ថ្ងៃសៅរ៍ ទី២​ ខែតុលា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-៣៦) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៣៧

គោលលទ្ធិនេះបានបើកទំនប់នៃសេចក្តីទុច្ចរិតមកលើពិភពលោករួចទៅហើយ។ ភាពឥតច្បាប់ និងអំពើពុករលួយជះចូលដូចរលកវាយសន្ធប់ មកដូច្នោះ។ សូម្បីតែក្នុងក្រុមគ្រួសារនៃអ្នកដែលថាខ្លួនជាអ្នកគ្រីស្ទាន ក៏មានសេចក្តីពុតត្បុត សេចក្តីមិនអើពើនឹងគ្នា សេចក្តីក្បត់សច្ចា និងសេចក្តីបណ្តោយខ្លួនឱ្យត្រេកត្រអាលដែរ។ គោលការសាសនាដែលជាគ្រឹះនៃសង្គមជីវិត គឺហាក់បីដូចជាដុំដែលយោលហៀបនឹងរលំធ្លាក់ដូច្នោះ។ ជនឧក្រិដ្ឋដ៏ទុច្ចរិតបំផុត ជាញយៗត្រូវបានធ្វើឱ្យទៅជាតួឯក ធ្វើឱ្យគេផ្តោតអារម្មណ៍មកលើ ហាក់បីដូចជាពួកគេបានទទួលកិត្តិយសខ្ពង់ខ្ពស់ដ៏គួរឱ្យច្រណែន។ មានការផ្សាយជាសាធារណៈយ៉ាងសម្បើមអំពីអំពើឧក្រិដ្ឋរបស់គេ។ សារពត៌មានបោះពុម្ពផ្សាយអំពីអំពើអបាយមុខដ៏គួរឱ្យខ្ពើមរអើម រ៉ាយរ៉ាប់ពីរបៀបដែលអំពើអសីលធម៌បានប្រព្រឹត្តឡើង គឺជាការនាំអាថ៌អ្នកដទៃឱ្យធ្លាក់ចូលទៅក្នុងអំពើក្លែងបន្លំ អំពើលួចប្លន់ និងអំពើកាប់សម្លាប់ទៀតផង។ សេចក្តីឈ្លក់ចិត្តនឹងអំពើអសីលធម៌ សេចក្តីឥតប្រមាណដ៏អាក្រក់សេចក្តី ទុច្ចរិតគ្រប់ជំពូក គួរតែធ្វើឱ្យមនុស្សទាំងអស់ភ្ញាក់រលឹកស្មារតីឡើង។ តើអាចធ្វើអ្វីខ្លះដើម្បីបញ្ឈប់រលកនៃសេចក្តីអាក្រក់នេះបាន?

សេចក្តីឥតប្រមាណបានពង្វក់ជនជាច្រើន

តុលាការក៏ពុករលួយទៅអ្នកកាន់ក្តាប់ទាំងឡាយគិតរកតែចំណេញ ហើយគាប់ចិត្តនឹងអ្វីដែលស្រើបស្រាល។ សេចក្តីឥតប្រមាណបានពង្វក់ជនជាច្រើនធ្វើឱ្យសាតាំងគ្រប់គ្រងគេស្ទើរតែទាំងស្រុងទៅហើយ។ អ្នកបង្កើតច្បាប់បញ្ញត្តិទាំងឡាយបានឡប់សតិ ស៊ីសំណូកសូកប៉ាន់ វិនិច្ឆ័យមិនត្រឹមត្រូវ។ សេចក្តីប្រមឹក សេចក្តីសប្បាយហ៊ោកញ្ជ្រៀវ និងសេចក្តីមិនស្មោះត្រង់គ្រប់ជំពូក គឺបានកើតឡើងក្នុងចំណោមអ្នកចាត់ចែងច្បាប់។ ឥឡូវនេះ ហេតុដែលសាតាំងមិនអាចគ្រប់គ្រងពិភពលោក ដោយព្រោះវាមិនអាចបំបិទបទគម្ពីរបានទៀតនោះ ធ្វើឱ្យវារកមធ្យោបាយផ្សេងទៀត ដើម្បីសម្រេចកម្មវត្ថុដដែល។ ការបំផ្លាញជំនឿដល់ព្រះគម្ពីរក៏ដូចជាការបំផ្លាញព្រះគម្ពីរដែរ។

ដូចជានៅជំនាន់ដើមដែរ វាបានធ្វើការតាមរយៈព្រះវិហារ ដើម្បីសម្រេចគម្រោងការណ៍របស់វា។ ក្នុងការប្រយុទ្ធនឹងសេចក្តីពិតទាំងឡាយនៅក្នុងបទគម្ពីរដែលគេមិននិយមជឿ គេយកសេចក្តីពន្យល់ផ្សេងៗដែលសាបព្រោះគ្រាប់ពូជនៃសេចក្តីសង្ស័យវិញ។ ដោយតោងជាប់ទៅនឹងសេចក្តីខុសឆ្គងកាតូលិករ៉ូម ស្តីអំពីអមតៈជាធម្មជាតិ និងភាពមានស្មារតីដឹងខ្លួនរបស់មនុស្សស្លាប់ គេបដិសេធសេចក្តីការពារតែមួយគត់ពីសេចក្តីបញ្ឆោតនៃវិញ្ញាណខន្ធនិយម។ គោលលទ្ធិនៃការរងទុក្ខវេទនាអស់កល្ប ជានិច្ច បាននាំឱ្យមនុស្សជាច្រើនលែងជឿព្រះគម្ពីរ។ នៅពេលខ្លឹមសារនៃបញ្ញត្តិទីបួននឹងត្រូវបានលើកមក គេនឹងយល់ថា ការគោរពថ្ងៃឈប់សម្រាកនៅថ្ងៃទីប្រាំពីរ គឺជាការបញ្ជាឱ្យធ្វើ ហើយដើម្បីដោះខ្លួនគេពីភារកិច្ចដែលគេមិនចង់ធ្វើនោះ ពួកគ្រូល្បីៗក៏បដិសេធចោលក្រឹត្យវិន័យរបស់ព្រះ និងថ្ងៃឈប់សម្រាកតែម្តងទៅ។ នៅពេលការកែទម្រង់ដល់ថ្ងៃឈប់សម្រាកកាន់តែបន្តទៅមុខ ការបដិសេធក្រឹត្យវិន័យពីស្ថានសួគ៌ដើម្បីជៀសវាងបញ្ញត្តិទីបួន នឹងស្ទើរតែក្លាយទៅជារឿងរ៉ាវដែលរាលដាលទូទាំងសកលលោកដែរ។ អ្នកដឹកនាំសាសនានាំឱ្យមានការខ្វះជំនឿវិញ្ញាណខន្ធនិយម និងសម្អប់ដល់ក្រឹត្យវិន័យដ៏បរិសុទ្ធរបស់ព្រះ។ នេះជាទំនួលខុសត្រូវដ៏គួរឱ្យខ្លាចមួយចំពោះអំពើទុច្ចរិតដែលមានក្នុងពិភពគ្រីស្ទាន។

តែក្រុមនេះអះអាងថា ការបញ្ចេញច្បាប់ឱ្យគោរពថ្ងៃអាទិត្យ នឹងចម្រើនសីលធម៌នៃសង្គមវិញ។ ឧបាយកលរបស់សាតាំង គឺដើម្បីបង្រួមភាពខុសឆ្គងជាមួយសេចក្តីពិតខ្លះៗ ឱ្យល្មមតែគេជឿ។ អ្នកដឹកនាំចលនានៃថ្ងៃអាទិត្យអាចគាំទ្រកំណែទម្រង់ដែលប្រជាជនត្រូវការ គឺគោលការណ៍ដែលសមស្របនឹងព្រះគម្ពីរ តែក្នុងពេលដែលគោលការណ៍ទាំងនេះមានសេចក្តីតម្រូវមួយដែលផ្ទុយនឹងក្រឹត្យវិន័យរបស់ព្រះទៅយកសិក្ខាបទរបស់មនុស្សឡើយ។

តាមសេចក្តីខុសឆ្គងដ៏ធំពីរដែលជាអមតភាពនៃព្រលឹង និងភាពបរិសុទ្ធនៃថ្ងៃអាទិត្យនោះសាតាំងនឹងនាំមនុស្សមកស្ថិតនៅក្រោមសេចក្តីបញ្ឆោត របស់វា។ ក្នុងពេលដែលសេចក្តីខុសឆ្គងនៃអមតភាពរបស់ព្រលឹង ក្រាលគ្រឹះនៃវិញ្ញាណខន្ធនិយម សេចក្តីខុសឆ្គងនៃភាពបរិសុទ្ធនៃថ្ងៃអាទិត្យបង្កើតចំណងមេត្រីភាពជាមួយរ៉ូម។ ពួកប្រូតេស្តង់នៃសហរដ្ឋអាមេរិក នឹងឈោងដៃមុនគេកាត់ឈូងសមុទ្រទៅចាប់ដៃវិញ្ញាណខន្ធនិយម។ គេនឹងឈោង កាត់ជង្ហុកដ៏ធំដើម្បីចាប់ដៃជាមួយអំណាចរ៉ូម ហើយក្រោមឥទ្ធិពលនៃសហភាពបីជាន់នេះ ប្រទេសនេះនឹងដើរតាមជំហានរបស់រ៉ូមជាន់ឈ្លីសិទ្ធិនៃសតិសម្បជញ្ញៈ។

នៅពេលវិញ្ញាណខន្ធនិយម ចម្លងតាមគ្រីស្ទសាសនាក្នុងសម័យនោះ វានឹងមានអំណាចបញ្ឆោតខ្លាំងណាស់។ សាតាំងផ្ទាល់ត្រូវបាន «ផ្លាស់ប្រែ»។ វានឹងលេចមកជាទេវតានៃពន្លឺ។ ដោយសារវិញ្ញាណខន្ធនិយម ការអស្ចារ្យនឹងមានកើតឡើង អ្នកជំងឺនឹងបានជា ហើយសេចក្តីអស្ចារ្យដែលប្រកែកពុំបានជាច្រើនទៀត នឹងត្រូវបានកើតឡើងផងដែរ។

អ្នកកាន់តាមសម្តេចសង្ឃដែលអួតពីការអស្ចារ្យទាំងឡាយថាជា សញ្ញានៃព្រះវិហារពិតនឹងត្រូវបានភាន់ច្រឡំយ៉ាងងាយដោយអំណាចអស្ចារ្យនេះ រីឯបណ្តាប្រូតេស្តង់វិញ ដោយបានទម្លាក់ចោលខែលនៃសេចក្តីពិតហើយ ក៏នឹងត្រូវបានភាន់ច្រឡំផងដែរ។ អ្នកកាន់តាមសម្តេចសង្ឃ បណ្តាប្រូតេស្តង់ ហើយនិងអ្នកដើរតាមលោកីយ៍ នឹងឃើញចលនាដ៏មហិមាមួយសម្រាប់ការបំផ្លាស់បំប្រែនៃពិភពលោកក្នុងសហភាពនេះ។

តាមរយៈវិញ្ញាណខន្ធនិយម សាតាំងលេចមកជាអ្នកគ្រងមត៌កនៃពូជសាសន៍ ដោយព្យាបាលជំងឺ និងសម្តែងប្រព័ន្ធនៃជំនឿសាសនាថ្មីមួយ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ វានាំពួកបណ្តាជនឱ្យវិនាសទេ។ សេចក្តីឥតប្រមាណ បំបិទមិនឱ្យមានការរកមូលហេតុ ហើយការបំប៉នសេចក្តីត្រេកត្រអាល ជម្លោះ និងការកម្ចាយឈាម នឹងកើតមានតាមក្រោយ។ សង្គ្រាម រំជួល សេចក្តីវេទនាដ៏ចុកចាប់បំផុតនៃព្រលឹង ហើយក៏បោះទម្លាក់ទៅអនន្តភាពនូវជនរងគ្រោះដែលជ្រលក់ក្នុងអំពើអសីលធម៌ និងក្នុងឈាមផង។ កម្មវត្ថុរបស់សាតាំង គឺដើម្បីបង្កប្រទេសជាតិទាំងឡាយឱ្យធ្វើសង្គ្រាម ព្រោះធ្វើ ដូចនេះ វាអាចបង្វែរមនុស្សមិនឱ្យរៀបចំខ្លួនចាំថ្ងៃរបស់ព្រះ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ បង​ប្អូន​ស្ងួនភ្ងា​អើយ ចូរ​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ។ យ៉ាកុប ១:១៩

Powered by CAM