កិច្ចការនៃពួកសាវ័ក (ជំពូកទី-៤៣)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក២១
លោកដេម៉ាសបានមានជំនឿខ្ជាប់ខ្ជួនមួយរយៈ ហើយក្រោយមកលោកបានលះបង់កិច្ចការរបស់ព្រះគ្រិស្ត ។ ដោយសំដៅទៅលើលោកដេម៉ាសនេះ លោកប៉ុលបានសរសេរថា «ដ្បិតអ្នកដេម៉ាសបានលះចោលខ្ញុំហើយ ដោយគាត់ស្រឡាញ់លោកិយនេះ» (ធីម៉ូថេទី២ ៤:១០) ។ សម្រាប់ការទទួលបានលោកិយនេះ លោកដេម៉ាសបានលះបង់ការរាប់អានដ៏ខ្ពង់ខ្ពស់ និងថ្លៃថ្នូរ ។ នេះគឺជាការផ្លាស់ប្តូរដែលគ្មានការពិចារណា ការមានតែទ្រព្យសម្បត្ដិស្ដុកស្ដម្ភនិងកិត្តិយសខាងលោកិយ ក៏លោកដេម៉ាសនៅតែក្រដែរ ព្រោះរបស់ទាំងនោះមិនមែនជារបស់គាត់ផ្ទាល់ទេ នៅពេលដែលលោកម៉ាកុសសុខចិត្តរងទុក្ខ ដើម្បីព្រះគ្រិស្ត លោកមានទ្រព្យសម្បត្ដិដ៏អស់កល្ប ត្រូវបានរាប់ជាអ្នកទទួលមរតករបស់ព្រះនៅឋាសួគ៌ និងជាអ្នកគ្រងមរតកជាមួយព្រះរាជបុត្រារបស់ទ្រង់។
ក្នុងចំណោមអស់អ្នកដែលបានថ្វាយចិត្តដល់ព្រះតាមរយៈកិច្ចការរបស់លោកប៉ុលនៅទីក្រុងរ៉ូម មានអូនេស៊ីម ដែលជាបាវបម្រើនៃសាសន៍ដទៃ ដែលបានធ្វើបាបដល់ចៅហ្វាយរបស់ខ្លួន ឈ្មោះភីលេម៉ូន ដែលជាគ្រិស្តបរិស័ទ នៅទីក្រុងកូឡូស ហើយបានគេចខ្លួនទៅទីក្រុងរ៉ូម។ នៅក្នុងសេចក្តីសប្បុរសនៃចិត្តរបស់គាត់ លោកប៉ុលបានព្យាយាមបន្ថយភាពក្រីក្រនិងទុក្ខវេទនារបស់អ្នករត់ភៀសខ្លួនដ៏កម្សត់នេះ ហើយបន្ទាប់មក លោកបានខំប្រឹងប្រែងបញ្ចាំងពន្លឺនៃសេចក្តីពិត ចូលទៅក្នុងគំនិតដ៏ងងឹតរបស់គាត់។ អូនេស៊ីមបានស្ដាប់ព្រះបន្ទូលនៃជីវិត ហើយបានលន់តួអំពើបាបរបស់គាត់ និងបានកែប្រែចិត្តទទួលជំនឿនៃព្រះគ្រិស្ត។
អូនេស៊ីមបានប្រគល់ខ្លួនគាត់ចំពោះលោកប៉ុល ដោយការគោរពនិងភាពស្មោះត្រង់របស់លោក មិនតិចជាងការមើលថែរក្សានិងការកម្សាន្តចិត្តដ៏ទន់ភ្លន់របស់គាត់ ចំពោះសាវ័ក ប៉ុលវិញទេ ហើយគាត់បានខ្នះខ្នែងលើកកម្ពស់កិច្ចការនៃដំណឹងល្អផងដែរ ។ លោកប៉ុលបានឃើញចរិតលក្ខណៈរបស់គាត់ ដែលអាចនឹងប្រគល់កិច្ចការជាជំនួយដ៏មានប្រយោជន៍ ក្នុងកិច្ចការជាបេសកជន ហើយលោកបានទូន្មានគាត់ឲ្យវិលត្រឡប់ទៅឯភីលេម៉ូនវិញកុំបង្អង់និងសុំអភ័យទោសពីគាត់ហើយរៀបចំផែនការសម្រាប់អនាគត។ សាវ័កប៉ុលបានសន្យាថានឹងទទួលខុសត្រូវចំពោះទឹកប្រាក់ដែលគាត់បានលួចពីភីលេម៉ូនមក ។ ដោយបញ្ជូនលោកទីឃីកុសឲ្យយកសំបុត្រទៅកាន់ពួកជំនុំផ្សេងៗ នៅអាស៊ីកណ្តាល លោកក៏បានបញ្ជូនអូនេស៊ីមឲ្យទៅជាមួយគាត់ផងដែរ។ នេះគឺជាការសាកល្បងយ៉ាងធ្ងន់ធ្ងរ ចំពោះអ្នកបម្រើដែលបានធ្វើខុសចំពោះចៅហ្វាយរបស់ខ្លួន ប៉ុន្តែ គាត់ពិតជាបានកែប្រែចិត្ត ហើយមិនបានងាកបែរចេញពីភារកិច្ចរបស់ខ្លួនឡើយ។
លោកប៉ុលបានឲ្យអូនេស៊ីមកាន់សំបុត្រទៅជូនភីលេម៉ូនសាវ័កប៉ុលបានអង្វរករដោយការប៉ិនប្រសប់និងក្តីសប្បុរសរបស់លោក អំពីកិច្ចការនៃអ្នកបម្រើដែលបានកែប្រែចិត្ដ ហើយមានបំណងទទួលយកកិច្ចការរបស់គាត់ជាថ្មីឡើងវិញ នាពេលអនាគត ។ សំបុត្រនោះបានចាប់ផ្ដើមដោយការគោរពយ៉ាងកក់ក្ដៅដល់ភីលេម៉ូន ក្នុងនាមជាមិត្តនិងជាអ្នកធ្វើការដូចគ្នា៖
«សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រិស្ត ។ ខ្ញុំអរព្រះគុណដល់ព្រះនៃខ្ញុំ ទាំងដំណាលពីអ្នកជានិច្ច ក្នុងកាលដែលខ្ញុំអធិដ្ឋានផង ដោយបានឮនិយាយពីសេចក្តីស្រឡាញ់ និងសេចក្តីជំនឿដែលអ្នកមានដល់ព្រះអម្ចាស់យេស៊ូវ ហើយដល់ពួកបរិសុទ្ធទាំងអស់គ្នាដែរ ខ្ញុំសូមឲ្យ សេចក្តីប្រកបនៃសេចក្តីជំនឿរបស់អ្នក បានកើតការឡើង ឲ្យបានយល់ព្រមតាមគ្រប់ទាំងការល្អ ដែលនៅក្នុងខ្លួនយើង សម្រាប់ព្រះគ្រិស្តយេស៊ូវ» ។ លោកប៉ុលបានរំឭកដល់ភីលេម៉ូនថា រាល់គោលបំណងល្អ និងលក្ខណៈនៃអត្តចរិតដែលគាត់មាន ដោយព្រោះតែព្រះគុណនៃព្រះគ្រិស្តការធ្វើបែបនេះតែមួយគត់ ដែលបានធ្វើឲ្យគាត់ខុសប្លែកពីមនុស្សអាក្រក់និងអ្នកមានបាប ។ ព្រះគុណដដែលនេះអាចធ្វើឲ្យឧក្រិដ្ឋជនដ៏ស្រងូតស្រងាត់ឲ្យក្លាយជាកូនរបស់ព្រះ និងជាអ្នកធ្វើការនៃដំណឹងល្អ ដ៏មានប្រយោជន៍។
លោកប៉ុលអាចជំរុញភីលេម៉ូនឲ្យបំពេញកាតព្វកិច្ចរបស់ខ្លួនជាគ្រិស្តបរិស័ទ ប៉ុន្ដែលោកបានជ្រើសរើសប្រើពាក្យអង្វរវិញ «គង់តែខ្ញុំ ឈ្មោះប៉ុល ជាអ្នកមានវ័យចាស់ហើយ ដែលឥឡូវនេះបានជាប់គុក ដោយព្រោះព្រះយេស៊ូវគ្រិស្តផង ខ្ញុំសូមទូន្មានដល់អ្នកដោយសេចក្តីស្រឡាញ់វិញ ខ្ញុំអង្វរអ្នកជំនួសកូនខ្ញុំ គឺឈ្មោះអូនេស៊ីមនេះ ដែលខ្ញុំបានបង្កើតក្នុងវេលាជាប់ចំណង ពីដើមជាអ្នកគ្មានប្រយោជន៍ដល់អ្នកទេ តែឥឡូវនេះ មានប្រយោជន៍ដល់ទាំងអ្នកនឹងខ្ញុំផង ខ្ញុំចាត់គាត់មកឯអ្នកវិញ»។
សាវ័កប៉ុលបានសុំឲ្យភីលេម៉ូនទទួលអូនេស៊ីមជាអ្នកបម្រើដែលបានកែប្រែចិត្តជាកូនរបស់គាត់ផ្ទាល់ដោយបង្ហាញសេចក្តីស្រឡាញ់ដល់គាត់ដែលគាត់នឹងជ្រើសរើសរស់នៅជាមួយអតីតចៅហ្វាយរបស់គាត់ជាថ្មីឡើងវិញ ដោយយល់ដល់ការផ្លាស់ប្តូរជំនឿរបស់អូនេស៊ីម «តែមិនមែនដូចជាបាវបម្រើទៀតឡើយគឺលើសជាងបាវបម្រើទៅទៀតទុកដូចជាប្អូនស្ងួនភ្ងាវិញ» ។ លោកបានបញ្ជាក់ពីបំណងប្រាថ្នាចង់រក្សាអូនេស៊ីមឲ្យជួយដល់លោកក្នុងចំណងរបស់លោក ដូចជាភីលេម៉ូន បានធ្វើដោយផ្ទាល់ដូច្នោះដែរ ទោះបីជាលោកមិនបានប្រាថ្នាចង់បានកិច្ចការរបស់គាត់ ដរាបណាភីលេម៉ូនមិនយល់ព្រមដោះលែងអូនេស៊ីមឲ្យមានសេរីភាពពីទាសករនោះក៏ដោយ។
សាវ័កប៉ុលបានដឹងច្បាស់អំពីភាពធ្ងន់ធ្ងរ ដែលចៅហ្វាយបានប្រព្រឹត្ដទៅលើទាសករហើយលោកក៏បានដឹងដែរថាភីលេម៉ូនបានចម្រើនរុងរឿងជាខ្លាំង ដោយសារការប្រព្រឹត្ដនៃអ្នកបម្រើរបស់គាត់ ។ លោកបានព្យាយាមសរសេរទៅកាន់គាត់ តាមរបៀបដែលធ្វើឲ្យគាត់មានអារម្មណ៍ជាគ្រិស្តបរិស័ទដ៏ជ្រាលជ្រៅនិងទន់ភ្លន់ ។ ការផ្លាស់ប្តូរជំនឿរបស់អូនេស៊ីមបានធ្វើឲ្យគាត់ក្លាយទៅជាបងក្នុងសេចក្តីជំនឿ ហើយការដាក់ទណ្ឌកម្មណាមួយទៅលើអ្នកដែលទទួលជំនឿថ្មី សាវ័កប៉ុលបានចាត់ទុកថាជាការធ្វើឲ្យលោកឈឺចាប់ដោយផ្ទាល់ដែរ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ គង់តែខ្ញុំ ឈ្មោះប៉ុល ជាអ្នកមានវ័យចាស់ហើយ ដែលឥឡូវនេះ បានជាប់គុក ដោយព្រោះព្រះយេស៊ូវគ្រីស្ទផង ខ្ញុំសូមទូន្មានដល់អ្នក ដោយសេចក្តីស្រឡាញ់វិញ ខ្ញុំអង្វរអ្នកជំនួសកូនខ្ញុំ គឺឈ្មោះអូនេស៊ីមនេះ ដែលខ្ញុំបានបង្កើតក្នុងវេលាជាប់ចំណង។ ( ភីលេម៉ូន ១:៩-១០ )