ថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖ ទូលបង្គំនឹងច្រៀងពីព្រះគុណនៃព្រះយេហូវ៉ាជាដរាបមាត់ទូលបង្គំនឹងសំដែងឲ្យស្គាល់សេចក្តីស្មោះត្រង់របស់ទ្រង់ រហូតដល់អស់ទាំងដំណតទៅ។ ទំនុកតម្កើង ៨៩:១
អំណានប្រចាំថ្ងៃ៖ ព្រះយេស៊ូវសុខចិត្តសុគតដើម្បីជួយសង្រ្គោះ
ព្រះយេស៊ូវក៏បានប្រាប់ទៅទេវតាទាំងអស់ថា ពួកលោកនឹងមានចំណែកដែលត្រូវបំពេញដែរ គឺនៅជាមួយព្រះអង្គ និងចម្រើនកម្លាំងដល់ទ្រង់នៅពេលពិបាកៗ។ ដ្បិតទ្រង់នឹងកើតជាមនុស្សដែលមានបាប ហើយកម្លាំងរបស់ទ្រង់មិនស្មើនឹងកម្លាំងរបស់ពួកទេវតាឡើយ រួចទេវតានឹងធ្វើជាសាក្សីនៃការបន្ទាបព្រះកាយ ការឈឺចាប់ដ៏ធំរបស់ទ្រង់ ហើយនៅពេលដែលទេវតាទតឃើញនូវការឈឺចាប់របស់ព្រះអង្គនិងការស្អប់ខ្ពើមរបស់មនុស្សចំពោះទ្រង់លោក (ទេវតា) នឹងមានអារម្មណ៍រំជើបរំជួលយ៉ាងខ្លាំង ហើយដោយសារតែសេចក្តីស្រឡាញ់របស់ទេវតាចំពោះទ្រង់ លោកចង់ជួយសង្គ្រោះនិងរំដោះព្រះអង្គចេញពីឃាតក ប៉ុន្តែ គេមិនត្រូវរំខានដល់អ្វីដែលគេបានមើលឃើញនោះឡើយ ហើយលោកគួរតែរួមចំណែកជាមួយនឹងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ដែលជាផែនការនៃសេចក្តីសង្គ្រោះ ហើយព្រះវរបិតារបស់ទ្រង់បានទទួលយកផែនការនោះ។
ព្រះយេស៊ូវបានកម្សាន្តចិត្ត និងលើកទឹកចិត្តដល់ពួកទេវតាទាំងក្រៀមក្រំក្រៃលែង ហើយទ្រង់បានប្រាប់ដល់ទេវតាទាំងអស់ថា ពីនេះទៅមុខ អ្នកដែលទ្រង់បានលោះ នឹងនៅជាមួយទ្រង់ និងរស់នៅជាមួយទ្រង់ជារៀងរហូត និងថាដោយការសុគតរបស់ទ្រង់ ទ្រង់នឹងសង្គ្រោះដល់មនុស្សជាច្រើន និងបំផ្លាញអំណាចរបស់អារក្ស។ ហើយព្រះវរបិតារបស់្រពះអង្គនឹងប្រទាននគរ និងភាពដ៏ឧត្តមនៃនគរនៅខាងក្រោមស្ថានសួគ៌ទាំងមូលថ្វាយទ្រង់ ហើយព្រះអង្គនឹងគ្រប់គ្រងជារៀងរហូត។ សាតាំងនិងអ្នកមានបាបនឹងត្រូវបានបំផ្លាញ ហើយមិនអាចរំខានដល់ស្ថានសួគ៌ ឬផែនដីថ្មីដ៏ស្អាតតទៅទៀតឡើយ។ ព្រះយេស៊ូវបង្គាប់ឱ្យទេវតានៃស្ថានសួគ៌បានស្រុះស្រួលជាមួយនឹងផែនការដែលព្រះវរបិតាទ្រង់បានទទួលយក ហើយឱ្យមានអំណរជាមួយនឹងការសុគតរបស់ទ្រង់ សម្រាប់ឱ្យមនុស្សដែលបានធ្លាក់ចុះ អាចនឹងបានលើកតម្កើងឡើងវិញ ហើយនិងបានគាប់ព្រះហប្ញទ័យដល់ព្រះវរបិតានិងធ្វើឱ្យស្ថានសួគ៌បានជាទីរីករាយ។
ពេលនោះសេចក្តីអំណរដែលមិនអាចពណ៌នាបានបំពេញដល់ស្ថានសួគ៌ទាំងមូល។ ហើយទេវតានៃស្ថានសួគ៌ បានច្រៀងចមៀងសរសើរតម្កើងនិងកោតសរសើរ។ ពួកលោកបានដេញពិណ ហើយបានបន្លឺសំឡេងច្រៀងយ៉ាងខ្ពស់ដែលគេមិនធ្លាប់បានច្រៀងពីមុនមក សម្រាប់សេចក្តីមេត្តាករុណាដ៏ឧត្តម និងភាពខ្ពង់ខ្ពស់របស់ព្រះក្នុងការប្រទានព្រះរាជបុត្រាជាទីស្រឡាញ់ឱ្យទៅសុគតជំនួសពួកមនុស្សបះបោរ។ សេចក្តីសរសើរ និងសេចក្តីស្រឡាញ់ត្រូវបានចាក់បង្ហូរទៅលើការលះបង់ និងពលិកម្មរបស់ព្រះយេស៊ូវដែលទ្រង់យល់ព្រមចាកចេញពីព្រះឱរារបស់ព្រះវរបិតា ហើយជ្រើសរើសយកជីវិតនៃការឈឺចាប់និងការទង្គឹះព្រះទ័យ រហូតដល់សុគតដោយអាម៉ាស់ ដើម្បីប្រទានព្រះជន្មដល់មនុស្សលោក។
អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ជំពូក៩៨
ខចងចាំ៖ ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្តីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ រ៉ូម ៦:២៣