ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៥១)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក៥

ខព្រះគម្ពីរប្រចាំថ្ងៃ: រីឯ​ថ្ងៃ​នៃ​ព្រះអម្ចាស់ នោះ​នឹង​មក​ដូច​ជា​ចោរ​ប្លន់ នៅ​ថ្ងៃ​នោះ​ផ្ទៃ​មេឃ​នឹង​បាត់​ទៅ ដោយ​សូរ​គ្រាំគ្រេង ឯ​ធាតុ​សព្វ​សារពើ​នឹង​រលាយ​ទៅ ដោយ​កំដៅ​ដ៏​ក្រៃលែង ហើយ​ផែនដី និង​ការ​សព្វ​សារពើ នឹង​ត្រូវ​ឆេះ​អស់​រលីង​ទៅ។ េពត្រុសទី២ ៣:១០

លក្ខណៈរបស់ព្រះអង្គសង្រ្គោះទាក់ទងនឹងលោកពេត្រុស មានមេរៀនសម្រាប់លោកនិងបងប្អូនរបស់លោក ។ ទោះបីជាលោកពេត្រុសបានបដិសេធព្រះអម្ចាស់របស់គាត់ក៏ដោយក៏សេចក្ដីស្រឡាញ់ដែលព្រះយេស៊ូវមានចំពោះ​លោកនោះមិនដែលរង្គោះរង្គើដែរ។ ហើយខណៈដែលសាវ័កពេត្រុសបានទទួលការងារបម្រើព្រះបន្ទូលដល់អ្នកដទៃលោកត្រូវជួបនឹងការរំលោភបំពានដោយអត់ធ្មត់ ដោយការអាណិតអាសូរ និងការអត់ឱនទោស និង​សេចក្តី​ស្រឡាញ់នៃការអត់ឱនទោស។ ដោយនឹកឃើញពីភាពកម្សោយនិង​ការ​បរាជ័យរបស់គាត់ លោកត្រូវតែប្រព្រឹត្ដជាមួយនឹងកូនចៀមនិងពពែយ៉ាងទន់ភ្លន់ ដូចជាព្រះគ្រិស្តបានប្រព្រឹត្ដចំពោះលោកដែរ។

មនុស្សបានបណ្តោយខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ដោយខ្លួនឯង រហ័សនឹងដោះស្រាយជាមួយនឹងការល្បួងនិងអំពើអាក្រក់ដោយគ្មានមេត្តាជាខ្លាំង។ ពួកគេមើលចិត្តមិនដឹងទេ ពួកគេមិនដឹងពីការពិបាកនិងការឈឺចាប់នៅក្នុងចិត្តទេ។ មានសេចក្តីស្រឡាញ់ចេញពីការស្តីបន្ទោស មានការ​ជា​សះស្បើយ​ចេញពីស្នាមរបួស មានការព្រមានដែលនិយាយពីក្តីសង្ឃឹម ដែលពួក​គេ​ត្រូវរៀនសូត្រ។

លោកពេត្រុសបានថែរក្សាហ្វូងចៀមដែលនៅក្រោមការថែរក្សារបស់លោក ដោយស្មោះត្រង់នៅពេញទាំងបេសកកម្មរបស់លោក ដែលបានបញ្ជាក់ប្រាប់ថាលោកសក្ដិសមទៅនឹងការគ្រប់គ្រងនិងការទទួលខុសត្រូវដែលព្រះអង្គសង្រ្គោះបានប្រទានដល់លោក។ លោកតែងតែលើកតម្កើងព្រះយេស៊ូវពីស្រុកណាសារ៉ែត ជាសេចក្តីសង្ឃឹមរបស់សាសន៍អ៊ីស្រាអែល និងជាព្រះអង្គសង្រ្គោះរបស់មនុស្សលោកជានិច្ច។ លោកបានយកជីវិតរបស់ខ្លួនមកដាក់នៅក្រោមវិន័យរបស់ព្រះដែលជាចៅហ្វាយដ៏ធំ។ លោកបានប្រើគ្រប់មធ្យោបាយដើម្បីអប់រំដល់ពួកអ្នកជឿសម្រាប់កិច្ចការដ៏សកម្ម។ គំរូដ៏ល្អដូចជាព្រះ និងសកម្មភាពដ៏រឹងមាំរបស់លោក បានបំផុស​គំនិត​មនុស្ស​វ័យក្មេងជាច្រើន អំពីសេចក្តីសន្យានៃការលះបង់ខ្លួនទាំងស្រុងក្នុងកិច្ចការផ្សាយដំណឹងល្អ។ លុះពេលវេលាបានកន្លងផុតទៅឥទ្ធិពលរបស់​សាវ័កពេត្រុសជាអ្នកអប់រំនិងអ្នកដឹកនាំក៏បានកើនឡើងហើយនៅពេល​ដែលលោកមិនដែលបាត់បង់បន្ទុកនៃការងាររបស់លោក ជាពិសេសស​ម្រាប់​សាសន៍យូដានោះ លោកបានធ្វើទីបន្ទាល់របស់លោកនៅប្រទេសជាច្រើន និងពង្រឹងជំនឿរបស់មនុស្សជាច្រើននៅក្នុងដំណឹងល្អដែរ។

នៅឆ្នាំចុងក្រោយបង្អស់នៃកិច្ចការបម្រើរបស់គាត់ ព្រះវិញ្ញាណបានបណ្តាលឲ្យលោកពេត្រុសសរសេរសំបុត្រទៅកាន់ពួកអ្នកជឿដែលជា «ពួក​អ្នកខ្ចាត់ខ្ចាយ ដែលសំណាក់នៅស្រុកប៉ុនតុស ស្រុកកាឡាទី ស្រុកកាប៉ា​ដូគា ស្រុកអាស៊ី និងស្រុកប៊ីធូនា» ។ សំបុត្ររបស់លោកគឺជាមធ្យោបាយនៃការលើកទឹកចិត្ត និងការពង្រឹងជំនឿរបស់អស់អ្នកដែលបានស៊ូទ្រាំនឹងការលំបាកនិងទុក្ខវេទនា និងជាការរំឭកដល់អ្នកដែលឆ្លងកាត់ការល្បួងជាច្រើន និងកំពុងប្រឈមនឹងគ្រោះថ្នាក់នៃការរបូតដៃចេញពីព្រះឲ្យធ្វើការល្អ។ សំបុត្រទាំងនេះជាភស្ដុតាងថាសំបុត្រនេះត្រូវបានសរសេរដោយអ្នកដែលព្រះគ្រិស្តបានរងទុក្ខជំនួស ហើយការលួងលោមរបស់ទ្រង់ត្រូវបានធ្វើឲ្យចម្រើនឡើង ជាអ្នកដែលព្រះគុណបានបំផ្លាស់បំប្រែជីវិតរបស់គេទាំងស្រុង និងជាអ្នកដែលសេចក្ដីសង្ឃឹមនៃជីវិតអស់កល្បរបស់គេ មានភាពពិតប្រាកដនិងរឹងមាំ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិត​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះគុណ​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ហើយ ថា​ទោះ​បើ​ទ្រង់​ជា​សេដ្ឋី​ក៏​ដោយ គង់​តែ​ទ្រង់​បាន​ត្រឡប់​ជា​ក្រ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​មាន​ឡើងដោយសារ​សេចក្តី​កម្រ​របស់​ទ្រង់។ ( កូរិនថូសទី២ ៨:៩ )

Powered by CAM