ថ្ងៃព្រហស្បតិ៍ ទី២៣​ ខែធ្នូ ឆ្នាំ២០២១

រឿងនៃការប្រោសលោះ ជំពូកទី០៨-ត


អំណានព្រះគម្ពីរពេលព្រឹក៖ចូរ​អរ​ព្រះគុណ​ក្នុង​គ្រប់​ការ​ទាំង​អស់ ពី​ព្រោះ​ព្រះ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ដូច្នោះ ដោយ​នូវ​ព្រះគ្រីស្ទយេស៊ូវ ។ ​ថែស្សាឡូនីចទី១ ៥:១៨

អំណានប្រចាំថ្ងៃ៖ តង្វាយយញ្ញបូជារបស់លោកណូអេ

លោកណូអេ និងក្រុមគ្រួសារបានសម្លឹងមើលទៅឯទឹកស្រកដោយចិត្តអន្ទះសា។ គាត់ចង់ត្រឡប់ទៅផែនដីវិញ។ គាត់បានលែងសត្វក្អែក​មួយ​ដែលហើរចេញពីទូកទៅហើយត្រឡប់មកវិញ។ គាត់មិនបានទទួលនូវ​ព័ត៌មាន​ដែលគាត់ចង់បាននោះទេ ហើយគាត់ក៏បានលែងសត្វព្រាបមួយទៅទៀត ដោយវាពុំអាចរកកន្លែងទំបាន វាក៏ហើរត្រឡប់មកកាន់ទូកវិញ។ បន្ទាប់ពី​ប្រាំពីរថ្ងៃ​ លោកណូអេ និងក្រុមគ្រួសារបានសម្លឹងមើលទៅឯទឹកស្រកដោយចិត្តអន្ទះសា។ គាត់ចង់ត្រឡប់ទៅផែនដីវិញ។ គាត់បានលែងសត្វក្អែក​មួយ​ដែលហើរចេញពីទូកទៅហើយត្រឡប់មកវិញ។ គាត់មិនបានទទួលនូវ​ព័ត៌មាន​ដែលគាត់ចង់បាននោះទេ ហើយគាត់ក៏បានលែងសត្វព្រាបមួយទៅទៀត ដោយវាពុំអាចរកកន្លែងទំបាន វាក៏ហើរត្រឡប់មកកាន់ទូកវិញ។ បន្ទាប់ពីប្រាំពីរថ្ងៃមក គាត់បានលែងព្រាបម្តងទៀត នៅពេលដែល​ពួកគាត់​បានឃើញព្រាបពាំស្លឹកអូលីវនៅនឹងមាត់របស់វាគ្រួសារ​ដែលមានមនុស្ស​៨នាក់នេះ មានសេចក្តីអំណរជាអនេកព្រោះពួកគេត្រូវបានបិទទ្វារជាប់នៅក្នុងទូកនេះអស់រយៈពេលជាយូរមកហើយ។ ទេវតាក៏បានយាង​ចុះមកសារ​ជាថ្មី ហើយបានបើកទ្វារទូក។ លោកណូអេបើកបង្អួចដំបូលទូកបាន ប៉ុន្តែ ពុំអាចបើកទ្វារទូកដែលព្រះបានបិទនោះទេ។ ព្រះយេហូវ៉ា ទ្រង់បានមានព្រះបន្ទូលមកកាន់លោកណូអេ តាមរយៈទេវតាដែលបានបើកទ្វារទូក ហើយបានត្រាស់បង្គាប់ឱ្យគ្រួសាររបស់លោកណូអេចេញពីក្នុងទូក និងនាំយកសត្វមានជីវិតទាំងឡាយដែលមកជាមួយគេចេញមកទាំងអស់ដែរ។

យញ្ញបូជា​របស់​​លោកណូអេនិងសេចក្តីសន្យារបស់ព្រះ។ លោកណូអេ​​មិនបានភ្លេចព្រះដែលបានការពារពួកគេដោយគុណធម៌នោះទេ គាត់ក៏ប្រញាប់ប្រញាល់សាងអាសនាមួយ ហើយបានយកសត្វជើងបួនជាសត្វស្អាតនិងសត្វស្លាបស្អាតគ្រប់មុខ មកថ្វាយជាតង្វាយដុត​លើ​អាសនា​នោះ ដើម្បីបង្ហាញពីការដឹងគុណរបស់គាត់ដល់ព្រះចំពោះការការពារដ៏ធំអស្ចារ្យរបស់ព្រះទ្រង់បានទទួលយកតង្វាយនិងបានប្រទានពរដល់លោកណូអេ និងក្រុមគ្រួសាររបស់គាត់។ នេះជាមេរៀនមួយបង្រៀនដល់មនុស្សទាំងអស់ ដែលរស់នៅលើផែនដីថា ដើម្បីបង្ហាញពីសេចក្តីមេត្តាករុណានិងសេចក្តីស្រឡាញ់របស់ព្រះចំពោះពួកគេ សកម្មភាពដំបូងបង្អស់ នោះគឺការថ្លែងអំណរគុណតបទៅទ្រង់វិញ និងការថ្វាយបង្គំទ្រង់ដោយបន្ទាបខ្លួន។

អំណានព្រះគម្ពីរពេលល្ងាច៖ លោកុប្បត្តិ ជំពូក​១៨

ខចងចាំ៖​​ កុំ​ឲ្យ​ត្រាប់​តាម​សម័យ​នេះ​ឡើយ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​វិញ ដោយ​គំនិត​បាន​កែ​ជា​ថ្មី​ឡើង ដើម្បី​នឹង​អាច​ល​មើល​ឲ្យ​បាន​ស្គាល់​បំណង​ព្រះហឫទ័យ​នៃ​ព្រះ ដែល​ល្អ ស្រួល​ទទួល ហើយ​គ្រប់​លក្ខណ៍​ផង។ រ៉ូម ១២:២

Powered by CAM