ថ្ងៃអង្គារ ទី០៧​ ខែធ្នូ ឆ្នាំ២០២១

រឿងនៃការប្រោសលោះ ជំពូកទី០៥-ត


អំណានព្រះគម្ពីរពេលព្រឹក៖ លុះ​ស្អែក​ឡើង យ៉ូហាន​ឃើញ​ព្រះយេស៊ូវ ដែល​ទ្រង់​កំពុង​តែ​យាង​មក​ឯ​គាត់ នោះ​ក៏​ពោល​ថា នុ៎ះ​ន៍ កូន​ចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក។ យ៉ូហាន​ ១:២៩

អំណានប្រចាំថ្ងៃ៖ ព្រះយេស៊ូវជាកូនចៀមរបស់ព្រះ

នៅពេលដែលលោកអ័ដាមបានថ្វាយតង្វាយយញ្ញបូជាតាមការត្រាស់បង្គាប់ដ៏ពិសេសរបស់ព្រះ គឺជាពិធីមួយ ដែលមានការឈឺចាប់បំផុតសម្រាប់គាត់។ គាត់តែងតែលើកដៃរបស់គាត់សម្លាប់សត្វដែលមានតែព្រះមួយអង្គគត់ដែលអាចប្រទានវាមកឱ្យគាត់បាន ដើម្បីធ្វើជាតង្វាយលោះបាប។ ពេលនោះគឺជាលើកដំបូងហើយដែលគេបានឃើញសេចក្តីស្លាប់។ នៅពេលដែលគាត់សម្លឹងមើលទៅការបង្ហូរឈាមនៃសត្វរងគ្រោះ ឈឺចាប់រមូលដោយសារ​សេចក្តីស្លាប់ គាត់ត្រូវតែសម្លឹងមើលដោយសេចក្តីជំនឿ ទៅឯព្រះរាជបុត្រា​របស់ព្រះដែលជានិមិត្តរូបតំណាងឱ្យសត្វដែលត្រូវគេសម្លាប់ដែលបានលះបង់ព្រះជន្មសម្រាប់ជាតង្វាយលោះបាបមនុស្សលោក។ តង្វាយលោះបាបដែលបានតម្រូវឱ្យធ្វើនេះ គឺជាអ្នករំឭកដល់លោកអ័ដាមជារៀងរហូតអស់​មួយ​ជីវិតរបស់គាត់ អំពីកំហុសរបស់គាត់ ព្រមទាំងរំឭកគាត់គ្រប់ពេលវេលាអំពីអំពើបាបរបស់គាត់ផងដែរ។ សកម្មភាពនៃការយកជីវិត (សត្វ) ធ្វើឱ្យលោកអ័ដាមយល់កាន់តែច្បាស់អំពីការរំលងច្បាប់របស់គាត់ដែលគ្មានអ្វីក្រៅពីការសុគតរបស់ព្រះរាជបុត្រារបស់ព្រះនោះឡើយ ទើបអាចលុប​លាង​ទោសនោះបាន។ គាត់បានកោតស្ញប់ស្ញែងនូវអំពើល្អរកទីបំផុតគ្មាន និង​សេចក្តីស្រឡាញ់ដែលមិនអាច​ប្រៀបផ្ទឹមបាន ដែលបានយកព្រះរាជបុត្រារបស់ទ្រង់មកជំនួសមនុស្សមានបាបបែបការយកជីវិត (សត្វ) ធ្វើឱ្យលោកអ័ដាមយល់កាន់តែច្បាស់អំពីការរំលងច្បាប់របស់គាត់ដែលគ្មានអ្វីក្រៅពីការសុគតរបស់ព្រះរាជបុត្រារបស់ព្រះនោះឡើយ ទើបអាចលុបលាង​ទោស​នោះបាន។ គាត់បានកោតស្ញប់ស្ញែងនូវអំពើល្អរកទីបំផុតគ្មាន និងសេចក្តី​ស្រឡាញ់ដែលមិនអាច​ប្រៀបផ្ទឹមបាន ដែលបានយកព្រះរាជបុត្រារបស់ទ្រង់មកជំនួសមនុស្សមានបាបបែបនេះ។ នៅពេលដែលលោកអ័ដាមលូកដៃទៅសម្លាប់សត្វដែលគ្មានកំហុសអ្វីសោះនោះ ធ្វើឱ្យគាត់ដឹងថា គាត់កំពុងបង្ហូរឈាមព្រះរាជបុត្រារបស់ព្រះដោយដៃរបស់គាត់ផ្ទាល់។ គាត់បាន​ដឹង​ថាប្រសិនបើគាត់ឈរនៅរឹងមាំជាមួយនឹងព្រះ និងមិនបានប្រព្រឹត្តរំលងនឹងច្បាប់របស់ទ្រង់ នោះក៏មិនមានសត្វនិងមនុស្សដែលត្រូវស្លាប់ដូច្នេះដែរ។ មែនហើយតង្វាយយញ្ញបូជា (កូនចៀម) ចង្អុលសំដៅទៅតង្វាយលោះបាបដ៏គ្រប់លក្ខណ៍នៃព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះ ដែលលេចឡើង​ ជាផ្កាយ​នៃសេចក្តីសង្ឃឹម ដើម្បីលុបបំបាត់ភាពងងឹត និងអនាគតដ៏គួរឱ្យភ័យរន្ធត់ និងរំងាប់នូវភាពអស់សង្ឃឹម និងការហិនវិនាសដ៏ធំបំផុត។

អំណានព្រះគម្ពីរពេលល្ងាច៖ វិវរណៈ ៥៖១១-១៤

ខចងចាំ៖​​ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោកដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ។ យ៉ូហាន ៣:១៦

Powered by CAM