កិច្ចការនៃពួកសាវ័ក (ជំពូកទី-១៨)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ ១៤:១-២៦។
ការអធិប្បាយនៅក្នុងចំណោមសាសន៍ដទៃ
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ពង្សាវតាក្សត្រទី២ ជំពូក១៥
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ឥឡូវនេះ ខ្ញុំមានចិត្តអំណរក្នុងការរងទុក្ខលំបាក ដែលខ្ញុំទ្រាំដោយព្រោះអ្នករាល់គ្នា ហើយសេចក្តីវេទនាណារបស់ព្រះគ្រីស្ទ ដែលខ្វះក្នុងរូបសាច់ខ្ញុំ នោះខ្ញុំកំពុងតែបំពេញឡើង ដោយព្រោះរូបកាយទ្រង់ គឺជាពួកជំនុំ។ កូឡូស ១:២៤
ចេញពីអាន់ទីយ៉ូកនៃស្រុកភីស៊ីឌា លោកប៉ុលនិងលោកបាណាបាសបានធ្វើដំណើរទៅកាន់ទីក្រុងអ៊ីកូនាម។ នៅកន្លែងនេះ ពួកលោកក៏បានចាប់ផ្តើមកិច្ចការរបស់លោកនៅក្នុងសាលាប្រជុំនៃរាស្រ្តរបស់លោកផ្ទាល់ ដូចជានៅអាន់ទីយ៉ូកដែរ។ ពួកលោកទទួលបានជោគជ័យយ៉ាងធំធេង ដ្បិត «ទាំងពួកសាសន៍យូដា និងសាសន៍ក្រិកយ៉ាងសន្ធឹកបានជឿ»។ ប៉ុន្តែ នៅទីក្រុងអ៊ីកូនាមជាកន្លែងដែលពួកសាវ័កបានធ្វើការនោះ ក៏មិនខុសពីកន្លែងផ្សេងៗទៀតដែរ «ឯពួកសាសន៍យូដាដែលមិនព្រមជឿ គេញុះញង់ ហើយចាក់រុកពួកសាសន៍ដទៃ ឲ្យគេទាស់នឹងពួកជំនុំវិញ»។
ទោះបីជាយ៉ាងនេះក៏ដោយ ក៏ពួកសាវ័កមិនបានងាកបែរចេញពីបេសកកម្មរបស់ពួកគេដែរ ព្រោះមានមនុស្សជាច្រើនកំពុងទទួលដំណឹងល្អរបស់ព្រះគ្រិស្ត។ ពួកគេបានបន្តការងាររបស់ពួកគេទៅមុខ នៅចំពោះមុខការប្រឆាំង ការច្រណែន និងការប្រកាន់ពូជសាសន៍ដោយ «គេអធិប្បាយយ៉ាងក្លៀវក្លាដោយនូវព្រះអម្ចាស់» ហើយព្រះ «ទ្រង់ក៏ធ្វើបន្ទាល់ អំពីព្រះបន្ទូលនៃព្រះគុណទ្រង់ ដោយទ្រង់ប្រោសប្រទានឲ្យមានទីសម្គាល់ និងការអស្ចារ្យកើតមក ដោយសារដៃអ្នកទាំងពីរនោះ» ។ ភស្តុតាងនៃការឯកភាពពីព្រះទាំងនេះមានឥទ្ធិពលដ៏មានអំណាចទៅលើអ្នកដែលមានគំនិតបើកចំហទទួលការបំផ្លាស់បំប្រែ ហើយបានប្តូរជំនឿមកបង្កើនដំណឹងល្អវិញ។
កំណើនប្រជាប្រិយនៃសារ ដែលពួកសាវ័កបានផ្សព្វផ្សាយបានបំពេញចិត្តសាសន៍យូដាដែលមិនបានជឿដោយការច្រណែននិងសម្អប់ ហើយពួកគេបានប្តេជ្ញាចិត្តថានឹងបញ្ឈប់កិច្ចការរបស់លោកប៉ុលនិងបាណាបាសភ្លាម។ ដោយរបាយការណ៍ខុសនិងបំផ្លើស ពួកគេបានដឹកនាំរដ្ឋអំណាចឲ្យបារម្ភក្រែងទីក្រុងទាំងមូលមានគ្រោះថ្នាក់ ដោយសារតែការញុះញង់ និងការបះបោរ។ ពួកគេបានអះអាងថាមនុស្សជាច្រើនបានចូលរួមជាមួយនឹងពួកសាវ័ក ហើយពួកគេបានស្នើយោបល់ថាការនោះគឺជាការរៀបចំដ៏សម្ងាត់និងមានគ្រោះថ្នាក់។
ជាលទ្ធផលនៃការចោទប្រកាន់នេះ ពួកគេបាននាំពួកសាវ័កទៅកាន់រដ្ឋអំណាចម្តងទៀត ប៉ុន្តែ ការការពាររបស់ពួកគេច្បាស់លាស់ និងសមហេតុ ផលជាខ្លាំង ហើយសេចក្តីថ្លែងការណ៍អំពីអ្វីដែលពួកគេកំពុងបង្រៀនមានលក្ខណៈស្ងៀមស្ងាត់និងអាចយល់បាន ដែលធ្វើឲ្យឥទ្ធិពលយ៉ាងខ្លាំងនោះពេញចិត្តដល់ពួកអាជ្ញាធរ។ ទោះបីជាតុលាការមានការប្រកាន់ពូជសាសន៍ចំពោះអ្វីដែលពួកលោកបានថ្លែងការណ៍ក៏ដោយ ក៏ពួកគេមិនហានធ្វើអ្វីដល់ពួកសាវ័កដែរ។ ប៉ុន្តែ ពួកគេបានទទួលស្គាល់ថាការបង្រៀនរបស់លោកប៉ុលនិងបាណាបាសលម្អៀងទៅរកការធ្វើឲ្យមនុស្សមានគុណធម៌ ជាពលរដ្ឋដែលចេះគោរពច្បាប់ ហើយថាសីលធម៌និងរបៀបរៀបរយនៃទីក្រុងនឹងកាន់តែប្រសើរឡើង ប្រសិនបើប្រជារាស្រ្តនៅក្នុងទីក្រុងបានទទួលយកសេចក្តីពិតដែលពួកសាវ័កបានបង្រៀននេះ។
តាមរយៈការប្រឆាំងដែលពួកសាវ័កបានជួបប្រទះ សារនៃសេចក្តីពិតទទួលបាននូវភាពឧត្តុង្គឧត្តមជាសាធារណៈ ពួកយូដាបានឃើញថាការខំប្រឹងប្រែងដើម្បីបន្ទុចបង្អាក់ដល់កិច្ចការរបស់ពួកគ្រូបង្រៀនថ្មីនេះបានត្រឹមតែបន្ថែមចំនួនពួកអ្នកជឿថ្មី ឲ្យកាន់តែច្រើនឡើងប៉ុណ្ណោះ។ «ឯមនុស្សទាំង ឡាយនៅទីក្រុងនោះ គេបែកបាក់គ្នា អ្នកខ្លះកាន់ខាងសាសន៍យូដា ខ្លះខាង ពួកសាវ័ក»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ អ្នករាល់គ្នាអើយ ហេតុអ្វីបានជាធ្វើដូច្នេះ យើងខ្ញុំជាមនុស្សវិស័យដូចជាអ្នករាល់គ្នាដែរ មួយទៀតយើងក៏ប្រកាសប្រាប់ដំណឹងល្អដល់អ្នករាល់គ្នាឲ្យបានបែរចេញពីអស់ទាំងការដែលឥតប្រយោជន៍យ៉ាងនេះទៅឯព្រះដ៏មានព្រះជន្មរស់វិញដែលទ្រង់បង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរបស់ទាំងអស់ដែលនៅស្ថានទាំងនោះផង។ (កិច្ចការ ១៤:១៥)