ថ្ងៃពុធ ទី០៨​ ខែធ្នូ ឆ្នាំ២០២១

រឿងនៃការប្រោសលោះ ជំពូកទី០៥-ត


អំណានព្រះគម្ពីរពេលព្រឹក៖ កូន​តូចៗ រាល់​គ្នា​អើយ ដែល​ខ្ញុំ​សរសេរ​សេចក្តី​ទាំង​នេះ​ផ្ញើ​មក នោះ​ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​បាប​ទៀត តែ​បើ​សិន​ជា​អ្នក​ណា​ភ្លាត់​ធ្វើ​បាប​វិញ នោះ​យើង​មាន​ព្រះ​ដ៏​ជា​ជំនួយ១​អង្គ​ហើយ ដែល​ទ្រង់​គង់​នៅ​ចំពោះ​ព្រះវរបិតា គឺ​ជា​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះ​ដ៏​សុចរិត ដែល​ទ្រង់​ជា​តង្វាយ​ធួន​នឹង​បាប​យើង​រាល់​គ្នា មិន​ត្រឹម​តែ​បាប​របស់​យើង​រាល់​គ្នា​តែ​ប៉ុណ្ណោះ គឺ​នឹង​បាប​របស់​លោកីយ៍​ទាំង​មូល​ដែរ។ យ៉ូហាន​ទី១ ២:១-២

អំណានប្រចាំថ្ងៃ៖ តង្វាយធួននឹងបាប

កាលដើមដំបូងឡើយ មេគ្រួសារនីមួយៗត្រូវបានគេផ្តល់សិទ្ធិឱ្យគ្រប់គ្រង និងធ្វើជាសង្ឃនៅក្នុងគ្រួសារ។ ក្រោយមកទៀត នៅពេលដែលពូជមនុស្សកាន់តែចម្រើនឡើង នៅពាសពេញផែនដី ព្រះបានតម្រូវឱ្យប្រារឰពិធីថ្វាយតង្វាយយញ្ញបូជា ជាការថ្វាយបង្គំដ៏ពិសិដ្ឋនេះសម្រាប់មនុស្ស។ ឈាមរបស់សត្វដែលត្រូវបានគេសម្លាប់ បញ្ជាក់ប្រាប់ដល់បាបជនឱ្យឃើញនូវព្រះលោហិតនៃព្រះរាជបុត្រារបស់ព្រះ។ ការស្លាប់នៃសត្វ​រងគ្រោះ​គឺជា​ភស្តុតាងបញ្ជាក់ថា តម្លៃនៃអំពើបាបគឺសេចក្តីស្លាប់។ ដោយសារសកម្មភាពនៃតង្វាយយញ្ញបូជានេះ បាបជនទាំងឡាយត្រូវតែដឹងថា កំហុសរបស់ខ្លួននិងទទួលសេចក្តីជំនឿរបស់ខ្លួន ដោយសម្លឹងមើលទៅតង្វាយលោះបាបដ៏គ្រប់លក្ខណ៍របស់ព្រះរាជបុត្រានៃព្រះ ដែលតំណាងឱ្យតង្វាយយញ្ញបូជា ជាសត្វ (ចៀម) នេះ។ ប្រសិនបើគ្មានតង្វាយលោះឱ្យធួននឹងបាបនៃព្រះ​រាជបុត្រា​​របស់ព្រះទេ នោះក៏នឹងគ្មានទំនាក់ទំនងនៃព្រះពរនិងសេចក្តីសង្គ្រោះ មកកាន់មនុស្សយើងដែរ។ ព្រះមានព្រះហឫទ័យច្រណែននឹងការគោរពច្បាប់របស់ទ្រង់។ ការប្រព្រឹត្តិរំលងនឹងច្បាប់របស់ព្រះបណ្តាលឱ្យ​មានការ​បំបែកមនុស្សចេញពីព្រះយ៉ាងគួរឱ្យភ័យខ្លាច។ ព្រះបានប្រទានសេរីភាព​ដល់​លោកអ័ដាម និងកូនចៅរបស់លោក ឱ្យអាចទាក់ទងជាមួយនឹងព្រះអាទិកររបស់គេដោយផ្ទាល់ ដោយសេរី និងដោយសប្បាយរីករាយ។ ក្រោយពីមនុស្សបានប្រព្រឹត្តរលំងនឹងច្បាប់របស់ព្រះមក ព្រះទ្រង់បានទាក់ទងជាមួយនឹងមនុស្សតាមរយៈព្រះគ្រីស្ទនិងពួកទេវតាវិញ។

អំណានព្រះគម្ពីរពេលល្ងាច៖ យូ៉ហានទី១ ៤៖៧-១៦

ខចងចាំ៖​​ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោកដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ។ យ៉ូហាន ៣:១៦

Powered by CAM