ថ្ងៃច័ន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-០៦) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​៧២

ខព្រះគម្ពីរប្រចាំថ្ងៃ៖ អ្នក​ណា​ដែល​មើលងាយ​ព្រះបន្ទូល នោះ​នឹង​នាំ​ឲ្យ​ខ្លួន​ត្រូវ​វិនាស តែ​អ្នក​ណា​ដែល​កោតខ្លាច​ដល់​ក្រឹត្យវិន័យ​នោះ​នឹង​បាន​រង្វាន់​វិញ។ សុភាសិត​ ១៣:១៣

ព្រះអនុញ្ញាតឱ្យពន្លឺដ៏ចិញ្ចែងចិញ្ចាចចាំងជះលើគំនិតជន ដែលត្រូវ បានជ្រើសរើសទាំងនេះ ដោយបើកសម្តែងឱ្យគេឃើញកំហុសជាច្រើន របស់វិហាររ៉ូម ប៉ុន្តែគេពុំបានទទួលអស់ទាំងពន្លឺដែលនឹងត្រូវប្រទានឱ្យ ពិភពលោកទេ។ ព្រះបាននាំរាស្ត្រទ្រង់ចេញពីភពងងឹតនៃលទ្ធិរ៉ូមនិយម ហើយទ្រង់បាននាំគេមួយជំហានម្តងៗតាមតែគេអាចទ្រាំបាន។ ដូចជារស្មី ព្រះអាទិត្យដ៏ត្រចះត្រចង់នៅកណ្តាលថ្ងៃត្រង់ កាលបើបញ្ចាំងទៅដល់អ្នក ដែលស្ថិតនៅក្នុងភពងងឹតដ៏យូរនោះនឹងបណ្តាលឱ្យគេងាកចេញភ្លាម។ ដូច្នេះហើយបានជាទ្រង់បើកសម្តែងបន្តិចម្តងៗ តាមតែប្រជារាស្ត្រអាចទទួលបាន។

ដំណើរបែកមតិក្នុងព្រះវិហារបានបន្តជាលំដាប់។ ឥឡូវនេះ សម្តេច សង្ឃរាជបីអង្គកំពុងតែប្រជែងគ្នាយកអំណាចធំបំផុត។ ទំនាស់រវាងពួក លោក បានធ្វើឱ្យពិភពគ្រីស្ទានពោរពេញទៅដោយការជ្រួលច្របល់។ ដោយ ចោលពាក្យសម្តីផ្លែផ្កាទៅវិញទៅមកមិនអស់ចិត្ត មួយអង្គៗបានធ្វើគម្រោងការណ៍ទិញគ្រឿងអាវុធ និងប្រមូលទាហានរៀងៗខ្លួន។ ធ្វើដូចនេះត្រូវការ ប្រាក់កាស ហើយដើម្បីតម្រូវសេចក្តីត្រូវការនេះ គេក៏បានលក់អំណោយ តំណែង និងពររបស់ព្រះវិហារ។

លោកហាស់បានបន្លឺសំឡេងជំទាស់នឹងអំពើគួរឱ្យស្អប់ខ្ពើមនេះ ដែលអនុវត្តក្នុងនាមនៃសាសនា ដោយចិត្តក្លាហានយ៉ាងខ្លាំង។ ពួកបណ្តា ជនបានចោទវិហាររ៉ូមដោយចេញមុខ ថាជាដើមហេតុនៃសេចក្តីវេទនា ដែលកើតដល់ពិភពគ្រីស្ទាន។

ទីក្រុងព្រែគហាក់បីដូចជាជិតនឹងកើតមានការប្រយុទ្ធកម្ចាយឈាមម្តងទៀត។ ដូចជានៅជំនាន់មុនដែរ គេបានចោទអ្នកបម្រើរបស់ព្រះថាជា «អ្នកដែលធ្វើឱ្យមានសេចក្តីវេទនាដល់ពួកអ៊ីស្រាអែល»។ ពង្សាវតារក្សត្រ ទី១ ១៨:១៧។ ទីក្រុងក៏ស្ថិតនៅក្រោមបម្រាមម្តងទៀត ចំណែកឯលោក ហាស់វិញ គាត់ក៏បានដកខ្លួនចេញទៅឯស្រុកកំណើតរបស់គាត់ទៅ។ មុន នឹងអស់ជីវិតក្នុងនាមជាស្មរបន្ទាល់នៃសេចក្តីពិត គាត់នឹងផ្សព្វផ្សាយដល់ អស់ទាំងពិភពគ្រីស្ទាន។

ក្រោមព្រះហប្ញទ័យរបស់ព្រះចៅអធិរាជសិជ្ជីសម៉ាន់ (Sigismund) សម្តេចសង្ឃមួយអង្គឈ្មោះ ចន ទី២៣ (Pope John XXIII) ក្នុងចំណោមគូ ប្រជែងទាំងបី បានកោះហៅឱ្យមានក្រុមប្រឹក្សាទូទៅ ដើម្បីនឹងប្រជុំនៅឯ ក្រុងខន់ស្តិន*។ សម្តេចសង្ឃចន ដែលមានចរិតលក្ខណៈ និងនយោបាយ រកសុើបអង្កេតមិនបាន ឥតហ៊ានជំទាស់ព្រះហប្ញទ័យរបស់អធិរាជ សិជ្ជីសម៉ាន់ឡើយ។ គោលបំណងដ៏ធំដែលចង់បានសម្រេច គឺដើម្បីព្យាបាល ដំណើរខ្វែងគំនិតក្នុងព្រះវិហារ និងដកប្ញស «លទ្ធិខុសឆ្គង»។ សម្តេចសង្ឃ ពីរអង្គទៀតក៏ត្រូវបានកោះហៅ ឱ្យមកជាមួយនឹងលោកចនហាស់ដែរ។ សម្តេច សង្ឃទាំងពីរអង្គនោះបានបញ្ជូនឱ្យប្រតិភូរបស់ខ្លួនមកជំនួសវិញ។ សម្តេចសង្ឃចនបានអញ្ជើញមកទាំងមានមន្ទិលសង្ស័យជាច្រើន ដោយខ្លាចគេសួរឱ្យឆ្លើយពីអំពើអសីលធម៌ដែលបានបង្អាប់យសដល់មុខតំណែងសង្ឃ ព្រមទាំងខ្លាចគេសួរឱ្យឆ្លើយពីបទឧក្រិដ្ឋដែលលោកបានប្រព្រឹត្ត ដើម្បីរក្សា តំណែងនោះផង។ ប៉ុណ្ណឹងហើយ លោកបានធ្វើដំណើរចូលទៅក្នុងទីក្រុង ខន់ស្តិនយ៉ាងអធិកអធម មានទាំងពួកសាស្តាចារ្យ និងអ្នកហែហមមួយជួរ ពីក្រោយផង។ នៅពីលើសិរសាលោក មានដំបូលធ្វើពីមាស ដែលមានមេ ចៅក្រមបួននាក់សែង។ គេបានសែងព្រះចៅអធិរាជនៅពីមុខលោក ហើយសំលៀកបំពាក់ដ៏មានតម្លៃរបស់ពួកសមាជិកក្រុមប្រឹក្សា និងរបស់ពួក អភិជន បានសម្តែងនូវភាពចម្រុះពណ៌យ៉ាងគួរពេចពិលរមិលមើល។

ក្នុងពេលជាមួយគ្នានេះ អ្នកធ្វើដំណើរម្នាក់ទៀត បានតម្រង់មកកាន់ក្រុងខន់ស្តិនដែរ។ លោកហាស់បានឃ្លាតពីមិត្តភក្តិរបស់គាត់ ហាក់បីដូចជា ដឹងខ្លួនថាគាត់នឹងមិនជួបគេវិញទៀតឡើយ ព្រោះមានអារម្មណ៍ថា ដំណើរនេះនឹងនាំលោកទៅរកបង្គោលពិឃាត។ គាត់បានទទួលលិខិតឆ្លងកាត់ពី ស្តេចនៃប្រទេសបូហ៊ីមា និងមួយទៀតពីអធិរាជសិជ្ជីសម៉ាន់។ ប៉ុន្តែ គាត់បានទូទាត់ជីវិតរបស់គាត់ថាមិនរួចពីសេចក្តីស្លាប់ឡើយ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​ជា​រន្ធ​ទឹក​នៃ​ជីវិត ប្រយោជន៍​ឲ្យ​បាន​រួច​ពី​អន្ទាក់​នៃ​សេចក្តី​ស្លាប់។ សុភាសិត​ ១៤:២៧

Powered by CAM