ថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖លុះដល់អាប់រ៉ាមអាយុ៩៩ឆ្នាំ នោះព្រះយេហូវ៉ាទ្រង់លេចមកឯគាត់ប្រាប់ថា អញជាព្រះដ៏មានគ្រប់ព្រះចេស្តា ចូរឯងដើរនៅមុខអញ ហើយឲ្យបានគ្រប់លក្ខណ៍ចុះ នោះអញនឹងតាំងសញ្ញានឹងឯង ហើយនឹងចំរើនឯងឲ្យមានគ្នាជាសន្ធឹកឡើង។ លោកុប្បត្តិ ១៧:១-២
អំណានប្រចាំថ្ងៃ៖ ការមិនទុកចិត្តទៅលើសេចក្តីសន្យារបស់ព្រះ
ព្រះយេហូវ៉ាបានមានព្រះបន្ទូលមកកាន់លោកណូអេ និង្រគួសាររបស់គាត់ដែលត្រូវបានសង្គ្រោះ នៅក្នុងទូកថា «ដ្បិតអញមិនបានឃើញមនុស្សណាសុចរិតដូចជាឯងនៅជំនាន់នេះទេ» លោកុប្បត្តិ ៧:៣១។ លោកណូអេមានប្រពន្ធតែមួយគត់ ហើយគ្រួសារដែលមានវិន័យនិងរួបរួមគ្នារបស់គាត់ត្រូវបានព្រះប្រទានពរឱ្យ។ ដោយសារតែកូនប្រុសៗរបស់លោកណូអេជាមនុស្សសុចរិត ពួកគេត្រូវបានការពារនៅក្នុងទូកជាមួយឪពុកដ៏សុចរិតរបស់គេ។ ព្រះទ្រង់មិនបានយល់ព្រមឱ្យមនុស្សណាម្នាក់មានប្រពន្ធច្រើនក្នុងពេលតែមួយនោះទេ ព្រោះវាផ្ទុយពីបំណងព្រះហប្ញទ័យរបស់ទ្រង់។ ព្រះទ្រង់ជ្រាបថា សុភមង្គលរបស់មនុស្សនឹងត្រូវបានបំផ្លាញដោយសារការមានប្រពន្ធច្រើននេះ។ សេចក្តីសុខសាន្តរបស់លោកអ័ប្រាហាំត្រូវបានធ្វើឱ្យសៅហ្មងជាខ្លាំងដោយការមិនសប្បាយចិត្តរបស់គាត់ ព្រោះគាត់បានរៀបការជាមួយនាងហាការ។
បន្ទាប់ពីលោកអ័ប្រាហាំបានបែកចេញពីឡុតមក ព្រះបានមានព្រះបន្ទូលទៅកាន់គាត់ថា “ចូរឯងងើបភ្នែកឡើងឥឡូវ ហើយមើលពីកន្លែងឯងនោះ ទៅខាងជើង ខាងត្បូង ខាងកើត ហើយខាងលិចចុះ ដ្បិតស្រុកទាំងប៉ុន្មានដែលឯងមើលឃើញ នោះអញនឹងឱ្យដល់ឯងនិងពូជឯងជាដរាបតទៅ«អញនឹងធ្វើឱ្យពូជឯងបានចម្រើនឡើងដូចជាធូលីដី បានជាបើអ្នកណាអាចរាប់ធូលីដីបាន នោះនឹងរាប់ពូជឯងបានដែរ» ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអាប់រ៉ាម ដោយការជាក់ស្តែងថា អាប់រ៉ាមអើយ កុំឱ្យខ្លាចអ្វីឡើយ អញជាខែល ហើយជារង្វាន់ដ៏ធំក្រៃលែងរបស់ឯង . . . ។ អាប់រ៉ាមក៏ទូលទៀតថា មើលទ្រង់មិនបានប្រទានឱ្យទូលបង្គំមានកូនសោះ ហើយមើលបាវម្នាក់ដែលកើតនៅផ្ទះទូលបង្គំ វានឹងគ្រងមរតករបស់ទូលបង្គំហើយ។
លោកអ័ប្រាហាំគ្មានកូនទេ ដូច្នេះដំបូងគាត់គិតថា អ្នកបំរើដ៏ស្មោះត្រង់របស់គាត់ឈ្មោះ អេលាស៊ើរ អាចនឹងក្លាយជាកូនចិញ្ចឹមនិងជាអ្នកគ្រងមរតករបស់គាត់។ ប៉ុន្តែ ព្រះទ្រង់បានប្រាប់ អ័ប្រាហាំថាបាវនោះនឹងមិនមែនជាកូនដែលត្រូវទទួលមរតករបស់គាត់នោះទេ ហើយថាគាត់ពិតជានឹងមានកូនប្រាកដមែន។ «រួចទ្រង់នាំគាត់ចេញទៅក្រៅ ប្រាប់ថា ចូរមើលទៅលើមេឃឥឡូវ ហើយរាប់ផ្កាយចុះ បើឯងអាចនឹងរាប់ទាំងអស់បាន រួចទ្រង់មានបន្ទូលថា ពូជឯងនឹងបានដូច្នោះដែរ»។
អំណានព្រះគម្ពីរពេលល្ងាច៖ លោកុប្បត្តិ ជំពូក១៣
ខចងចាំ៖ ព្រះយេហូវ៉ាទ្រង់គង់នៅជិតនឹងអស់អ្នក ដែលអំពាវនាវដល់ទ្រង់គឺអស់អ្នកដែលអំពាវនាវដល់ទ្រង់ដោយពិតត្រង់។ ទំនុកតម្កើង ១៤៥:១៨