ថ្ងៃអាទិត្យ ទី០៥​ ខែកក្កដា ឆ្នាំ២០២០

កិច្ចការនៃពួកសាវ័ក (ជំពូកទី-០៥)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ ២:១-៣៩ ។​

អំណោយទាននៃព្រះវិញ្ញាណ

អំណាន​​ព្រះគម្ពីរប្រចាំថ្ងៃ៖ សំាយូអែលទី១ ជំពូក២៦

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ពួក​សាវ័ក​ក៏​ធ្វើ​បន្ទាល់ ដោយ​ព្រះចេស្តា​ដ៏​ធំ ពី​ដំណើរ​ដែល​ព្រះអម្ចាស់យេស៊ូវ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយ​មាន​ព្រះគុណ​ជា​ធំ សណ្ឋិត​លើ​គេ​ទាំង​អស់​គ្នា​ដែរ។ កិច្ចការ ៤:៣៣

នៅពេលដែលព្រះគ្រិស្តបានប្រទានសេចក្តីសន្យាពីព្រះវិញ្ញាណដល់​ពួកសិស្សរបស់ទ្រង់ គឺព្រះអង្គចង់មានបន្ទូលអំពីទីបញ្ចប់នៃព្រះរាជកិច្ចរបស់ទ្រង់នៅលើផែនដី។ ព្រះអង្គបានឈរនៅក្រោមស្រមោលនៃឈើឆ្កាង ដោយបានជ្រាបច្បាស់អំពីបន្ទុកនៃកំហុសដែលនឹងធ្លាក់មកលើទ្រង់ដែលជាអ្នករងអំពើបាប។ មុននឹងលះបង់អង្គទ្រង់ជាតង្វាយយញបូជា ព្រះអង្គបានបង្រៀនដល់ពួកសិស្សរបស់ទ្រង់ទាក់ទងនឹងអំណោយទានដ៏សំខាន់ និង​ពេញលេញបំផុត ដែលព្រះអង្គនឹងប្រទានដល់ពួកអ្នកដែលជឿដល់ទ្រង់ ជាអំណោយទានដែលនឹងនាំមកនូវប្រភពនៃព្រះគុណរបស់ទ្រង់ ដល់ពួក​គេ​គ្មានដែនកំណត់។ «នោះខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយទ្រង់នឹងប្រទានព្រះដ៏ជាជំនួយមួយអង្គទៀត មកអ្នករាល់គ្នាឲ្យបានគង់នៅជាមួយ នៅអស់​កល្ប​រៀងទៅ គឺជាព្រះវិញ្ញាណនៃសេចក្តីពិត ដែលលោកិយទទួលពុំបាន ព្រោះមិនឃើញ ហើយមិនស្គាល់ទ្រង់សោះ តែអ្នករាល់គ្នាស្គាល់ទ្រង់ ដ្បិត​ទ្រង់គង់ជាមួយក៏នឹងសណ្ឋិតនៅក្នុងអ្នករាល់គ្នាដែរ» (យ៉ូហាន ១៤:១៦, ១៧)។ ព្រះគ្រិស្តកំពុងចង្អុលទៅពេលខាងមុខ ដល់គ្រាដែលព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកធ្វើការដ៏ធំជាតំណាងរបស់ទ្រង់។ អារក្សដែលបានកើតឡើងជាច្រើនសតវត្សរ៍មកហើយនោះ ត្រូវបានប្រឆាំងទប់ទល់ដោយព្រះចេស្តាដ៏ខ្លាំងពូកែគឺព្រះវិញ្ញាណបរិសុទ្ធ។

តើការចាក់បង្អុរព្រះវិញ្ញាណបរិសុទ្ធនៅថ្ងៃប៉ង់តាកូសនោះមានប្រយោជន៍អ្វីទៅ? ដំណឹងនៃព្រះអង្គសង្រ្គោះដែលមានព្រះជន្មរស់ឡើងវិញ ត្រូវបានពាំនាំទៅកាន់ចុងបំផុតនៃផែនដី។ នៅពេលពួកសាវ័កបានប្រកាសដំណឹងអំពីព្រះគុណដែលប្រោសលោះ ចិត្តមនុស្សជាច្រើនបានទោរទន់មករកសាររបស់ពួកគេ។ ពួកជំនុំបានឃើញមនុស្សចូលមកទាំងហ្វូងៗ ពីគ្រប់​ទិសទី។ ពួកអ្នកបោះបង់ជំនឿ បានវិលត្រឡប់មកវិញ។ ពួកអ្នកមានបាបបានរួបរួមជាមួយនឹងពួកអ្នកជឿក្នុងការស្វែងរកត្បូងពេជ្រដ៏មានតម្លៃ ពួកអ្នកដែលធ្លាប់តែប្រឆាំងនឹងដំណឹងល្អយ៉ាងជូរចត់ បានក្លាយជាជើងឯក​នៃ​ដំណឹងល្អ។ បទទំនាយត្រូវបានសម្រេចដោយចែងថា «អ្នកណាក្នុងពួកគេ​ដែលខ្សោយ នោះនឹងបានដូចជាដាវីឌវិញ ហើយពួកវង្សរបស់ដាវីឌ … គឺ​ដូច​ជាទេវតានៃព្រះយេហូវ៉ា» (សាការី ១២:៨)។ គ្រិស្តបរិស័ទរាល់រូបបានឃើញការបើកសម្តែងពីសេចក្តីស្រឡាញ់ និងចិត្តត្រាប្រណីរបស់ព្រះ នៅ​ក្នុងបងប្អូនរបស់ពួកគេ។ ចំណាប់អារម្មណ៍មួយត្រូវបានឈ្នះ ហើយប្រធានបទនៃការប្រកួតប្រជែងមួយបានលេបត្របាក់ប្រធានបទផ្សេងទៀតទាំងអស់។ សេចក្តីប្រាថ្នារបស់ពួកអ្នកជឿព្រះយេស៊ូវគឺការបង្ហាញពីអត្តចរិតដូចជាព្រះយេស៊ូវ និងការបំពេញកិច្ចការដើម្បីពង្រីកនគររបស់ទ្រង់។

«ពួកសាវ័កក៏ធ្វើបន្ទាល់ ដោយព្រះចេស្តាដ៏ធំ ពីដំណើរដែលព្រះអម្ចាស់យេស៊ូវមានព្រះជន្មរស់ឡើងវិញ ហើយមានព្រះគុណជាធំសណ្ឋិតលើគេ​ទាំងអស់គ្នាដែរ» (កិច្ចការ ៤:៣៣) ។ នៅក្រោមកិច្ចការរបស់ពួកគេនេះបានបន្ថែមមនុស្សដែលបានជ្រើសរើសទៅក្នុងពួកជំនុំថែមទៀត ជាអ្នកដែល​ទទួលព្រះបន្ទូលនៃសេចក្តីពិត ដោយលះបង់ជីវិតរបស់ពួកគេចំពោះកិច្ចការដែលផ្តល់សេចក្តីសង្ឃឹមដល់អ្នកដទៃ ដោយបំពេញចិត្តពួកគេជាមួយនឹងសេចក្តីសុខសាន្តនិងក្តីអំណរ ។ គ្មានការគំរាមកំហែងណា​អាចរំខានឬបន្ទុច​បង្អាក់ដល់ពួកគេបានឡើយ។ ព្រះជាម្ចាស់មានបន្ទូលតាមរយៈពួកគេហើយនៅពេលដែលពួកគេបានធ្វើដំណើរពីកន្លែងមួយ ទៅកន្លែងមួយ ពួកគេបានអធិប្បាយពីដំណឹងល្អដល់អ្នកក្រីក្រនិងបានធ្វើការអស្ចារ្យជាច្រើន។

ដូច្នេះ ព្រះអាចធ្វើការយ៉ាងអស្ចារ្យ នៅពេលមនុស្សថ្វាយជីវិតរបស់ពួកគេឲ្យព្រះវិញ្ញាណគ្រប់គ្រង។

សេចក្តីសន្យានៃព្រះវិញ្ញាណបរិសុទ្ធមិនមានដែនកំណត់ចំពោះសម័យកាលណា ឬពូជមនុស្សណាឡើយ ។ ព្រះគ្រិស្តបានមានបន្ទូលថា ឥទ្ធិពលរបស់ព្រះនឹងគង់នៅជាមួយនឹងអ្នកដើរតាមទ្រង់ រហូតដល់បំផុតកល្ប។ ចាប់តាំងពីថ្ងៃប៉ង់តាកូស រហូតដល់សម័យបច្ចុប្បន្ន ព្រះបានចាត់ព្រះដ៏ជាជំនួយមកឯអស់អ្នកដែលថ្វាយខ្លួនដាច់ទៅព្រះជាម្ចាស់និងកិច្ចការរបស់ទ្រង់ ព្រះវិញ្ញាណបរិសុទ្ធបានយាងមកធ្វើជាព្រះដ៏ជាជំនួយគំនិត ជាព្រះ​ដែល​​ញែកជាបរិសុទ្ធ ជាអ្នកដឹកនាំ និងជាទីបន្ទាល់ ដល់អស់អ្នកដែលបានទទួលយកព្រះគ្រិស្តជាព្រះអង្គសង្រ្គោះរបស់គេផ្ទាល់។ ពួកអ្នកជឿបានដើរជាមួយនឹងព្រះកាន់តែកៀក ពួកគេនឹងបានឃើញសេចក្តីស្រឡាញ់និងព្រះគុណនៃព្រះអង្គសង្រ្គោះរបស់គេកាន់តែច្បាស់ និងរឹតតែមានអំណាច។ បុរសនារីដែលបានឆ្លងកាត់ការបៀតបៀននិងការពិបាកជាច្រើនសតវត្សរ៍កន្លងមកបានរីករាយជាមួយនឹងព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធដ៏ធំមហិមា នៅក្នុងជីវិត​របស់ពួកគេ បានឈរជាសញ្ញានិងជាការអស្ចារ្យ នៅក្នុងពិភពលោក។ ពួកគេបានបើកបង្ហាញនូវអំណាចនៃការកែប្រែចិត្តក្នុងសេចក្តីស្រឡាញ់របស់ព្រះដ៏ប្រោសលោះ នៅចំពោះពួកទេវតានិងមនុស្សលោក។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ តែ​ពេត្រុស និង​យ៉ូហាន ឆ្លើយ​តប​ថា បើ​គួរ​គប្បី​នៅ​ចំពោះ​ព្រះ ឲ្យ​យើង​ខ្ញុំ​ស្តាប់​តាម​លោក​រាល់​គ្នា ជា​ជាង​ស្តាប់​តាម​ព្រះ នោះ​សូម​ពិចារណា​ចុះ ដ្បិត​យើង​ខ្ញុំ​នឹង​លែង​និយាយ​ពី​ការ​ដែល​យើង​ខ្ញុំ​បាន​ឃើញ ហើយ​ឮពុំ​បាន​ទេ។ (កិច្ចការ ៤:១៩-២០)

Powered by CAM