ថ្ងៃព្រហស្បតិ៍ ទី២៥​ ខែវិច្ឆិកា ឆ្នាំ២០២១

រឿងនៃការប្រោសលោះ ជំពូកទី០៤-ត


អំណានព្រះគម្ពីរពេលព្រឹក៖ តែ​ឯ​ពួក​មនុស្ស​អាក្រក់ គេ​ប្រៀប​ដូច​ជា​សមុទ្រ​ដែល​ចេះ​តែ​កំរើក ឥត​មាន​ស្ងប់​ឡើយ ហើយ​ទឹក​នោះ​ចេះ​តែ​បារ​ល្បាប់ និង​ភក់​ឡើង ព្រះ​នៃ​ខ្ញុំ ទ្រង់​មាន​ព្រះបន្ទូល​ថា គ្មាន​សេចក្តី​សុខ ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ។ អេសាយ​​ ៥៧:២០-២១

អំណានប្រចាំថ្ងៃ៖ ការខ្មាសអៀន និងភាពមានទោស

ពេលនោះហើយដែលបានបង្វែរចំណាប់អារម្មណ៍​របស់​​គេមក​លើរូបរាងខាងក្រៅជាលើកដំបូង។ ពីមុនគេមិន​បាន​ស្លៀកពាក់ទេ ប៉ុន្តែ ពួកគេត្រួវបានគ្របដណ្តប់ដោយពន្លឺដូចជាពួកទេវតានៅស្ថានសួគ៌ដែរ។ ពន្លឺដែលបានហ៊ុំព័ទ្ធគេ នេះក៏បានចាកចេញ​ពីខ្លួន​គេ​ទៅ។ ដើម្បីបន្ធូរអារម្មណ៍នៃការមិនស្កប់ចិត្ត និងភាពអាក្រាតរបស់គេដែលគេបានដឹងគេបានខំបិទបាំងខ្លួនគេ ព្រោះតើគេអាចនៅចំពោះព្រះនេត្ររបស់ព្រះនិងពួកទេវតា​ដោយ​ខ្លួនទទេបែបនេះយ៉ាងណាបាន?

ឥឡូវនេះអំពើឧក្រិដ្ឋរបស់គេបាននៅចំពោះមុខគេដោយពន្លឺដ៏ពិតរបស់វា។ ការរំលងនឹងបញ្ញត្តិយ៉ាងដាច់ខាតនៃព្រះរបស់គេបានបំផ្លាញ​អត្តចរិតដ៏ភ្លឺស្វាងរបស់គេ។ អ័ដាមបន្ទោសនាងអេវ៉ាថាបានធ្វេសប្រហែសដោយបាននៅឃ្លាតឆ្ងាយពីគាត់ ហើយត្រូវបានចាញ់ការបោកបញ្ឆោតរបស់ពស់។ ពួកគេទាំងពីរកម្លាចិត្តខ្លួនឯងថា ព្រះដែលបានប្រទានអ្វីៗគ្រប់បែបយ៉ាងដល់គេដើម្បីឱ្យសប្បាយរីករាយ ទ្រង់នឹងអត់ទោសដល់ការមិនស្តាប់បង្គាប់របស់គេដោយសារតែសេចក្តីស្រឡាញ់ដ៏ធំធេងរបស់ទ្រង់ចំពោះគេ ហើយជាពិសេសទណ្ឌកម្មរបស់គេនឹងមិនសូវជាធ្ងន់ធ្ងរប៉ុន្មានឡើយ។

សាតាំងត្រេកអរចំពោះជោគជ័យរបស់វាជាខ្លាំង។ ឥឡូវនេះវាបានល្បួងស្ត្រីឱ្យលែងស្តាប់បង្គាប់ព្រះឱ្យសង្ស័យទៅនឹងព្រះប្រាជ្ញាញាណរបស់ព្រះអង្គ ហើយឱ្យព្យាយាមបំផ្លាញផែនការដ៏ប្រកបដោយព្រះប្រាជ្ញាញ្ញាណរបស់ទ្រង់។ ហើយដោយសារនាង នាងក៏បានទាញទម្លាក់លោកអ័ដាមដែលដោយសារតែសេចក្តីស្រឡាញ់របស់គាត់ ចំពោះនាងអេវ៉ា គាត់បានប្រព្រឹត្តល្មើសនឹងបញ្ញត្តិព្រះហើយក៏ធ្លាក់ចុះជាមួយនឹងនាងផងដែរ។​

អំណានព្រះគម្ពីរពេលល្ងាច៖ សាស្តា ជំពូក​១២

ខចងចាំ៖​​ ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង ។ សុភាសិត ៣:៥-៦

Powered by CAM