ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក៦៨
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដោយសារសេចក្តីជំនឿ នោះគេបានដើរកាត់សមុទ្រក្រហម ដូចជាដើរលើដីគោក តែកាលពួកសាសន៍អេស៊ីព្ទបានល្បងល នោះគេក៏ត្រូវលេបបាត់ទៅ។ ហេព្រើរ ១១:២៩
គាត់មានប្រសាសន៍ថា «តើលោកអ្នកកំពុងប្រជែងជាមួយអ្នកណា? ជាមួយមនុស្សចាស់ជរាជិតតែនឹងចូលក្នុងផ្នូរឬ? ទេ! គឺជាមួយព្រះនៃសេចក្តី ពិត ជាព្រះដែលខ្លាំងជាងអ្នក ហើយមានជ័យជម្នះលើអ្នកផង »៥។ពោល ដូច្នោះហើយ គាត់ក៏ដកខ្លួនចេញទៅ គ្មានបច្ចាមិត្រណាមួយហ៊ានបញ្ឈប់គាត់ឡើយ។
កិច្ចការរបស់លោកវ៉ាយឃ្លីហ្វជិតបានសម្រេចស្ទើរតែទាំងអស់ហើយ ប៉ុន្តែគាត់ត្រូវតែធ្វើទីបន្ទាល់ សម្រាប់ដំណឹងល្អម្តងទៀត។ គេបាន កោះហៅគាត់មកកាត់ក្តី នៅសាលាកាត់ក្តីនៃវិហារកាតូលិកនាក្រុងរ៉ូមដែលបានបង្ហូរឈាមពួកបរិសុទ្ធជាញឹកញយ។ ជំងឺស្លាប់អវៈយវៈ បណ្តាលឱ្យ គាត់ធ្វើដំណើរទៅពុំបាន។ ប៉ុន្តែ ទោះជាគេមិនបានឮសំឡេងគាត់នៅឯក្រុងរ៉ូមក៏ដោយ គាត់នៅតែអាចនិយាយដោយសំបុត្របានដែរ។ អ្នកកែទម្រង់ បានសរសេរសំបុត្រមួយច្បាប់ទៅមហាសង្ឃរាជ បន្ទោសដល់ភាព អធិកអធម និងប្ញកក្រអឺតនៃអំណាចរបស់វិហារកាតូលិករ៉ូម ដោយក្នុងសេចក្តី គោរពនិងក្នុងភាពជាអ្នកគ្រីស្ទាន។
វ៉ាយឃ្លីហ្វបានបង្ហាញដល់សម្តេចសង្ឃ និងសមាជិកក្រុមប្រឹក្សា របស់លោក នូវភាពស្លូតបូត និងភាពបន្ទាបខ្លួននៃព្រះគ្រីស្ទ គឺពុំមែន សម្រាប់តែពួកគេទេ ប៉ុន្តែ គឺដើម្បីបង្ហាញដល់ពិភពគ្រីស្ទាននូវភាពផ្ទុយគ្នា រវាងពួកគេនិងព្រះបរមគ្រូ ដែលគេអះអាងថាជាអ្នកតំណាងនោះវិញ។
វ៉ាយឃ្លីហ្វបានសង្ឃឹមទាំងស្រុងថា ជីវិតរបស់គាត់ និងបានជាតម្លៃនៃសេចក្តីស្មោះត្រង់របស់គាត់។ ស្តេចមហាសង្ឃរាជ និងសង្ឃជាន់ខ្ពស់បានរួបរួមគ្នាដើម្បីបំផ្លាញគាត់ឱ្យបានដាច់ស្រេច ហើយមើលទៅយ៉ាងច្រើនណាស់ពីរបីខែទៀតប៉ុណ្ណោះ នោះប្រាកដជានឹងបានយកគាត់មកឯបង្គោលពិឃាតហើយ។ ប៉ុន្តែ សេចក្តីក្លាហានរបស់គាត់ គឺរឹងមាំឥតរង្គោះរង្គើបានឡើយ។
ជនដែលបានឈរការពារសេចក្តីពិតយ៉ាងក្លាហានអស់មួយជីវិតនោះ គឺនឹងមិនត្រូវរលំធ្លាក់ជាជនរងគ្រោះនៃសម្អប់របស់ពួកសត្រូវឡើយ។ ព្រះអម្ចាស់បានធ្វើអ្នកការពារគាត់ ហើយឥឡូវនេះនៅពេលសត្រូវទាំងឡាយ ច្បាស់ក្នុងខ្លួនថាចាប់បានចំណីហើយនោះ ព្រះហស្តរបស់ព្រះបានដកគាត់ចេញផុតពីក្រញាំដៃរបស់ពួកគេវិញ។ នៅឯវិហាររបស់គាត់ នាឡាត់ធើវឺត ពេលគាត់ជិតនឹងធ្វើពិធីលៀងព្រះអម្ចាស់នោះ ជំងឺស្លាប់អវៈយវៈបានមកយាយីគាត់ម្តងទៀត មិនយូរប៉ុន្មានគាត់ក៏ទទួលមរណភាពទៅ។
អ្នកផ្សាយដំណឹងសម័យថ្មី
ព្រះបានដាក់ពាក្យនៃសេចក្តីពិតក្នុងមាត់របស់លោកវ៉ាយឃ្លីហ្វ។ ទ្រង់បានការពារជីវិតគាត់ ហើយការងាររបស់គាត់បានពន្យារលុះដល់គ្រឹះតាងបានលាតទុកសម្រាប់កំណែទម្រង់។ លោកវ៉ាយឃ្លីហ្វពុំបានចម្លងរាងរៅនៃប្រព័ន្ធកំណែទម្រង់ពីអ្នកណាទេ ព្រោះគាត់ជាអ្នកកែទម្រង់ដំបូង។ គាត់ជាអ្នកផ្សាយដំណឹងសម័យថ្មី។ តែក្នុងសេចក្តីពិតដែលគាត់បានបង្ហាញ ឃើញមានឯកភាពនិងភាពពេញលេញ ដែលអ្នកកែទម្រង់ទាំងឡាយនៅ ជំនាន់ក្រោយ ពុំអាចធ្វើហួសពីនោះបាន ហើយខ្លះពុំបានឈោងដល់ផង។ គ្រោងនោះរឹងមាំហើយពិតប្រាកដណាស់ ដែលមិនត្រូវការស្ថាបនាឡើង វិញដោយពួកដំណក្រោយឡើយ។
ចលនាដ៏ធំដែលលោកវ៉ាយឃ្លីហ្វបានធ្វើ ដើម្បីរំដោះប្រជាជាតិដែលបានជាប់ចំណងរបស់រ៉ូមជាយូរអង្វែងមកហើយនោះ គឺមានដើមកំណើត ក្នុងព្រះគម្ពីរ។ នេះហើយជាប្រភពនៃការប្រទានពរដែលហូរចុះមកដូចជា ទឹកនៅគ្រប់ជំនាន់ តាំងពីសតវត្សទី១៤ម៉្លេះ។ គេបានអប់រំលោកវ៉ាយឃ្លីហ្វ ឱ្យចាត់ទុករ៉ូមថាជាអាជ្ញាធរដែលមិនចេះខុស ហើយឱ្យទទួលជឿសេចក្តី បង្រៀន និងទំនៀមទម្លាប់ដែលមានអស់មួយពាន់ឆ្នាំមកហើយ ដោយពុំបាច់ សួររកចម្លើយឡើយ ប៉ុន្តែ គាត់បានងាកចេញពីការអស់ទាំងនេះ ទៅស្តាប់ តាមព្រះបន្ទូលបរិសុទ្ធរបស់ព្រះវិញ។ ជាជាងវិហារនិយាយតាមរយៈសម្តេច សង្ឃ គាត់បានថ្លែងថា អំណាចពិតប្រាកដតែមួយគត់នោះ គឺព្រះសូរសៀង របស់ព្រះដែលមានបន្ទូលចេញពីព្រះគម្ពីររបស់ទ្រង់។ គាត់បានបង្រៀនថា មានតែព្រះវិញ្ញាណបរិសុទ្ធទេជាអ្នកបកស្រាយ។
លោកវ៉ាយឃ្លីហ្វ ជាអ្នកកែទម្រង់ដ៏ធំបំផុតម្នាក់ក្នុងចំណោមអ្នកកែ ទម្រង់ទាំងអស់។ បន្ទាប់ពីគាត់មានពីរបីនាក់ទៀតដែរដែលស្មើនឹងគាត់។ ជីវិតបរិសុទ្ធ ការឧស្សាហ៍សិក្សា និងការប្រកបការងារដោយមិនចេះ ធុញទ្រាន់ សេចក្តីស្មោះត្រង់ដែលមិនពុករលួយ និងសេចក្តីស្រឡាញ់ដូចជាព្រះគ្រីស្ទ បង្កើតជាចរិយាសម្បត្តិនៃអ្នកកែទម្រង់ទីមួយ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សេចក្តីសុចរិតតែងតែការពារអ្នកណាដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់ តែអំពើអាក្រក់រមែងផ្តួលមនុស្សមានបាបវិញ។ សុភាសិត ១៣:៦