ថ្ងៃច័ន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-០៧) ​

វីរជន លូធើរ

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​៧៩

ខព្រះគម្ពីរប្រចាំថ្ងៃ៖ អណ្តាត​របស់​មនុស្ស​ប្រាជ្ញ រមែង​ធ្វើ​ឲ្យ​ចំណេះ​បាន​ពីរោះ​ស្តាប់ តែ​មាត់​របស់​មនុស្ស​ល្ងីល្ងើ​បង្ហូរ​ចេញ​ជា​សេចក្តី​ចំកួត​វិញ។ សុភាសិត​ ១៥:២

លោកម៉ាទីន លូធើរ (Martin Luther) ជាជនមុនគេបង្អស់ក្នុងចំណោមអ្នកដែលត្រូវបានហៅឱ្យមកដឹកនាំក្រុមជំនុំ ចេញពីភាពងងឹតនៃលទ្ធិកាតូលិក រ៉ូម ទៅកាន់ពន្លឺនៃសេចក្តីជំនឿដ៏ជ្រៅជ្រះមួយ។ លោកលូធើរ ជាវីរជន​ នៅសម័យនោះ ព្រោះគាត់គ្មានខ្លាចអ្វីក្រៅពីការកោតខ្លាចព្រះឡើយ ហើយ គ្មានជឿអ្វីក្រៅពីបទគម្ពីរបរិសុទ្ធផងដែរ។

កាលនៅវ័យកុមារ លូធើរបានរស់នៅក្នុងក្រុមគ្រួសារកសិករ អាល្លឺម៉ង់ម្នាក់។ ឪពុករបស់គាត់ ចង់ឱ្យគាត់ធ្វើជាចៅក្រម ប៉ុន្តែ ព្រះទ្រង់សព្វព្រះទ័យឱ្យគាត់បានក្លាយទៅជាអ្នកសំណង់ម្នាក់ក្នុងព្រះវិហារដ៏ធំ ដែល ចម្រើនលូតលាស់យ៉ាងសន្សឹមៗរាប់សតវត្សមកហើយ។ ព្រះដ៏មានព្រះ តម្រិះប្រាជ្ញាគ្មានទីបំផុត បានរៀបចំលោកលូធើរសម្រាប់បេសកកម្មប្រចាំ ជីវិតគាត់ ដោយហ្វឹកហ្វឺនគាត់ក្នុងសាលាដែលអប់រំខាងភាពលំបាក ភាពខ្វះ មុខខ្វះក្រោយ ហើយនិងវិន័យដ៏តឹងរ៉ឹង។

ឪពុករបស់លូធើរ ជាមនុស្សមានគំនិតវាងវៃម្នាក់។ វិញ្ញាណដ៏ល្អ ថ្លៃថ្លារបស់គាត់ បាននាំឱ្យគាត់មើលទៅប្រព័ន្ធវត្តអារាម ដោយសេចក្តីមិន ទុកចិត្ត។ គាត់ពុំបានពេញចិត្តទេ នៅពេលលូធើរចូលបួសជាសង្ឃក្នុងវត្ត អារាមកាតូលិក ដោយគ្មានការយល់ព្រមពីគាត់។ អស់រយៈពេលពីរឆ្នាំ ទើប ឪពុកបានស្រុះស្រួលនឹងកូនវិញ ប៉ុណ្ណឹងហើយក៏ដោយ គាត់នៅតែប្រកាន់ មតិដដែលរបស់គាត់។

ឪពុកម្តាយរបស់លូធើរបានបង្ហាត់បង្រៀនកូនចៅតាមតែការចេះដឹងពីព្រះ។ គេបានខិតខំតស៊ូយ៉ាងអស់ពីចិត្តដើម្បីរៀបចំកូនរបស់ខ្លួន សម្រាប់ជីវិតដែលប្រកបដោយភាពមានប្រយោជន៍។ ជួនកាលលោកទាំងពីរប្រើ ភាពតឹងរ៉ឹងពន់ពេកក្រៃ ប៉ុន្តែ អ្នកកែទម្រង់សាសនាយល់ថា វិន័យរបស់ លោកទាំងពីរ គឺប្រសើរជាងការថ្កោលទោស។

នៅឯសាលាវិញ គេបានប្រព្រឹត្តមកលើលូធើរ ដោយភាពសាហាវ ឃោរឃៅ និងដោយហិង្សាផង។ គាត់បានរងទុក្ខដោយការអត់ឃ្លានជា ញឹកញយ។ គំនិតដ៏ស្រអាប់នៃសាសនា និងគំនិតនៃសាសនាដែលស្ថិតលើជំនឿអកុសលដែលគេនិយមនៅជំនាន់នោះ បានធ្វើឱ្យគាត់ពោរពេញទៅ ដោយសេចក្តីភ័យខ្លាច។ ជួនមានពេលដែលគាត់ទម្លាក់ខ្លួនដេកនៅពេល យប់គាត់មានចិត្តទុក្ខព្រួយ ហើយនិងស្ថិតនៅក្នុងសេចក្តីភិតភ័យជានិច្ច ដោយ គិតថា ព្រះទ្រង់ជាអ្នកប្រើអំណាចផ្តាច់ការដ៏សាហាវឃោរឃៅមួយអង្គ ជាជាងគិតថា ព្រះទ្រង់ជាព្រះវរបិតានៃស្ថានសួគ៌ដ៏សប្បុរស។

នៅពេលគាត់បានចូលសាកលវិទ្យាល័យអឺហ្វឺត ស្ថានភាពរបស់ គាត់ ត្រចះត្រចង់ជាងកាលពីឆ្នាំមុនៗ។ ដោយការសន្សំសំចៃនិងការខិតខំធ្វើការ ឪពុកម្តាយគាត់ មានសមត្ថភាពគ្រប់គ្រាន់អាចផ្គត់ផ្គង់គាត់តាមតែ សេចក្តីត្រូវការ។ ចំណែកឯមិត្តភក្តិទាំងឡាយរបស់គាត់ដែលប្រកបដោយ វិចារណញ្ញាណនោះ បានបន្ថយលទ្ធផលដ៏ស្រអាប់នៃការហ្វឹកហ្វឺននៅ អតីតកាលយ៉ាងក្រែលដែរ។ រួមនឹងឥទ្ធិពលល្អៗទាំងប៉ុន្មាននោះ ចិត្តគំនិត របស់គាត់ក៏បានលូតលាស់យ៉ាងឆាប់រហ័ស។ មិនយូរប៉ុន្មាន ការអនុវត្តដ៏ មិនចេះនឿយហត់ បានធ្វើឱ្យគាត់មានឋានៈខ្ពស់ដូចជាគូកនរបស់គាត់ដែរ។

លោកលូធើរ ពុំដែលចាប់ផ្តើមជីវិតប្រចាំថ្ងៃ ដោយខានអធិស្ឋាន ឡើយ។ ចិត្តរបស់គាត់តែងតែនឹកសូមការដឹកនាំជានិច្ច។ គាត់បានមាន ប្រសាសន៍ជាញឹកញយថា «ការអធិស្ឋានបានល្អ គឺជាការសិក្សាដែលគាត់ ចូលចិត្តជាងគេ»។

ថ្ងៃមួយ គាត់បានរកឃើញព្រះគម្ពីរជាភាសាឡាតាំងមួយ ក្នុង បណ្ណាល័យនៃសាកលវិទ្យាល័យ ជាសៀវភៅដែលគាត់ពុំដែលឃើញសោះ។

គាត់បានឮពីផ្នែកខ្លះៗនៃដំណឹងល្អនិងសំបុត្រផ្សេងៗទៀតក្នុងព្រះគម្ពីរ ហើយ បានសន្មតថាជាព្រះគម្ពីរទាំងមូល។ ឥឡូវនេះជាលើកដំបូងបង្អស់ហើយ ដែលគាត់សំឡឹងមើលព្រះបន្ទូលរបស់ព្រះទាំងមូល។ គាត់បានបើកសន្លឹក សៀវភៅដ៏ពិសិដ្ឋហើយអាននូវពាក្យពេចន៍នៃជីវិត ដោយចម្ងល់និងការ អស្ចារ្យ យូរៗឈប់ហើយឧទានឡើង «ឱ បើព្រះប្រទានសៀវភៅមួយនេះ ឱ្យមកខ្ញុំទៅអេះ»២។ពួកទេវតាបាននៅក្បែរៗគាត់។ កាំរស្មីមកពីព្រះបាន បើកបង្ហាញកំណប់នៃសេចក្តីពិត ដល់ការយល់ដឹងរបស់គាត់។ ការយល់ឃើញដ៏ជ្រាលជ្រៅនូវឋានៈជាអ្នកមានបាប បានដុកដាន់គាត់ហួសនិស្ស័យ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ចូរ​ទុក​ដាក់​អស់​ទាំង​ការ​ឯង នៅ​នឹង​ព្រះយេហូវ៉ា​ចុះ នោះ​អស់​ទាំង​គំនិត​របស់​ឯង នឹង​បាន​សំរេច។ សុភាសិត​ ១៦:៣

Powered by CAM