ថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-០៦) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​៧៧

គេតម្រូវឱ្យជាប់គុក និងឱ្យស្លាប់

កំហឹងបានផ្ទុះឡើងម្តងទៀត ហើយគេចាប់យកលោកយេរ៉ូមទៅ ដាក់គុកជាប្រញាប់។ តែពាក្យរបស់គាត់បានញុាំងមនុស្សខ្លះ ឱ្យមានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ហើយគេក៏ចង់ជួយសង្គ្រោះអាយុជីវិតរបស់គាត់ដែរ។ ពួកសង្ឃជាន់ខ្ពស់បានមកលេងនឹងគាត់ ហើយជំរុញឱ្យគាត់ចុះចូល នឹងក្រុមប្រឹក្សា។ គេបានបង្ហាញអនាគតល្អជារង្វាន់។

«បង្ហាញខ្ញុំពីព្រះគម្ពីរបរិសុទ្ធមើល ថាខ្ញុំខុសកន្លែងណា» គាត់មាន ប្រសាសន៍ «នោះខ្ញុំនឹងដកពាក្យរបស់ខ្ញុំចេញ»។

«ព្រះគម្ពីរបរិសុទ្ធ» អ្នកល្បួងម្នាក់ឧទានឡើង «តើអ្វីៗទាំងអស់ នឹង ត្រូវវិនិច្ឆ័យដោយខគម្ពីរទាំងនោះឬ? តើអ្នកណាអាចយល់បាន បើក្រុមជំនុំ មិនបកប្រែទេនោះ?»

«តើការមានជំនឿទៅលើទំនៀមទម្លាប់របស់មនុស្ស វាប្រសើរជាង ដំណឹងល្អនៃព្រះអង្គសង្គ្រោះរបស់យើងឬ?» លោកយេរ៉ូមបានឆ្លើយតប។

«មនុស្សបែកឆ្វេង» គេតបមកវិញ «ខ្ញុំស្តាយណាស់ ដោយខំ ចំណាយពេលអង្វរឯងយ៉ាងយូរ។ ឃើញថា អារក្សចូលឯងហើយ»។

មិនយូរប៉ុន្មាន គេក៏បានយកគាត់ទៅកន្លែងដែលលោកហាស់បាន ប្តូរបង់ជីវិត។ តាមផ្លូវគាត់បានច្រៀង ហើយទឹកមុខរបស់គាត់ភ្លឺដោយអំណរ និងសេចក្តីរីករាយក្នុងចិត្ត។ គាត់ពុំបានញញើតនឹងសេចក្តីស្លាប់ឡើយ។ នៅពេលអ្នកសម្លាប់គាត់បានឈានជើងទៅពីក្រោយគាត់ហៀបនឹងអុជភ្នក់ ភ្លើង អ្នកប្តូរជីវិតបានឧទានឡើងថា «ដុតភ្លើងនៅមុខខ្ញុំឯនេះវិញ បើខ្ញុំខ្លាច ខ្ញុំមិនមែននៅទីនេះទេ»។

ពាក្យចុងក្រោយបង្អស់របស់គាត់ គឺជាសេចក្តីអធិស្ឋានថា៖ «ព្រះ វរបិតាដ៏ពោរពេញទៅដោយព្រះចេស្តា ព្រះអង្គអើយ សូមទ្រង់អាណិតដល់ ទូលបង្គំផង ហើយលើកលែងបាបទូលបង្គំ ព្រោះទ្រង់ញាណហើយថា ទូលបង្គំតែងតែស្រឡាញ់សេចក្តីពិតរបស់ទ្រង់ជានិច្ច»១៨។គេបានប្រមូលផេះ របស់ជនប្តូរជីវិត ហើយបោះទៅក្នុងស្ទឹងរ៉ាញ ដូចជាផេះរបស់លោកហាស់ ដែរ។ នេះហើយជាការបាត់បង់ជីវិតនៃអ្នកនាំពន្លឺដ៏ស្មោះត្រង់របស់ព្រះ។

ការប្រហារជីវិតរបស់លោកហាស់ បានបង្កាត់អណ្តាតភ្លើងនៃកំហឹង និងសេចក្តីរន្ធត់យ៉ាងខ្លាំងក្នុងប្រទេសបូហ៊ីមា។ ប្រជាជាតិទាំងមូលបានអះអាង ថាលោកជាគ្រូបង្រៀនសេចក្តីពិតដ៏ស្វាហាប់ម្នាក់។ គេបានចោទក្រុមប្រឹក្សាថាប្រព្រឹត្តអំពើឃាតកម្ម។ គេបានចាប់ចិត្តនឹងគោលលទ្ធិរបស់គាត់ខ្លាំងជាងមុនទៅទៀត ហើយភាគច្រើនក៏ទទួលជឿជំនឿដែលត្រូវបានកែទម្រង់នេះ។ មហាសង្ឃរាជ និងព្រះចៅអធិរាជ បានរួបរួមសាមគ្គីគ្នា ដើម្បីកម្ទេចចលនា នេះ ហើយកងទាហានរបស់សីជ្ជីសម៉ាន់ ក៏បានមកលុកលុយប្រទេស បូហ៊ីមា។

ប៉ុន្តែ មានអ្នករំដោះម្នាក់បានងើបឡើង។ ស៊ីស្កា ជាឧត្តមសេនីយ៍ដ៏ ពូកែម្នាក់ក្នុងជំនាន់គាត់ជាអ្នកដឹកនាំនៃពួកជនជាតិបូហ៊ីមា។ ប្រជារាស្ត្រទាំង នេះបានទុកចិត្តនឹងជំនួយរបស់ព្រះ ហើយបានតតាំងនឹងកងទ័ពដ៏ខ្លាំងពូកែដែលមកវាយទាស់នឹងខ្លួន។ ម្តងហើយម្តងទៀត ព្រះចៅអធិរាជបានមក លុកលុយប្រទេសបូហ៊ីមា បានគ្រាន់តែបរាជ័យទៅវិញប៉ុណ្ណោះ។ ពួកអ្នក ដើរតាមលោកហាស់គឺជាពួកឥតខ្លាចស្លាប់ ហើយគ្មានអ្វីអាចឈរទាស់នឹងគេបានឡើយ។ អ្នកក្លាហានស៊ីស្កាបានស្លាប់ទៅហើយប្រូខូកៀសបានឡើងតំណែងជំនួសវិញ ហើយក្នុងករណីខ្លះ គាត់ជាអ្នកដឹកនាំខ្លាំងពូកែជាងអ្នក មុនផង។ សម្តេចសង្ឃបានប្រកាសសង្គ្រាមសាសនាទាស់នឹងពួកសាវក របស់ហាស់។ កងទ័ពដ៏សន្ធឹកសន្ធាប់មួយ បានឈានចូលក្នុងប្រទេស បូហ៊ីមា បានគ្រាន់តែមករងកម្មយ៉ាងគួរឲ្យអាម៉ាស់ប៉ុណ្ណោះ។ គេក៏បានប្រកាសសង្គ្រាមសាសនាមួយទៀត។ នៅក្នុងគ្រប់ទ្វីបអឺរ៉ុបដែលកាន់សាសនា កាតូលិករ៉ូម គេបានរៀបចំឡើងនូវការកំណែនមនុស្ស រៃអង្គាសប្រាក់ និង គ្រាប់រំសេវសម្រាប់ចម្បាំង។ មនុស្សជាច្រើនបានចូលកំណែននៃប្រព័ន្ធ កាតូលិករ៉ូម។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​ជា​រន្ធ​ទឹក​នៃ​ជីវិត ប្រយោជន៍​ឲ្យ​បាន​រួច​ពី​អន្ទាក់​នៃ​សេចក្តី​ស្លាប់។ សុភាសិត​ ១៤:២៧

Powered by CAM