ថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-០៦) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​៧៨

ខព្រះគម្ពីរប្រចាំថ្ងៃ៖ មាន​ប្រាជ្ញា​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​ដែល​មាន​យោបល់ តែ​សេចក្តី​ដែល​នៅ​ខាង​ក្នុង​មនុស្ស​ល្ងីល្ងើ​នោះ​រមែង​សំដែង​ចេញ​មក។ សុភាសិត​ ១៤:៣៣

ពលទ័ពមួយកងធំបានចូលក្នុងបូហ៊ីមា។ ប្រជារាស្ត្របានរួបរួមព្រួតដៃគ្នា ដើម្បីវាយច្រានពលទ័ពនោះ។ កងទាហានទាំងសងខាងបានខិតជិតមករកគ្នា រហូតមកដល់មាត់ស្ទឹងរៀងៗខ្លួន។ «អ្នកប្រកាសសង្គ្រាមសាសនាជាកងទ័ពខ្លាំងពូកែជាង ប៉ុន្តែ ជាជាងរត់ឆ្លងកាត់ស្ទឹង ហើយប្រយុទ្ធជាមួយ ពួកសិស្សរបស់ហាស់ ដែលគេបានធ្វើដំណើរយ៉ាងឆ្ងាយដើម្បីមកជួបនោះ គេបែរជាឈរសំឡឹងមើលទៅពួកអ្នកចម្បាំងដោយភាពស្ងប់ស្ងាត់ទៅវិញ »។

មួយរំពេចនោះ សេចក្តីរន្ធត់ដ៏អាថ៌កំបាំងមួយបានកើតមានដល់ពួកពលទាហាន។ ដោយមិនបានធ្វើអ្វីសោះ កងកម្លាំងដ៏ខ្លាំងពូកែបានបាក់បែក ហើយរត់ខ្ចាត់ខ្ចាយដូចជាមានអំណាចដែលមើលមិនឃើញអ្វីមួយមក កម្ចាយដូច្នោះ។ កងទ័ពរបស់ហាស់ក៏ដេញតាម ហើយជ័យភណ្ឌយ៉ាងច្រើន ក្រៃលែង បានធ្លាក់មកក្នុងកណ្តាប់ដៃនៃអ្នកមានជ័យជម្នះ។ ជាជាងធ្វើឱ្យក្រ សង្គ្រាមនេះបានធ្វើឱ្យសាសន៍បូហ៊ីមា ក្លាយទៅជាអ្នកមានទៅវិញ។

ប៉ុន្មានឆ្នាំក្រោយមក ក្រោមអធិបតីភាពនៃមហាសង្ឃរាជថ្មី សង្គ្រាម សាសនាមួយទៀតបានកើតឡើង។ កងទ័ពដ៏ច្រើនត្រៀបត្រាមួយក៏បាន លុកលុយចូលប្រទេសបូហ៊ីមា។ ពួកកងកម្លាំងរបស់ហាស់បានដកខ្លួន ធ្វើ ឱ្យអ្នកលុកលុយខិតចូលកាន់តែជ្រៅឡើង បណ្តាលឱ្យគេគិតថាគេមានជ័យជម្នះហើយ។

ទីបំផុត ទាហានរបស់ប្រូខូភៀសបានតដៃប្រយុទ្ធនឹងគេវិញ។ គ្រាន់តែឮសូរសំឡេងកងកម្លាំងទាហានខិតចូលមក ដោយមិនទាន់នឹងបាន ឃើញពួកទាហានរបស់ហាស់ផង អ្នកប្រកាសសង្គ្រាមសាសនាបានភ័យ ចលាចលម្តងទៀត។ ពួកក្សត្រ ឧត្តមសេនីយ៍ និងទាហានសាមញ្ញ ទាំងឡាយបោះចោលសព្វាវុធរបស់ខ្លួន ហើយរត់រប៉ាត់រប៉ាយគ្រប់ជ្រុង។ នៅពេលគេរត់ខ្ចាត់ខ្ចាយអស់ហើយ ជ័យភណ្ឌយ៉ាងសន្ធឹកសន្ធាប់ ក៏បាន ធ្លាក់មកក្នុងកណ្តាប់ដៃនៃអ្នកមានជ័យជម្នះម្តងទៀត។

នេះជាលើកទីពីរហើយ ដែលអ្នកធ្វើសឹកសង្គ្រាមមួយពេល ដែល បានហ្វឹកហ្វឺនសម្រាប់ប្រយុទ្ធបានរត់ភៀសខ្លួនដោយគេមិនបានធ្វើអ្វីសោះ ស្រាប់តែគេចពីអ្នកការពារនៃប្រទេសជាតិដ៏តូច និងទន់ខ្សោយ។ សេចក្តី រន្ធត់អធិធម្មជាតិបានកម្ទេចអ្នកលុកលុយ។ ព្រះទ្រង់ជាអ្នកធ្វើឱ្យកង ទាហានរបស់ម៉ាឌានរត់ខ្ចាត់ខ្ចាយ នៅមុខគេឌាន និងទាហានបីរយនាក់ របស់គាត់ បានលូកព្រះហស្តជួយម្តងទៀត។ សូមអានចៅហ្វាយ ៧:១៩-២៥; ទំនុកតំកើង ៥៣:៥។

ក្បត់ដោយការទូត

ទីបំផុត អ្នកដឹកនាំនៃប្រព័ន្ធកាតូលិករ៉ូមបានបែរទៅការទូតវិញ។ គេ បានក្បត់ពួកសាសន៍បូហ៊ីមា ឱ្យស្ថិតនៅក្រោមអំណាចរ៉ូមដោយប្រើការ សម្រុះសម្រួលវិញ។ ពួកសាសន៍បូហ៊ីមាបានចុះចំណុចបួនប្រការ ជា លក្ខន្តិកៈសន្តិភាពជាមួយរ៉ូម៖ (១) ការផ្សព្វផ្សាយព្រះគម្ពីរដោយសេរី។ (២) ប្រគល់ឱ្យព្រះវិហារទាំងមូលនូវសិទ្ធិមាននំបុ័ង និងស្រាទំពាំងបាយជូរក្នុង ពិធីលៀងព្រះអម្ចាស់ និងការប្រើភាសាកំណើតក្នុងការគោរពថ្វាយបង្គំ ព្រះ។ (៣) ដកសង្ឃចេញឱ្យអស់ពីការិល័យ និងអាជ្ញាធរលោកីយ៍។ (៤) ក្នុងករណីនៃបទឧក្រិដ្ឋ យុត្តាធិការនៃតុលាការស៊ីវិល ត្រូវកាត់ទោសបព្វជិត និងគ្រហស្ថ។ អាជ្ញាធរនៃវិហារកាតូលិករ៉ូម បានយល់ព្រមថានឹងទទួល ស្គាល់លក្ខន្តិកៈទាំងបួន «ប៉ុន្តែ សិទ្ធិនៃការពន្យល់លក្ខខណ្ឌទាំងនោះ...គឺ ស្រេចតែក្រុមប្រឹក្សា ពោលគឺស្រេចទៅលើមហាសង្ឃរាជ និងព្រះចៅ អធិរាជវិញ»២០។អ្វីដែលវិហាររ៉ូមមិនបានកេងដោយទំនាស់ គេបានកេង ដោយការក្លែងបន្លំ និងការបោកបញ្ឆោតវិញ។ ដោយបានដាក់ការបកស្រាយ របស់ខ្លួនទៅលើលក្ខន្តិកៈនៃពួកហាស់ ដូចជាបានធ្វើទៅដល់ព្រះគម្ពីរដែរនោះគេអាចបង្វែរន័យនៃសេចក្តីទាំងនោះ ឱ្យសមទៅតាមគោលបំណង របស់ខ្លួន។

មនុស្សមួយចំនួនធំក្នុងប្រទេសបូហ៊ីមា មិនយល់ព្រមនឹងខសន្យាទេ ដោយបានឃើញថា គេបានក្បត់សេរីភាពរបស់ខ្លួនហើយ។ ការខ្វែងគំនិតក៏ មានកើតឡើង នាំឱ្យគេមានទំនាស់រវាងគ្នាឯង។ អភិជនប្រូខូភៀសបាន ធ្លាក់តំណែង ហើយសេរីភាពនៃប្រទេសបូហ៊ីមាក៏បានសាបសូន្យទៅ។ កងទ័ពដទៃទៀតបានលុកលុយបូហ៊ីមាម្តងទៀត ហើយគេបានធ្វើទុក្ខបុកម្នេញ បង្ហូរឈាមដល់អស់អ្នកដែលនៅជឿស្មោះត្រង់នឹងដំណឹងល្អ។ ប៉ុណ្ណឹងហើយ គេនៅតែមានភាពរឹងមាំមិនអាចរំលំបាន។ ទោះបីជាកាលៈទេសៈបង្ខំគេឱ្យ រកទីជម្រកក្នុងរូងភ្នំក៏ដោយ ពួកគេនៅតែជួបជុំគ្នាដើម្បីអានព្រះបន្ទូលរបស់ព្រះ ហើយនិងរួបរួមគ្នាក្នុងការថ្វាយបង្គំទ្រង់ជានិច្ច។ តាមរយៈអ្នកនាំសារ ដែលបានបញ្ជូនទៅប្រទេសនានាដោយសម្ងាត់ គេបានយល់ថា «ក្នុង ចំណោមព្រៃភ្នំក្រំថ្ម មានព្រះវិហារបូរាណមួយតាំងនៅលើគ្រឹះនៃបទគម្ពីរ ហើយប្រឆាំងតវ៉ានឹងអំពើពុករលួយនៃការគោរពរូបចម្លាក់របស់រ៉ូម»។ គេក៏បានចាប់ផ្តើមទាក់ទងជាមួយពួកគ្រីស្ទានវ៉លដូដោយអំណរជាខ្លាំង។

ដោយការខ្ជាប់ខ្ជួននឹងដំណឹងល្អ ពួកសាសន៍បូហ៊ីមាបានរង់ចាំក្នុង រាត្រីកាលនៃទុក្ខទោសរបស់ខ្លួន ហើយក្នុងវេលាងងឹតបំផុត ពួកគេក៏នៅតែបើកភ្នែកសំឡឹងទៅឯជើងមេឃ ដូចមនុស្សទន្ទឹងចាំពេលព្រឹកដូច្នោះ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ចូរ​ទុក​ដាក់​អស់​ទាំង​ការ​ឯង នៅ​នឹង​ព្រះយេហូវ៉ា​ចុះ នោះ​អស់​ទាំង​គំនិត​របស់​ឯង នឹង​បាន​សំរេច។ សុភាសិត​ ១៦:៣

Powered by CAM