ថ្ងៃច័ន្ទ ទី១២ ខែមេសា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក៦៥
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដោយសារសេចក្តីជំនឿ កាលព្រះបានហៅលោកអ័ប្រាហាំ នោះលោកក៏បានស្តាប់បង្គាប់ លោកចេញទៅឯកន្លែងដែលត្រូវទទួលជាមរដក គឺចេញទៅឥតមានដឹងជាទៅឯណាទេ។ ហេព្រើរ ១១:៨
អ្នកចូលចិត្តរកកំហុស
លោកវ៉ាយឃ្លីហ្វជាអ្នកចូលចិត្តពិនិត្យអង្កេតរកកំហុស ហើយគាត់ ប្រឆាំង ដោយឥតញញើតទាស់នឹងអំពើរំលោភទាំងឡាយដែលរ៉ូមបាន អនុម័ត។ កាលកំពុងធ្វើជាសាស្តាសម្រាប់ស្តេចនៅឡើយនោះ គាត់បានប្រឈម មុខដោយក្លាហានទាស់នឹងការបង់ជំនូន ដែលសម្តេចប៉ាបបានទាមទារពី មហាក្សត្រអង់គ្លេស។ ការដែលវិហារកាតូលិករ៉ូមសន្មតថាមានអំណាចលើ ពួកអ្នកគ្រប់គ្រងដែលឥតជឿសាសនា គឺផ្ទុយស្រឡះនឹងហេតុផល និងការ បើកសម្តែង។ ការទាមទាររបស់សម្តេចសង្ឃបានធ្វើឱ្យមានការតូចចិត្តជា ខ្លាំង ហើយសេចក្តីបង្រៀនរបស់លោកវ៉ាយឃ្លីហ្វបានមានឥទ្ធិពលលើចិត្ត គំនិតនៃអ្នកដឹកនាំប្រទេសជាតិ។ ម៉្លោះហើយ ស្តេចនិងពួកអភិជនបានរួបរួមសាមគ្គីគ្នា ក្នុងការបដិសេធមិនព្រមបង់ពន្ធ។
ពួកសង្ឃដែលជាក្រុមស្មូមក៏មានពេញកុះករក្នុងប្រទេសអង់គ្លេស ធ្វើឱ្យខូចខាតដល់ភាពរុងរឿង និងភាពលូតលាស់នៃប្រទេសជាតិជាទម្ងន់។ ជីវិតឥតប្រយោជន៍និងជីវិតសូមទាននៃពួកសង្ឃទាំងនោះ ពុំមែនគ្រាន់តែជា ការក្រេបជញ្ជក់ធនធានរបស់ប្រជាជនប៉ុណ្ណោះទេ តែគេធ្វើឱ្យមនុស្សស្អប់គុណ ប្រយោជន៍នៃការធ្វើពលកម្មទៅវិញ។ ពួកយុវជនមានភាពពុករលួយ ហើយ ខ្វះសីលធម៌។ ភាគច្រើនត្រូវបានគេអន្ទងឱ្យតាំងជីវិតជាសង្ឃស្នាក់នៅតាម វត្តអារាម ដោយមិនត្រឹមតែគ្មានការយល់ព្រមពីឪពុកម្តាយរបស់គេប៉ុណ្ណោះទេ តែថែមទាំងលួចលាក់ពីលោកទាំងពីរ ព្រមទាំងធ្វើទៅដោយប្រឆាំងនឹងឱវាទរបស់លោកទាំងពីរទៀតផង។ ដូចលោកលូធើរបានថ្លែងនៅគ្រា ក្រោយមកថា អំពើ «អមនុស្សធម៌ដ៏អាក្រក់ពេកក្រៃ» នេះ ដែល «ប្រាថ្នាចង់ ធ្វើជាឆ្កែចចក និងជាអ្នកប្រើអំណាចផ្តាច់ការជាងអ្នកគ្រីស្ទាន និងមនុស្ស ទៅទៀតនោះ» ធ្វើឱ្យចិត្តគំនិតក្មេងៗ រឹងទទឹងនឹងមាតាបិតារបស់ខ្លួន។
សូម្បីតែនិស្សិតនៅសាកលវិទ្យាល័យ ក៏ត្រូវបានពួកសង្ឃបញ្ឆោត ដែរ ថែមទាំងអន្ទងឱ្យបួសធ្វើជាសង្ឃទៀតផង។ កាលបើបានចូលក្នុង អន្ទាក់ហើយ មិនអាចបម្រះរើយកសេរីភាពបានឡើយ។ មាតាបិតាភាគច្រើន ពុំព្រមបញ្ជូនកូនរបស់ខ្លួនទៅសាកលវិទ្យាល័យឡើយ។ សាលាអប់រំក៏បាន ខ្សោយទៅ ហើយអវិជ្ជាក៏កាន់តែមានឡើងជាលើសលប់។
សម្តេចប៉ាបបានប្រទានដល់ពួកសង្ឃទាំងនេះ នូវអំណាចស្តាប់ សេចក្តីសារភាព ហើយនិងអំណាចលើកលែងទោស ជាប្រភពនៃសេចក្តី អាក្រក់ដ៏ធំមួយ។ ដោយតាំងចិត្តចង់កេងប្រយោជន៍ឱ្យកាន់តែច្រើនឡើង ថែមទៀត ពួកស្មូមសុខចិត្តលើកលែងទោសដល់ជនឧក្រិដ្ឋដែលមកឯខ្លួន ហើយអំពើឧបាយមុខដ៏អាក្រក់បំផុត ក៏រីកដុះដាលឡើងយ៉ាងរហ័ស។ តង្វាយ ទាំងឡាយដែលត្រូវបន្ធូរសម្រាលអ្នកជំងឺ និងអ្នកក្រីក្រ ត្រូវបានទៅឯពួក សង្ឃទៅវិញ។ ទ្រព្យសម្បត្តិរបស់ពួកស្មូម កាន់តែកើនឡើងជាលំដាប់ ហើយមហាគ្រឹះដ៏រុងរឿង និងម្ហូបអាហារថ្លៃៗដ៏បរិបូរហូរហៀរពេញតុរបស់គេ ជាទីបន្ទាល់នៃប្រទេសដែលកំពុងតែធ្លាក់ក្រីក្រទៅ។ ប៉ុណ្ណឹងហើយពួកស្មូមនៅតែកាន់ក្តាប់ពួកបណ្តាជនដែលជឿជំនឿអកុសល ហើយនាំគេឱ្យ ជឿថា ភារកិច្ចសាសនាទាំងអស់ គឺអាស្រ័យទៅលើការទទួលស្គាល់ ឧត្តមភាពនៃមហាសង្ឃរាជ ការសរសើរតម្កើងពួកសន្តបុគ្គល និងការដាក់ តង្វាយដល់ពួកសង្ឃ។ ធ្វើដូចនេះ នោះប្រាកដជាបានទៅស្ថានសួគ៌ហើយ!
ដោយមានការឈ្វេងយល់ជ្រះថ្លាល្អ លោកវ៉ាយឃ្លីហ្វបានវាយប្រហារ ចំត្រង់ប្ញសគល់នៃសេចក្តីអាក្រក់តែម្តង ដោយថ្លែងថា ប្រព័ន្ធទាំងមូលគឺ ខុសទាំងស្រុង ហើយត្រូវតែបំបាត់ចោល។ គេក៏បានភ្ញាក់ដឹងខ្លួនឡើង ធ្វើ ការពិភាក្សា និងការសុើបសួររកចម្លើយ។ គេបាននាំមនុស្សភាគច្រើនឱ្យសួរ ថា តើមិនគួរសូមការអត់ទោសពីព្រះ ជាជាងពីសម្តេចសង្ឃនៃរ៉ូមទេឬអ្វី? គេបានមានប្រសាសន៍ថា «ពួកសង្ឃរបស់រ៉ូម កំពុងតែស៊ីរូងយើងដូច មហារីក។ ព្រះត្រូវតែរំដោះយើង បើពុំនោះទេ ប្រជារាស្ត្រនឹងវិនាស សាបសូន្យជាមិនខាន »២។ ពួកសង្ឃដែលជាអ្នកសុំទានបានអះអាងថា គេដើរតាមគំរូរបស់ព្រះអង្គសង្គ្រោះទេ ដោយថ្លែងថា ពួកបណ្តាជនបានដាក់ទានឱ្យព្រះយេស៊ូវ និងសាវ័ករបស់ទ្រង់ដែរ។ ការអះអាងនេះ បានបណ្តាល ឱ្យមនុស្សជាច្រើន ងាកទៅមើលព្រះគម្ពីរ ដើម្បីសិក្សាសេចក្តីពិតសម្រាប់ ខ្លួនគេ។
លោកវ៉ាយឃ្លីហ្វ ក៏ចាប់ផ្តើមសរសេរហើយបោះពុម្ពខិត្តប័ណ្ណ ប្រឆាំងទាស់នឹងពួកស្មូម ដើម្បីហៅមនុស្សមកឯសេចក្តីបង្រៀននៃព្រះគម្ពីរ និងព្រះដ៏ជាអ្នកនិពន្ធ។ គ្មានផ្លូវណាប្រសើរជាងនេះទេ ដែលលោកវ៉ាយឃ្លីហ្វ បានរំលំផ្តួលគ្រឹះស្ថានដ៏ធំមហិមាដែលសម្តេចសង្ឃបានដំឡើង ហើយ បណ្តាលឱ្យមនុស្សរាប់លាននាក់ជាប់ជាឈ្លើយនោះ។
គេបានហៅលោកវ៉ាយឃ្លីហ្វ ឱ្យការពារសិទ្ធិនៃរាជ្យរបស់ស្តេច អង់គ្លេស ពីការរំលោភសិទ្ធិរបស់រ៉ូម ហើយបានតាំងគាត់ជាអគ្គរាជទូតក្នុង ប្រទេសនីដឺឡែន (ហូឡង់)។ នៅទីនេះ គាត់បានធ្វើការសន្ទនាជាមួយពួក សង្ឃជាន់ខ្ពស់ពីប្រទេសបារាំង អ៊ីតាលី ហើយនិងប្រទេសអេស្ប៉ាញ ហើយគាត់មានឱកាសមើលទៅក្រោយឆាកដែលលាក់បាំងពីគាត់នៅប្រទេស អង់គ្លេស។ គាត់បានគន់មើលចរិតលក្ខណៈពិតនៃពួកមានលំដាប់ថ្នាក់ខ្ពស់ ពីអ្នកតំណាងទាំងនេះ។ គាត់បានត្រឡប់ទៅប្រទេសអង់គ្លេសវិញ ទៅបន្តការបង្រៀនពីអតីតកាលរបស់គាត់ ដោយកម្លាំងចិត្តខ្លាំង ដោយថ្លែងថាប្ញក ខ្ពស់ និងសេចក្តីបោកបញ្ឆោតជាព្រះរបស់រ៉ូម។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សេចក្តីសុចរិតតែងតែការពារអ្នកណាដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់ តែអំពើអាក្រក់រមែងផ្តួលមនុស្សមានបាបវិញ។ សុភាសិត ១៣:៦