កិច្ចការនៃពួកសាវ័ក (ជំពូកទី-១៨)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី២ ជំពូក១៦
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដូច្នេះ ដែលអ្នករាល់គ្នាបានទទួលព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់ បែបយ៉ាងណា នោះចូរដើរក្នុងទ្រង់តាមបែបយ៉ាងនោះចុះ។ កូឡូស ២:៦
ពួកមេសាសនា នៅក្នុងចំណោមសាសន៍យូដាខឹងសម្បាជាខ្លាំង ដោយសារការក្រឡាប់ចាក់នេះ ហើយពួកគេក៏បានប្តេជ្ញាចិត្តថានឹងបញ្ចប់សកម្មភាពនេះដោយប្រើអំពើហិង្សា ដោយបំផុសចំណង់នៃពួកអ្នកល្ងិតល្ងង់ ពួកគេមានជោគជ័យដោយបង្កើតការជ្រួលច្របល់នៅក្នុងហ្វូងមនុស្សដែលស្រែកខ្ញៀវខ្ញា ដែលពួកគេបានសន្មតថាជាការបង្រៀនរបស់ពួកសាវ័ក។ ដោយការចោទប្រកាន់ខុសនេះ ពួកគេបានសង្ឃឹមថានឹងទទួលបានជំនួយពីពួកតុលាការក្នុងការអនុវត្តន៍គោលបំណងរបស់ពួកគេ។ ពួកគេបានប្តេជ្ញាចិត្តថាពួកសាវ័កនឹងមិនមានឱកាសដើម្បីនឹងការពារខ្លួនឲ្យរួចផុតពីទោសឡើយ ហើយថាហ្វូងមនុស្សនឹងរំខានដល់លោកប៉ុលនិងបាណាបាសដោយចោលពួកលោកនឹងថ្ម ជាក់ជាមិនខាន ធ្វើដូច្នេះនឹងបញ្ចប់កិច្ចការរបស់លោកទាំងពីរបានជាប្រាកដ។
មិត្តភក្តិរបស់ពួកសាវ័កបានព្រមានពួកសាវ័កឲ្យដឹងជាមុនពីអំពីអាក្រក់របស់សាសន៍យូដា ទោះបីជាពួកគេមិនមែនជាអ្នកជឿក៏ដោយ ហើយបានបង្ខំកុំឲ្យពួកលោកបង្ហាញខ្លួននៅចំពោះហ្វូងមនុស្សដែលកំពុងក្រេវក្រោធនេះឲ្យសោះ តែសូមឲ្យគេចខ្លួនឲ្យបានរួចជីវិតមួយគ្រាសិន។ លោកប៉ុលនិងបាណាបាសក៏បានគេចខ្លួនតាមសំណូមពរនេះ ចេញពីទីក្រុងអ៊ីកូនាមដោយសម្ងាត់ ទុកឲ្យពួកអ្នកជឿបន្តការងារដោយខ្លួនឯងមួយរយៈ។ ប៉ុន្តែ មិនមែនមានន័យថាពួកលោកចាកចេញជារៀងរហូតនោះទេ ពួកលោកមានគោលបំណងនឹងវិលត្រឡប់មកវិញ បន្ទាប់ពីការជ្រួលច្របល់នេះបានស្ងៀមស្ងាត់ទៅវិញ ហើយនឹងបង្ហើយកិច្ចការដែលពួកលោកបានចាប់ផ្តើមនោះ។
នៅគ្រប់សម័យកាល និងគ្រប់ទីកន្លែង អ្នកនាំសាររបស់ព្រះត្រូវបានហៅឲ្យជួបនឹងការប្រឆាំងពីសំណាក់អ្នកដែលមានសេរីភាពជ្រើសរើសបដិសេធពន្លឺនៃឋានសួគ៌។ ជាញឹកញាប់សត្រូវនៃដំណឹងល្អហាក់ដូចជាមានជ័យជម្នះ ដោយការយល់ខុស និងពាក្យកុហក ដោយបិទទ្វារដែលអ្នកនាំសាររបស់ព្រះត្រូវចូលទៅកាន់មនុស្ស។ ប៉ុន្តែ ទ្វារទាំងនេះមិននៅតែបិទ បែបនេះជារៀងរហូតនោះទេ ជាញឹកញាប់ នៅពេលដែលអ្នកបម្រើរបស់ព្រះបានវិលត្រឡប់មកវិញនៅពេលក្រោយមកទៀត ដើម្បីបង្ហើយកិច្ចការដែលពួកគេបានធ្វើនោះ ព្រះជាម្ចាស់បានធ្វើការដ៏អស្ចារ្យជំនួសពួកគេ ធ្វើឲ្យពួកគេអាចបង្កើតការនឹកចាំពីសិរីល្អនៃព្រះនាមរបស់ព្រះអង្គនៅក្នុងចិត្តមនុស្សជាច្រើន។
ដោយត្រូវបានបណ្តេញចេញពីទីក្រុងអ៊ីកូនាម ព្រោះការធ្វើទុក្ខបៀត បៀន ពួកសាវ័កបានធ្វើដំណើរទៅកាន់ទីក្រុងលីស្រ្តា ក្រុងឌើបេព្រមទាំង ស្រុកដែលនៅជុំវិញ។ ទីក្រុងទាំងនេះមានពួកសាសន៍ដទៃរស់នៅច្រើន ជាមនុស្សដែលមានជំនឿខ្ពង់ខ្ពស់ ប៉ុន្តែ ក៏មានអ្នកដែលចង់ស្តាប់និងទទួលសារនៃដំណឹងល្អ នៅក្នុងចំណោមពួកគេនេះដែរ។ ពួកសាវ័កបានសម្រេចចិត្តធ្វើការនៅកន្លែងទាំងនេះ ដោយសង្ឃឹមថានឹងចៀសផុតពីការប្រកាន់ពូជសាសន៍និងការបៀតបៀន ពីសំណាក់សាសន៍យូដា។
នៅក្រុងលីស្រ្តាមិនមានសាលាប្រជុំរបស់សាសន៍យូដាទេ ទោះបីជាមានសាសន៍យូដាមួយចំនួនតូចរស់នៅក្នុងទីក្រុងនេះក៏ដោយ។ ពួកអ្នកស្រុកលីស្រា្តជាច្រើនបានថ្វាយបង្គំនៅឯព្រះវិហារដែលគេបានឧទ្ទិសថ្វាយដល់ព្រះយេសួស។ កាលលោកប៉ុលនិងបាណាបាសបានមកដល់ទីក្រុង លោកបានប្រមូលអ្នកក្រុងលីស្រ្តាមកជុំវិញលោក ហើយបានពន្យល់អំពីសេចក្តីពិតនៃដំណឹងល្អងាយៗ ពួកគេជាច្រើនបានភ្ជាប់គោលលទ្ធិនេះទៅនឹងជំនឿសាសនារបស់ពួកគេ ក្នុងការថ្វាយបង្គំដល់ព្រះយេស៊ូវ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ អ្នករាល់គ្នាអើយ ហេតុអ្វីបានជាធ្វើដូច្នេះ យើងខ្ញុំជាមនុស្សវិស័យដូចជាអ្នករាល់គ្នាដែរ មួយទៀតយើងក៏ប្រកាសប្រាប់ដំណឹងល្អដល់អ្នករាល់គ្នាឲ្យបានបែរចេញពីអស់ទាំងការដែលឥតប្រយោជន៍យ៉ាងនេះទៅឯព្រះដ៏មានព្រះជន្មរស់វិញដែលទ្រង់បង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរបស់ទាំងអស់ដែលនៅស្ថានទាំងនោះផង។ (កិច្ចការ ១៤:១៥)