ថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក៧០
ក្នុងដើមសតវត្សទី៩ គេបានបកប្រែព្រះគម្ពីរ ហើយក៏មានការគោរពថ្វាយបង្គំព្រះជាសាធារណៈ និងជាភាសាបូហ៊ីមា (Bohemia) ដែរ។ ប៉ុន្តែ ដោយសម្តេចសង្ឃរាជគ្រេកកូរីទី៧ (Gregory VII) ចង់យកប្រជាជនមកធ្វើជាទាសករខ្លាំងពេក លោកក៏ចេញក្រឹត្យមួយ ហាមមិនឱ្យមានការគោរពថ្វាយ បង្គំជាសាធារណៈជាភាសាបូហ៊ីមា។ សម្តេចសង្ឃបានថ្លែងថា៖ «ការគោរពថ្វាយបង្គំព្រះជាភាសាដែលគេមិនចេះ នឹងធ្វើឱ្យសព្វព្រះទ័យដល់ព្រះដែលប្រកបដោយសព្វានុភាព »១។ ប៉ុន្តែ ព្រះនៃនគរឋានសួគ៌បានប្រទានភ្នាក់ងារ ផ្សេងៗទៀតសម្រាប់ថែរក្សាក្រុមជំនុំ។ ពួកវ៉លដូ និងអាលប៊ី (Albigenses) ជាច្រើនបានមកឯប្រទេសបូហ៊ីមាដោយព្រោះតែអំពើធ្វើទុក្ខបុកម្នេញ។ គេ បានខិតខំធ្វើការដោយសម្ងាត់។ ដូច្នេះហើយ ជំនឿពិតក៏បានស្ថិតស្ថេរ គង់វង្សតមក។
មុនជំនាន់លោកហាស់ មានមនុស្សក្នុងប្រទេសបូហ៊ីមា ចោទប្រកាន់ នឹងអំពើពុករលួយក្នុងព្រះវិហារ។ អ្នកមានតំណែងខ្ពស់មានសេចក្តីភ័យ ខ្លាច ហើយការធ្វើទុក្ខទោសក៏កើតមានឡើងទាស់នឹងដំណឹងល្អ។ លំដាប់ តមក ព្រះរាជក្រឹត្យបានចែងថា អស់អ្នកណាដែលងាកចេញពីការគោរពថ្វាយ បង្គំនៃលទ្ធិរ៉ូមនឹងត្រូវគេដុតសម្លាប់។ ប៉ុន្តែ ពួកគ្រីស្ទានបានទន្ទឹងចាំមើល ជ័យជម្នះនៃការប្តេជ្ញារបស់ខ្លួន។ ជនម្នាក់បានមានប្រសាសន៍មុនពេលដាច់ខ្យល់ស្លាប់ថា «នឹងមានមនុស្សម្នាក់ងើបឡើង ក្នុងចំណោមរាស្ត្រសាមញ្ញ ដោយគ្មានដាវឬអំណាច ហើយគ្មាននរណានឹងឈ្នះគាត់បានឡើយ »២។ជននោះបានលេចឡើងរួចស្រេចទៅហើយ រីឯទីបន្ទាល់របស់គាត់ដែល ទាស់នឹងរ៉ូម នឹងរំជួលប្រជាជាតិ។
ចន ហាស់ (John Huss) ជាមនុស្សសុភាពពីកំណើត និងជាក្មេង កំព្រាតាំងតែពីតូច ដោយឪពុកគាត់បានស្លាប់ចោលទៅ។ ម្តាយគាត់ជាអ្នក កាន់សាសនា ហើយគាត់ចាត់ទុកថា ការសិក្សាអប់រំ និងការកោតខ្លាចដល់ ព្រះ គឺជាកម្មសិទ្ធិដ៏មានតម្លៃបំផុត ហើយគាត់ចង់ចែកកេរ្តិ៍ដំណែលនេះឱ្យ កូនគាត់។ ហាស់បានសិក្សានៅសាលាប្រចាំខែត្រ បន្ទាប់មកបានឡើងថ្នាក់ជានិស្សិតនៅសាកលវិទ្យាល័យនាក្រុងព្រែគ ដោយសារប្រាក់វិភាគទាន។
នៅសាកលវិទ្យាល័យ លោកហាស់ប្លែកពីគេ ដោយវឌ្ឍនភាពដ៏ រហ័សរបស់គាត់។ សេចក្តីទន់ភ្លន់របស់គាត់ ធ្វើឱ្យគេគោរពទូទាំង សាកលវិទ្យាល័យ។ គាត់ជាអ្នកកាន់សាសនាដ៏ស្មោះត្រង់មួយរូបក្នុងវិហារ រ៉ូម ហើយជាអ្នកស្វែងរកព្រះពរ (ខាងព្រលឹងវិញ្ញាណ) ដែលព្រះវិហារ អះអាងថានឹងប្រទានឱ្យ។ បន្ទាប់ពីបានបញ្ចប់ការសិក្សាមក គាត់បានបួស ជាសង្ឃ។ គាត់បានឡើងឋានន្តរស័ក្តិយ៉ាងឆាប់រហ័ស ហើយក៏មានសម្ព័ន្ធភាព នឹងព្រះរាជវាំងនៃស្តេច។ គេក៏បានតែងតាំងឱ្យគាត់ធ្វើជាសាស្ត្រាចារ្យ ក្រោយ មកជាអគ្គនាយកនៃសាកលវិទ្យាល័យ។ និស្សិតដ៏សុភាពនេះ បានក្លាយទៅ ជាអំនួតនៃប្រទេសជាតិ ហើយឈ្មោះគាត់បានល្បីពេញទ្វីបអឺរ៉ុប។
លោកយេរ៉ូម (Jerome) ដែលក្រោយមកសេពគប់នឹងលោកហាស់ នោះ បាននាំសំណេររបស់លោកវ៉ាយឃ្លីហ្វ មកជាមួយគាត់ពីប្រទេស អង់គ្លេស។ មហាក្សត្រិយានីនៃប្រទេសអង់គ្លេស គឺជាម្ចាស់ក្សត្រីយ៍សាសន៍ បូហ៊ីមា ព្រះនាងបានប្រែចិត្តជឿដោយសារសេចក្តីបង្រៀនរបស់លោកវ៉ាយឃ្លីហ្វ។ ដោយសារអនុភាពរបស់ព្រះនាង កិច្ចការរបស់ពួកកែទម្រង់ បានផ្សព្វ ផ្សាយពាសពេញប្រទេសជាតិរបស់ព្រះនាង។ លោកហាស់បានទទួល យល់ស្របដល់ការកែទម្រង់ដោយរីករាយ។ គាត់បានឈានជើងចូលផ្លូវដែល នឹងនាំឱ្យលោកឃ្លាតឆ្ងាយពីរ៉ូមរួចស្រេចទៅហើយ តែគាត់ពុំបានដឹងខ្លួនទេ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សេចក្តីសុចរិតតែងតែការពារអ្នកណាដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់ តែអំពើអាក្រក់រមែងផ្តួលមនុស្សមានបាបវិញ។ សុភាសិត ១៣:៦