ថ្ងៃសុក្រ ទី០៣​ ខែធ្នូ ឆ្នាំ២០២១

រឿងនៃការប្រោសលោះ ជំពូកទី០៥-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះយេហូវ៉ា​ទ្រង់​ជា​ពន្លឺ ហើយ​ជា​សេចក្តីសង្គ្រោះ​របស់​ខ្ញុំ តើ​ខ្ញុំ​នឹង​ត្រូវ​ខ្លាច​ចំពោះ​អ្នក​ណា ព្រះយេហូវ៉ា​ទ្រង់​​ជា​ទី​ពឹង​ពំនាក់​នៃ​ជីវិត​ខ្ញុំ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ភ័យ​ចំពោះ​អ្នក​ណា។ ទំនុកតម្កើង ២៧:១

អំណានប្រចាំថ្ងៃ៖ រូបភាពនៃសាតាំង

ខ្ញុំត្រូវបានបង្ហាញឱ្យឃើញសាតាំង ជាទេវតាដ៏សប្បាយរីករាយយ៉ាងខ្ពស់មួយអង្គដូចពីមុន។ រួចមកខ្ញុំត្រូវបានបង្ហាញឱ្យឃើញនូវលក្ខណៈដែលវាមាននៅពេលនេះ។ វានៅតែបញ្ចេញទ្រង់ទ្រាយដ៏សប្បុរស។ លក្ខណៈ​របស់វានៅតែថ្លៃថ្នូរ ដ្បិតវាជាទេវតាដែលបានធ្លាក់ចុះ។ ប៉ុន្តែ ទឹកមុខរបស់វាពោរពេញដោយការថប់បារម្ភ កង្វល់ ការមិនសប្បាយចិត្ត ការព្យាបាទ សម្អប់សេចក្តីប៉ងប្រាថ្នា ការបោកបញ្ឆោត និងអំពើអាក្រក់គ្រប់បែបយ៉ាង។ ខ្ញុំបានឃើញថាការអាក្រក់បានគ្រប់គ្រងលើរូបវាយ៉ាងយូរដែលធ្វើឱ្យគុណសម្បត្តិល្អៗទាំងអស់របស់វាត្រូវបានរលាយអស់ ហើយនៅក្នុងខ្លួនវាមានតែលក្ខណៈអាក្រក់បានរីកចម្រើនឡើង។ ភ្នែករបស់វាមុត វាងវៃនិងបង្ហាញ​​នូវសេចក្តីអង់អាច។ មាឌរបស់វាធំ ហើយសាច់ឈាមរបស់វាស្រស់ថ្លាដូចជាដៃនិងមុខរបស់វាដែរ។ នៅពេលដែលខ្ញុំបានសម្លឹងមើលវា វាយក​ដៃ​ស្តាំទ្រចង្កា។ បង្ហាញថាវាកំពុងគិតពិចារណាយ៉ាងវែងឆ្ងាយ។ ទឹកមុខ​ញញឹម​របស់វាធ្វើឱ្យខ្ញុំញ័រ វាមានពេញដោយការអាក្រក់ និងភាពវាងវៃក្នុង​ឋានៈ​ជា​សាតាំង។ ភាពញញឹមនេះគឺជាការញញឹមដែលវាមាននៅពេលដែលវាដឹងច្បាស់ពីអ្នករងគ្រោះរបស់វា ហើយនៅពេលដែលវាសម្លឹងមិនដាក់ភ្នែកទៅ​លើអ្នករងគ្រោះទាំងឡាយនៅក្នុងអន្ទាក់របស់វាភាពញញឹមនេះរីកធំគួរឱ្យរន្ធត់។

លោកអ័ដាមនិងនាងអេវ៉ាបានចាកចេញពីសួនច្បារជាទីស្រឡាញ់ដែលពួកគេធ្លាប់តែសប្បាយរីករាយ ដោយភាពក្រៀមក្រំដ៏ទន់ទាបមិនអាចថែ្លងបាន រហូតដល់ពេលពួកគេបានប្រព្រឹត្ត​ល្មើសទៅនឹងបញ្ញត្តិរបស់ព្រះ។ បរិយាកាសក៏បានប្រែប្រួល គឺលែងដូចមុនពេលដែលពួកគេ​ ប្រព្រឹត្តរំលង​ទៀតហើយ។ ព្រះបានស្លៀកពាក់ឱ្យពួកគេដោយសំលៀកបំពាក់ដែលធ្វើពីស្បែកសត្វ ដើម្បីការពារពួកគេពីភាពរងាញ័រញាក់ និងពីកំដៅ​ដែលគេ​បាន​ទទួល។

អំណានព្រះគម្ពីរពេលល្ងាច៖ សាការី ជំពូក​៣

ខចងចាំ៖​​ ដ្បិត​ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្តី​ស្លាប់ តែ​អំណោយ​ទាន​នៃ​ព្រះ​វិញ គឺ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដោយ​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា។ រ៉ូម ៦:២៣

Powered by CAM