ថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក៥២
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដ្បិតនឹងមានព្រះគ្រីស្ទក្លែង ហើយហោរាក្លែងកើតឡើង គេនឹងធ្វើទីសំគាល់យ៉ាងធំ ហើយនិងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផង បើសិនជាបាន។ ម៉ាថាយ ២៤:២៤
គឺជាគោលលទ្ធិដឹកនាំមួយរបស់លទ្ធិរ៉ូមនិយម ដែលឱ្យទទួលស្គាល់ប៉ាបថាជាសិរសាជាក់ស្តែងនៃក្រុមជំនុំរបស់ព្រះគ្រីស្ទនៅទូទាំងសាកលលោក ទាំងប្រកបដោយឧត្តមអាជ្ញាធរលើពួកសង្គ្រាជ និងពួកគ្រូគង្វាលនៅគ្រប់ ទិសទីនៃលោកីយ៍ទៀតផង។ លើសពីនេះទៅទៀត ប៉ាបត្រូវបានប្រគល់ ឋានន្តរស័ក្តិជាព្រះ។ គេបានសម្តៅទៅប៉ាបថាជា «ព្រះដ៏ជាអម្ចាស់ប៉ាប (Lord God the Pope)» ព្រមទាំងបានប្រកាសថាជាអ្នកមិនចេះខុសសោះទៀតផង។ លោកទាមទារឱ្យមនុស្សគ្រប់រូបគោរពលោក។ ការអះអាងដដែល នេះ ដែលសាតាំងលើកឡើងនៅក្នុងទីរហោស្ថាននៃសេចក្តីល្បួងជំរុញដោយវាដដែល តាមរយៈវិហាររ៉ូម ហើយមនុស្សដ៏សន្ធឹកសន្ធាប់ ត្រៀមខ្លួនជាស្រេច ដើម្បីនឹងគោរពលោក។
ប៉ុន្តែ អស់អ្នកដែលគោរពកោតខ្លាចដល់ព្រះ បានតទល់នឹងសេចក្តី ព្រហើនដែលផ្គើនដល់ស្ថានសួគ៌ ដូចជាព្រះគ្រីស្ទបានតទល់នឹងសេចក្តី ល្បួងលរបស់សាតាំងដែរ៖ «ត្រូវឱ្យឯងថ្វាយបង្គំដល់ព្រះអម្ចាស់ជាព្រះនៃឯង ហើយត្រូវគោរពដល់ទ្រង់តែមួយព្រះអង្គប៉ុណ្ណោះ»។ លូកា ៤:៨។ ព្រះទ្រង់ ពុំដែលមានចែងនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គថា ទ្រង់បានតែងតាំងនរណា ម្នាក់ឱ្យធ្វើជាសិរសានៃព្រះវិហារឡើយ។ គោលលទ្ធិនៃឧត្តមភាពរបស់ កាតូលិក គឺប្រឆាំងនឹងសេចក្តីបង្រៀនរបស់បទគម្ពីរទាំងស្រុង។ ប៉ាបពុំអាចមានអំណាចទៅលើក្រុមជំនុំរបស់ព្រះគ្រីស្ទបានទេ លើកលែងតែដោយការដណ្តើមយកតែប៉ុណ្ណោះ។
ពួកកាតូលិករ៉ូមបានខំព្យាយាមធ្វើការប្រឆាំងពួកប្រូតេស្តង់ ដោយ ចោទថាជាអ្នកកាន់លទ្ធិបែកឆ្វេង ហើយចង់បំបែកចេញពីវិហារពិតដោយ ស្ម័គ្រពីចិត្ត ប៉ុន្តែ ពាក្យចោទប្រកាន់ទាំងនេះ បានធ្លាក់ទៅលើខ្លួនវិញទេ គឺពួក គេទេដែលជាអ្នកទម្លាក់ចុះនូវទង់របស់ព្រះគ្រីស្ទ ព្រមទាំងចាកចេញពី «ជំនឿ ដែលបានប្រគល់មកពួកបរិសុទ្ធ មួយដងជាសម្រេច» នោះ។ យូដាស ៣។
សាតាំងបានដឹងច្បាស់ថា ព្រះគម្ពីរបរិសុទ្ធអាចធ្វើឱ្យមនុស្សភ្លឺស្វាងអំពីសេចក្តីឆបោករបស់វា ព្រមទាំងតទល់អំណាចរបស់វាផង។ គឺដោយព្រះ បន្ទូលនោះហើយ ដែលសូម្បីតែព្រះអង្គសង្គ្រោះនៃលោកីយ៍ ក៏បានទប់ទល់នឹងការវាយប្រហាររបស់វាដែរ។ នៅរាល់ទាំងការវាយសន្ធប់ ព្រះគ្រីស្ទបានបញ្ចេញនូវខែលនៃសច្ចភាពដ៏អស់កល្ប ដោយមានព្រះបន្ទូលថា «មាន សេចក្តីចែងទុកមក»។ ទ្រង់បានជំទាស់នឹងប្រាជ្ញា និងអំណាចនៃវោហារ ដល់គ្រប់ទាំងសំណូមពររបស់បច្ចាមិត្ត។ ដើម្បីរក្សាការគ្រប់គ្រងរបស់វានៅលើមនុស្ស ហើយនិងកសាងអាជ្ញាច្បាប់របស់កាតូលិកដែលជាអ្នក ដណ្តើមយកនោះ សាតាំងត្រូវធ្វើឱ្យមនុស្សស្ថិតនៅក្នុងភាពល្ងង់ខ្លៅខាងឯ បទគម្ពីរ។ ព្រះគម្ពីរតែងតែលើកតម្កើងព្រះ ហើយដាក់មនុស្សឱ្យនៅក្នុង តំណែងរបស់ខ្លួន ម៉្លោះហើយបានជាសេចក្តីពិតដ៏ស័ក្តិសិទ្ធិនៃព្រះគម្ពីរត្រូវបានលាក់បាំងហើយបិទជិត។ នេះជាគំនិតដែលវិហាររ៉ូមប្រកាន់យក។ ការចែកចាយព្រះគម្ពីរត្រូវបានហាមឃាត់អស់រាប់រយឆ្នាំ ព្រមទាំងមិនអនុញ្ញាតឱ្យបណ្តាជនអាន ឬមានទុកនៅក្នុងផ្ទះឡើយ ហើយពួកសង្ឃ និងពួកសង្ឃ ជាន់ខ្ពស់ដែលឥតវិន័យ បានបកស្រាយសេចក្តីបង្រៀននៃព្រះគម្ពីរ ដើម្បីទ្រ ទ្រង់សេចក្តីពុតត្បុតរបស់ខ្លួន។ ម៉្លោះហើយ ស្តេចប៉ាបត្រូវបានគេទទួល ស្គាល់ស្ទើរតែទូទាំងសាកលលោកថា ជាអ្នកតំណាងព្រះនៅផែនដី ដែល បានទទួលអំណាចគ្រប់គ្រងលើវិហារ និងរដ្ឋ។
ថ្ងៃបរិសុទ្ធត្រូវបាន «ប្តូរ»
បន្ទាប់ពីបានដកអ្នកតាមដានកំហុសចេញហើយ សាតាំងក៏បានធ្វើទៅតាមតែអំពើចិត្តវា។ បទទំនាយបានបញ្ជាក់ថា ប្រព័ន្ធកាតូលិកនឹង «គិត បំផ្លាស់ពេលកំណត់ និងច្បាប់ផង»។ ដានីយ៉ែល ៧:២៥។ ឃើញថាការនេះបានចាប់ផ្តើមយ៉ាងឆាប់រហ័ស។ ដើម្បីឱ្យអ្នកជឿសាសនាដទៃប្រែចិត្តជឿ ផងដែរនោះ គេបានយករូបចម្លាក់ចូលមកក្នុងវិហារ ដើម្បីថ្វាយបង្គំ ហើយ ការសរសើររូបភាព និងវត្ថុបុរាណ ក៏បានជ្រួតជ្រាបចូលក្នុងពិធីគោរពថ្វាយបង្គំនៃគ្រីស្ទសាសនាបន្តិចម្តងៗ។ នៅទីបំផុត បទបញ្ជារបស់ក្រុមប្រឹក្សា ជាន់ខ្ពស់ បានស្ថាបនាប្រព័ន្ធនៃការថ្វាយបង្គំរូបនេះ។ ដើម្បីបង្ហើយនូវកិច្ចការ ប្រមាថរ៉ូមក៏លុបចោលពីច្បាប់របស់ព្រះនូវក្រឹត្យវិន័យទី២ ដែលហាមមិនឱ្យ ថ្វាយបង្គំរូប ហើយបំបែកក្រឹត្យវិន័យទី១០ជាពីរ ដើម្បីឱ្យនៅមានចំនួន ដដែល។
វិញ្ញាណនៃការបន្ធូរបន្ថយសម្រាប់ពួកមិនជឿ បានបើកទ្វារសន្សឹមៗទៅរកការមិនអើពើដល់អាជ្ញាធរនៃនគរស្ថានសួគ៌។ សាតាំងដែលធ្វើការតាម រយៈមេដឹកនាំវិហារដែលគ្មានការឧទ្ទិសទៅរកព្រះ ក៏បានជាន់ឈ្លីដល់ក្រឹត្យវិន័យទី៤ដែរ គឺបានព្យាយាមបោះបង់ថ្ងៃបរិសុទ្ធពីបុរាណ ជាថ្ងៃដែលព្រះ ទ្រង់បានប្រទានពរ ព្រមទាំងញែកជាបរិសុទ្ធ (លោកុប្បត្តិ ២:២,៣) រួចហើយបែរទៅលើកតម្កើងថ្ងៃបុណ្យរបស់ពួកអ្នកមិនជឿ ដូចជាការគោរព «ថ្ងៃនៃ ព្រះអាទិត្យ» ជាដើម។ មុនដំបូងការផ្លាស់ប្តូរនេះពុំបានធ្វើឡើងដោយចំហទេ។ នៅក្នុងសតវត្សទី១ ថ្ងៃសប្បាតហ៍ពិតប្រាកដត្រូវបានរក្សាដោយពួក គ្រីស្ទានទាំងអស់។ ពួកគេពុំចង់ឱ្យអ្នកដទៃបង្អាប់កិត្តិយសរបស់ព្រះទេ ហើយ ជឿថាច្បាប់របស់ទ្រង់ពុំអាចផ្លាស់ប្តូរបានឡើយ ពួកគេបានរក្សាយ៉ាងខ្ជាប់ ខ្ជួននូវសិក្ខាបទដ៏ពិសិដ្ឋ។ ប៉ុន្តែ ដោយកលល្បិចដ៏ប៉ិនប្រសប់ សាតាំងបាន ធ្វើការតាមរយៈភ្នាក់ងាររបស់វា ដើម្បីសម្រេចគោលបំណងរបស់វា។ ដើម្បីធ្វើឱ្យមនុស្សមានការចាប់ចិត្តចំពោះថ្ងៃអាទិត្យ គេក៏ធ្វើថ្ងៃនោះឱ្យទៅជាថ្ងៃ បុណ្យ សម្រាប់លើកសរសើរនូវដំណើររស់ឡើងវិញរបស់ព្រះគ្រីស្ទ។ ពិធី ប្រជុំខាងសាសនា ក៏បានធ្វើឡើងនៅថ្ងៃនេះដែរ ព្រមទាំងចាត់ទុកថាជាថ្ងៃនៃការកំសាន្តសប្បាយ ឯថ្ងៃសប្បាតហ៍ [Sabbath] គេនៅតែរក្សាជាបរិសុទ្ធ ដដែល។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ហើយអ្នកណាក្នុងពួកអ្នកដែលចង់បានជាលេខ១ អ្នកនោះត្រូវធ្វើជាបាវដល់អ្នករាល់គ្នាវិញដែរ ដូចជាកូនមនុស្សបានមក មិនមែនឲ្យគេបំរើលោកទេ គឺនឹងបំរើគេវិញ ហើយនិងឲ្យជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើនផង។ ម៉ាថាយ ២០:២៧-២៨