ថ្ងៃសុក្រ ទី២៦​ ខែវិច្ឆិកា ឆ្នាំ២០២១

រឿងនៃការប្រោសលោះ ជំពូកទី០៤-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ប៉ុន្តែ ឱ​ពួក​យ៉ាកុប​អើយ ឥឡូវ​នេះ ព្រះយេហូវ៉ា ជា​ព្រះ​ដែល​បង្កើត​ឯង​មក ហើយ​ឱ​ពួក​អ៊ីស្រាអែល​អើយ ព្រះ​ដែល​ជប​សូន​ឯង ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​បាន​លោះ​ឯង​ហើយ អញ​បាន​ហៅ​ចំ​ឈ្មោះ​ឯង ឯង​ជា​របស់​ផង​អញ។ អេសាយ​​ ៤៣:១

អំណានប្រចាំថ្ងៃ៖ ព្រះយាងមករក

ដំណឹងនៃការធ្លាក់ចុះរបស់មនុស្សបានផ្សព្វផ្សាយពាសពេញស្ថានសួគ៌។ ពិណទាំងឡាយបាននៅស្ងៀម។ ទេវតាបានដោះមកុដរបស់លោកចេញពីព្រះសិរសាដោយទុក្ខព្រួយ។ ទេវតាទាំងអស់មានការរំជួលជាខ្លាំង។ ទេវតាទាំងឡាយបានកើតទុក្ខចំពោះការមិនស្តាប់បង្គាប់ព្រះដ៏ថោកទាបរបស់មនុស្សដែលមិនបានដឹងគុណដល់ព្រះដែលបានប្រទានអ្វីៗ​គ្រប់យ៉ាង​ដល់​គេ ហើយបែរជាមិនស្តាប់បង្គាប់ទ្រង់ទៅវិញ។ ការប្រជុំមួយបានធ្វើឡើង ដើម្បីសម្រេចថា តើត្រូវធ្វើយ៉ាងណាចំពោះមនុស្សមានទោសមួយគូនេះ។ ទេវតាព្រួយបារម្ភខ្លាចក្រែងគេលូកដៃទៅបេះផ្លែឈើពីដើមជីវិតបរិភោគទៀតហើយរស់នៅជាអ្នកមានបាបជារៀងរហូត។

ព្រះបានទៅជួបលោកអ័ដាមនិងនាងអេវ៉ាហើយបានប្រាប់គេឱ្យដឹងអំពីលទ្ធផលនៃការមិនស្តាប់បង្គាប់របស់គេ។ នៅពេលដែលគេបានឮការយាងមកដល់របស់ព្រះ គេក៏រត់ពួនពីព្រះនេត្ររបស់ទ្រង់ ដែលពីមុនកាលគេមិនទាន់មានទោសនិងនៅបរិសុទ្ធនៅឡើយ គេធ្លាប់តែជួបទ្រង់ដោយសប្បាយរីករាយព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ហៅរកអ័ដាមដោយបន្ទូលថា ឯងនៅឯណា គាត់​ទួលឆ្លើយថា ទួលបង្គំបានឮសំឡេងទ្រង់នៅក្នុង​សួន​ច្បារក៏រត់ទៅពួនដោយនឹកភ័យខ្លាច ពីព្រោះនៅខ្លួនទទេ នោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលសួរថា «តើអ្នកណាប្រាប់ឱ្យឯងដឹង ថាឯងនៅខ្លួន​ទទេដូច្នេះ តើឯងបានស៊ីផ្លែឈើដែលអញហាមមិនឱ្យស៊ីឬអី?» ព្រះបានសួរ​សំណួរនេះ មិនមែនដោយសារទ្រង់ចង់ជ្រាបពីព័ត៌មាននោះទេ តែគឺទ្រង់ចង់ឱ្យគូស្រករដែលមានទោសនេះដឹងនូវកំហុសរបស់គេ។ តើហេតុអ្វីបានជាឯងអៀនខ្មាសនិងភ័យខ្លាច? លោកអ័ដាមទទួលស្គាល់ការរំលងច្បាប់របស់គាត់ មិនមែនដោយសារការមិនស្តាប់បង្គាប់ដ៏ធំរបស់គាត់ទេ មិនមែន​ដោយ​សារ​គាត់សោកស្តាយចំពោះការមិនស្តាប់បង្គាប់របស់គាត់នោះទេ តែគាត់បានបង្វិលកំហុសនេះត្រឡប់​ទៅឯព្រះវិញ។ «ស្ត្រីដែលទ្រង់បានប្រទានឱ្យនៅជាមួយនឹងទួលបង្គំ វាឱ្យផ្លែឈើនោះមកទូលបង្គំ ទូលបង្គំក៏​ទទួលទានទៅ»។ រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរទៅស្ត្រីថា «ឯងបាន​ធ្វើអ្វីដូច្នេះ?» នាងអេវ៉ាឆ្លើយថា «ពស់វាមកល្បួងបញ្ឆោតខ្ញុំម្ចាស់ ហើយ​ខ្ញុំ​ម្ចាស់បានទទួលទាន»។

អំណានព្រះគម្ពីរពេលល្ងាច៖ លូកា ជំពូក​១៥

ខចងចាំ៖​​ ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង ។ សុភាសិត ៣:៥-៦

Powered by CAM