជាងគ្រាប់ទាំងអស់នៅផែនដី។ ម៉ាកុស៤:៣០-៣១
«ឱផ្ទៃមេឃអើយ ចូរច្រៀងឡើង ឱផែនដីអើយ ចូរឲ្យអរសប្បាយចុះ ឱភ្នំទាំងឡាយអើយ ចូរធ្លាយចេញជាបទចម្រៀង ពីព្រោះព្រះយេហូវ៉ាទ្រង់បានកម្សាន្តចិត្តរាស្ត្រទ្រង់ហើយ ទ្រង់នឹងមានព្រះហឫទ័យអាណិតអាសូរដល់ពួករបស់ទ្រង់ដែលត្រូវរងទុក្ខវេទនាផង ។ តែក្រុងស៊ីយ៉ូនបានថា ព្រះយេហូវ៉ាទ្រង់បានបោះបង់ចោលខ្ញុំទេ គឺព្រះអម្ចាស់ទ្រង់បានភ្លេចខ្ញុំហើយ ចុះតើស្ត្រីនឹងភ្លេចកូនដែលកំពុងបៅដោះ ឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ អើ គេនឹងភ្លេចបាន ប៉ុន្តែ អញមិនដែលភ្លេចឯងឡើយ មើល អញបានចារឹកឯងទុកនៅផ្ទៃបាតដៃរបស់អញហើយ អស់ទាំងកំផែងឯងនៅចំពោះភ្នែកអញជានិច្ច» (អេសាយ ៤៩:៨-១៦)។
ពួកជំនុំគឺជាបន្ទាយរបស់ព្រះ ជាទីក្រុងពំនាក់របស់ទ្រង់ ដែលទ្រង់លាក់ពិភពលោកដែលបះបោរនេះ ។ អំពើក្បត់ណាមួយទៅលើពួកជំនុំ គឺជាអំពើក្បត់ជាមួយនឹងព្រះអង្គ ដែលបានលោះមនុស្សលោកដោយព្រះលោហិត នៃព្រះរាជបុត្រាស្ងួនភ្ងារតែមួយរបស់ទ្រង់ ។ មនុស្សដែលមានចិត្តស្មោះត្រង់បានបង្កើតជាពួកជំនុំនៅលើផែនដីនេះ តាំងពីដើមដំបូងមក ។ ព្រះជាម្ចាស់មានអ្នកឃ្លាំមើលរបស់ទ្រង់ ដែលបានធ្វើទីបន្ទាល់ដ៏ស្មោះត្រង់ដល់មនុស្សដែលរស់នៅលើផែនដីនេះ គ្រប់ជំនាន់ ។ អ្នកឃ្លាំមើលនេះបញ្ចេញសារនៃការព្រមាន ហើយនៅពេលដែលព្រះបានត្រាស់ហៅឲ្យពួកគេពាក់គ្រឿងសឹករបស់គេ អ្នកដទៃទៀតក៏បានចាប់ផ្តើមបំពេញកិច្ចការ ។ ព្រះបាននាំទីបន្ទាល់ទាំងនេះ ជាសេចក្តីសញ្ញាជាមួយនឹងព្រះអង្គផ្ទាល់ ដោយបង្រួបបង្រួមពួកជំនុំនៅលើផែនដី ជាមួយនឹងពួកជំនុំនៅឋានសួគ៌ ។ ព្រះអង្គបានចាត់បញ្ជូនពួកទេវតាឲ្យមកបម្រើពួកជំនុំរបស់ព្រះអង្គ ហើយទ្វារនៃឋាននរកមិនអាចយកជ័យជម្នះលើរាស្រ្តរបស់ទ្រង់បានឡើយ។
ព្រះបានទ្រទ្រង់ពួកជំនុំរបស់ទ្រង់ ឆ្លងកាត់ការបៀតបៀន ទំនាស់ និងភាពងងឹត អស់ជាច្រើនសតវត្សរ៍ ។ មិនមានពពកខ្មៅណាមួយមកបិទបាំងពួកជំនុំ ដែលព្រះអង្គបានរៀបចំការពារឡើយ មិនមានកម្លាំងប្រឆាំងណាមួយដែលបានកើតឡើង បានរំខានដល់កិច្ចការរបស់ព្រះអង្គ ដែលទ្រង់មិនបានជ្រាបជាមុននោះឡើយ ។ កិច្ចការទាំងអស់បានកើតឡើងតាមការ ទស្សទាយរបស់ទ្រង់ទាំងអស់។ ព្រះអង្គមិនបានបោះបង់ចោលពូកជំនុំរបស់ទ្រង់ទេ តែទ្រង់បានបង្ហាញនៅក្នុងសេចក្តីប្រកាសនៃបទទំនាយពីអ្វីដែលនឹងកើតឡើង ហើយអ្វីៗដែលព្រះអង្គបានបណ្តាលពួកហោរាឲ្យប្រកាសប្រាប់ឲ្យដឹងជាមុននោះបានកើតឡើងយ៉ាងពិតប្រាកដ ព្រះរាជគោលបំណងរបស់ទ្រង់ទាំងអស់ត្រូវបានសម្រេច ។ ក្រឹត្យវិន័យរបស់ទ្រង់ត្រូវបានភ្ជាប់ទំនាក់ទំនងជាមួយបល្ល័ង្ករបស់ទ្រង់ ហើយគ្មានអំណាចអាក្រក់ណាមួយអាចបំផ្លាញក្រឹត្យវិន័យនេះបានឡើយ ។ ព្រះជាម្ចាស់បានលើកទឹកចិត្តនិងការពារសេចក្តីពិត ហើយសេចក្តីពិតនេះនឹងមានជ័យជម្នះលើការប្រឆាំងទាំងឡាយ។
នៅយុគសម័យខ្មៅងងឹតខាងព្រលឹងវិញ្ញាណ ពួកជំនុំរបស់ព្រះគឺជាទីក្រុងដែលបានតាំងនៅលើភ្នំ ។ ពីសម័យមួយទៅសម័យមួយ ជំនាន់មនុស្សដែលមានជោគជ័យ គោលលទ្ធិដ៏បរិសុទ្ធនៃឋានសួគ៌ ត្រូវបានបើកបង្ហាញនៅក្នុងព្រំដែនរបស់ខ្លួន ។ ភាពទន់ខ្សោយនិងភាពខ្វះខាតដែលបានកើត ឡើង ព្រះបានប្រទានព្រះវិញ្ញាណជាពិសេសដល់ពួកជំនុំឲ្យដឹងពីការគោរព ដ៏ខ្ពង់ខ្ពស់ដល់ទ្រង់ ។ ពួកជំនុំគឺជាគ្រូបង្រៀននៃព្រះគុណរបស់ទ្រង់ជាកន្លែង ដែលព្រះអង្គសព្វព្រះហឫទ័យនឹងបង្ហាញព្រះចេស្តានៃការបំផ្លាស់បំប្រែចិត្តរបស់មនុស្ស។
ព្រះគ្រិស្តមានបន្ទូលសួរថា «តើយើងនឹងធៀបនគរព្រះជាអ្វី ឬត្រូវយកពាក្យប្រៀបអ្វីមកប្រដូចនឹងនគរនោះ» (ម៉ាកុស ៤:៣០)។ ព្រះអង្គមិនអាចប្រៀបប្រដូចនគរនៅលើពិភពលោកនេះឲ្យស្មើទៅនឹងនគររបស់ទ្រង់បានឡើយ។ ព្រះអង្គមិនអាចរកអ្វីមកប្រៀបធៀបទៅនឹងនគរនោះ នៅក្នុងសង្គមនេះបានទេ ។ នគរនៅលើផែនដីគ្រប់គ្រងដោយអំណាចខាងរាងកាយ ប៉ុន្តែ នគររបស់ព្រះគ្រិស្ត គ្រឿងសាស្រ្តាវុធរបស់មនុស្ស រាល់ឧបករណ៍នៃការបង្ខិតបង្ខំ ត្រូវបានលុបបំបាត់ ។ នគរនេះត្រូវបានលើកស្ទួយ និងលើកតម្កើងមនុស្សជាតិ ។ ពួកជំនុំរបស់ព្រះ គឺជាទីលាននៃជីវិតបរិសុទ្ធពោរពេញដោយអំណោយទានផ្សេងៗ និងដែលព្រះបានប្រទាន ព្រះវិញ្ញាណបរិសុទ្ធ។ សមាជិកនៃពួកជំនុំត្រូវតែរកឃើញសុភមង្គលរបស់ពួកគេនៅក្នុងពួកអ្នកដែលពួកគេជួយនិងចែកចាយព្រះពរ។
កិច្ចការដែលព្រះជាម្ចាស់បានរៀបចំឲ្យបានសម្រេច តាមរយៈពួកជំនុំរបស់ទ្រង់ គឺជាកិច្ចការដ៏អស្ចារ្យ ដើម្បីឲ្យព្រះនាមរបស់ទ្រង់ត្រូវបានសរសើរតម្កើង។ ព្រះបានប្រទានរូបភាពនៃកិច្ចការនេះនៅក្នុងការបើកសម្តែងពីទន្លេនៃការព្យាបាលរបស់លោកអេសេគាល៖ «ទឹកនេះហូរចេញទៅទិសខាងកើត ធ្លាក់ចុះទៅដល់ស្រុកវាល រួចនឹងហូរធ្លាក់ទៅឯសមុទ្រ លុះហូរធ្លាក់ទៅក្នុងសមុទ្រហើយ នោះទឹកសមុទ្រនឹងទៅជាល្អវិញ … នឹងបានរស់នៅ … ឯតាមមាត់ច្រាំងទាំងសងខាងទន្លេនោះ នឹងមានដុះដើមឈើគ្រប់យ៉ាង សម្រាប់ជាអាហារ ជាដើមដែលស្លឹកមិនស្រពោនឡើយ ហើយមិនដែលខានមានផ្លែដែរ គឺនឹងកើតផ្លែថ្មីរាល់តែខែ ពីព្រោះទឹកនោះចេញពីទីបរិសុទ្ធមក ហើយផ្លែឈើទាំងនោះ នឹងបានសម្រាប់ជាអាហារ ឯស្លឹកក៏សម្រាប់នឹងកែរោគឲ្យជាដែរ» (អេសគាល ៤៧:៨-១២)។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ គឺដោយហេតុនោះ បានជាខ្ញុំរងទុក្ខទាំងនេះ តែខ្ញុំមិនខ្មាសទេ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំបានជឿតាម ហើយខ្ញុំជឿពិតថា ទ្រង់អាចនឹងថែរក្សាបញ្ញើដែលខ្ញុំបានផ្ញើទុកនឹងទ្រង់ដរាបដល់ថ្ងៃនោះឯង។ (ធីម៉ូថេទី២ ១:១២)