កិច្ចការនៃពួកសាវ័ក (ជំពូកទី-៤៣)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក១៩
ខព្រះគម្ពីរប្រចាំថ្ងៃ: «ចូរទៅឯសាសន៍នេះប្រាប់គេថា ដែលឯងរាល់គ្នាឮ នោះនឹងឮមែន តែស្តាប់មិនបាន ហើយដែលឯងរាល់គ្នាឃើញ នោះឃើញមែន តែមិនយល់សោះ។ កិច្ចការ ២៨:២៦
ជាការឆ្លើយតប អ្នកស្ដាប់របស់លោកបាននិយាយថា ពួកគេមិនបានទទួលការចោទប្រកាន់ទាស់នឹងលោកជាលិខិតជាសាធារណៈឬឯកជនទេ ហើយថាគ្មាននរណាម្នាក់មកពីសាសន៍យូដាដែលបានមកក្រុងរ៉ូមបានចោទប្រកាន់លោកពីបទល្មើសណាមួយឡើយ ។ ពួកគេក៏បានសម្តែងនូវបំណងប្រាថ្នាដ៏ខ្លាំងក្លារបស់ពួកគេ ចង់ស្តាប់ពីមូលហេតុនៃសេចក្តីជំនឿទៅលើព្រះគ្រិស្តរបស់លោក ដោយផ្ទាល់ផងដែរ ។ ពួកគេនិយាយថា «ព្រោះយើងដឹងថា នៅគ្រប់ទីកន្លែង គេតែងនិយាយអាក្រក់ពីពួកអ្នកកាន់សាសនានេះណាស់»។
ដោយព្រោះពួកគេប្រាថ្នាចង់បានដូច្នេះ នោះលោកប៉ុលបានប្រាប់ពួកគេឲ្យកំណត់ថ្ងៃមួយ ដែលលោកអាចប្រាប់ពួកគេពីសេចក្ដីពិតនៃដំណឹងល្អ ។ នៅថ្ងៃដែលគេបានកំណត់ មានមនុស្សជាច្រើនបានមកជួបជុំគ្នា «ហើយគាត់អធិប្បាយទាំងធ្វើបន្ទាល់សព្វគ្រប់ តាំងពីព្រលឹមដល់ល្ងាចពីនគរព្រះឲ្យគេស្តាប់ ក៏បញ្ចុះបញ្ចូលឲ្យគេជឿអស់ទាំងសេចក្តីដែលតម្រូវពីព្រះយេស៊ូវ ក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ហើយក្នុងគម្ពីរពួកហោរា»។ លោកបានរៀបរាប់អំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោក ហើយបានបង្ហាញអំណះអំណាងពីគម្ពីរសញ្ញាចាស់ដោយអំណាច ដ៏សាមញ្ញនិងស្មោះត្រង់។
សាវ័កប៉ុលបានបង្ហាញថា សាសនាមិនមែននៅក្នុងពិធីផ្សេងៗ និងពិធីបុណ្យខាងសាសនាឬក្នុងទ្រឹស្ដីនោះទេ ។ ប្រសិនបើដូច្នោះមែន នោះមនុស្សខាងសាច់ឈាមអាចយល់បាន តាមរយៈការសុើបអង្កេត ដូចជាលោកបានយល់ពីកិច្ចការខាងលោកិយដែរហើយ ។ លោកប៉ុលបានបង្រៀនថា សាសនាគឺជាគោលការណ៍នៃការអនុវត្តជាក់ស្តែង ជាថាមពលនៃការជួយសង្រ្គោះ ដែលចេញមកពីព្រះទាំងស្រុង ជាបទពិសោធន៍ផ្ទាល់ខ្លួនពីអំណាចនៃការបំផ្លាស់បំប្រែជាថ្មីឡើងវិញរបស់ព្រះ ដល់មនុស្ស។
លោកបានបង្ហាញពីរបៀបដែលលោកម៉ូសេបានចង្អុលបង្ហាញ ដល់សាសន៍អ៊ីស្រាអែល ទៅឯព្រះគ្រិស្ត ថាជាហោរាដែលពួកគេត្រូវស្តាប់តាម ពីរបៀបដែលពួកហោរាទាំងអស់បានធ្វើទីបន្ទាល់អំពីទ្រង់ ថាជាព្រះដ៏ធំដែលព្យាបាលអំពើបាបនៃកំហុស ។ លោកមិនបានរកឃើញមានកំហុសជាមួយនឹងការគោរពតាមទម្រង់និងពិធីបុណ្យទេ ប៉ុន្តែ លោកបានបង្ហាញថាខណៈដែលពួកគេរក្សាពិធីសាសនានេះយ៉ាងត្រឹមត្រូវបំផុត ពួកគេកំពុងបដិសេធព្រះដែលជាតួអង្គពិតនៃប្រព័ន្ធតង្វាយទាំងនោះ។
លោកប៉ុលបានប្រកាសថា នៅក្នុងស្ថានភាពដែលមិនបានកែប្រែចិត្ដរបស់គាត់ លោកបានស្គាល់ព្រះគ្រិស្តមិនមែនដោយសារការស្គាល់ផ្ទាល់ខ្លួននោះទេ ប៉ុន្តែ តាមគំនិតដែលលោកបានស្រឡាញ់ រួមគ្នាជាមួយនឹងអ្នកដទៃទៀត ទាក់ទងនឹងលក្ខណៈនិងកិច្ចការរបស់ព្រះមែស្ស៊ីដែលនឹងយាងមកប៉ុណ្ណោះ ។ លោកបានបដិសេធព្រះយេស៊ូវនៃស្រុកណាសារ៉ែត ថាជាព្រះក្លែងក្លាយ ពីព្រោះទ្រង់មិនបានធ្វើតាមគំនិតនេះទេ។ ប៉ុន្ដែ ឥឡូវនេះទស្សនៈរបស់លោកប៉ុលអំពីព្រះគ្រិស្ត និងបេសកកម្មរបស់ទ្រង់ មានព្រលឹងវិញ្ញាណជាខ្លាំង និងត្រូវគេលើកតម្កើងជាច្រើនលើសលុប ដ្បិតលោកបានកែប្រែចិត្ដ ។ សាវ័កប៉ុលបានអះអាងថាលោកមិនបានបង្ហាញដល់ពួកគេនូវព្រះគ្រិស្តខាងសាច់ឈាមទេ ។ ស្ដេចហេរ៉ូឌបានឃើញព្រះគ្រិស្តនៅសម័យដែលទ្រង់មានភាពជាមនុស្សលោក ព្រឹទ្ធាចារអាណបានឃើញទ្រង់ លោកពីឡាត់ ពួកសង្រ្គាជនិងពួកអ្នកដឹកនាំសាសនាបានឃើញទ្រង់ ទាហានរ៉ូមបានឃើញទ្រង់។ ប៉ុន្តែ ពួកគេមិនបានឃើញទ្រង់ថាជាព្រះដ៏ប្រោសលោះដ៏មានសិរីរុងរឿងទេ ។ ដើម្បីយល់ពីព្រះគ្រិស្តដោយសេចក្ដីជំនឿ ដើម្បីឲ្យមានចំណេះដឹងខាងវិញ្ញាណអំពីទ្រង់ ត្រូវតែមានសេចក្តីប្រាថ្នាចង់ប្រស្រ័យទាក់ទងជាមួយទ្រង់ នៅពេលដែលទ្រង់បានលេចមកនៅលើផែនដី ។ ការប្រកបជាមួយនឹងព្រះគ្រិស្ត ដែលលោកប៉ុលពេញចិត្តនាពេលនេះ គឺជាទំនាក់ទំនងជិតស្និទ្ធ និងមានការស៊ូទ្រាំ ខ្លាំងក្លាជាងដៃគូណាៗ ដែលមនុស្សមានលើផែនដីនេះ។
កាលលោកប៉ុលបានមានប្រសាសន៍អំពីអ្វីដែលលោកបានដឹង និងបានបញ្ជាក់អំពីអ្វីដែលលោកបានឃើញព្រះយេស៊ូវពីស្រុកណាសារ៉ែតដ៏មានជ័យជម្នះ ថាជាសេចក្តីសង្ឃឹមនៃសាសន៍អ៊ីស្រាអែល អស់អ្នកដែលកំពុងស្វែងរកសេចក្តីពិតបានកែប្រែចិត្ត ។ ទីបំផុត សម្តីរបស់លោកបានដក់នៅក្នុងចិត្តរបស់មនុស្សមួយចំនួន មិនរលុបបាត់ទៅណាឡើយ ។ ប៉ុន្ដែ អ្នកឯទៀតមិនព្រមទទួលទីបន្ទាល់យ៉ាងច្បាស់លាស់នៃព្រះគម្ពីរទេ ទោះបីជាសេចក្តីពិតនោះត្រូវបានបង្ហាញដល់ពួកគេដោយអ្នកដែលមានពន្លឺពិសេសនៃព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ។ ពួកគេមិនអាចជំទាស់នឹងការវែកញែករបស់លោកឡើយ ប៉ុន្តែ ពួកគេបានបដិសេធមិនទទួលយកសេចក្តីសន្និដ្ឋានរបស់លោកទេ។
ជាច្រើនខែបានកន្លងផុតទៅ បន្ទាប់ពីលោកប៉ុលមកដល់ទីក្រុងរ៉ូម មុនសាសន៍យូដា មកពីក្រុងយេរូសាឡិមបានមកចោទប្រកាន់ទាស់នឹងអ្នកជាប់ឃុំឃាំងនេះ ដោយផ្ទាល់ ។ ការរៀបចំផែនការរបស់ពួកគេត្រូវបានរារាំងម្តងហើយម្តងទៀត ។ ហើយឥឡូវនេះ ដោយលោកប៉ុលត្រូវបានគេជំនុំជម្រះនៅមុខតុលាការកំពូលនៃចក្រភពរ៉ូម ដូច្នេះ ពួកគេមិនមានបំណងប្រថុយនឹងការបរាជ័យម្តងទៀតទេ ។ ទាំងលោកលូស៊ា លោកភេលីច ភេស្ទុស និងស្ដេចអ័គ្រីប៉ា សុទ្ធតែបានប្រកាសថាលោកប៉ុលគ្មានទោសពៃរ៍អ្វីទេ ។ សត្រូវរបស់គាត់អាចសង្ឃឹមថានឹងបានទទួលជោគជ័យ តែក្នុងការខំស្វះស្វែងជះឥទ្ធិពលដល់ព្រះចៅអធិរាជ ឲ្យគាំទ្រដល់ពួកគេប៉ុណ្ណោះ ។ ការពន្យារពេលជំនុំជម្រះនឹងពន្យារការប្រឆាំងរបស់ពួកគេ គឺជាការផ្តល់ពេលវេលាដល់ពួកគេ ឲ្យអាចរៀបចំនិងអាចប្រើប្រាស់ផែនការរបស់ពួកគេឲ្យបានល្អបំផុត ដូច្នេះហើយពួកគេក៏បានរង់ចាំមួយរយៈ មុននឹងចោទប្រកាន់ដោយផ្ទាល់និងគួរជាទីពេញចិត្ត ប្រឆាំងទាស់នឹងសាវ័កប៉ុល។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ គង់តែខ្ញុំ ឈ្មោះប៉ុល ជាអ្នកមានវ័យចាស់ហើយ ដែលឥឡូវនេះ បានជាប់គុក ដោយព្រោះព្រះយេស៊ូវគ្រីស្ទផង ខ្ញុំសូមទូន្មានដល់អ្នក ដោយសេចក្តីស្រឡាញ់វិញ ខ្ញុំអង្វរអ្នកជំនួសកូនខ្ញុំ គឺឈ្មោះអូនេស៊ីមនេះ ដែលខ្ញុំបានបង្កើតក្នុងវេលាជាប់ចំណង។ ( ភីលេម៉ូន ១:៩-១០ )