កិច្ចការនៃពួកសាវ័ក (ជំពូកទី-៥៤)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក២៤
ខព្រះគម្ពីរប្រចាំថ្ងៃ: ឯអស់អ្នកណាដែលនៅជាប់ក្នុងទ្រង់ នោះមិនដែលធ្វើបាបទេ តែពួកអ្នកដែលធ្វើបាបវិញ គេមិនបានឃើញទ្រង់ឡើយ ក៏មិនស្គាល់ទ្រង់ផង។ យ៉ូហានទី១ ៣:៦
លោកយ៉ូហានមានពេញដោយភាពក្រៀមក្រំ ខណៈដែលលោកបានមើលឃើញកំហុសដ៏ពិសពុលទាំងនេះកំពុងលូនចូលមកក្នុងពួកជំនុំ។ លោកបានឃើញគ្រោះថ្នាក់ដែលពួកជំនុំត្រូវទទួលរង ហើយលោកបានជួបនឹងភាពចាំបាច់និងការសម្រេចចិត្តជាបន្ទាន់។ សំបុត្ររបស់លោកយ៉ូហានដកដង្ហើមចេញជាវិញ្ញាណនៃសេចក្ដីស្រឡាញ់។ លោកហាក់ដូចជាបានសរសេរសំបុត្រនេះដោយស្លាបប៉ាកកានៃសេចក្តីស្រឡាញ់។ ប៉ុន្តែ ពេលដែលលោកបានជួបទំនាក់ទំនងជាមួយពួកអ្នកដែលកំពុងបំពាននឹងក្រឹត្យវិន័យរបស់ព្រះហើយបានអះអាងថា ពួកគេកំពុងរស់នៅដោយមិនមានអំពើបាប នោះលោកមិនបានបណ្តាក់មាត់ក្នុងការព្រមានពួកគេពីការបោកបញ្ឆោតដ៏គួរឲ្យភ័យខ្លាចរបស់ពួកគេនេះឡើយ។
ក្នុងការរសរសេរទៅកាន់អ្នកជំនួយការក្នុងកិច្ចការនៃដំណឹងល្អដ៏ស្មោះត្រង់ម្នាក់ ជាស្ត្រីដែលមានកិត្តិយសនិងឥទ្ធិពលដ៏ទូលំទូលាយ លោកបានមាន ប្រសាសន៍ថា «ពីព្រោះមានអ្នកប្រវ័ញ្ចបញ្ឆោតជាច្រើនបានមកក្នុងលោកិយហើយ ជាពួកអ្នកដែលមិនព្រមទទួលថា ព្រះយេស៊ូវគ្រិស្តបានមកក្នុងសាច់ឈាមទេ នោះហើយជាអ្នកប្រវ័ញ្ចបញ្ឆោត ហើយជាអ្នកទទឹងនឹងព្រះគ្រិស្ត ផង ត្រូវឲ្យអ្នករាល់គ្នាប្រយ័ត្ន ក្រែងបាត់ផលការដែលបានធ្វើហើយនោះ គឺឲ្យបានទទួលរង្វាន់ដ៏ពេញលេញវិញ អ្នកណាដែលប្រព្រឹត្តរំលង ហើយមិនកាន់ខ្ជាប់ក្នុងសេចក្តីបង្រៀនរបស់ព្រះគ្រិស្ត អ្នកនោះជាអ្នកគ្មានព្រះទេ តែអ្នកណាដែលកាន់ខ្ជាប់ ក្នុងសេចក្តីបង្រៀនរបស់ព្រះគ្រិស្តវិញ អ្នកនោះ មានទាំងព្រះវរបិតា និងព្រះរាជបុត្រាផង បើអ្នកណាមកឯអ្នករាល់គ្នា តែមិន បង្រៀនចំពោះសេចក្តីនេះ នោះកុំឲ្យទទួលអ្នកនោះ នៅក្នុងផ្ទះឡើយ កុំឲ្យ ទាំងជម្រាបសួរដល់អ្នកនោះផង ដ្បិតបើអ្នកណាជម្រាបសួរ នោះក៏តែងមាន សេចក្តីប្រកបគ្នា ក្នុងការអាក្រក់របស់អ្នកនោះដែរ»។
ព្រះបានប្រទានអំណាចឲ្យយើងវាយតម្លៃដល់អ្នកដែលអះអាងថាបាននៅជាប់ជាមួយនឹងព្រះគ្រិស្ត ខណៈដែលពួកគេកំពុងរស់នៅក្នុងការរំលងនឹងបញ្ញត្តិរបស់ព្រះទៅវិញ ដូចជាសិស្សដ៏ជាទីស្រឡាញ់ដែរ។ នៅសម័យ ចុងក្រោយនេះ ក៏មានអំពើអាក្រក់ស្រដៀងគ្នានឹងអ្វីដែលគំរាមកំហែងដល់វិបុលភាពនៃពួកជំនុំដំបូងដែរ ហើយយើងគួរតែយកចិត្តទុកដាក់ទៅនឹងការបង្រៀនរបស់សាវ័កយ៉ូហាននៅលើចំណុចទាំងនេះ ។ «អ្នកត្រូវតែមានសេចក្ដី សប្បុរស» គឺជាសម្រែកដែលគេបានឮនៅគ្រប់ទីកន្លែងជាពិសេសពីពួកអ្នក ដែលប្រកាសពីការញែកជាបរិសុទ្ធ។ ប៉ុន្តែ សេក្តីសប្បុរសពិតប្រាកដគឺហួសពីការគ្របបាំងនិងការលន់តួបាប ។ នៅពេលដែលយើងត្រូវស្រឡាញ់ដល់មនុស្សទាំងឡាយ ដែលព្រះគ្រិស្តបានសុគតជំនួសនោះ យើងក៏មិនត្រូវសម្របសម្រួលជាមួយនឹងការអាក្រក់ដែរ។ យើងមិនត្រូវរួបរួមជាមួយពួកអ្នកបះបោរ ហើយហៅអំពើនេះថាជាការសប្បុរសឡើយ។ ព្រះទ្រង់តម្រូវឲ្យរាស្រ្តរបស់ទ្រង់ក្នុងលោកិយនៅសម័យចុងក្រោយនេះ ឈរនៅខាងភាព ត្រឹមត្រូវឥតរង្គើ ដូចជាលោកយ៉ូហានបានប្រឆាំងនឹងកំហុសដែលបំផ្លាញដល់មនុស្ស ដូច្នោះដែរ។
សាវ័កយ៉ូហានបានបង្រៀនថា ខណៈដែលយើងគួរបង្ហាញការគួរសមបែបគ្រិស្តបរិស័ទ នោះព្រះបានអនុញ្ញាឲ្យយើងដោះស្រាយជាមួយនឹងអំពើបាបនិងមនុស្សមានបាប ដោយត្រង់ៗផងដែរ ថាអំពើបាបនេះមិនមែន ស្របជាមួយនឹងអំពើសប្បុរសធម៌ពិតប្រាកដជានិច្ចនោះទេ។ លោកបាន សរសេរថា «ឯអស់អ្នកណាដែលប្រព្រឹត្តអំពើបាបវិញ នោះក៏ឈ្មោះថាប្រព្រឹត្តរំលងក្រឹត្យវិន័យដែរ ដ្បិតអំពើបាបជាការរំលងក្រឹត្យវិន័យហើយ អ្នករាល់គ្នា ដឹងហើយ ថាទ្រង់បានលេចមក ដើម្បីនឹងដោះបាបយើងចេញ ហើយក៏នៅ ក្នុងទ្រង់ នោះគ្មានបាបសោះ ឯអស់អ្នកណាដែលនៅជាប់ក្នុងទ្រង់ នោះមិន ដែលធ្វើបាបទេ តែពួកអ្នកដែលធ្វើបាបវិញ គេមិនបានឃើញទ្រង់ឡើយ ក៏មិនស្គាល់ទ្រង់ផង» ។ក្នុងនាមជាស្មរបន្ទាល់សម្រាប់ព្រះគ្រិស្ត លោកយ៉ូហានមិនបានចូលទៅក្នុងទំនាស់ទេ ហើយក៏មិនមានការឈ្លោះទាស់ទែងគ្នាដែរ។ លោកបានប្រកាសពីអ្វីដែលលោកបានដឹង ពីអ្វីដែលលោកបានឃើញនិងបានឮ ។ លោកបានផ្សារភ្ជាប់ជាមួយព្រះគ្រិស្តយ៉ាងជិតស្និទ្ធ បានស្តាប់ការបង្រៀនរបស់ទ្រង់ បានឃើញការអស្ចារ្យរបស់ទ្រង់ ។ មានមនុស្សតិចតួចណាស់ដែលអាចឃើញសម្រស់នៃអត្តចរិតរបស់ព្រះគ្រិស្ត ដូចជាលោកយ៉ូហាន ។ សម្រាប់លោក ភាពងងឹតបានកន្លងផុតទៅហើយ ពន្លឺដ៏ពិតបានចែងចាំងមកលើរូបលោក ។ ទីបន្ទាល់របស់លោក ទាក់ទងនឹងព្រះជន្មនិងការសុគតរបស់ព្រះអង្គសង្រ្គោះ ច្បាស់ៗនិងមានអំណាច ។ លោកបាននិយាយចេញពីភាពបរិបូរ ចេញពីដួងចិត្តដែលពោរពេញដោយសេចក្ដីស្រឡាញ់ចំពោះព្រះអង្គសង្គ្រោះ ហើយគ្មានអំណាចណាអាចរារាំងពាក្យសម្តីរបស់លោកបានឡើយ។
លោកបានមានប្រសាសន៍ថា «ឯសេចក្តីដែលមានតាំងពីដើមមក ដែលយើងខ្ញុំបានឮ ហើយភ្នែកបានឃើញ ក៏បានមើល ហើយដៃបានប៉ះពាល់ ខាងឯព្រះបន្ទូលនៃជីវិត … យើងខ្ញុំបានឃើញទ្រង់ ក៏ធ្វើជាទីបន្ទាល់ ប្រាប់ដល់អ្នករាល់គ្នា ពីជីវិតនោះដ៏រស់នៅអស់កល្បជានិច្ចដែលពីដើមឋិតនៅនឹងព្រះវរបិតា ហើយបានលេចមកឲ្យយើងខ្ញុំឃើញ ដូច្នេះ សេចក្តីដែលយើងខ្ញុំបានឃើញ ហើយឮនោះ យើងខ្ញុំប្រាប់មកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីប្រកបនឹងយើងខ្ញុំដែរ រីឯសេចក្តីប្រកបរបស់យើងខ្ញុំ នោះគឺប្រកបនឹងព្រះវរបិតា ហើយនិងព្រះយេស៊ូវគ្រិស្ត ជាព្រះរាជបុត្រាទ្រង់»។
ដូច្នេះ សូមឲ្យពួកអ្នកជឿពិតប្រាកដ «បានបោះត្រា យល់ព្រមថា ព្រះទ្រង់ពិតត្រង់មែន» (យ៉ូហាន ៣:៣៣) តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ លោកអាចធ្វើបន្ទាល់ពីអ្វីដែលលោកបានមើលឃើញនិងបានស្តាប់ឮ ហើយលោកក៏បានដឹងអំពីព្រះចេស្តានៃព្រះគ្រិស្តដែរ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្តីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្តីស្រឡាញ់ នោះឈ្មោះថាមកពីព្រះ ហើយក៏ស្គាល់ទ្រង់ដែរ។ ( យ៉ូហានទី១ ៤:៧ )