កិច្ចការនៃពួកសាវ័ក (ជំពូកទី-០៨)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី២ ជំពូក១៣
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ពួកអ្នកដែលទុកចិត្តនឹងព្រះយេហូវ៉ា គេដូចជាភ្នំស៊ីយ៉ូន ដែលនឹងរង្គើមិនបាន គឺបានជាប់នៅជាដរាប។ ទំនុកតម្កើង ១២៥:១
ព្រះគ្រិស្តបានមានបន្ទូលដោយផ្ទាល់ថា «កុំឲ្យស្មានថា ខ្ញុំមកនឹងតាំងឲ្យមានសេចក្តីមេត្រីនៅផែនដីឡើយ ខ្ញុំមិនមែនមកដើម្បីតាំងឲ្យមានសេចក្តី មេត្រីទេ គឺឲ្យមានដាវវិញ» (ម៉ាថាយ ១០:៣៤)។ ជាព្រះអម្ចាស់ នៃសេចក្តី សុខសាន្ត ព្រះអង្គក៏ជាកត្តានៃការបែកបាក់ផងដែរ ព្រះអង្គដែលបានយាងមកដើម្បីនឹងប្រកាសអំពីសេចក្តីស្រឡាញ់របស់ព្រះ និងដើម្បីបង្កើត សេចក្តីសង្ឃឹមនិងអំណរនៅក្នុងចិត្តកូនៗរបស់មនុស្ស ក៏បានបើកឲ្យមានទំនាស់ដែលនឹងឆេះយ៉ាងសន្ធោសន្ធៅ និងបំផុសឲ្យមានតណ្ហាយ៉ាងខ្លាំងនៅក្នុងចិត្តរបស់មនុស្សផងដែរ។ ហើយព្រះព្រមានដល់សិស្សរបស់ទ្រង់ថា «នៅ លោកិយនេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន» «គេនឹងចាប់អ្នករាល់ គ្នាធ្វើទុក្ខ បញ្ជូនទៅសាលាប្រជុំ ហើយដាក់គុក ព្រមទាំងនាំអ្នករាល់គ្នាទៅចំពោះស្តេច និងចៅហ្វាយខេត្ត ដោយព្រោះឈ្មោះខ្ញុំផង»។ «ប៉ុន្តែ ទោះទាំង ឪពុកម្តាយ បងប្អូន ញាតិសន្តាន ហើយមិត្រសំឡាញ់ក៏នឹងបញ្ជូនអ្នករាល់គ្នា ហើយនិងសម្លាប់អ្នករាល់គ្នាខ្លះដែរ» (យ៉ូហាន ១៦:៣៣ និង លូកា ២១:១២, ១៦)។
បទទំនាយនេះបានសម្រេចនៅក្នុងលក្ខណៈគួរឲ្យកត់សម្គាល់។ ការ ប្រមាថមើលងាយ ការស្តីបន្ទោស អំពើឃោរឃៅ ដែលសាតាំងបានញុះញង់ចិត្តមនុស្សឲ្យបង្កឡើង បានកើតឡើងដល់ពួកសិស្សរបស់ព្រះយេស៊ូវ។ ហើយការនេះនឹងត្រូវបានសម្រេចម្តងទៀតនៅក្នុងលក្ខណៈគួរឲ្យកត់សម្គាល់ ដល់ចិត្តនៃសាច់ឈាមដែលនៅតែជាសត្រូវដល់ក្រឹត្យវិន័យរបស់ព្រះនិងអ្នក ដែលមិនព្រមស្តាប់តាមការត្រាស់បង្គាប់នៃក្រឹ្យវិន័យនោះ។ សព្វថ្ងៃនេះ ពិភពលោកលែងសម្របគ្នាទៅនឹងគោលការណ៍របស់ព្រះគ្រិស្ត ខ្លាំងជាង សម័យពួកសាវ័កទៅទៀត។ សម្អប់ដែលបង្កឲ្យមានសំឡេងស្រែកឡើងថា «ឆ្កាងវាទៅ ឆ្កាងវាទៅ!» សម្អប់ដដែលបានដឹកនាំឲ្យមានការបៀតបៀនដល់ពួកសាវ័ក នៅតែធ្វើការនៅក្នុងចិត្តកូនៗដែលមិនស្តាប់បង្គាប់ព្រះដដែល ។ វិញ្ញាណដដែលបានដាក់ទោសដល់បុរសនារីនៅយុគសម័យដ៏ខ្មៅងងឹត ឲ្យជាប់គុក ឲ្យត្រូវនិរទេស និងត្រូវស្លាប់ ដែលបង្កឲ្យមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដល់ការសុើបអង្កេតយ៉ាងម៉ឹងម៉ាត់ ដែលបានដាក់ផែនការនិងប្រហារជីវិតសន្តបុគ្គលម៉ាសាក បាតូឡូមី និងដែលសម្លាប់ភ្លើងនៃស្មីតហ្វៀល កំពុងធ្វើការនៅក្នុងភ្នាក់ងារនៃការមួលបង្កាច់នៃចិត្តដែលមិនអាចកែប្រែបាន។ ប្រវត្តិសាស្រ្តនៃសេចក្តីពិតត្រូវបានកត់ត្រាពីទំនាស់រវាងការល្អនិងការអាក្រក់។ ការប្រកាសដំណឹងល្អត្រូវបានបន្តទៅមុខនៅលើពិភពលោក នៅចំពោះមុខ ការប្រឆាំង សេចក្តីវេទនា ការបាត់បង់ និងការឈឺចាប់។
តើអ្វីទៅដែលជាកម្លាំងដល់អ្នកដែលរងការឈឺចាប់ពីការបៀតបៀន ដោយសារតែព្រះនាមរបស់ព្រះគ្រិស្ត កាលពីអតីតកាលនោះ? គឺការរួបរួមជាមួយព្រះ ការរួបរួមជាមួយព្រះវិញ្ញាណបរិសុទ្ធ និងការរួបរួមជាមួយនឹងព្រះគ្រិស្ត ។ ការស្តីបន្ទោស និងការបៀតបៀនបានបំបែកមនុស្សជាច្រើនចេញពីមិត្តភក្តិ ប៉ុន្តែ មិនអាចបំបែកពួកគេចេញពីសេចក្តីស្រឡាញ់របស់ព្រះគ្រិស្តបានឡើយ ។ មិនដែលមានអ្នកដែលត្រូវសេចក្តីល្បួងយ៉ាងធ្ងន់ធ្ងរបំផុតបានទទួលសេចក្តីស្រឡាញ់ពេញព្រះឫទ័យបំផុតពីព្រះអង្គសង្រ្គោះជាងពេលដែលគេកំពុងឈឺចាប់ដោយសារការស្តីបន្ទោសដោយសារសេចក្តីពិតនោះឡើយ។ ព្រះគ្រិស្តបានមានបន្ទូលថា «ខ្ញុំនឹងស្រឡាញ់ អ្នកនោះដែរ ក៏នឹងសម្តែងខ្លួនឲ្យអ្នកនោះស្គាល់ផង» (យ៉ូហាន ១៤:២១) ។ នៅពេលដែលពួកអ្នកជឿឈរនៅមុខទីជំនុំជម្រះនៃតុលាការនៅផែនដី ព្រះគ្រិស្តក៏ឈរនៅក្បែរពួកគេដែរ ។ នៅពេលដែលពួកគេជាប់នៅក្នុងជញ្ជាំងគុក ព្រះគ្រិស្តបង្ហញអង្គទ្រង់ឲ្យគេឃើញ ហើយលើកទឹកចិត្តដល់គេដោយសេចក្តីស្រឡាញ់របស់ទ្រង់ ។ នៅពេលដែលគេរងគ្រោះដល់ស្លាប់ ដោយសារព្រះគ្រិស្ត ព្រះអង្គសង្រ្គោះបានមានបន្ទូលទៅគេថា ពួកគេអាចសម្លាប់បានតែរូបកាយប៉ុណ្ណោះ ប៉ុន្តែ ពួកគេមិនអាចធ្វើឲ្យព្រលឹងឈឺចាប់បានឡើយ ។ «ពួកអ្នកដែលទុកចិត្តនឹងព្រះយេហូវ៉ា គេដូចជាភ្នំស៊ីយ៉ូន ដែលនឹងរង្គើមិនបាន គឺបានជាប់នៅជាដរាប មានភ្នំនៅព័ទ្ធជុំវិញក្រុង យេរូសាឡិមយ៉ាងណា នោះព្រះយេហូវ៉ាក៏គង់នៅជុំវិញរាស្ត្រទ្រង់យ៉ាងនោះដែរ ចាប់តាំងពីឥឡូវនេះ ដរាបដល់អស់កល្បជានិច្ច ពីព្រោះដំបងនៃ សេចក្តីអាក្រក់ នឹងមិនគ្របលើចំណែកនៃមនុស្សសុចរិតឡើយ ប្រយោជន៍កុំឲ្យមនុស្សសុចរិតលូកដៃទៅចាប់សេចក្តីទុច្ចរិតឲ្យសោះ»។
«ទ្រង់នឹងលោះជីវិតគេ ឲ្យរួចពីការសង្កត់សង្កិន និងការច្រឡោត ឯឈាមគេនឹងបានវិសេសនៅព្រះនេត្រទ្រង់ដែរ» (ទំនុកតម្កើង ១២៥:១-៣ និង ៧២:១៤) ។
«ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងការពារគេ … ព្រះយេហូវ៉ា ជាព្រះនៃគេ ទ្រង់នឹងជួយសង្គ្រោះគេ ទុកដូចជាហ្វូងចៀម ជារាស្ត្ររបស់ ទ្រង់ ដ្បិតគេនឹងបានដូចជាត្បូងដាំនៅមកុដដែលភ្លឺផ្លេក នៅលើស្រុករបស់ ទ្រង់» (សាការី ៩:១៥, ១៦)។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ បងប្អូនអើយ ចូររើសយក៧នាក់ក្នុងពួកអ្នករាល់គ្នាជាអ្នកមានឈ្មោះល្អពេញជាព្រះវិញ្ញាណបរិសុទ្ធ និងប្រាជ្ញា នោះយើងខ្ញុំនឹងតាំងគេឲ្យត្រួតត្រាលើការងារនេះ។ (កិច្ចការ ៦:៣)