ថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៥៦)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក៣១

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដ្បិត​នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ ឯ​បញ្ញត្ត​ទ្រង់ នោះ​មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ។ យ៉ូហានទី១ ៥:៣

នៅជុំវិញគាត់ លោកបានឃើញទីបន្ទាល់នៃទឹកជំនន់ ដែលបានបំផ្លាញផែនដីដោយសារមនុស្សបានប្រព្រឹត្ដរំលងនឹងក្រឹត្យវិន័យរបស់ព្រះ ។ ថ្មដែលដុះចេញពីទីជម្រៅដ៏ធំហើយចេញពីផែនដី ដោយការបែកចេញពីផ្ទៃទឹកបាននាំមកនូវការចាក់សេចក្តីក្រោធរបស់ព្រះដ៏គួរឲ្យភ័យខ្លាច មកលើគំនិត​យ៉ាង​រហ័ស ។ ហោរាយ៉ូហានបានឮសំឡេងរបស់ព្រះអាទិករ នៅក្នុង​សំឡេង​នៃ​ទឹកជាច្រើន ដែលបន្លឺឡើងកាន់តែជ្រៅទៅៗ ។ ចំពោះលោក សមុទ្រដែលកម្រើកដោយកម្លាំងខ្យល់បក់ដែលគ្មានត្រាប្រណី តំណាងឲ្យសេចក្ដី​ក្រោធ​របស់ព្រះ ដែលមានការអាក់អន់ព្រះទ័យ។ រលកធំៗ នៅក្នុងភាពរំជើបរំជួលដ៏គួរឲ្យភ័យខ្លាច ឋិតនៅក្នុងដែនកំណត់នៃព្រះហស្តរបស់ព្រះដែលមនុស្សមើលមិនឃើញ ដែលបានមានបន្ទូលអំពីការគ្រប់គ្រងនៃអំណាចដ៏គ្មានទីបញ្ចប់។ ផ្ទុយទៅវិញ លោកបានដឹងពីភាពទន់ខ្សោយនិងភាពល្ងង់ខ្លៅនៃ សេចក្តីស្លាប់ ដែលគ្រាន់តែជាដង្កូវនៃធូលីដីប៉ុណ្ណោះ សិរីរុងរឿងនៅក្នុងប្រាជ្ញានិងកម្លាំងតាមការសន្មតរបស់ពួកគេ ហើយបានកំណត់ឲ្យចិត្តរបស់ពួកគេប្រឆាំងនឹងការគ្រប់គ្រងរបស់ព្រះនៃចក្រវាឡ ដែលហាក់ដូចជាព្រះជាម្ចាស់មានលក្ខណៈដូចពួកគេដែរ ។ ដោយសារផ្ទាំងថ្ម លោកបាននឹក​ឃើញពីព្រះគ្រិស្ត ដែលជាថ្មដានៃកម្លាំងរបស់លោក ជាជម្រកដែលលោក​អាចលាក់ខ្លួនដោយគ្មានការភ័យខ្លាច ។ ចេញពីសាវ័កដែលគេបាននិរទេសទៅកាន់កោះប៉ាត់ម៉ុសដែលពោរពេញដោយផ្ទាំងថ្ម មនុស្សមានចិត្តឆេះឆួលចង់ដើរតាមព្រះ និងមានការអធិដ្ឋានដ៏ក្លៀវក្លាបំផុត។

ប្រវត្ដិនៃលោកយ៉ូហានបានបង្ហាញឲ្យឃើញនូវរបៀបដែលព្រះអាចប្រើអ្នកបម្រើការដែលមានវ័យចំណាស់ ដ៏គួរឲ្យចាប់អារម្មណ៍។ នៅពេលលោកយ៉ូហានត្រូវបានគេនិរទេសទៅកោះប៉ាត់ម៉ុស មានមនុស្សជា​ច្រើនបាន​គិត​ថា លោកគឺជាមនុស្សដែលធ្វើការលែងកើតហើយ ជាមនុស្សចាស់ជរា ដែល​ត្រៀមចូលរណ្តៅនៅគ្រប់ពេលវេលា ។ ប៉ុន្ដែ ព្រះជាម្ចាស់បានទតឃើញថាព្រះអង្គនៅតែអាចប្រើប្រាស់លោកបានដដែល ។ ទោះបីជាលោកត្រូវគេបណ្តេញចេញពីការងារចាស់របស់លោកក៏ដោយ ក៏គាត់មិនបានឈប់ធ្វើទីបន្ទាល់ពីសេចក្ដីពិតដែរ ។ សូម្បីតែនៅលើកោះប៉ាត់ម៉ុសក៏ដោយ ក៏លោកបានបង្កើតមិត្តភ័ក្រ្តនិងធ្វើឲ្យមានការប្រែចិត្តដែរ ។ លោកគឺជាសារនៃក្ដីអំណរ ដែលប្រកាសពីព្រះអង្គសង្គ្រោះដែលបានមានព្រះជន្មរស់ឡើងវិញហើយកំពុងអង្វរដល់រាស្ដ្ររបស់ទ្រង់ពីឋានខ្ពស់ ទម្រាំទ្រង់យាងត្រឡប់មកយកពួកគេទៅឯទ្រង់ ។ គឺនៅពេលបន្ទាប់ពីលោកយ៉ូហានបានឈានចូលក្នុងវ័យចំណាស់នៅក្នុងការបម្រើដល់ព្រះជាម្ចាស់របស់លោកនេះហើយ ដែលលោកបានទទួលការទាក់ទងជាមួយឋានសួគ៌ខ្លាំងជាងពេលដែលលោកបានទទួល ក្នុងអំឡុងពេលប៉ុន្មានឆ្នាំមុនៗ កន្លងមកនៃជីវិតរបស់លោក។

អ្នកដែលជីវិតរបស់ខ្លួនត្រូវចងភ្ជាប់ទៅនឹងកិច្ចការបម្រើព្រះ អ្នកនោះនឹងមានការគោរពដ៏ទន់ភ្លន់បំផុត ។ ពួកអ្នកបម្រើការវ័យចំណាស់ទាំងនេះបានឈរយ៉ាងស្មោះត្រង់នៅកណ្តាលខ្យល់ព្យុះនិងការលំបាកវេទនា ។ ពួកគេប្រហែលជាមានគុណវិបត្តិខ្លះមែន ប៉ុន្ដែ ពួកគេនៅតែមានទេពកោសល្យដែលមានលក្ខណៈគ្រប់គ្រាន់ ដែលធ្វើឲ្យពួកគេអាចឈរនៅកន្លែងកិច្ចការបម្រើដល់ព្រះបាន ។ ទោះបីជាអ្នកបម្រើការទាំងនោះមានភាពទ្រុឌទ្រោម មិនអាចទ្រាំទ្រនឹងបន្ទុកធ្ងន់ៗ ដូចជាមនុស្សដែលមានវ័យក្មេងក៏ដោយ ក៏ដំបូន្មានដែលពួកលោកអាចផ្តល់ឲ្យនោះមានតម្លៃខ្ពស់បំផុតដែរ។

ពួកគេប្រហែលជាមានកំហុស ប៉ុន្ដែ ចេញពីការបរាជ័យរបស់ពួកលោក លោកបានរៀនសូត្រដើម្បីជៀសវាងពីកំហុសនិងគ្រោះថ្នាក់ផ្សេងៗ ហើយដូច្នេះតើពួកគេមិនមានសមត្ថភាពក្នុងការផ្ដល់ដំបូន្មានដ៏ឈ្លាសវៃទេឬ? ពួកលោកបានទទួលរងនូវការល្បងលនិងការពិបាកវេទនា ហើយទោះបីពួកលោកបានបាត់បង់កម្លាំងរបស់គេក៏ដោយ ក៏ព្រះជាម្ចាស់មិនបានទុកពួកលោកចោលដែរ ។ ទ្រង់ប្រទានដល់ពួកលោកនូវព្រះគុណនិងប្រាជ្ញាដ៏ពិសេស។

អស់អ្នកដែលបានបម្រើដល់ព្រះជាម្ចាស់របស់គេ នៅពេលការងារ​កាន់​តែពិបាក ជាអ្នកដែលបានស៊ូទ្រាំនឹងភាពក្រីក្រ ហើយនៅតែស្មោះត្រង់នៅពេលមានមនុស្សតិចតួចឈរខាងសេចក្តីពិត ត្រូវបានគេផ្តល់កិត្តិយ​សនិង​គោរព ។ ព្រះអម្ចាស់ចង់ឲ្យពួកអ្នកធ្វើការវ័យក្មេងៗទទួលបានប្រាជ្ញា ភាពរឹងមាំ និងភាពចាស់ទុំ ដោយការរួបរួមជាមួយមនុស្សចាស់ៗដ៏ស្មោះត្រង់ទាំងនេះ។ ចូរឲ្យអ្នកធ្វើការក្មេងៗដឹងថា ការមានអ្នកធ្វើការ​បែបនេះ​នៅ​ក្នុងចំណោមពួកគេមានន័យថា ពួកគេទទួលបានការពេញចិត្តដ៏ខ្ពង់ខ្ពស់។ ចូរឲ្យពួកអ្នកធ្វើការក្មេងៗផ្តល់កិត្តិយសដល់ដំបូន្មានរបស់ពួកអ្នកបម្រើការដែលមានវ័យចំណាស់ទាំងនោះ។

ខណៈអ្នកដែលបានចំណាយជីវិតរបស់ខ្លួន ក្នុងការបម្រើដល់ព្រះគ្រិស្តឈានជិតដល់ទីបញ្ចប់នៃកិច្ចការនៅលើផែនដីរបស់ពួកលោក ព្រះវិញ្ញាណបរិសុទ្ធនឹងជំរុញពួកលោកឲ្យកាន់តែមានបទពិសោធន៍ជាមួយនឹងកិច្ចការរបស់ព្រះកាន់តែខ្លាំងឡើង។ កំណត់ត្រានៃការដោះស្រាយដ៏អស្ចារ្យរបស់ទ្រង់ជាមួយនឹងរាស្ដ្រទ្រង់ អំពីភាពល្អដ៏អស្ចារ្យរបស់ទ្រង់ ក្នុងការរំដោះពួកគេចេញពីការពិបាកវេទនាគួរតែត្រូវបានរំឭកឡើងវិញដល់អ្នកទើបនឹងទទួលសេចក្តីជំនឿ។ ព្រះសព្វព្រះទ័យចង់ឲ្យអ្នកបម្រើការដែលមានវ័យចំណាស់និងទ្រុឌទ្រោម បន្តឈរនៅកន្លែងរបស់ខ្លួន ដើម្បីធ្វើកិច្ចការជួយសង្គ្រោះដល់បុរសនិងនារីទាំងឡាយ ឲ្យរួចផុតពីការទាញទម្លាក់ចុះក្រោម ដោយចរន្តនៃអំពើអាក្រក់ដ៏ខ្លាំងក្លា ហើយព្រះអង្គក៏ចង់ឲ្យពួកគេពាក់គ្រឿងសឹករហូតដល់ទ្រង់បង្រ្កាបអំពើទាំងនោះឲ្យដួលរលំដែរ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សូម​ឲ្យ​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត ញែក​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ​សព្វ​គ្រប់ ហើយ​ឲ្យ​ទាំង​ព្រលឹង​នឹង​វិញ្ញាណ ហើយ​រូប​កាយ​ទាំង​មូល​បាន​បំរុង​ទុក​ឥត​សៅហ្មង ដរាប​ដល់​ព្រះយេស៊ូវគ្រីស្ទជា​ព្រះអម្ចាស់​នៃ​យើងទ្រង់​យាង​មក។ ( ថែស្សាឡូនីចទី១ ៥:២៣ )

Powered by CAM