ថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិតកន្លែងណាដែលមានសេចក្តីច្រណែន និងសេចក្តីគំនុំ នោះក៏មានវឹកវរ និងសេចក្តីអាក្រក់គ្រប់យ៉ាងដែរ។ យ៉ាកុប ៣:១៦
អំណានប្រចាំថ្ងៃ៖ រូបភាពនៃសាតាំង
លុយស៊ីហ្វ័របានច្រណែនឈ្នានីសជាមួយនឹងព្រះគ្រីស្ទ។ នៅពេលដែលទេវតាទាំងឡាយបានក្រាបថ្វាយបង្គំដើម្បីទទួលស្គាល់ព្រះចេស្តានិងតួនាទីគ្រប់គ្រងដ៏ឧដុង្គឧត្តមរបស់ព្រះយេស៊ូវគ្រីស្ទ វាក៏បានឱនគោរពជាមួយពួកទេវតាទាំងនោះដែរ តែចិត្តរបស់វាមានពេញទៅដោយភាពច្រណែននិងសម្អប់។ ព្រះគ្រីស្ទត្រូវបានព្រះទទួលយកឱ្យធ្វើជាទីប្រឹក្សាពិសេសរបស់ទ្រង់សម្រាប់គម្រោងការរបស់ទ្រង់ ខណៈដែលលុយស៊ីហ្វ័រមិនត្រូវបានអនុញ្ញាតឱ្យចូលរួមនៅក្នុងផែនការទាំងនោះ។ វាមិនបានយល់អ្វីទាំងអស់ ហើយព្រះក៏មិនបានអនុញ្ញាតឱ្យវាដឹងពីបំណងព្រះហឫទ័យរបស់ទ្រង់ដែរ។ តែព្រះគ្រីស្ទត្រូវបានទទួលស្គាល់ថាជាអ្នកគ្រប់គ្រងនៅស្ថានសួគ៌ ហើយព្រះចេស្តា និងអំណាចគ្រប់គ្រងរបស់ទ្រង់ក៏ដូចជាព្រះវរបិតាដែរ។ លុយស៊ីហ្វ័របានគិតថា ព្រះស្រឡាញ់វាជាងគេ នៅក្នុងចំណោមពួកទេវតាទាំងឡាយនៅស្ថានសួគ៌។ ព្រះបានលើកតម្កើងវាទ្បើងយ៉ាងខ្ពស់ ប៉ុន្តែ ការនេះមិនបានធ្វើឱ្យវាដឹងគុណ និងសរសើរតម្កើងដល់ព្រះ ដែលជាអ្នក បង្កើតវាមកនោះទេ។ វាប្រាថ្នាចង់បានឱ្យខ្ពស់ស្មើនឹងព្រះ។ វាបានលើក តម្កើងខ្លួនយ៉ាងខ្ពង់ខ្ពស់ វាបានដឹងថា ពួកទេវតាទាំងឡាយគោរពវា វាមានបេសកកម្មដ៏ពិសេសដើម្បីបំពេញ។ វានៅកៀកនឹងព្រះអាទិករដ៏ឧត្តម ហើយ ចំណាំងពន្លឺនៃសិរីល្អដែលចែងចាំងឥតឈប់ឈរ ចេញពីព្រះដ៏មានព្រះជន្ម អស់កល្ប បានជះពន្លឺជាពិសេសទៅលើវា។ វាបានគិតថាទេវតាទាំងឡាយ បានស្តាប់បង្គាប់តាមការបង្គាប់បញ្ជារបស់វាដោយរីករាយនិងស្មោះស្ម័គ្រ។ តើអាវផាយរបស់វាមិនមានពន្លឺភ្លឺចិញ្ចាច និងល្អស្អាតទេឬអី? ដូច្នេះ តើហេតុ អ្វីបានជាព្រះបានលើកតម្កើងព្រះគ្រីស្ទនៅចំពោះមុខវា? វាបានចាកចេញពីព្រះវត្តមានរបស់ព្រះវរបិតាភ្លាមដោយអាក់អន់ចិត្ត និងពោរពេញទៅដោយ ការច្រណែន ទាស់នឹងព្រះយេស៊ូវគ្រីស្ទ។ វាបានប្រមូលផ្តុំពួកទេវតាជាច្រើន ដោយលាក់បាំងនូវអាថ៌កំបាំងនៃគោលបំណងពិតប្រាកដរបស់វា។ វាបានបង្ហាញប្រធានបទមួយដល់ពួកទេវតាទាំងនោះ គឺរូបវាផ្ទាល់។ ជាទេវតាមួយអង្គ វាបានធ្វើឱ្យសេចក្តីស្រឡាញ់ដែលព្រះបានប្រទានឱ្យព្រះយេស៊ូវទៅជាការដែលទ្រង់មិនបានយកព្រះទ័យទុកដាក់ចំពោះវាទៅវិញ។ វាបានប្រាប់ទេវតាទាំងឡាយដែលបានស្តាប់វាថា ចាប់ពីពេលនេះតទៅ សេរីភាពដ៏ផ្អែមល្ហែមដែលពួកគេធ្លាប់មាន នោះត្រូវបានបញ្ចប់ហើយ។ ដ្បិតព្រះមិនបានប្រគល់ការគ្រប់គ្រងមកលើពួកទេវតាមកឲ្យវាទេ ធ្វើដូច្នោះ ពួកគេលែងមានសេរីភាពហើយ រួចពួកគេនឹងត្រូវតែថ្វាយបង្គំនិងធ្វើតាមការបង្គាប់របស់ព្រះយេស៊ូវជាមិនខាន។ វាបានថ្លែងប្រាប់ដល់ពួកទេវតាទាំងនោះថា វាបានហៅពួកគេមកប្រជុំគ្នា ដើម្បីបញ្ជាក់ប្រាប់ដល់ពួកគេថា វានឹងពួកទេវតាទាំងនោះត្រូវតែមានសេរីភាព លែងចុះចូលជាមួយនឹងព្រះយេស៊ូវតទៅទៀត វាប្រាប់ទេវតាថាវានឹងលែងក្រាបថ្វាយបង្គំដល់ព្រះយេស៊ូវតទៀតហើយ និងថាវានឹងយកកិត្តិយសរបស់ព្រះយេស៊ូវ ដែលព្រះគួរតែប្រទានមកឱ្យវានោះ មកធ្វើជារបស់វាផ្ទាល់ ហើយវានឹងធ្វើជាអ្នកគ្រប់គ្រងលើពួកទេវតាទាំងអស់ ដែលយល់ព្រមចុះចូលជាមួយវា និងស្តាប់តាមសំឡេងរបស់វា។
អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ជំពូក ៣៦
ខចងចាំ៖ ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃឯងឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំងឯង ។ ចោទិយកថា ៦:៥