ថ្ងៃអាទិត្យ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖ ទូលបង្គំបានកំណត់ចាំព្រះបន្ទូលទ្រង់ទុកនៅក្នុងចិត្ត ប្រយោជន៍កុំឲ្យទូលបង្គំធ្វើបាបនឹងទ្រង់ឡើយ។ ទំនុកតម្កើង ១១៩:១១
អំណានប្រចាំថ្ងៃ៖ ការបណ្តេញចេញពីនគរស្ថានសួគ៌
សាតាំងកាន់តែអង់អាចឡើងៗក្នុងការបះបោររបស់វា ហើយវាបានបញ្ចេញនូវការមើលងាយរបស់វាទៅលើច្បាប់នៃព្រះអាទិករ។ សាតាំងបានស្អប់ច្បាប់របស់ព្រះ។ វាបានអះអាងថា ទេវតាមិនចាំបាច់ត្រូវការច្បាប់ទេ តែព្រះគួរតែទុកឱ្យពួកគេមានសេរីភាព ធ្វើតាមឆន្ទៈរបស់គេផ្ទាល់តាមការជ្រើសរើសដែលពួក វាយល់ថាជាការត្រឹមត្រូវនោះចុះ ច្បាប់នោះគឺជាការកៀបសង្កត់ដល់សេរីភាពរបស់វា ហើយការលុបបំបាត់ច្បាប់នោះចោល គឺជាកម្មវត្ថុដ៏ធំនៅក្នុងជំហរដែលវាបានធ្វើ។ វាបានគិតថាលក្ខខណ្ឌរបស់ពួកទេវតាត្រូវការការកែលំអឱ្យកាន់តែល្អប្រសើរឡើង។ មិនមែនព្រះបង្កើតច្បាប់តាមតែព្រះហឫទ័យរបស់ទ្រង់ ហើយដាក់ច្បាប់ទាំងនោះឱ្យខ្ពស់ស្មើនឹងទ្រង់ដូច្នេះនោះទេ។ សេចក្តីសប្បាយរីករាយរបស់ពួកទេវតាទាំងឡាយកើតឡើងដោយសារការគោរពច្បាប់នោះយ៉ាងត្រឹមត្រូវ។ ទេវតាមួយអង្គៗមានការងារពិសេសធ្វើរៀងៗខ្លួន ហើយតាំងពីដើម រហូតមកដល់ពេលសាតាំងបានបះបោរនៅនគរស្ថានសួគ៌ធ្លាប់តែមានសណ្តាប់ធ្នាប់និងភាពសុខដុមរមនាយ៉ាងល្អឥតខ្ចោះ។
បន្ទាប់មកសង្គ្រាមក៏បានកើតមានឡើងនៅឯស្ថានសួគ៌។ ព្រះរាជបុត្រារបស់ព្រះជាព្រះអម្ចាស់នៃនគរស្ថានសួគ៌ ហើយនិងពួកទេវតាស្មោះត្រង់របស់ទ្រង់បានពុះពារជាមួយនឹងមេបះបោរ ហើយនិងទេវតាដែលដើរតាមវា។ ព្រះរាជបុត្រានិងពួកទេវតារបស់ទ្រង់បានទទួលជ័យជម្នះ ហើយសាតាំង និងទេវតាដែលដើរតាមវាត្រូវបានបណ្តេញចេញពីស្ថានសួគ៌។ពួកពលបរិវារទាំងឡាយនៅស្ថានសួគ៌បានទទួលស្គាល់និងស្រឡាញ់ដល់ព្រះនៃយុត្តិធម៌។ មិនមានស្រមោលនៃការបះបោរណាមួយសេសសល់នៅស្ថានសួគ៌ឡើយ។ អ្វីៗទាំងអស់បានត្រឡប់ជាមានសន្តិភាព និងភាពសុខដុមរមនាល្អ ដូចពីមុនឡើងវិញ។ ទេវតាទាំងឡាយនៃស្ថានសួគ៌បានយំសោកដោយសារវាសនាអាក្រក់របស់ពួកទេវតាដែលធ្លាប់រស់នៅជាមួយគ្នាដោយសុខសាន្តនិងសប្បាយរីករាយ។ ការបាត់បង់ពួកគេបានបន្សល់ទុកនៅឯនគរស្ថានសួគ៌។ ព្រះវរបិតាបានពិភាក្សាជាមួយព្រះរាជបុត្រារបស់ទ្រង់ភ្លាមអំពីការរក្សា បំណងព្រះហឫទ័យរបស់ទ្រង់ ដើម្បីឱ្យមនុស្សនៅតែអាចរស់នៅលើផែនដីតទៅទៀត។ ទ្រង់បានដាក់មនុស្សជាបណ្តោះអាសន្ន ដើម្បីសាកល្បងការស្មោះត្រង់របស់គេមុននឹងទ្រង់អាចដាក់គេឱ្យរស់នៅដោយសុខសាន្តជាដរាបអស់កល្បតទៅ។ ប្រសិនបើគេអាចទ្រាំទ្រជាមួយនឹងការសាកល្បងនេះបានដោយមិនប្រព្រឹត្តល្មើសនឹងបញ្ញត្តិរបស់ព្រះ ហើយបរិភោគផ្លែឈើដែលព្រះបានហាមឃាត់នោះ ទ្រង់នឹងចាត់ទុកគេឱ្យស្មើនឹងពួកទេវតាជាប្រាកដ។ គេត្រូវតែមានសេចក្តីស្រឡាញ់របស់ព្រះ ហើយគេត្រូវតែសន្ទនាជាមួយនឹងទេវតា ហើយទេវតាជាមួយនឹងគេ។ ទ្រង់មិនបានទតឃើញថាគេមានភាពរឹងមាំដោយនៅតែស្តាប់បង្គាប់ទ្រង់នោះទេ។
អំណានព្រះគម្ពីរពេលល្ងាច៖ វិវរណៈ ១២:៧-១២
ខចងចាំ៖ ទូលបង្គំបានកំណត់ចាំព្រះបន្ទូលទ្រង់ទុកនៅក្នុងចិត្ត ប្រយោជន៍កុំឲ្យទូលបង្គំធ្វើបាបនឹងទ្រង់ឡើយ។ ទំនុកតម្កើង ១១៩:១១