ថ្ងៃច័ន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១
មហាវិវាទ (ជំពូកទី-០៣)
យុគងងឹតខាងព្រលឹងវិញ្ញាណ
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក៥១
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ចូរឲ្យអ្នកផ្សាយព្រះបន្ទូលចុះ ហើយទទូចជំរុញផង ទោះត្រូវពេល ឬខុសក្តី ចូររំឭកគេឲ្យដឹងខ្លួន ព្រមទាំងបន្ទោស ហើយកំឡាចិត្តគេ ដោយចិត្តអត់ធ្មត់ និងសេចក្តីប្រៀនប្រដៅគ្រប់យ៉ាង។ ធីម៉ូថេទី២ ៤:២
លិខិតទីពីររបស់សាវ័កប៉ុលដល់បណ្តាជនថែស្សាឡូនីច បានទស្សន៍ ទាយ នូវការបែរចេញពីជំនឿដ៏សន្ធឹកសន្ធាប់ ដែលនឹងកើតឡើងដោយការស្ថាបនាអំណាចរបស់វិហារកាតូលិក។ លោកបានបញ្ជាក់ថាថ្ងៃនៃព្រះគ្រីស្ទ នឹងពុំទាន់មកដល់ទេ «ទាល់តែមានការក្បត់សាសនាមកជាមុន ហើយមនុស្ស ដែលជាតួបាបនោះបានលេចមក គឺជាមនុស្សដែលត្រូវហិនវិនាសដែលទាស់ ទទឹង ហើយលើកខ្លួនឡើងខ្ពស់ជាងអស់ទាំងអ្វីដែលហៅថាព្រះ ឬរបស់អ្វី ដែលគេគោរពប្រតិបត្តិផង ដល់ម៉្លេះបានជាវានឹងអង្គុយនៅដូចជាព្រះក្នុងវិហារ នៃព្រះ ទាំងសម្តែងខ្លួនថាជាព្រះផង»។ ហើយលោកក៏ដាស់តឿនដល់បងប្អូន លោកថែមទៀតថា «សេចក្តីអាថ៌កំបាំងរបស់ការទទឹងច្បាប់ កំពុងតែបណ្តាល ឡើងហើយ»។ ថែស្សាឡូនីចទី២ ២:៣,៤,៧។ ទោះបីនៅក្នុងសម័យដើមនៅ ឡើយ ក៏គាត់បានឃើញការជ្រៀតចូលទៅក្នុងក្រុមជំនុំនូវសេចក្តីខុសឆ្គងដែល រៀបចំផ្លូវសម្រាប់ការដុះដាលឡើងនៃប្រព័ន្ធកាតូលិកដែរ។
«សេចក្តីអាថ៌កំបាំងរបស់ការទទឹងច្បាប់» បានបន្តអនុវត្តនូវកិច្ចការ ប្រមាថ និងឆបោករបស់វាបន្តិចម្តងៗ តែមុនដំបូងវាធ្វើដោយលបៗ និងដោយ សម្ងាត់ បន្ទាប់មកដោយបើកចំហវិញ នៅពេលវាបានកើនកម្លាំងកាន់តែខ្លាំង ឡើង ហើយនិងនៅពេលវាគ្រប់គ្រងគំនិតមនុស្សទាំងស្រុងហើយ។ ទំនៀម ទម្លាប់របស់ពួកមិនជឿ បានចូលទៅនៅក្នុងក្រុមជំនុំរបស់គ្រីស្ទបរិស័ទ ស្ទើរ តែពុំបានដឹងខ្លួនទាល់តែសោះ។ វិញ្ញាណនៃការសម្របសម្រួល និងការប្រព្រឹត្ត តាម ត្រូវបានឈប់មួយរយៈដោយការបៀតបៀនដ៏សហ័សពីសាសនាដទៃ ប៉ុន្តែ នៅពេលដែលការបៀតបៀនបានឈប់ទៅ គ្រីស្ទសាសនាក៏បានចូលទៅ ដល់ទីនាំង និងរាជវាំងនៃពួកស្តេចតែម្តង ក្រុមជំនុំបានបំភ្លេចចោលនូវភាពសាមញ្ញខាងការបន្ទាបខ្លួនរបស់ព្រះគ្រីស្ទ និងពួកសាវ័ក ហើយបែរមកទទួល យកដំណើរអធិកអធម និងដំណើរប្រកាន់ប្ញកខ្ពស់របស់ពួកសង្ឃ និងពួកអ្នក ដឹកនាំដែលកាន់សាសនាដទៃវិញ ហើយវិហារក៏បានយកទំនៀមទម្លាប់ និងទ្រឹស្តីរបស់មនុស្សមកជំនួសសេចក្តីតម្រូវរបស់ព្រះ។
ការផ្លាស់ប្រែតែសំបកក្រៅរបស់ព្រះចៅអធិរាជកុងស្តង់ទីន (Constantine†) នៅដើមសតវត្សទី៤ បណ្តាលឱ្យមានការអរសប្បាយជាខ្លាំង ហើយ លោកីយ៍ដែលបានបំពាក់ពីក្រៅដោយសណ្ឋាននៃភាពសុចរិត ក៏បានដើរចូល ទៅក្នុងវិហារ។ ឥឡូវនេះ កិច្ចការនៃអំពើពុករលួយបានចម្រើនឡើងយ៉ាងឆាប់ រហ័ស។ សាសនាដទៃ ក្នុងពេលដែលមើលទៅហាក់ដូចជាមានជ័យជម្នះហើយក៏ក្លាយទៅជាអ្នកច្បាំងទន្ទ្រានយកតែម្តង។ វិញ្ញាណរបស់លទ្ធិនេះក៏បានគ្រប់គ្រងលើក្រុមជំនុំ។ គោលលទ្ធិ និងជំនឿឈ្វេងរបស់លទ្ធិនេះ ត្រូវបាន បញ្ចូលទៅក្នុងជំនឿរបស់អស់អ្នកដែលអះអាងថាជាសិស្សរបស់ព្រះគ្រីស្ទ។
ការសម្របសម្រួលរវាងសាសនាដទៃ និងគ្រីស្ទសាសនា បានបណ្តាល ឱ្យកើតមាន «មនុស្សដែលជាតួបាប» ដូចបានចែងនៅក្នុងបទទំនាយថា រឹង ទទឹង ហើយលើកតម្កើងខ្លួនឯងខ្ពស់ជាងព្រះ។ ប្រព័ន្ធដ៏មហិមានៃសាសនា ក្លែងក្លាយនោះ គឺជាស្នាដៃឯកមួយនៃអំណាចរបស់សាតាំង ជាវិមាននៃការ ខិតខំដាក់ខ្លួនវាអង្គុយនៅលើបល្ល័ង្ក ដើម្បីត្រួតត្រាផែនដីទៅតាមអំពើចិត្ត របស់វា។
មានគ្រាមួយនោះ សាតាំងបានខ្នះខ្នែងធ្វើការសម្របសម្រួលជាមួយ ព្រះគ្រីស្ទ។ សាតាំងបានមកឯព្រះរាជបុត្រនៃព្រះនៅក្នុងទីរហោស្ថាននៃ សេចក្តីល្បួង រួចបង្ហាញទ្រង់អស់ទាំងអាណាចក្រលោកីយ៍ ហើយនិងសិរី រុងរឿងនៃរបស់ទាំងនោះ ទាំងថានឹងប្រគល់អ្វីៗទាំងអស់ទៅក្នុងព្រះហស្ត ទ្រង់ បើព្រះអង្គគ្រាន់តែទទួលស្គាល់ឧត្តមភាពរបស់ស្តេចនៃសេចក្តីងងឹត។ ព្រះគ្រីស្ទបានបន្ទោសដល់មេល្បួងដ៏មិនចេះកោតក្រែងនេះ រួចក៏ដេញវា ចេញ។ ប៉ុន្តែ សាតាំងបានទទួលជោគជ័យដ៏ធំសម្បើម ក្នុងការសម្តែងសេចក្តី ល្បួងដដែលនោះដល់មនុស្ស។ ដើម្បីរក្សាផលប្រយោជន៍លោកីយ៍ និង កិត្តិយស ក្រុមជំនុំបានទៅពឹងពាក់ និងទៅរកការគាំទ្រពីវីរបុរសនៃផែនដី ហើយបន្ទាប់ពីបានបដិសេធព្រះគ្រីស្ទរួចហើយ ក្រុមជំនុំត្រូវបានគេអន្ទងឱ្យប្រគល់ភក្តីភាពចំពោះតំណាងរបស់សាតាំង គឺសង្គ្រាជនៃរ៉ូម។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ហើយអ្នកណាក្នុងពួកអ្នកដែលចង់បានជាលេខ១ អ្នកនោះត្រូវធ្វើជាបាវដល់អ្នករាល់គ្នាវិញដែរ ដូចជាកូនមនុស្សបានមក មិនមែនឲ្យគេបំរើលោកទេ គឺនឹងបំរើគេវិញ ហើយនិងឲ្យជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើនផង។ ម៉ាថាយ ២០:២៧-២៨