ថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។ យ៉ូហាន៣:១៦
អំណានប្រចាំថ្ងៃ៖ សេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះ
ទេវតាបានមានបន្ទូលថា «អ្នកគិតថាព្រះវរបិតាបានប្រទានព្រះរាជបុត្រាជាទីស្រឡាញ់ដោយគ្មានការឈឺចាប់ឬ? ទេ សូម្បីតែព្រះនៅស្ថានសួគ៌ក៏ដោយ ក៏ពិតជាមានការឈឺចាប់ដែរ តើត្រូវទុកឱ្យមនុស្សដែលមានទោសត្រូវស្លាប់ ឬមួយក៏ត្រូវលះបង់ព្រះរាជបុត្រាជាទីស្រឡាញ់ឱ្យមកសុគតជំនួសពួកគេ»។ ពួកទេវតាមានការចាប់អារម្មណ៍ចំពោះសេចក្តីសង្គ្រោះដល់មនុស្សខ្លាំងណាស់ដែលលោកអ្នកអាចរកឃើញនៅក្នុងចំណោមពួកទេវតានូវអ្នកដែលហ៊ានលះបង់សិរីល្អនិងលះបង់ជីវិតសម្រាប់មនុស្សលោកដែលត្រូវវិនាសនេះ។ ទេវតាដែលហែហមខ្ញុំនោះបានពោលឡើងថា «ប៉ុន្តែ គ្មានប្រយោជន៍សោះឡើយ។ ការល្មើសច្បាប់នោះធំណាស់ ព្រះជន្មរបស់ទេវតាមិនអាចសងបំណុលនោះបានឡើយ។ គ្មានអ្វីក្រៅពីការសុគត និងការជួយសុំទោសរបស់ព្រះរាជបុត្រានោះសោះឡើយ ដែលអាចនឹងសងថ្លៃលោះ និងសង្គ្រោះមនុស្សបាត់បង់ពីទុក្ខសោក ការអស់សង្ឃឹម និងក្តីវេទនានេះបាន។ ប៉ុន្តែ ការងាររបស់ទេវតាគឺព្រះបានចាត់តាំងឱ្យឡើងចុះ នាំយកការកម្សាន្តចិត្តដ៏មានកម្លាំងពីសិរីល្អទៅលួងលោមព្រះរាជបុត្រានៃព្រះ នៅក្នុងការឈឺចាប់របស់ទ្រង់ និងថែរក្សាដល់ទ្រង់។ ទេវតាក៏មានការងារយាងតាម និងថែរក្សាប្រជារាស្ត្ររបស់ព្រះដ៏មានព្រះគុណពីទេវតាអាក្រក់និងពីភាពងងឹតដែលហ៊ុំព័ទ្ធជុំវិញគេជានិច្ចដោយសាតាំងផងដែរ។
ដើម្បីសង្គ្រោះមនុស្សបាត់បង់ មនុស្សដែលត្រូវវិនាស ហេតុនេះហើយទើបព្រះអង្គបានអនុញ្ញាតឱ្យព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់មកសុគតដោយសារការប្រព្រឹត្តិរំលងរបស់មនុស្ស។
សាតាំងមានអំណរម្តងទៀតជាមួយនឹងទេវតារបស់វា ដោយបានទាញព្រះរាជបុត្រារបស់ព្រះឱ្យចុះពីតំណែងដ៏ខ្ពស់ដោយការធ្វើឱ្យមនុស្សធ្លាក់ចុះ។ វាបានប្រាប់ដល់ទេវតារបស់វាថា នៅពេលដែលព្រះយេស៊ូវទទួលយកនិស្ស័យជាមនុស្សដែលធ្លាក់ចុះ វានឹងអាចយកឈ្នះលើទ្រង់ និងរារាំងការសម្រេចផែនការនៃសេចក្តីសង្គ្រោះរបស់ទ្រង់។
អំណានព្រះគម្ពីរពេលល្ងាច៖ កូរិនថូសទី១ ជំពូក១៣
ខចងចាំ៖ ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្តីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ រ៉ូម ៦:២៣