ថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក៧៣
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ឱវាទរបស់អ្នកប្រាជ្ញាជារន្ធទឹកនៃជីវិត សំរាប់ឲ្យបានរួចពីអន្ទាក់នៃសេចក្តីស្លាប់។ សុភាសិត ១៣:១៤
លិខិតឆ្លងកាត់ពីស្តេច
ក្នុងសំបុត្រផ្ញើទៅមិត្រភក្តិរបស់គាត់ លោកមានប្រសាសន៍ថា៖ «បងប្អូនអើយ...ខ្ញុំកំពុងតែចាកចេញដោយមានលិខិតឆ្លងកាត់ពីស្តេច ទៅជួប ខ្មាំងសត្រូវជាច្រើនរបស់ខ្ញុំ...។ ព្រះយេស៊ូវគ្រីស្ទបានរងទុក្ខជួសពួកស្ងួនភ្ងា របស់ទ្រង់ ដូច្នេះហើយ តើយើងមិនគួរមានអំណរដ៏អនេកអនន្ត ដោយទ្រង់ បានទុកគំរូឱ្យយើងទេឬ?...ហេតុដូច្នេះហើយ បងប្អូនអើយ បើសេចក្តីស្លាប់ របស់ខ្ញុំអាចចែករំលែកដល់សិរីល្អរបស់ទ្រង់ សូមអធិស្ឋានឱ្យការនេះមក ដល់ឱ្យរហ័សឡើង ប្រយោជន៍ឱ្យទ្រង់ប្រទានឱ្យ ខ្ញុំអាចទ្រាំអស់ទាំងសេចក្តីវេទនាដោយម៉ឺងម៉ាត់បាន...។ ចូរយើងអធិស្ឋានទៅព្រះ... កុំឱ្យខ្ញុំបិទទុក សេចក្តីពិតនៃដំណឹងល្អ សូម្បីតែចំណុចតូចណាមួយឱ្យសោះ ដើម្បីទុកជា គំរូដ៏ល្អវិសេសឱ្យបងប្អូនយើងដើរតាម»។
ក្នុងសំបុត្រមួួយទៀត លោកហាស់បានសរសេរដោយបន្ទាបខ្លួន យ៉ាងខ្លាំងពីកំហុសរបស់គាត់ដោយចោទខ្លួនឯងថា «បានមានចិត្តរីករាយ ដោយពាក់ចីវរមានតម្លៃថ្លៃថ្នូរ និងបានចំណាយពេលចោលក្នុងមុខរបរឥត ប្រយោជន៍»។ គាត់ក៏បន្ថែមទៀតថា «សូមឱ្យសិរីល្អរបស់ព្រះ និងការសង្គ្រោះ មនុស្សស្ថិតនៅក្នុងចិត្តគំនិតរបស់អ្នក ជាជាងការមានមត៌ក និងទ្រព្យ សម្បត្តិវិញ។ ចូរប្រយ័ត្នកុំឱ្យតុបតែងផ្ទះសម្បែងរបស់អស់អ្នក ជាងព្រលឹង ហើយលើសអ្វីៗទៅទៀតនោះ ត្រូវថែរក្សារាងកាយខាងព្រលឹងវិញ្ញាណវិញ។ ចូរឱ្យមានជំនឿស៊ប់ ហើយសុភាពរាបសាជាមួយអ្នកក្រីក្រ ហើយសូម កុំឱ្យចាយវាយទៅលើពិធីជប់លៀងឡើយ»។
នៅឯក្រុងខន់ស្តិន គេបានអនុញ្ញាតឱ្យលោកហាស់មានសេរីភាព ពេញធឹង។ នៅក្នុងលិខិតឆ្លងកាត់របស់ព្រះចៅអធិរាជ ទ្រង់បានធានាថា សម្តេចសង្ឃនឹងការពារគាត់។ ប៉ុន្តែ ក្នុងការបោកប្រាសពាក្យសម្តីដែលបាន ថ្លែងម្តងហើយម្តងទៀតនោះ សម្តេចសង្ឃនិងសមាជិកក្រុមប្រឹក្សា បាន បញ្ជាឱ្យគេចាប់អ្នកកែទម្រង់ បោះទៅក្នុងគុកងងឹតដ៏គម្រក់នៅក្រោមដី ក្នុង ពេលដ៏ខ្លីនោះទៅ។ ក្រោយមក គេបានផ្លាស់គាត់ទៅឯប្រាសាទដ៏មាំមួយ កាត់ស្ទឹងរ៉ាញ ហើយបានជាប់គុកនៅទីនោះ។ មិនយូរប៉ុន្មាន គេក៏បានចាប់សម្តេចសង្ឃមកដាក់ក្នុងគុកនោះដែរ៥។ ក្រុមប្រឹក្សាបានរកឃើញថា ស្តេចសង្ឃមានកំហុសលើបទឧក្រិដ្ឋដ៏អាក្រក់បំផុត ហើយក្រៅពីអំពើឃាតកម្ម មានការលក់ដូរសាសនវត្ថុយកចំណេញ និងអំពើសាហាយស្មន់ ពោលគឺ «បាបកម្មដែលមិនសមនឹងលើកយកមករ៉ាយរ៉ាប់»។ ទីបំផុតគេក៏បានដក មកុដចេញពីលោក។ សម្តេចសង្ឃពីរអង្គទៀតក៏បានធ្លាក់តំណែងផងដែរ ហើយគេក៏បានជ្រើសរើសសម្តេចសង្ឃថ្មី។
សម្តេចសង្ឃផ្ទាល់បានមានកំហុសខាងបទឧក្រិដ្ឋ ខ្លាំងជាងលោក ហាស់ចោទពួកសង្ឃទៅទៀត តែក្រុមប្រឹក្សាដដែលនេះ (ដែលបានដក ស័ក្តិយសរបស់សម្តេចសង្ឃ) បានបែរជាជាន់ឈ្លីអ្នកកែទម្រង់ដោយឥត ប្រណីឡើយ។ ការដាក់គុកលោកហាស់ បានបង្កើតឱ្យមានកំហឹងយ៉ាង ខ្លាំងក្នុងប្រទេសបូហ៊ីមា។ ព្រះចៅអធិរាជ ដោយពុំមានព្រះទ័យចង់រំលោភលិខិតឆ្លងកាត់របស់ទ្រង់ ក៏ជំទាស់នឹងការកាត់ទោសដល់ហាស់។ ប៉ុន្តែ សត្រូវរបស់អ្នកកែទម្រង់ បានលើកចំណុចទាំងឡាយមកបញ្ជាក់ថា «មិនគួរមានជំនឿជាមួយនឹងអ្នកកាន់លទ្ធិខុសឆ្គង ឬជាមួយអ្នកណាដែលត្រូវបានសង្ស័យថាកាន់លទ្ធិខុសឆ្គងឡើយ ទោះបីជាគេមានលិខិតឆ្លងកាត់ពីព្រះចៅអធិរាជ ឬពីស្តេចក៏ដោយ»។
ទ្រុឌទ្រោមដោយជំងឺ...សំណើមនៃគុកងងឹតបានធ្វើឱ្យគាត់កើតគ្រុនក្តៅ ដែលស្ទើរតែផ្តាច់ជីវិតគាត់...ទីបំផុតគេក៏បានយកហាស់មកឯក្រុម ប្រឹក្សា។ ទាំងជាប់ច្រវាក់ គាត់បានឈរនៅចំពោះព្រះចៅអធិរាជ ដែលបានសន្យាយ៉ាងឱឡារិកពីមុនថានឹងការពារគាត់។ លោកបានរក្សាសេចក្តីពិតយ៉ាងម៉ឺងម៉ាត់ និងបានបញ្ចេញសេចក្តីប្រឆាំងតវ៉ាយ៉ាងឱឡារិក ទាស់នឹងអំពើ ពុករលួយនៃពួកសង្ឃថ្នាក់ខ្ពស់។ នៅពេលគេឱ្យជ្រើសរើសថាតើនឹងដក គោលលទ្ធិរបស់គាត់ ឬត្រូវស្លាប់នោះ គាត់បានជ្រើសយកសេចក្តីស្លាប់ វិញ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជារន្ធទឹកនៃជីវិត ប្រយោជន៍ឲ្យបានរួចពីអន្ទាក់នៃសេចក្តីស្លាប់។ សុភាសិត ១៤:២៧