ថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖ ទេវតានៃព្រះយេហូវ៉ាចោមរោមនៅជុំវិញនៃអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ហើយក៏ជួយគេឲ្យរួច។ ទំនុកតម្កើង ៣៤:៧
អំណានប្រចាំថ្ងៃ៖ ការព្រមានឲ្យប្រុងប្រយ័ត្ន
ទេវតាបានប្រាប់ឱ្យនាងអេវ៉ាប្រុងប្រយ័ត្ន កុំឱ្យឃ្លាតឆ្ងាយពីប្តីរបស់នាង នៅក្នុងការងាររបស់នាងឡើយ ដ្បិតនាងអាចនឹងត្រូវនាំឱ្យមានទំនាក់ទំនងជាមួយនឹងសត្រូវដែលបានធ្លាក់ចុះនោះ។ ប្រសិនបើពួកគេបែកគ្នា នោះពួកគេនឹងមានគ្រោះថ្នាក់ធ្ងន់ជាងការដែលពួកគេនៅជុំគ្នា។ ទេវតាបានផ្តែផ្តាំពួកគេ ឱ្យធ្វើតាមការណែនាំរបស់ព្រះដែលទ្រង់បានប្រទានដល់គេឱ្យបានល្អ ទាក់ទងនឹងដើមដឹងខុសត្រូវ ព្រោះការស្តាប់បង្គាប់ដ៏ត្រឹមត្រូវនោះ ពួកគេនឹងមានសុវត្ថិភាព ហើយពេលនោះសត្រូវដែលបានធ្លាក់ចុះនោះនឹងមិនមានអំណាច ក្នុងការបោកបញ្ឆោតពួកគេបានឡើយ។ ព្រះនឹងមិនអនុញ្ញាតឱ្យសាតាំងល្បួងដល់ពួកគេទាំងពីរជាបន្តបន្ទាប់ឡើយ។ វាអាចចូលទៅជិតពួកគេបានដោយសារតែដើមដឹងខុសត្រូវប៉ុណ្ណោះ។
លោកអ័ដាមនិងនាងអេវ៉ាបានបញ្ជាក់ប្រាប់ដល់ទេវតាវិញថា ពួកគេនឹងមិនប្រព្រឹត្តរំលងនឹងបញ្ជាដ៏ច្បាស់លាស់របស់ព្រះនេះឡើយ ដ្បិតការធ្វើតាមព្រះហឫទ័យព្រះ គឺជាការសប្បាយជាទីបំផុតរបស់គេទាំងពីរនាក់។
ទេវតាបានរូបរួមជាមួយនឹងលោកអ័ដាមនិងនាងអេវ៉ាបន្លឺសំឡេងច្រៀងបទចម្រៀងដ៏បរិសុទ្ធយ៉ាងពីរោះរណ្តំនៅពេលដែលបទចម្រៀងទាំងនោះអណ្តែតត្រសែតចេញពីសួនច្បារអេដែនដ៏សែនមនោរម្យ សាតាំងបានឮសំឡេងបទចម្រៀង នៃការសរសើរតម្កើងដល់ព្រះវរបិតានិងព្រះរាជបុត្រាដោយក្តីអំណរ។ ហើយពេលដែលសាតាំងបានឮចម្រៀងនោះ ការច្រណែន សម្អប់ និងគំនិតអាក្រក់របស់វាបានពុះពោរឡើង ហើយវាបានបញ្ចញកង្វល់របស់វា ប្រាប់ដល់ទេវតាដែលដើរតាមវាឱ្យញុះញង់ពួកគេ (អ័ដាមនិងអេវ៉ា) កុំឱ្យស្តាប់បង្គាប់ព្រះ ហើយនៅពេលជាមួយគ្នានោះ ត្រូវនាំយកសេចក្តីក្រោធរបស់ព្រះទម្លាក់មកលើពួកគេនិងផ្លាស់ប្តូរបទចម្រៀងសរសើរតម្កើងរបស់គេឱ្យទៅជាចម្រៀងនៃការសម្អប់និងបណ្តាសាដល់ព្រះអាទិកររបស់គេវិញ។
អំណានព្រះគម្ពីរពេលល្ងាច៖ អេភេសូរ ៦៖១០-២០
ខចងចាំ៖ ទេវតានៃព្រះយេហូវ៉ាចោមរោមនៅជុំវិញនៃអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ហើយក៏ជួយគេឲ្យរួច។ ទំនុកតម្កើង ៣៤:៧