ថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក៤៩
ឥឡូវនេះ ក្រុមជំនុំបានស្ថិតនៅក្នុងសេចក្តីអន្តរាយដ៏គួរឱ្យភ័យខ្លាច។ គុក ទណ្ឌកម្មភ្លើង និងដាវ គឺជាព្រះពរវិញ បើយកមកប្រៀបធៀបទៅនឹងគម្រោងការទីពីររបស់សាតាំង។ អ្នកគ្រីស្ទានខ្លះមានគោលជំហររឹងមាំ។ ខ្លះ ទៀត ស៊ូកែប្រែជំនឿរបស់ខ្លួន។ ក្រោមការយកគ្រីស្ទសាសនាមកបិទបាំងពីខាងក្រៅ សាតាំងក៏បានជ្រៀតខ្លួនវាចូលក្នុងក្រុមជំនុំ ដើម្បីធ្វើឱ្យជំនឿរបស់គេពុករលួយទៅ។
ទីបំផុត គ្រីស្ទានភាគច្រើនបានយល់ព្រម ដើម្បីបន្ទាបកម្រិត។ ការ បង្រួបបង្រួមក៏កើតមានឡើង រវាងគ្រីស្ទសាសនានឹងសាសនាដទៃ។ ទោះបី អ្នកថ្វាយបង្គំរូបចម្លាក់ បានអះអាងខ្លួនថាបានរួបរួមនឹងព្រះវិហារក៏ដោយ គេនៅតែថ្វាយបង្គំរូបចម្លាក់ដដែល គ្រាន់តែប្តូរវត្ថុដែលគេគោរពទៅនឹងរូប របស់ព្រះយេស៊ូវ រូបរបស់នាងម៉ារា ព្រមទាំងរូបរបស់ពួកសន្តបុគ្គល ប៉ុណ្ណោះ។ លទ្ធិក្លែងក្លាយ សាសនវិធីដែលពឹងផ្អែកទៅលើជំនឿអកុសល និងសក្ការពិធីដែលទាក់ទងនឹងរូបចម្លាក់ត្រូវបានបញ្ចូលមកក្នុងជំនឿ និង សេចក្តីគោរពរបស់ក្រុមជំនុំ។ ម៉្លោះហើយ គ្រីស្ទសាសនាក៏បានខូចបង់ ហើយក្រុមជំនុំបានបាត់នូវភាពបរិសុទ្ធ និងប្ញទ្ធានុភាព។ ទោះជាយ៉ាងណា ក៏ដោយ មានអ្នកខ្លះពុំត្រូវបានគេនាំឱ្យវង្វេងទេ។ គេនៅតែរក្សាភក្តីភាព របស់ខ្លួន ដល់ព្រះដ៏ជាអ្នកនិពន្ធនៃសេចក្តីពិតដដែល។
ក្រុមពីរប្រភេទក្នុងព្រះវិហារ
មានក្រុមពីរប្រភេទ ក្នុងចំណោមអ្នកដែលអះអាងខ្លួនថាដើរតាម ព្រះគ្រីស្ទ។ ក្នុងខណៈដែលក្រុមមួយសិក្សាអំពីព្រះជន្មនៃព្រះអង្គសង្គ្រោះ ហើយខិតខំយ៉ាងអស់ពីចិត្ត ដើម្បីកែតម្រូវនូវភាពខុសឆ្គងរបស់ខ្លួន ទាំង អនុលោមទៅតាមព្រះដ៏ជាគំរូផងនោះ ក្រុមមួយទៀត ចៀសចេញមិនចង់ឃើញសេចក្តីពិតដែលងាយនឹងអនុវត្តនោះទេ ព្រោះវាបើកសម្តែងនូវ កំហុសរបស់ខ្លួន។ ទោះជាក្នុងសភាវៈដ៏ប្រសើរបំផុតក៏ដោយ ក្រុមជំនុំពុំបានផ្សំផ្គុំឡើងដោយពួកប្រកាន់សេចក្តីពិត និងសេចក្តីស្មោះត្រង់ទាំងអស់គ្នាទេ។ យូដាសត្រូវបានអនុញ្ញាតឱ្យមានទំនាក់ទំនងជាមួយពួកសាវ័ក ប្រយោជន៍ ឱ្យបានឃើញកំហុសរបស់ខ្លួនតាមរយៈការបង្រៀន និងគំរូរបស់ ព្រះគ្រីស្ទ។ ប៉ុន្តែ ដោយការបណ្តោយខ្លួនតាមអំពើបាប គាត់បានចាញ់ សេចក្តីល្បួងរបស់សាតាំង។ គាត់មានកំហឹងនៅពេលមានការបន្ទោសដល់ កំហុសរបស់គាត់ ដូច្នេះហើយ គាត់ក៏ត្រូវបាននាំឱ្យក្បត់ព្រះបរមគ្រូរបស់ ខ្លួន។ សូមអាន ម៉ាកុស ១៤:១០,១១។
អាន៉្នានាស និងសាភីរ៉ាបានកុហកថាលះបង់ទាំងស្រុងសម្រាប់ព្រះ នៅពេលគេទុកចំណែកមួយផ្នែកសម្រាប់ខ្លួនគេ ដោយមានចិត្តកំណាញ់។ ព្រះវិញ្ញាណនៃសេចក្តីពិត បានបង្ហាញដល់ពួកសាវកនូវចរិតពិតប្រាកដ របស់ជនកំពុតទាំងនេះ ហើយការវិនិច្ឆ័យរបស់ព្រះក៏បានកម្ចាត់ចេញនូវ អំពើទុច្ចរិត ដើម្បីឱ្យក្រុមជំនុំមានភាពបរិសុទ្ធ។ សូមអានកិច្ចការ ៥:១-១១។ នៅពេលការធ្វើទុក្ខបុកម្នេញបានកើតឡើងដល់គ្រីស្ទបរិស័ទ មានតែអ្នក សុខចិត្តលះបង់អ្វីៗទាំងអស់សម្រាប់សេចក្តីពិតទេដែលប្រាថ្នាចង់ធ្វើជា សាវ័ករបស់ទ្រង់នោះ។ ប៉ុន្តែ នៅពេលការធ្វើទុក្ខទោសបានបញ្ឈប់ហើយនោះ អ្នកដែលបានប្រែចិត្តជឿក៏មានចំនួនច្រើនឡើង តែគេពុំសូវមានចិត្ត ស្មោះត្រង់ទេ ហើយផ្លូវក៏បើកចំហឡើង ឱ្យសាតាំងយកពួកគេមកធ្វើជា ឈ្នាន់។
នៅពេលពួកគ្រីស្ទានយល់ស្របនឹងរួបរួមជាមួយអ្នកកាន់សាសនា ដទៃ ដែលបានប្រែចិត្តតែពាក់កណ្តាល នោះសាតាំងអរសប្បាយពេកក្រៃ។ បន្ទាប់មកវាបណ្តាលពួកគេឱ្យធ្វើទុក្ខទោសដល់អ្នកដែលជឿស្មោះត្រង់ដល់ព្រះ។ ពួកគ្រីស្ទបរិស័ទទាំងនេះ ដែលងាកចេញពីជំនឿ ហើយរួបរួមជាមួយពួកជំនឿសាសនាដទៃតែពាក់កណ្តាល ក៏នាំគ្នាវាយប្រហារដល់ប្រការ សំខាន់ៗនៃគោលលទ្ធិរបស់ព្រះគ្រីស្ទ។ ឃើញថាពួកគេត្រូវការការតស៊ូ យ៉ាងខ្លាំង ដើម្បីឈរឱ្យបានមាំមួនទប់ទល់នឹងសេចក្តីបំភាន់ និងសេចក្តី ស្អប់ខ្ពើមដែលបានកកើតឡើងក្នុងក្រុមជំនុំ។ គេពុំបានទទួលយកព្រះគម្ពីរមកធ្វើជាខ្នាតនៃជំនឿទេ។ គេបានចាត់ទុកគោលលទ្ធិនៃសេរីភាពសាសនាថាជាលទ្ធិខុសឆ្គងទៅវិញ ហើយផ្តន្ទាទោសដល់អ្នកគាំទ្រលទ្ធិនោះ។
បន្ទាប់ពីការប៉ះទង្គិចដ៏យូរលង់មក អ្នកដែលមានភក្តីភាពចំពោះ សាសនាបានយល់ថា ការញែកចេញឱ្យដាច់ស្រឡះ គឺជាការចាំបាច់។ គេពុំហ៊ានស៊ូទ្រាំនឹងកំហុសទាំងឡាយ ដែលបណ្តាលឱ្យស្លាប់ខាងព្រលឹង វិញ្ញាណ ហើយនិងធ្វើឱ្យគ្រោះថ្នាក់ដល់តំណកូនចៅរបស់គេឡើយ។ គេ មានអារម្មណ៍ថា ការទទួលសន្តិភាពដោយលះបង់គន្លងធម៌ គឺជាការខាត បង់ខ្លាំងណាស់។ ប្រសិនបើជាអាចនឹងទទួលឯកភាពគ្នាបាន តាមតែការលះបង់នូវសេចក្តីពិតប៉ុណ្ណោះ នោះចូរឱ្យមានភាពខុសគ្នា ហើយនិងសង្គ្រាមចុះ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា កន្លែងណាដែលគេនឹងផ្សាយដំណឹងល្អនេះទួទៅ គ្រប់ក្នុងលោកីយ៍ទាំងមូល នោះគេតែងនឹងដំណាលពីការដែលនាងបានធ្វើហើយនេះ ទុកសំរាប់ជាកេរ្តិ៍នាងតទៅ។ ម៉ាកុស ១៤:៩