ថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក៤៦
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ឯត្រង់ថ្ងៃ និងពេលកំណត់ នោះគ្មានអ្នកណាដឹងទេ ទោះទាំងពួកទេវតាដែលនៅលើស្ថានសួគ៌ក៏មិនដឹងដែរ ជ្រាបតែព្រះវរបិតានៃខ្ញុំប៉ុណ្ណោះ។ ម៉ាថាយ ២៤:៣៦
មហាវិនាសកម្មដែលបានធ្លាក់មកលើក្រុងយេរូសាឡិមធ្វើឱ្យមាន ការហិនហោចក្រៃលែងនៅពេលទីតុសបន្តការឡោមព័ទ្ធ។ នៅគ្រានោះ មនុស្សរាប់លាននាក់បានជួបជុំគ្នានៅក្នុងជញ្ជាំងដែលហ៊ុមព័ទ្ធទីក្រុងក្នុង វេលាបុណ្យរំលង។ ឃ្លាំងអាហារត្រូវបានបំផ្លិចបំផ្លាញអស់ដោយសារការ សងសឹករបស់ភាគីប្រជែង។ ហើយឥឡូវនេះ គេបានពិសោធរសជាតិដ៏ជូរចត់នៃអំណត់។ មនុស្សបានកកេរស្បែកខ្សែក្រវ៉ាត់ និងស្បែកជើង និងក្របខែល របស់ខ្លួន។ នៅពេលយប់មានមនុស្សច្រើនកុះករចេញដោយសម្ងាត់ទៅ ប្រមូលកូនរុក្ខជាតិ ដែលដុះនៅខាងក្រៅជញ្ជាំងទីក្រុង ហើយទាហានរបស់ ទីតុសបានសម្លាប់ពួកគេជាច្រើនដោយទណ្ឌកម្មដ៏សាហាវ។ ជារឿយៗ អ្នកដែលត្រឡប់មកវិញដោយអត់ទុក្ខភ័យ ត្រូវបានគេប្លន់យកអ្វីៗដែលគេខំប្រមូលបានមក។ ប្តីប្លន់ប្រពន្ធ ហើយប្រពន្ធប្លន់ប្តី។ ក្មេងៗបានឆក់យកម្ហូបអាហារពីមាត់ឪពុកម្តាយចាស់ជរារបស់ខ្លួន។
ពួកអ្នកដឹកនាំរ៉ូម បានព្យាយាមបង្កើតសេចក្តីភិតភ័យដល់ពួកជូវលុះដល់គេចុះចាញ់ គេបានវាយដំអ្នកជាប់គុក ដាក់ទារុណកម្ម និងឆ្កាងនៅតាម ជញ្ជាំងទីក្រុង។ នៅតាមជ្រលងភ្នំយេហូសាផែត និងនៅកាល់វ៉ារី ឈើឆ្កាងបានបញ្ឈរឡើងយ៉ាងច្រើនមីរដេរដាសស្ទើរតែរកផ្លូវចេញចូលគ្មាន។ នេះ ហើយជាបណ្តាសាដ៏អសោចដែលលោកពីឡាត់ បានបន្លឺចេញមកកៅអី វិនិច្ឆ័យទោស៖ «ចូរឱ្យឈាមវាធ្លាក់មកលើយើងរាល់គ្នា និងកូនចៅរបស់ យើងចុះ»។ ម៉ាថាយ ២៧:២៥។
ទីតុសបានតក់ស្លុតជាខ្លាំង នៅពេលគាត់ឃើញសាកសពគរជាគំនរក្នុងជ្រលងភ្នំ។ ដូចជាជនរំភើបចិត្តម្នាក់គាត់បានមើលទៅឯព្រះវិហារដ៏រុង រឿង ហើយដាក់បញ្ជាថាមិនឱ្យប៉ះពាល់ដល់ថ្មណាមួយឡើយ។ គាត់បាន អង្វរពួកអ្នកដឹកនាំជូវ កុំបង្ខំគាត់ឱ្យធ្វើឱ្យមានឈាមប្រឡាក់ ក្នុងទីកន្លែង មួយឡើយ។ ប្រសិនបើគេបានចេញទៅប្រយុទ្ធនៅកន្លែងផ្សេងទៀតវិញ នោះគ្មានទាហាន រ៉ូមណាម្នាក់ហ៊ានប្រមាថភាពបរិសុទ្ធនៃព្រះវិហារឡើយ។ រីឯយូស៊ីផឹសក៏បានសូមឱ្យគេចុះចូល ដើម្បីសង្គ្រោះខ្លួន ទីក្រុង និងកន្លែងគោរពថ្វាយបង្គំរបស់គេដែរ។ ប៉ុន្តែ ពាក្យប្រទេចផ្តាសា និងគ្រាប់ព្រួញទាំងឡាយបានហោះដូចព្យុះសំដៅមកឯអ្នកសម្រុះសម្រួលចុងក្រោយរបស់គេ។ ការខិតខំរបស់ទីតុស ដើម្បីជួយសង្គ្រោះព្រះវិហារ បានជាអាសារឥតការ ទៅវិញ ព្រោះព្រះដែលធំជាងលោកបានមានបន្ទូលថា គ្មានថ្មណាមួយនឹង ផ្តុំលើថ្មណាមួយឡើយ។
ទីបំផុត ទីតុសបានសម្រេចចិត្តយកព្រះវិហារដោយវាយសម្រុកទាំង បានដាក់បញ្ជាថា បើមានលទ្ធភាព គួរទុកឱ្យព្រះវិហាររួចពីមហន្តរាយ ប៉ុន្តែគ្មាននរណាម្នាក់ស្តាប់បញ្ជារបស់គាត់សោះ។ ទាហានម្នាក់គ្រវែងចន្លុះមួយ ចូលទៅក្នុងទីចំហ ហើយក្នុងមួយរំពេចនោះ មន្ទីរក្បែររោងឧបោសថបាន ឆេះឡើង។ ទីតុសស្ទុះទៅកន្លែងនោះ ហើយបញ្ជាឱ្យទាហានពន្លត់ភ្លើង។ តែគ្មាននរណាយកចិត្តទុកដាក់នឹងពាក្យគាត់ទេ។ នៅក្នុងកំហឹងរបស់គេ ពួកទាហានបានគ្រវែងចន្លុះទៅក្នុងបន្ទប់ជាប់នឹងព្រះវិហារ ហើយដកដាវ សម្លាប់ អ្នកដែលជ្រកកោននៅទីនោះ អស់មួយចំនួនធំ។ ឈាមក៏ហូរធ្លាក់ មកតាមជណ្តើរព្រះវិហារដូចទឹក។
បន្ទាប់ពីវិនាសកម្មនៃព្រះវិហារមក ទីក្រុងទាំងមូលក៏បានធ្លាក់ចូលទៅក្នុងកណ្តាប់ដៃរបស់ពួករ៉ូម។ ពួកអ្នកដឹកនាំសាសន៍អ៊ីស្រាអែលបានបោះបង់ប៉មដ៏រឹងមាំរបស់ខ្លួន។ ទីតុសបានប្រកាសថា ព្រះបានប្រគល់ពួកគេឱ្យ មកក្នុងក្រញាំដៃខ្លួន ព្រោះថាគ្មានម៉ាស៊ីនណា ទោះបីខ្លាំងប៉ុនណាក៏ដោយក៏ មិនអាចវាយឈ្នះប៉មប្រយុទ្ធដ៏ធំៗនេះបានឡើយ។ ទាំងទីក្រុង និងព្រះវិហារ បានឆេះរលាយរហូតដល់គ្រឹះ ហើយដីដែលគ្រឹះស្ថានបានតាំងនៅលើនោះ បានដូចជាវាលស្រែដែលភ្ជួរហើយដូច្នោះ។ សូមអានយេរេមា ២៦:១៨។ មានមនុស្សជាងមួយលាននាក់បានបាត់បង់ជីវិត។ គេបានយកអ្នកនៅរស់ ទៅជាឈ្លើយ លក់ជាខ្ញុំបម្រើ អូសយកទៅក្រុងរ៉ូម បោះទៅឱ្យសត្វស៊ីក្នុងមណ្ឌលកំសាន្តអារម្មណ៍ ឬត្រូវខ្ចាត់ខ្ចាយជាជនឥតផ្ទះសម្បែងនៅពាសពេញផែនដី។
ពួកជូវបានបំពេញពែងនៃសេចក្តីសងសឹកសម្រាប់ខ្លួនគេ។ នៅក្នុង មហន្តរាយ និងអស់ទាំងសេចក្តីវឹកវរដែលតាមបៀតបៀនគេ ក្នុងការរសាត់ ខ្ចាត់ខ្ចាយរបស់គេ គេបានច្រូតចម្រូតដែលដៃគេផ្ទាល់បានព្រោះ។ «ឱអ៊ីស្រាអែល ឯងបានបំផ្លាញខ្លួនឯង» «ដោយអំពើទុច្ចរិតរបស់ឯង»។ ហូសេ ១៣:៩; ១៤:១។ ការរងទុក្ខរបស់គេ ច្រើនតែតំណាងអំពីទណ្ឌកម្មដែលមកពីក្រឹត្យបញ្ញត្តិរបស់ព្រះ។ ម៉្លោះហើយបានជាអាមេបញ្ឆោតខំលាក់បាំងការងាររបស់វា។ ប៉ុន្តែ ដោយការបដិសេធសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណាពីស្ថានសួគ៌ទាំងរឹងចចេស ពួកជូវបានបណ្តាលឱ្យព្រះដកសេចក្តីការពាររបស់ទ្រង់ចេញពីគេ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា កន្លែងណាដែលគេនឹងផ្សាយដំណឹងល្អនេះទួទៅ គ្រប់ក្នុងលោកីយ៍ទាំងមូល នោះគេតែងនឹងដំណាលពីការដែលនាងបានធ្វើហើយនេះ ទុកសំរាប់ជាកេរ្តិ៍នាងតទៅ។ ម៉ាកុស ១៤:៩