ថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៤៨
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកីយ៍ឲ្យទេ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ។ យ៉ូហាន ១៤:២៧
បញ្ហាដែលបានគិតទុកជាមុន តែងតែឃើញធំជាងការពិត ប៉ុន្តែ ឧបសគ្គនៅមុខយើងមិនដូច្នោះទេ។ ការសម្តែងជាក់ស្តែងបំផុត មិនអាចលូកដល់ទំហំនៃការឈឺចាប់នោះបានឡើយ។ នៅក្នុងគ្រាទុក្ខលំបាក ព្រលឹងរាល់រូបត្រូវឈរឡើងសម្រាប់ខ្លួនឯងនៅចំពោះព្រះភ័ក្ត្រព្រះ។
ឥឡូវនេះនៅពេលដែលសម្តេចសង្ឃជាន់ខ្ពស់របស់យើងកំពុងថ្វាយតង្វាយលោះបាបសម្រាប់យើង យើងគួរតែស្វះស្វែងដើម្បីឱ្យបានគ្រប់លក្ខណ៍ក្នុងព្រះគ្រីស្ទ។ ព្រះអង្គសង្គ្រោះរបស់យើងពុំបានធ្លោយធ្លាក់ទៅក្នុងអំណាចនៃសេចក្តីល្បងក្នុងគំនិតឡើយ។ សាតាំងតែងតែរកចំណុចដែលវាអាចដាក់ជើងជាន់បាននៅក្នុងចិត្តមនុស្ស ឱ្យតែនឹកប៉ងពីអ្វីដែលមាន និស្ស័យជាបាបចុះ នោះសេចក្តីល្បួងរបស់វានឹងមានអំណាចលើគេហើយ។ ប៉ុន្តែ ព្រះគ្រីស្ទមានបន្ទូលអំពីអង្គទ្រង់ថា៖ «ចៅហ្វាយរបស់លោកីយ៍នេះ ជិតមកដល់ហើយ តែគ្មានអ្វីនៅក្នុងខ្ញុំទេ»។ យ៉ូហាន ១៤:៣០។ សាតាំងរកពុំឃើញអ្វីនៅក្នុងព្រះរាជបុត្រានៃព្រះ ដែលអាចឱ្យវាមានជ័យជម្នះឡើយ។ គ្មានបាបណានៅក្នុងទ្រង់ដែលសាតាំងអាចកេងប្រយោជន៍បានទេ។ អស់ អ្នកដែលនឹងឈរឡើងនៅក្នុងគ្រាវេទនាត្រូវមានលក្ខណៈដូច្នេះ។
គឺនៅក្នុងជីវិតនេះឯងដែលយើងញែកបាបចេញអំពីខ្លួនយើង ដោយជឿដល់ព្រះលោហិតលោះបាបរបស់ព្រះគ្រីស្ទ។ ព្រះអង្គសង្គ្រោះដ៏វិសេសវិសាលរបស់យើង ទ្រង់អញ្ជើញឱ្យរួមខ្លួនយើងជាមួយព្រះអង្គឱ្យរួបរួមភាពខ្សោះខ្សោយរបស់យើងជាមួយកម្លាំងដ៏ខ្លាំងក្លាជាមួយព្រះអង្គ និងភាពមិនសមគួររបស់យើងជាមួយសេចក្តីថ្លៃថ្នូររបស់ទ្រង់។ គឺសម្រេចលើយើងទេ ចំពោះកិច្ចសហប្រតិបត្តិការជាមួយស្ថានសួគ៌ ដើម្បីជួយឱ្យចរិតលក្ខណៈរបស់យើងបានដូចជាគំរូដ៏ពិសិដ្ឋ។
កិច្ចការបោកបញ្ឆោត និងកិច្ចការបំផ្លិចបំផ្លាញរបស់អារក្ស នឹងលូតដល់កំពូលនៅក្នុងគ្រាវេទនា។ ទិដ្ឋភាពដ៏គួរភ័យខ្លាចដែលមានលក្ខណៈ ខុសពីធម្មជាតិ នឹងត្រូវលាតត្រដាងនៅលើផ្ទៃមេឃ ជាទីសម្គាល់នៃអំណាច របស់អារក្សដែលធ្វើការអស្ចារ្យ។ វិញ្ញាណអារក្សនឹងចេញទៅឯ «ពួកស្តេចនៅលើផែនដី» ហើយនិងលោកីយ៍ទាំងមូល ដើម្បីជំរុញឱ្យរួបរួមជាមួយសាតាំងនៅក្នុងការតស៊ូចុងក្រោយដើម្បីប្រឆាំងនឹងការគ្រប់គ្រងនៃស្ថាន សួគ៌។ មនុស្សខ្លះនឹងធ្វើពុតលើកខ្លួនឡើងថាជាព្រះគ្រីស្ទ។ គេនឹងសម្តែង ការអស្ចារ្យ ព្យាបាលជំងឺ ហើយតាំងខ្លួនថាបានទទួលការបើកសម្តែងមកអំពីស្ថានសួគ៌ដែលផ្ទុយអំពីបទគម្ពីរទៀតផង។
សាតាំងប្រែក្រឡាធ្វើជាព្រះគ្រីស្ទ
ក្នុងការសម្តែងតួកំពូលនៅក្នុងរឿងល្ខោននៃេសចក្តីឆបោកដ៏ធំសាតាំងផ្ទាល់នឹងដើរតួជាព្រះគ្រីស្ទតែម្តង។ ក្រុមជំនុំបានទន្ទឹងរង់ចាំដំណើរព្រះអង្គសង្គ្រោះយាងមក ថាជាទីសង្ឃឹមចុងក្រោយបង្អស់របស់ខ្លួន។ ឥឡូវនេះមេឆបោកនឹងធ្វើឱ្យមើលដូចជាព្រះគ្រីស្ទយាងមក។ សាតាំងនឹងសម្តែងខ្លួនវាដូចជាព្រះអម្ចាស់ដ៏មានពន្លឺភ្លឺត្រចះត្រចង់ ដូចសេចក្តីពិពណ៌នាអំពីព្រះរាជបុត្រានៃព្រះនៅក្នុងគម្ពីរវិវរណៈដូច្នោះដែរ។ វិវរណៈ ១:១៣-១៥។
សិរីល្អដែលព័ទ្ធជុំវិញវា គឺអស្ចារ្យជាងអ្វីដែលភ្នែកធម្មតាធ្លាប់ឃើញទៅទៀត។ សម្រែកជ័យឃោសក៏បន្លឺឡើង «ព្រះគ្រីស្ទយាងមកហើយ!» បណ្តាមនុស្សក៏ឱនក្រាបនៅចំពោះវា។ វាលើកដៃឡើងឱ្យពរដល់គេ។ សំឡេងវាទន់ភ្លន់ ហើយពីរោះស្តាប់ក្រៃលែង។ វាបញ្ចេញពាក្យសម្តីដែលប្រកបដោយសេចក្តីអាណិតអាសូរ ត្រង់កន្លែងខ្លះមានសភាពដូចគ្នានឹងសេចក្តី នៃស្ថានសួគ៌ដែលព្រះអង្គសង្គ្រោះធ្លាប់មានបន្ទូល។ វានឹងព្យាបាលជំងឺរោគា រួចហើយក្នុងការប្រែក្រឡាធ្វើជាតួព្រះគ្រីស្ទនោះ វាក៏អះអាងប្តូរថ្ងៃសប្បាតហ៍ទៅជាថ្ងៃអាទិត្យទៀតផង។ វាថ្លែងថាអស់អ្នកណាដែលរក្សាថ្ងៃទីប្រាំពីរជាបរិសុទ្ធ គឺប្រមាថដល់ឈ្មោះវាហើយ។ នេះគឺខ្លាំងមែន គឺស្ទើរតែបំភាន់មនុស្សគ្រប់គ្នា។ ហ្វូងមនុស្សនាំគ្នាបែរទៅរកអាបធ្មប់ទាំងនេះទាំងនិយាយ ថា «នេះពិតជាតួព្រះចេស្តានៃព្រះដ៏ធំហើយ»។ កិច្ចការ ៨:១០។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ បងប្អូនអើយ ចូរមានចិត្តអត់ធ្មត់ ដរាបដល់ព្រះអម្ចាស់ទ្រង់យាងមក មើលអ្នកធ្វើស្រែគេរង់ចាំផងវិសេស ដែលកើតពីដីមកដោយសេចក្តីអត់ធ្មត់ ទាល់តែបានភ្លៀងធ្លាក់មកខាងដើមរដូវ និងចុងរដូវផង។ យ៉ាកុប ៥:៧