ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១

កិច្ចការនៃពួកសាវ័ក (ជំពូកទី-៥២)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងសំបុត្រទីពីររបស់លោកពេត្រុស។​

នៅតែស្មោះត្រង់រហូតដល់ទីបញ្ចប់

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក១២

ខព្រះគម្ពីរប្រចាំថ្ងៃ:ដែល​ដោយសារ​សេចក្តី​ទាំង​នោះ ទ្រង់​បាន​ប្រទាន​សេចក្តី​សន្យា​ដ៏​ធំ​បំផុត ហើយ​វិសេស​ផង មក​យើង​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ ដោយសារ​សេចក្តី​សន្យា​នោះ​ឯង ដោយ​បាន​រួច​ពី​សេចក្តី​ពុករលួយ​នៅ​ក្នុង​លោកីយ៍​នេះ​ដែល​កើត​អំពី​សេចក្តី​ប៉ងប្រាថ្នា។ ពេត្រុសទី២ ១:៤

នៅក្នុងសំបុត្រទីពីរដែលលោកពេត្រុសបានប្រាប់ដល់អ្នកដែលបានទទួល «សេចក្ដីជំនឿយ៉ាងថ្លៃវិសេស» ជាមួយលោក សាវ័កពេត្រុសបង្ហាញ យ៉ាងច្បាស់អំពីផែនការរបស់ព្រះដើម្បីអភិវឌ្ឍន៍អត្តចរិតរបស់គ្រិស្តជន។ លោកបានសរសេរថា៖

«សូមឲ្យព្រះគុណ និងសេចក្តីសុខសាន្ត បានចម្រើនដល់អ្នករាល់គ្នាឲ្យបានស្គាល់ព្រះ និងព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើង។ ដ្បិតព្រះចេស្តា នៃព្រះ បានផ្តល់ឲ្យយើងរាល់គ្នាមានគ្រប់របស់ទាំងអស់ ខាងឯជីវិត និង សេចក្តីគោរពប្រតិបត្តិដល់ព្រះ ដោយយើងបានស្គាល់ព្រះអង្គ ដែលទ្រង់ ហៅយើងរាល់គ្នាមក ដោយសារសិរីល្អ និងសគុណរបស់ទ្រង់ ដែលដោយ សារសេចក្តីទាំងនោះ ទ្រង់បានប្រទានសេចក្តីសន្យាដ៏ធំបំផុត ហើយវិសេស ផង មកយើងរាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានចំណែកជានិស្ស័យនៃព្រះ ដោយសារសេចក្តីសន្យានោះឯង ដោយបានរួចពីសេចក្តីពុករលួយនៅក្នុងលោកិយនេះដែលកើតអំពីសេចក្តីប៉ងប្រាថ្នា»។

«ហើយដោយហេតុនោះបានជាត្រូវឲ្យអ្នករាល់គ្នា បន្ថែមឲ្យមាន សេចក្តីឧស្សាហ៍ដែរ ដើម្បីឲ្យសេចក្តីជំនឿបានទៀងត្រង់ ឲ្យសេចក្តីទៀង ត្រង់បានតម្រិះឲ្យតម្រិះបានចេះអត់សង្កត់ ឲ្យសេចក្តីអត់សង្កត់បានខ្ជាប់ខ្ជួន ឲ្យសេចក្តីខ្ជាប់ខ្ជួនបានចេះគោរពប្រតិបត្តិដល់ព្រះ ឲ្យសេចក្តីគោរពប្រតិបត្តិ បានចេះរាប់អានគ្នាជាបងប្អូន ហើយឲ្យសេចក្តីរាប់អានគ្នាបានសេចក្តីស្រឡាញ់ថែមទៀត ដ្បិតបើមានសេចក្តីទាំងនោះចម្រើនឡើង ក្នុងចិត្តអ្នក រាល់គ្នាហើយ នោះអ្នករាល់គ្នាមិននៅទំនេរ ឬឥតផលខាងឯដំណើរស្គាល់ព្រះយេស៊ូវគ្រិស្ត ជាព្រះអម្ចាស់នៃយើងរាល់គ្នាឡើយ»។

ពាក្យទាំងនេះពោរពេញទៅដោយការណែនាំ ហើយបញ្ចេញប្រធានបទនៃជ័យជម្នះដ៏សំខាន់ ។ សាវ័កពេត្រុសបានបង្ហាញពីតំណាក់កានៃការ រីកចម្រើនរបស់គ្រិស្តបរិស័ទនៅចំពោះពួកអ្នកជឿ រៀងរាល់ជំហានដែលតំណាងឲ្យការជឿនលឿននៃចំណេះដឹងស្តីអំពីព្រះ និងពីជណ្តើរនៃអ្វីដែលមិនត្រូវនៅទ្រឹងមួយកន្លែង ។ ជំនឿ គុណធម៌ ចំណេះដឹង ការចេះប៉ាន់ ប្រមាណ ការអត់ធ្មត់ ភាពដូចជាព្រះ សេចក្តីស្រឡាញ់ជាបងប្អូន និងសេចក្ដី សប្បុរស គឺជាកាំជណ្ដើរ ។ យើងបានសង្រ្គោះដោយការឡើងពីកាំមួយទៅកាំមួយ ឈានជើងទៅមុខមួយជំហានហើយមួយជំហានទៀត រហូតដល់កម្ពស់ដ៏ល្អវិសេសរបស់ព្រះគ្រិស្ត សម្រាប់យើង ។ ដូច្នេះ ព្រះបានធ្វើឲ្យទ្រង់ (ព្រះយេស៊ូវ) ក្លាយជាប្រាជ្ញា សេចក្តីសុចរិត សេចក្តីបរិសុទ្ធ និងសេចក្តី ប្រោសលោះ សម្រាប់យើង។

ព្រះបានត្រាស់ហៅរាស្ដ្ររបស់ទ្រង់ឲ្យមានសិរីល្អនិងគុណធម៌ ហើយការណ៍ទាំងនេះនឹងលេចឡើងនៅក្នុងជីវិតនៃអស់អ្នកដែលមានទំនាក់ទំនងយ៉ាងពិតប្រាកដជាមួយទ្រង់។ ដោយបានក្លាយជាអ្នកមានចំណែកនៃអំណោយទានពីឋានសួគ៌ ពួកគេត្រូវតែមានភាពគ្រប់លក្ខណ៍ «ដែលព្រះចេស្តានៃព្រះកំពុងតែថែរក្សា ដោយសារសេចក្តីជំនឿ» (ពេត្រុសទី១ ១:៥) ។ គឺជាសិរីល្អនៃព្រះដែលប្រទានគុណធម៌របស់ទ្រង់ដល់កូនៗរបស់ព្រះអង្គ ។ ព្រះអង្គចង់ឃើញមនុស្សប្រុសស្រីទាំងឡាយឈានដល់កម្រិតកំពូល ហើយ នៅពេលដែលពួកគេបានចាប់យក អំណាចនៃព្រះគ្រិស្ត ដោយសេចក្តីជំនឿ នៅពេលពួកគេអង្វរករសំុសេចក្តីសន្យាដែលមិនចេះប្រែប្រួលរបស់ទ្រង់ ហើយទាមទារសេចក្តីសន្យាទាំងនោះធ្វើជារបស់ខ្លួន នៅពេលដែលពួកគេ ស្វែងរកព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងឱកាសដែល មិនត្រូវបាន បដិសេធ នោះព្រះនឹងធ្វើឲ្យពួកគេនៅក្នុងទ្រង់ទាំងស្រុង។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ បង​ប្អូន​អើយ គួរ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ឧស្សាហ៍​វិញ ដើម្បី​នឹង​ធ្វើ​ឲ្យ​ដំណើរ​ដែល​ទ្រង់​ហៅ ហើយ​រើស​តាំង​អ្នក​រាល់​គ្នាបាន​ពិត​ប្រាកដ​ឡើង បើ​ប្រព្រឹត្ត​ដូច្នោះ នោះ​អ្នក​រាល់​គ្នា​មិន​ដែល​ជំពប់​ឡើយ។ ( ពេត្រុសទី២ ១:១០ )

Powered by CAM